Read អេសាយ Chapter 3 Online
Read អេសាយ Chapter 3 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសាយ and the Holy Bible online.
Choose a Chapter
អេសាយ 3
ជំពូក 3
1. ដ្បិតមើល ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ដកយកទីពឹង ហើយនិងបង្អែកចេញពីក្រុងយេរូសាឡឹម និងស្រុកយូដា ព្រមទាំងទីពឹងជាស្បៀងអាហារ និងទឹកផឹកអស់រលីងទៅ
2. អើ ទាំងមនុស្សខ្លាំងពូកែ និងមនុស្សថ្នឹកចម្បាំង ទាំងចៅក្រម និងហោរា ទាំងគ្រូទាយ និងអ្នកចាស់ទុំ
3. ទាំងមេត្រួតលើ៥០នាក់ និងមនុស្សដែលមានសក្តិយស ទាំងអ្នកប្រឹក្សា និងជាងប៉ិនប្រសប់ ហើយនិងអ្នកមានវោហារយ៉ាងចំណានផង
4. នោះអញនឹងតាំងពួកក្មេងៗឲ្យធ្វើជាចៅហ្វាយលើគេ ហើយនិងមានកូនតូចៗត្រួតត្រាលើគេវិញ
5. បណ្តាជនទាំងឡាយនឹងត្រូវសង្កត់សង្កិន គឺអ្នក១នឹងសង្កត់សង្កិន១ទៀត ព្រមទាំងអ្នកជិតខាងខ្លួនផង ពួកក្មេងៗនឹងប្រព្រឹត្តព្រហើនចំពោះចាស់ព្រឹទ្ធាចារ្យ ហើយមនុស្សជាន់ទាបនៅចំពោះមនុស្សជាន់ខ្ពស់ដែរ
6. កាលណាមនុស្សម្នាក់នឹងយកបងប្អូនពីក្នុងគ្រួរបស់ឪពុកខ្លួនមកនិយាយថា អ្នកឯងមានសម្លៀកបំពាក់ សូមអ្នកធ្វើជាអ្នកគ្រប់គ្រងទៅ សូមឲ្យស្រុកខ្ទេចខ្ទីនេះនៅក្រោមអំណាចអ្នកចុះ
7. នៅគ្រានោះគេនឹងប្រកែកថា ខ្ញុំមិនចង់ធ្វើជាអ្នកមើលឲ្យជាទេ ពីព្រោះនៅផ្ទះខ្ញុំគ្មានអាហារ ឬសម្លៀកបំពាក់អ្វីឡើយ អ្នករាល់គ្នាមិនត្រូវតាំងខ្ញុំឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រងលើបណ្តាជនទេ
8. ដ្បិតក្រុងយេរូសាឡឹមខ្ទេចខ្ទីហើយ ស្រុកយូដាក៏បានដួលដែរ ដោយព្រោះអណ្តាតគេ ហើយនិងអំពើរបស់គេ ដែលសុទ្ធតែបង្អុចបង្អាលដល់ព្រះនេត្រដ៏មានសិរីនៃព្រះយេហូវ៉ា
9. ភាពនៃទឹកមុខគេតែងធ្វើបន្ទាល់ទាស់នឹងគេ ក៏បើកបង្ហាញអំពើបាបរបស់គេចេញ ដូចជាក្រុងសូដុម គេមិនខំបិទបាំងទេ វេទនាដល់ព្រលឹងគេ ពីព្រោះគេបានប្រព្រឹត្តអំពើអាក្រក់ដល់ខ្លួនគេហើយ
10. ចូរថ្លែងប្រាប់ថាមនុស្សសុចរិតនឹងបានសេចក្ដីសុខវិញ ដ្បិតគេនឹងទទួលផលនៃការដែលគេប្រព្រឹត្ត
11. វេទនាដល់មនុស្សអាក្រក់ គេនឹងត្រូវសេចក្ដីទុក្ខព្រួយ ដ្បិតការដែលដៃគេបានធ្វើនោះនឹងបានសងដល់គេវិញ
12. ឯរាស្ត្ររបស់អញ គឺជាកូនក្មេងដែលសង្កត់សង្កិនគេ ហើយគឺជាពួកស្រីៗដែលមានអំណាចត្រួតត្រាលើគេដែរ ឱរាស្ត្ររបស់អញអើយ ពួកអ្នកដែលនាំមុខឯង គេនាំឲ្យវង្វេង ក៏បំផ្លាញផ្លូវដែលឯងដើរដែរ។
13. ព្រះយេហូវ៉ាទ្រង់កំពុងឈរ ដើម្បីតវ៉ា ទ្រង់ឈរដើម្បីជំនុំជម្រះសាសន៍ទាំងឡាយ
14. ព្រះយេហូវ៉ាទ្រង់នឹងកើតមានក្តីនឹងពួកចាស់ទុំនៃរាស្ត្រទ្រង់ ហើយនិងពួកចៅហ្វាយថា គឺឯងរាល់គ្នាហើយ ដែលបានស៊ីបង្ហិនចម្ការទំពាំងបាយជូរ ឯរបឹបដែលរឹបជាន់យកពីពួកអ្នកទាល់ក្រ នោះសុទ្ធតែនៅក្នុងផ្ទះឯងទាំងអស់
15. ព្រះអម្ចាស់ គឺព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលសួរថា តើឯងរាល់គ្នាមានច្បាប់អីនឹងញាំញីរាស្ត្រអញ ហើយបុកបែនមុខរបស់មនុស្សទាល់ក្រដូច្នេះ។ ព្រះអម្ចាស់បន្ទោសពួកជំទាវនៅក្រុងយេរូសាឡឹម
16. មួយទៀត ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដោយព្រោះពួកកូនស្រីក្រុងស៊ីយ៉ូនមានឫកខ្ពស់ មានដំណើរងើបងើយ ផាត់រង្វង់ភ្នែក ដើរយាងយាវ ហើយបំភ្លៃជើងឲ្យមានសូររ៉ូងរ៉ឺង
17. ហេតុនេះ ព្រះអម្ចាស់ ទ្រង់នឹងវាយក្រយៅក្បាលនៃពួកកូនស្រីក្រុងស៊ីយ៉ូនឲ្យកើតកម ហើយព្រះយេហូវ៉ាទ្រង់នឹងសំរាតកេរ្តិ៍ខ្មាសគេ
18. នៅគ្រានោះព្រះអម្ចាស់ទ្រង់នឹងដកសេចក្ដីលំអនៃកងជើង សំណាញ់សក់ កងក
19. ទំហូ កងដៃ ស្បៃ
20. ក្បាំងសក់ ខ្សែចង្ក្រង់ ខ្សែក្រវាត់ ក្លងហិត គាថា
21. ចិញ្ចៀនត្បូងតែងច្រមុះ
22. សម្លៀកបំពាក់សម្រាប់បុណ្យ កន្សែងទទូរ ផាហ៊ុម កាបូបយួរ
23. កញ្ចក់ អាវសារូ មួក និងក្រមារបស់គេចេញ
24. នោះនឹងមានក្លិនស្អុយជំនួសក្រអូប ខ្សែចង ជំនួសខ្សែក្រវាត់ ក្បាលទំពែក ជំនួសសក់សំអាង សំពត់ធ្មៃ ជំនួសសំពត់ល្បើក ស្នាមត្រា ជំនួសលំអខ្លួន
25. ពួកប្រុសៗរបស់ឯងនឹងដួលដោយមុខដាវ ហើយមនុស្សខ្លាំងពូកែរបស់ឯងនឹងស្លាប់ក្នុងចម្បាំង
26. នោះអស់ទាំងទ្វារក្រុងនឹងមានការខ្សឹកខ្សួល ហើយសោយសោក ឯនាងនឹងត្រូវចោលនៅតែឯង ហើយអង្គុយនៅដី។
About អេសាយ Chapter 3
Read អេសាយ Chapter 3 online from the Holy Bible. This chapter is part of the Book of អេសាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសាយ
Chapter: 3
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសាយ Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសាយ Chapter 3?
អេសាយ Chapter 3 is part of the Book of អេសាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសាយ Chapter 3 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសាយ
- អេសាយ Chapter 35
- អេសាយ Chapter 36
- អេសាយ Chapter 14
- អេសាយ Chapter 20
- អេសាយ Chapter 11
- អេសាយ Chapter 59
- អេសាយ Chapter 9