Read យ៉ូប Chapter 36 Online
Read យ៉ូប Chapter 36 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of យ៉ូប and the Holy Bible online.
Choose a Chapter
យ៉ូប 36
ជំពូក 36
1. អេលីហ៊ូវក៏ពោលតទៅថា
2. សូមទ្រាំចាំខ្ញុំបន្តិចសិន ខ្ញុំនឹងបង្ហាញលោក ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះនឹងពោលតម្កើងពីព្រះ
3. ខ្ញុំនឹងនាំយកសេចក្ដីចេះដឹងរបស់ខ្ញុំមកពីចម្ងាយ ហើយនិងសម្ដែងច្បាស់ថា ព្រះដែលបង្កើតខ្ញុំទ្រង់សុចរិត
4. ដ្បិតពិតជាពាក្យខ្ញុំ មិនមែនជាពាក្យកំភូតទេ គឺមានព្រះដ៏មានតម្រិះសព្វគ្រប់ ទ្រង់គង់នៅជាមួយនឹងខ្ញុំវិញ
5. មើល ព្រះទ្រង់មានព្រះចេស្តា តែទ្រង់មិនមើលងាយដល់អ្នកណាឡើយ ទ្រង់មានឥទ្ធិឫទ្ធិដោយកម្លាំងនៃព្រះតម្រិះ
6. ទ្រង់មិនគាំពារជីវិតរបស់មនុស្សអាក្រក់ នោះទេ តែទ្រង់ប្រោសមនុស្សដែលត្រូវវេទនាតាមត្រឹមត្រូវ
7. ទ្រង់មិនដកព្រះនេត្រចេញពីមនុស្សសុចរិតឡើយ គឺទ្រង់តាំងឲ្យគេអង្គុយលើបល្ល័ង្ក ជាមួយនឹងពួកស្តេច ឲ្យនៅអស់កល្បជានិច្ចវិញ ហើយគេបានថ្កើងឡើង
8. បើកាលណាគេត្រូវជាប់ច្រវាក់ ឬជាប់ចំណងនៃសេចក្ដីវេទនា
9. នោះទ្រង់ក៏បង្ហាញឲ្យគេឃើញអំពើរបស់គេ ព្រមទាំងសេចក្ដីរំលងរបស់គេ ដែលគេប្រព្រឹត្តដោយហួសល្បត់
10. ទ្រង់ក៏បើកត្រចៀកគេឲ្យស្តាប់សេចក្ដីដំបូន្មាន ហើយបង្គាប់ឲ្យគេវេះចេញពីសេចក្ដីទុច្ចរិតវិលមកវិញ
11. បើគេស្តាប់តាម ហើយគោរពប្រតិបត្តិដល់ទ្រង់ នោះគេនឹងរស់នៅអស់ទាំងថ្ងៃនៃអាយុគេ ដោយសេចក្ដីរុងរឿង ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីអំណរ
12. ប៉ុន្តែ បើគេមិនស្តាប់វិញ នោះគេនឹងត្រូវវិនាសទៅដោយដាវ ហើយនិងស្លាប់ទៅដោយខ្វះប្រាជ្ញា
13. ឯពួកអ្នកដែលមានចិត្តទមិឡល្មើស គេប្រមូលទុកសេចក្ដីខ្ញាល់ ហើយកាលណាទ្រង់ចងគេ នោះគេមិនអំពាវនាវទេ
14. ព្រលឹងគេស្លាប់ទៅក្នុងវ័យនៅក្មេងនៅឡើយ ហើយជីវិតគេក៏នៅរួមនឹងពួកស្មោកគ្រោក
15. ទ្រង់ជួយអ្នកដែលមានសេចក្ដីទុក្ខ ឲ្យរួចដោយការរងទុក្ខរបស់គេនោះ ក៏បើកត្រចៀកគេក្នុងគ្រាដែលកើតមានសេចក្ដីសង្កត់សង្កិន
16. អើ ទ្រង់សព្វព្រះហឫទ័យចង់នាំលោកចេញពីទីចង្អៀត ទៅឯទីធំទូលាយវិញ ជាទីគ្មានសេចក្ដីត្បៀតត្បុលឡើយ យ៉ាងនោះ អាហារដែលបានដាក់លើតុលោក នឹងបានជារបស់មានរសដ៏ប្រសើរ។
17. ប៉ុន្តែ លោកបានសម្រេចពេញទី តាមសេចក្ដីជំនុំជម្រះរបស់មនុស្សអាក្រក់ ដូច្នេះ សេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិតបានចាប់លោកហើយ
18. កុំបីលោកទុកឲ្យសេចក្ដីក្រោធបណ្តាលឲ្យទាស់ទទឹងនឹងការរាងចាលឡើយ ក៏កុំឲ្យថ្លៃលោះយ៉ាងធំក្រៃលែងនេះ នាំឲ្យលោកវង្វេងចេញដែរ
19. តើសម្រែករបស់លោក ឬឫទ្ធិនៃកម្លាំងលោកនឹងបានល្មម អាចនឹងជួយឲ្យលោករួចពីសេចក្ដីទុក្ខនេះបានឬទេ
20. កុំឲ្យសង្វាតចង់បានពេលយប់ ជាពេលដែលពួកជនត្រូវដកចេញពីកន្លែងគេនោះឡើយ
21. ត្រូវឲ្យប្រយ័ត និងចៀសចេញពីសេចក្ដីទុច្ចរិត ដ្បិតលោកបានរើសសេចក្ដីនោះជំនួសការរងទុក្ខវិញ។
22. មើល ព្រះទ្រង់ធ្វើការយ៉ាងខ្ពស់វិសេស ដោយឫទ្ធិរបស់ទ្រង់ តើមានគ្រូឯណាដែលប្រៀបផ្ទឹមនឹងទ្រង់បាន
23. តើអ្នកណាបានបង្គាប់បង្ហាញផ្លូវដែលទ្រង់ត្រូវដើរ ឬអ្នកណាហ៊ានថា ទ្រង់បានប្រព្រឹត្តការទុច្ចរិត
24. ត្រូវឲ្យលោកនឹកចាំ និងលើកតម្កើងការទ្រង់វិញ គឺជាការដែលមនុស្សលោកបានច្រៀងសរសើរដែរ
25. មនុស្សផងទាំងឡាយរំពឹងមើលការនោះ តែគេមើលពីចម្ងាយទេ
26. មើល ព្រះទ្រង់ធំណាស់ យើងរាល់គ្នាមិនស្គាល់ទ្រង់ទេ ចំនួនឆ្នាំនៃព្រះជន្មទ្រង់ នោះរកកំណត់មិនបាន
27. គឺទ្រង់ដែលជក់ទឹកទៅលើ ឲ្យប្រែជាចំហាយ រួចទម្លាក់ជាភ្លៀងវិញ
28. ជាទឹកដែលពពកចាក់ចុះមក ឲ្យធ្លាក់ជាបរិបូរ ស្រោចស្រពលើមនុស្សលោក
29. អើ តើមានអ្នកណាយល់ពីការរាចពពក ឬពីសៀងផ្គរនៅឯពន្លារបស់ទ្រង់បាន
30. មើល ទ្រង់បំព្រាចពន្លឺរស្មីព័ទ្ធជុំវិញទ្រង់ ហើយក៏គ្របបាំងទាំងបាតសមុទ្រផង
31. ដ្បិតគឺដោយសារការទាំងនោះ ដែលទ្រង់ពិចារណាមើលអស់ទាំងសាសន៍ ទ្រង់ប្រោសប្រទានអាហារឲ្យជាបរិបូរ
32. ទ្រង់យករន្ទះកាន់នៅព្រះហស្ត ហើយក៏បាញ់ទៅចំពួកខ្មាំងសត្រូវ
33. សូរគ្រាំគ្រេងនោះសម្ដែងពីទ្រង់ ដូចជាក៏ឲ្យពពួកសត្វដឹងពេលដែលត្រូវភ្លៀងផ្គរនោះដែរ។
About យ៉ូប Chapter 36
Read យ៉ូប Chapter 36 online from the Holy Bible. This chapter is part of the Book of យ៉ូប in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: យ៉ូប
Chapter: 36
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading យ៉ូប. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading យ៉ូប Chapter 36 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is យ៉ូប Chapter 36?
យ៉ូប Chapter 36 is part of the Book of យ៉ូប in the Holy Bible.
Can I read this chapter online?
Yes. You can read the complete យ៉ូប Chapter 36 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 8
- ហូសេ Chapter 6
- សាស្តា Chapter 1
- ហូសេ Chapter 12
Explore More from យ៉ូប
- យ៉ូប Chapter 4
- យ៉ូប Chapter 3
- យ៉ូប Chapter 23
- យ៉ូប Chapter 27
- យ៉ូប Chapter 13
- យ៉ូប Chapter 33
- យ៉ូប Chapter 15