Read ពេត្រុស ទី ១ Chapter 5 Online
Read ពេត្រុស ទី ១ Chapter 5 online from the Holy Bible. This chapter is part of the Book of ពេត្រុស ទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពេត្រុស ទី ១ and the Holy Bible online.
Choose a Chapter
ពេត្រុស ទី ១ 5
ជំពូក 5
1. ឯពួកចាស់ទុំក្នុងពួកអ្នករាល់គ្នា នោះខ្ញុំ ដែលជាអ្នកចាស់ទុំដែរ ហើយជាស្មរបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមទូន្មានថា
2. ចូរឃ្វាលហ្វូងចៀម របស់ព្រះ ដែលនៅជាមួយនឹងអ្នករាល់គ្នាចុះ ទាំងគ្រប់គ្រងដោយស្ម័គ្រពីចិត្ត មិនមែនដោយបង្ខំទេ ក៏មិនមែនដោយចង់បានកម្រៃដែរ គឺដោយគាប់ចិត្តវិញ
3. មិនមែនបែបដូចជាមានអំណាចលើរបស់ទ្រព្យទេ គឺដើម្បីឲ្យបានធ្វើជាគំរូដល់ហ្វូងចៀមវិញប៉ុណ្ណោះ
4. រួចកាលណាមេពួកអ្នកគង្វាលបានលេចមក នោះអ្នករាល់គ្នានឹងទទួលភួងជ័យ ដែលមិនចេះស្រពោនឡើយ។
5. ឯអ្នករាល់គ្នាដែលនៅក្មេង នោះត្រូវចុះចូលនឹងពួកចាស់ទុំដែរ ហើយត្រូវឲ្យគ្រប់គ្នាមានចិត្តសុភាព ដល់គ្នាទៅវិញទៅមក ពីព្រោះព្រះទ្រង់តែងតតាំងនឹងមនុស្សអួតអាង តែផ្តល់ព្រះគុណដល់ពួករាបសាវិញ
6. ដូច្នេះ ចូរឲ្យអ្នករាល់គ្នាបន្ទាបខ្លួន នៅក្រោមព្រះហស្តដ៏ពូកែរបស់ព្រះចុះ ដើម្បីឲ្យទ្រង់បានតម្កើងអ្នករាល់គ្នាឡើង នៅវេលាកំណត់
7. ហើយចូរផ្ទេរគ្រប់ទាំងសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់ ដ្បិតទ្រង់តែងយកព្រះទ័យទុកដាក់នឹងអ្នករាល់គ្នា។
8. ចូរឲ្យដឹងខ្លួន ហើយចាំយាមចុះ ព្រោះអារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន
9. ចូរតស៊ូនឹងវា ដោយមានចិត្តជឿមាំមួន ទាំងដឹងថា ពួកបងប្អូនរបស់អ្នករាល់គ្នា ដែលនៅក្នុងលោកីយ៍នេះ គេកំពុងតែរងទុក្ខលំបាកដូចគ្នាដែរ
10. រីឯព្រះដ៏មានព្រះគុណសព្វគ្រប់ ដែលទ្រង់បានហៅយើងរាល់គ្នា មកក្នុងសិរីល្អនៃទ្រង់ ដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ នោះសូមទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចម្រើនកម្លាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិច
11. សូមឲ្យទ្រង់បានសិរីល្អ និងព្រះចេស្តានៅអស់កល្បជានិច្ច ជារៀងរាបតទៅ អាម៉ែន។
12. ខ្ញុំបានសរសេរយ៉ាងខ្លី ផ្ញើមកអ្នករាល់គ្នា ដោយសារអ្នកស៊ីលវ៉ាន ដែលខ្ញុំរាប់ទុកជាបងប្អូនស្មោះត្រង់ពិត ដើម្បីនឹងទូន្មាន ហើយធ្វើបន្ទាល់ថា ព្រះគុណនៃព្រះដែលអ្នករាល់គ្នាកាន់ខ្ជាប់តាម នោះជាព្រះគុណពិតប្រាកដហើយ
13. ពួកជំនុំនៅក្រុងបាប៊ីឡូន ដែលទ្រង់បានរើសតាំងជាមួយនឹងអ្នករាល់គ្នាដែរ ព្រមទាំងអ្នកម៉ាកុស ជាកូនខ្ញុំផង គេជម្រាបសួរមកអ្នករាល់គ្នា
14. សូមជម្រាបសួរគ្នាទៅវិញទៅមក ដោយថើបដ៏កើតអំពីចិត្តស្រឡាញ់ សូមឲ្យអ្នករាល់គ្នាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ បានប្រកបដោយសេចក្ដីសុខសាន្តចុះ។ អាម៉ែន។:៚
About ពេត្រុស ទី ១ Chapter 5
Read ពេត្រុស ទី ១ Chapter 5 online from the Holy Bible. This chapter is part of the Book of ពេត្រុស ទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពេត្រុស ទី ១
Chapter: 5
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពេត្រុស ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពេត្រុស ទី ១ Chapter 5 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពេត្រុស ទី ១ Chapter 5?
ពេត្រុស ទី ១ Chapter 5 is part of the Book of ពេត្រុស ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពេត្រុស ទី ១ Chapter 5 online for free with easy chapter navigation.
More Chapters from ពេត្រុស ទី ១
Explore More from ព្រះគម្ពីរសញ្ញាថ្មី
- ម៉ាកុស Chapter 5
- យ៉ូហាន ទី ១ Chapter 5
- ម៉ាកុស Chapter 7
- លូកា Chapter 17
- ម៉ាថាយ Chapter 4
- ធីម៉ូថេ ទី ២ Chapter 3
- ធីម៉ូថេ ទី ២ Chapter 1