របាក្សត្រ ទី ១ Chapter 14

For English

Read របាក្សត្រ ទី ១ Chapter 14 Online

Read របាក្សត្រ ទី ១ Chapter 14 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ១ 14

ជំពូក 14

1. រីឯ​ហ៊ីរ៉ាម ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​ចាត់​សារ​មក​ឯ​ដាវីឌ ព្រម​ទាំង​ផ្ញើ​ឈើ​តាត្រៅ និង​ជាង​រៀប​ថ្ម ហើយ​ជាង​ឈើ ដើម្បី​នឹង​សង់​ដំណាក់​ថ្វាយ​ទ្រង់

2. ដាវីឌ​ក៏​យល់​ឃើញ​ថា ព្រះ‌យេហូវ៉ា​បាន​តាំង​ទ្រង់​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ពិត ពី​ព្រោះ​រាជ្យ​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​យ៉ាង​ខ្ពស់ ដោយ​ព្រះ‌អង្គ​យល់​ដល់​អ៊ីស្រា‌អែល​ជា​រាស្ត្រ​របស់​ទ្រង់។

3. នៅ​ក្រុង​យេរូ‌សាឡឹម ដាវីឌ​ទ្រង់​បាន​យក​ភរិយា​ថែម ហើយ​ក៏​បង្កើត​បាន​បុត្រា​បុត្រី​ទៀត

4. នេះ​ជា​នាម​នៃ​បុត្រ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បង្កើត​នៅ​ក្រុង​យេរូ‌សាឡឹម គឺ​សាំមួរ សូបាប់ ណាថាន់ សាឡូ‌ម៉ូន

5. យីបហារ អេលីសួរ អែល‌ផា‌លេត

6. ណូកា នេផេក យ៉ាភា

7. អេលី‌សាម៉ា ប្អេលី‌យ៉ាដា និង​អេលី‌ផា‌លេត។

8. កាល​ពួក​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល​ហើយ នោះ​ពួក​ភីលីស្ទីន​ទាំង​អស់​ក៏​លើក​គ្នា​ឡើង​ទៅ​រក​ដាវីឌ ដាវីឌ​ទ្រង់​ក៏​ជ្រាប រួច​ទ្រង់​ចេញ​ទៅ​ទាស់​នឹង​គេ

9. ឯ​គេ​បាន​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​រេផែម​ហើយ

10. ដូច្នេះ ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​នេះ​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ទូល‌បង្គំ​ឬ ព្រះ‌យេហូវ៉ា​ទ្រង់​ឆ្លើយ​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ពិត

11. គេ​ក៏​ឡើង​មក​ដល់​បាល-ពេរ៉ា‌ស៊ីម ហើយ​ដាវីឌ​ទ្រង់​ប្រហារ​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌ទ្រង់​បាន​ទម្លាយ​មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង ដោយ‌សារ​ដៃ​យើង ដូច​ជា​ទឹក​ធ្លាយ​ទំនប់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ា‌ស៊ីម

12. គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​របស់​គេ​នៅ​ទី​នោះ រួច​ដាវីឌ​ចេញ​បង្គាប់​ឲ្យ​ដុត​រូប​ព្រះ​ទាំង​នោះ​ចោល។

13. ពួក​ភីលីស្ទីន​ក៏​ទន្ទ្រាន​ចូល​មក​ក្នុង​ច្រក​ភ្នំ​នោះ​ម្តង​ទៀត

14. ហើយ​ដាវីឌ​ទ្រង់​ទូល​សួរ​ដល់​ព្រះ​ដូច​មុន តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ថា កុំ​ឲ្យ​ឡើង​ទៅ​តាម​គេ​ឡើយ គឺ​ត្រូវ​បែរ​ចេញ​ពី​គេ ឡើង​ទៅ​ទាស់​នឹង​គេ ទល់​មុខ​នឹង​ចម្ការ​មន​វិញ

15. រួច​កាល​ណា​ឯង​ឮ​សូរ​សន្ធឹក​នៅ​លើ​ចុង​ដើម​មន ដូច​ជា​ពួក​ពល​ដើរ នោះ​ត្រូវ​ឲ្យ​ឯង​ចេញ​ទៅ​ច្បាំង​ចុះ ដ្បិត​ព្រះ‌ទ្រង់​នឹង​ចេញ​ទៅ​នៅ​មុខ​ឯង ដើម្បី​នឹង​វាយ​ពួក​ពល​ភីលីស្ទីន​ហើយ

16. ដាវីឌ​ទ្រង់​ក៏​ធ្វើ​ដូច​ជា​ព្រះ​បាន​បង្គាប់ ហើយ​ប្រហារ​ពួក​ពល‌ទ័ព​ភីលីស្ទីន ចាប់​តាំង​ពី​ក្រុង​គីបៀន​រហូត​ដល់​ក្រុង​កេស៊ើរ

17. ដូច្នេះ កិត្តិ‌នាម​របស់​ដាវីឌ​ក៏​ល្បី​សុស‌សាយ​ទួទៅ​គ្រប់​ស្រុក ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បណ្តាល ឲ្យ​គ្រប់​ទាំង​សាសន៍​ខ្លាច​ដល់​ទ្រង់។

About របាក្សត្រ ទី ១ Chapter 14

Read របាក្សត្រ ទី ១ Chapter 14 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ១
Chapter: 14
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ១ Chapter 14 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ១ Chapter 14?

របាក្សត្រ ទី ១ Chapter 14 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ១ Chapter 14 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. សាស្តា Chapter 1
  3. ហូសេ Chapter 12
  4. ហូសេ Chapter 1
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from របាក្សត្រ ទី ១

  1. របាក្សត្រ ទី ១ Chapter 2
  2. របាក្សត្រ ទី ១ Chapter 3
  3. របាក្សត្រ ទី ១ Chapter 17
  4. របាក្សត្រ ទី ១ Chapter 4
  5. របាក្សត្រ ទី ១ Chapter 15
  6. របាក្សត្រ ទី ១ Chapter 11
  7. របាក្សត្រ ទី ១ Chapter 6

Related Chapters & Readings

  1. សាំយូអែល ទី ១ Chapter 18
  2. ជនគណនា Chapter 30
  3. ជនគណនា Chapter 13
  4. ចោទិយកថា Chapter 7
  5. របាក្សត្រ ទី ១ Chapter 15
  6. នេហេមា Chapter 10
  7. របាក្សត្រ ទី ២ Chapter 32
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *