របាក្សត្រ ទី ១ Chapter 23

For English

Read របាក្សត្រ ទី ១ Chapter 23 Online

Read របាក្សត្រ ទី ១ Chapter 23 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ១ 23

ជំពូក 23

1. រីឯ​ដាវីឌ កាល​ទ្រង់​មាន​វ័យ​កន្លង បាន​ស្កប់‌ស្កល់​នឹង​ព្រះ‌ជន្ម​ទ្រង់​ហើយ នោះ​ទ្រង់​តាំង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា ឡើង​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល

2. ទ្រង់​បាន​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​សង្ឃ និង​ពួក​លេវី​មក

3. ឯ​ពួក​លេវី នោះ​បាន​រាប់ ចាប់​តាំង​ពី​អាយុ​៣០​ឆ្នាំ ឡើង​ទៅ​លើ ហើយ​ដែល​រាប់​ម្នាក់ៗ​គ្រប់​គ្នា នោះ​មាន​ចំនួន​៣​ម៉ឺន​៨​ពាន់​នាក់

4. ក្នុង​ពួក​នោះ មាន​២​ម៉ឺន​៤​ពាន់​នាក់ ដែល​ត្រូវ​ត្រួត‌ត្រា​ការ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មាន​៦​ពាន់​នាក់ ដែល​ជា​ចៅ‌ក្រម និង​សុភា

5. មាន​៤​ពាន់​នាក់ ជា​អ្នក​ឆ្មាំ​ទ្វារ ៤​ពាន់​នាក់​ទៀត ជា​អ្នក​ច្រៀង​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ប្រដាប់​ភ្លេង ដែល​ដាវីឌ​បាន​ធ្វើ​សម្រាប់​ការ​ច្រៀង​សរសើរ

6. រួច​ដាវីឌ​ទ្រង់​ញែក​គេ​ចេញ​ជា​វេន​តាម​ពួក​វង្ស​របស់​លេវី គឺ​គើសុន កេហាត់ ហើយ​និង​ម្រ៉ារី។

7. ក្នុង​ពួក​កូន​របស់​គើសុន មាន​ឡាអាដាន និង​ស៊ីម៉ាយ

8. ឯ​កូន​របស់​ឡាអាដាន គឺ​យេហ៊ី‌អែល ជា​មេ រួច​សេថាម និង​យ៉ូអែល ទាំង​អស់​៣​នាក់

9. ឯ​កូន​របស់​ស៊ីម៉ាយ គឺ​សឡូមិត ហាស៊ាល និង​ហារ៉ាន ទាំង​អស់​៣​នាក់ នេះ​ហើយ​ជា​មេ ក្នុង​ពួក​វង្ស​ខាង​ឡាអាដាន

10. ឯ​កូន​ស៊ីម៉ាយ គឺ​យ៉ាហាត ស៊ីណា យេអ៊ូស និង​បេរា​អ្នក​ទាំង​៤​នេះ ជា​កូន​ស៊ីម៉ាយ

11. ហើយ​យ៉ាហាត ជា​មេ​ស៊ីណា ជា​អ្នក​បន្ទាប់ តែ​យេអ៊ូស និង​បេរា គេ​មិន‌សូវ​មាន​កូន​ច្រើន​ទេ បាន​ជា​គេ​រាប់​ទុក​ជា​វង្សា​តែ​១​វិញ។

12. ឯ​កូន​របស់​កេហាត់ គឺ​អាំរ៉ាម យីតសារ ហេប្រុន និង​អ៊ូស៊ាល ទាំង​អស់​៤​នាក់​នេះ

13. ឯ​កូន​របស់​អាំរ៉ាម គឺ​អើរ៉ុន និង​ម៉ូសេ ហើយ​អើរ៉ុន និង​កូន​លោក​ទាំង​ប៉ុន្មាន​បាន​ត្រូវ​ញែក​ចេញ ទុក​ជា​បរិសុទ្ធ​ជា​ដរាប​ទៅ ដើម្បី​នឹង​ដុត​គ្រឿង​ក្រអូប នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ធ្វើ​ការ‌ងារ​ថ្វាយ​ទ្រង់ ហើយ​សរសើរ‌តម្កើង​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​ទៅ

14. តែ​ឯ​កូន​របស់​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ នោះ​បាន​រាប់​បញ្ចូល​ក្នុង​ពូជ​អំបូរ​លេវី

15. ឯ​កូន​របស់​ម៉ូសេ គឺ​គើសុន និង​អេលា‌ស៊ើរ

16. ជា​កូន​របស់​គើសុន គឺ​សេបួល ជា​មេ

17. កូន​របស់​អេលា‌ស៊ើរ គឺ​រេហាបយ៉ា ជា​មេ ហើយ​អេលា‌ស៊ើរ​គ្មាន​កូន​ប្រុស​ណា​ទៀត​ទេ តែ​រេហាបយ៉ា​មាន​កូន​ច្រើន​ណាស់

18. ឯ​កូន​របស់​យីតសារ គឺ​សឡូមិត ជា​មេ

19. កូន​របស់​ហេប្រុន គឺ​យេរីយ៉ា ជា​មេ អ័ម៉ារា ជា​អ្នក​ទី​២ យ៉ាហា‌សៀល​ទី​៣ និង​យេកាមាម​ទី​៤

20. ឯ​កូន​របស់​អ៊ូស៊ាល គឺ​មីកា ជា​មេ និង​យីសយ៉ា ជា​ទី​២។

21. ឯ​កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី កូន​របស់​ម៉ាស់លី គឺ​អេលាសារ និង​គីស

22. ឯ​អេលាសារ​គាត់​ស្លាប់​ទៅ ឥត​មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រីៗ ហើយ​កូន​ចៅ​គីស ជា​បង​ប្អូន​គេ​ក៏​យក​នាង​ទាំង​នោះ ធ្វើ​ជា​ប្រពន្ធ

23. ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត ទាំង​អស់​៣​នាក់។

24. ពួក​នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​នៃ​ឪពុក​គេ គឺ​ជា​មេ​លើ​វង្ស​នៃ​ឪពុក​គេ ក្នុង​ពួក​អ្នក​ដែល​បាន​រាប់​តាម​ឈ្មោះ​គេ​រៀង​រាល់​ខ្លួន ជា​ពួក​អ្នក​ដែល​ធ្វើ​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ

25. ដ្បិត​ដាវីឌ​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​ប្រោស‌ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​បាន​សេចក្ដី​ស្រាក‌ស្រាន្ត ហើយ​ទ្រង់​នឹង​គង់​នៅ​ក្រុង​យេរូ‌សាឡឹម ជា​រៀង‌រាប​ដរាប​ទៅ

26. ឯ​ពួក​លេវី គេ​មិន​ត្រូវ​ការ​សែង​រោង​ឧបោសថ និង​គ្រឿង​ប្រដាប់ សម្រាប់​ការ‌ងារ​នៃ​រោង​នោះ​ទៀត​ឡើយ

27. ដ្បិត​តាម​ពាក្យ​បង្គាប់​ក្រោយ​បង្អស់​របស់​ដាវីឌ នោះ​គេ​បាន​រាប់​ចំនួន​ពួក​កូន​ចៅ​លេវី ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ

28. ពី​ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បម្រើ​ពួក​កូន​ចៅ​អើរ៉ុន សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន និង​ការ​សម្អាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ

29. ហើយ​គឺ​ជា​អ្នក​ធ្វើ​នំបុ័ង​តាំង​ទុក ម្សៅ​យ៉ាង​ម៉ដ្ត សម្រាប់​តង្វាយ​ម្សៅ ទោះ​បើ​ធ្វើ​នំ​ក្រៀប​ឥត​ដំបែ ឬ​នំ​ដែល​ចំអិន​ក្នុង​ពុម្ព ឬ​ដែល​ចៀន​ក្តី ហើយ​និង​ការ​វាល់​វាស់​ទាំង​ប៉ុន្មាន​ផង

30. គេ​ត្រូវ​ឈរ​រាល់​តែ​ព្រឹក ដើម្បី​នឹង​អរ​ព្រះ‌គុណ ហើយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ពេល​ល្ងាច​ផង

31. ក៏​ត្រូវ​ថ្វាយ​គ្រប់​ទាំង​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា នៅ​រាល់​តែ​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ចូល​ខែ និង​ថ្ងៃ​បុណ្យ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជានិច្ច តាម​ចំនួន តាម​របៀប​នៃ​ពេល​ទាំង​នោះ

32. ព្រម​ទាំង​រក្សា​បញ្ញើ ជា​ត្រសាល​ជំនុំ និង​ទី​បរិសុទ្ធ ហើយ​បញ្ញើ​របស់​ពួក​កូន​ចៅ​អើរ៉ុន ជា​បង​ប្អូន​គេ ដែល​សម្រាប់​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ផង។

About របាក្សត្រ ទី ១ Chapter 23

Read របាក្សត្រ ទី ១ Chapter 23 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ១
Chapter: 23
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ១ Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ១ Chapter 23?

របាក្សត្រ ទី ១ Chapter 23 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ១ Chapter 23 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. សាស្តា Chapter 1
  3. ហូសេ Chapter 12
  4. ហូសេ Chapter 1
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from របាក្សត្រ ទី ១

  1. របាក្សត្រ ទី ១ Chapter 17
  2. របាក្សត្រ ទី ១ Chapter 29
  3. របាក្សត្រ ទី ១ Chapter 12
  4. របាក្សត្រ ទី ១ Chapter 14
  5. របាក្សត្រ ទី ១ Chapter 19
  6. របាក្សត្រ ទី ១ Chapter 18
  7. របាក្សត្រ ទី ១ Chapter 5

Related Chapters & Readings

  1. ណាហ៊ុម Chapter 1
  2. យ៉ូប Chapter 27
  3. សាំយូអែល ទី ១ Chapter 29
  4. លេវីវិន័យ Chapter 11
  5. ទំនុកដំកើង Chapter 52
  6. កិច្ចការ Chapter 28
  7. ហេព្រើរ Chapter 3
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *