របាក្សត្រ ទី ១ Chapter 10

For English

Read របាក្សត្រ ទី ១ Chapter 10 Online

Read របាក្សត្រ ទី ១ Chapter 10 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ១ 10

ជំពូក 10

1. រីឯ​ពួក​ភីលីស្ទីន គេ​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​ពួក​ខាង​អ៊ីស្រា‌អែល​ក៏​បាក់​ទ័ព​រត់​ពី​មុខ​ពួក​ភីលីស្ទីន​ចេញ គេ​ដួល​ស្លាប់​នៅ​លើ​ភ្នំ​គីលបោ

2. ពួក​ភីលីស្ទីន​ក៏​ដេញ​តាម​សូល និង​ពួក​បុត្រា​ទ្រង់​យ៉ាង​ប្រកិត បាន​ធ្វើ​គុត​យ៉ូណា‌ថាន អ័ប៊ី‌ន៉ាដាប់ និង​ម៉ាលគី-ស៊ូអា ជា​បុត្រា​សូល​ទៅ

3. ចម្បាំង​នោះ​បាន​ប្រែ​ជា​សាហាវ​ណាស់​ដល់​សូល ពួក​ពល​ធ្នូ​ក៏​តាម​ទ្រង់​ទាន់ ហើយ​ទ្រង់​មាន​សេចក្ដី​វេទនា​ដោយ​ព្រោះ​គេ

4. ដូច្នេះ សូល​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទម្លុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​មើល‌ងាយ​អញ តែ​អ្នក​នោះ​មិន​ហ៊ាន​ទេ ដ្បិត​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ដូច្នេះ សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់ ផ្តួល​អង្គ​ទៅ​លើ

5. រួច​កាល​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​ទ្រង់​បាន​ឃើញ​ថា សូល​សុគត​ហើយ​ដូច្នោះ នោះ​គាត់​ក៏​ផ្តួល​ខ្លួន​ទៅ​លើ​ដាវ​របស់​ខ្លួន ស្លាប់​ទៅ​ដែរ

6. គឺ​យ៉ាង​នោះ ដែល​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ព្រម​ទាំង​ពួក​វង្ស​ទ្រង់​ទាំង​អស់ បាន​ស្លាប់​ទៅ​ជា​មួយ​គ្នា។

7. កាល​ពួក​សាសន៍​អ៊ីស្រា‌អែល ដែល​នៅ​ច្រក​ភ្នំ​បាន​ឃើញ​ថា ពួក​ពល​បែក​រត់​ទៅ ហើយ​ថា សូល និង​ពួក​បុត្រា​ទ្រង់​បាន​សុគត​ហើយ នោះ​គេ​លះ​ចោល​ទី​ក្រុង​របស់​គេ រត់​ទៅ​ដែរ រួច​ពួក​ភីលីស្ទីន​បាន​មក​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​នោះ

8. ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់​ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល និង​បុត្រា​ទ្រង់​ទាំង​៣ ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ

9. រួច​គេ​ដោះ​គ្រឿង​ពី​ទ្រង់ ព្រម​ទាំង​កាត់​យក​ព្រះ‌សិរ និង​គ្រឿង​សស្ត្រា‌វុធ​ទ្រង់ ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ឯ​ស្រុក​ភីលីស្ទីន ប្រាប់​ដល់​ទាំង​រូប​ព្រះ​គេ និង​ពួក​បណ្តា‌ជន​ផង

10. គេ​ដាក់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ នៅ​ក្នុង​វិហារ​របស់​គេ ហើយ​បោះ​ព្រះ‌សិរ​ទ្រង់​ភ្ជាប់​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដាកុន

11. កាល​ពួក​ក្រុង​យ៉ាបេស-កាឡាត​បាន​ឮ​ពី​គ្រប់​ទាំង​ការ​ដែល​ពួក​ភីលីស្ទីន​បាន​ធ្វើ​ដល់​សូល

12. នោះ​ពួក​មនុស្ស​ក្លាហាន​ទាំង​ប៉ុន្មាន ក៏​ក្រោក​ឡើង​ទៅ​យក​ព្រះ‌សព​របស់​សូល និង​ពួក​បុត្រា​ទ្រង់ នាំ​ត្រឡប់​ទៅ​ឯ​ក្រុង​យ៉ាបេស​វិញ រួច​បញ្ចុះ​អដ្ឋិ​ទ្រង់​ក្រោម​ដើម​ម៉ៃសាក់ នៅ​ត្រង់​ក្រុង​យ៉ាបេស ហើយ​នាំ​គ្នា​តម​អស់​៧​ថ្ងៃ។

13. ដូច្នេះ សូល​បាន​សុគត ដោយ​ព្រោះ​អំពើ​ដែល​ទ្រង់​បាន​ប្រព្រឹត្ត​រំលង​ទាស់​នឹង​ព្រះ‌យេហូវ៉ា ដោយ​មិន​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​ដោយ​ព្រោះ​ទ្រង់​បាន​សួរ​ទំនាយ​នឹង​ស្រី​ជា​គ្រូ​ខាប

14. ឥត​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា ហេតុ​នោះ​បាន​ជា​ព្រះ​ធ្វើ​ឲ្យ​ទ្រង់​សុគត ព្រម​ទាំង​បង្វែរ​រាជ្យ​ទៅ​ឲ្យ​ដាវីឌ ជា​បុត្រ​អ៊ីសាយ​វិញ។

About របាក្សត្រ ទី ១ Chapter 10

Read របាក្សត្រ ទី ១ Chapter 10 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ១
Chapter: 10
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ១ Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ១ Chapter 10?

របាក្សត្រ ទី ១ Chapter 10 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ១ Chapter 10 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ១

  1. របាក្សត្រ ទី ១ Chapter 9
  2. របាក្សត្រ ទី ១ Chapter 19
  3. របាក្សត្រ ទី ១ Chapter 13
  4. របាក្សត្រ ទី ១ Chapter 21
  5. របាក្សត្រ ទី ១ Chapter 5
  6. របាក្សត្រ ទី ១ Chapter 2
  7. របាក្សត្រ ទី ១ Chapter 18

Related Chapters & Readings

  1. កូរិនថូសទី ១ Chapter 7
  2. ពង្សាវតារក្សត្រ ទី ២ Chapter 7
  3. ពង្សាវតារក្សត្រ ទី ១ Chapter 21
  4. ទំនុកដំកើង Chapter 50
  5. យ៉ូប Chapter 15
  6. ទំនុកដំកើង Chapter 43
  7. ជនគណនា Chapter 34
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *