Read របាក្សត្រ ទី ១ Chapter 13 Online
Read របាក្សត្រ ទី ១ Chapter 13 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ១ 13
ជំពូក 13
1. ដាវីឌទ្រង់បានពិគ្រោះជាមួយនឹងពួកមេទ័ពធំតូច គឺជាអ្នកនាំមុខទាំងអស់
2. ហើយទ្រង់មានព្រះបន្ទូលនឹងពួកជំនុំអ៊ីស្រាអែលទាំងអស់ថា បើការនេះពេញចិត្តដល់អ្នករាល់គ្នា ហើយក៏កើតអំពីព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាដែរ នោះចូរយើងចាត់គេឲ្យទៅពេញក្នុងស្រុក ដល់ពួកបងប្អូនយើង ដែលនៅសល់ក្នុងពួកអ៊ីស្រាអែល ហើយដល់ពួកសង្ឃ និងពួកលេវី ដែលនៅអស់ទាំងទីក្រុង និងភូមិគេទាំងប៉ុន្មាន ដើម្បីឲ្យគេមូលគ្នា មកឯយើងផងចុះ
3. ហើយចូរយើងនាំហឹបរបស់ព្រះនៃយើង មកឯយើងដែរ ដ្បិតយើងរាល់គ្នាមិនបាននឹកដល់ហឹបនោះ ក្នុងគ្រាសូលឡើយ
4. ពួកជំនុំទាំងអស់គ្នា ក៏យល់ព្រមនឹងធ្វើដូច្នោះ ដ្បិតការនោះជាទីពេញចិត្តដល់ពួកជនទាំងឡាយ
5. ដូច្នេះ ដាវីឌក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់មក ចាប់តាំងពីស្ទឹងស៊ីហោររបស់ស្រុកអេស៊ីព្ទ រហូតដល់ទ្វារចូលស្រុកហាម៉ាត ដើម្បីនឹងយកហឹបនៃព្រះពីក្រុងគារយ៉ាត់-យារីមមក
6. ដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់ ក៏ឡើងទៅឯក្រុងបាឡា គឺជាគារយ៉ាត់-យារីមរបស់ពួកយូដា ដើម្បីនឹងយកហឹបនៃព្រះយេហូវ៉ាដ៏ជាព្រះមក ដែលទ្រង់គង់នៅកណ្តាលចេរូប៊ីនទាំង២ ដែលហឹបនោះបានហៅតាមព្រះនាមទ្រង់
7. គេក៏យកហឹបនៃព្រះដាក់លើរទេះថ្មី នាំចេញពីផ្ទះអ័ប៊ីន៉ាដាប់មក មានអ៊ុសា និងអ័ហ៊ីយ៉ូរជាអ្នកបរ
8. ឯដាវីឌ និងពួកអ៊ីស្រាអែលទាំងអស់គ្នា គេក៏ប្រគំភ្លេងនៅចំពោះព្រះ អស់ពីកម្លាំង ព្រមទាំងច្រៀងចម្រៀងផង ដោយស៊ុង ពិណ ក្រាប់ ឈឹង និងត្រែ។
9. តែកាលគេទៅដល់លានស្រូវរបស់គីដូន នោះអ៊ុសាលូកដៃទៅចាប់ទប់ហឹប ពីព្រោះគោកញ្ជ្រោលឡើង
10. ដូច្នេះ ព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអ៊ុសា ក៏ប្រហារគាត់បង់ ដោយព្រោះគាត់បានលូកដៃទៅពាល់ហឹប គាត់ក៏ស្លាប់នៅទីនោះចំពោះព្រះទៅ
11. ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាទ្រង់បានប្រហារជីវិតអ៊ុសា រួចទ្រង់ហៅកន្លែងនោះ ឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ
12. នៅថ្ងៃនោះ ដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះ ហើយមានព្រះបន្ទូលថា ធ្វើដូចម្តេចឲ្យយើងនាំយកហឹបនៃព្រះមកឯយើងបាន
13. ដូច្នេះ ដាវីឌទ្រង់មិនបាននាំយកហឹបមកឯទ្រង់ ក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដុម ជាអ្នកក្រុងកាថវិញ
14. ហើយហឹបនៃព្រះក៏នៅជាមួយនឹងគ្រួអូបិឌ-អេដុម ក្នុងផ្ទះគាត់អស់៣ខែ ព្រះយេហូវ៉ាទ្រង់ក៏ប្រទានពរដល់គ្រួរបស់អូបិឌ-អេដុម ព្រមទាំងបណ្តារបស់ទ្រព្យគាត់ទាំងអស់ផង។
About របាក្សត្រ ទី ១ Chapter 13
Read របាក្សត្រ ទី ១ Chapter 13 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ១
Chapter: 13
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ១ Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ១ Chapter 13?
របាក្សត្រ ទី ១ Chapter 13 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ១ Chapter 13 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from របាក្សត្រ ទី ១
- របាក្សត្រ ទី ១ Chapter 20
- របាក្សត្រ ទី ១ Chapter 25
- របាក្សត្រ ទី ១ Chapter 29
- របាក្សត្រ ទី ១ Chapter 8
- របាក្សត្រ ទី ១ Chapter 2
- របាក្សត្រ ទី ១ Chapter 5
- របាក្សត្រ ទី ១ Chapter 17