Read របាក្សត្រ ទី ១ Chapter 16 Online
Read របាក្សត្រ ទី ១ Chapter 16 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ១ 16
ជំពូក 16
1. គេនាំយកហឹបនៃព្រះមក ដាក់នៅកណ្តាលត្រសាល ដែលដាវីឌបានដំឡើងទុកសម្រាប់ រួចក៏ថ្វាយតង្វាយដុត និងតង្វាយមេត្រី នៅចំពោះព្រះ
2. កាលដាវីឌបានថ្វាយតង្វាយដុត និងតង្វាយមេត្រីទាំងនោះរួចហើយ នោះទ្រង់ក៏ប្រទានពរដល់ពួកជន ដោយនូវព្រះនាមព្រះយេហូវ៉ា
3. រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ និងផ្លែទំពាំងបាយជូរ១ផែន ឲ្យដល់សាសន៍អ៊ីស្រាអែលគ្រប់ៗគ្នា ទាំងប្រុសទាំងស្រី។
4. ទ្រង់ក៏តម្រូវពួកលេវីខ្លះ ឲ្យធ្វើការងារនៅចំពោះហឹបនៃព្រះយេហូវ៉ា ដើម្បីនឹងរំឭក អរព្រះគុណ ហើយនិងសរសើរដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល
5. គឺអេសាភជាមេ ហើយបន្ទាប់មកមានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដុម និងយីអែល សុទ្ធតែកាន់ពិណ និងស៊ុង ហើយអេសាភជាអ្នកវាយឈឹងឲ្យឮរងំ
6. ឯបេណាយ៉ា និងយ៉ាហាសៀល ជាពួកសង្ឃ ក៏ផ្លុំត្រែជានិច្ច នៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះ។
7. នៅថ្ងៃនោះឯង ដាវីឌបានបង្គាប់មុនដំបូង ឲ្យមានការអរព្រះគុណដល់ព្រះយេហូវ៉ា ដោយសារអេសាភ និងពួកបងប្អូនលោកថា
8. ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ចូរអំពាវនាវដល់ព្រះនាមទ្រង់ចុះ ចូរសម្ដែងពីអស់ទាំងការនៃទ្រង់ នៅកណ្តាលគ្រប់ទាំងសាសន៍
9. ចូរច្រៀងថ្វាយទ្រង់ ចូរច្រៀងសរសើរដល់ទ្រង់ចុះ ចូរនឹកថ្លែងពីអស់ទាំងការអស្ចារ្យរបស់ទ្រង់
10. ចូរមានចិត្តរីករាយ ដោយនូវព្រះនាមបរិសុទ្ធរបស់ទ្រង់ ចូរឲ្យអស់អ្នកដែលស្វែងរកព្រះយេហូវ៉ា មានចិត្តអរសប្បាយឡើង
11. ចូរសង្កិនរកព្រះយេហូវ៉ា និងឥទ្ធានុភាពរបស់ទ្រង់ ចូររកព្រះភ័ក្ត្រទ្រង់ជានិច្ច
12. ចូរនឹកចាំពីអស់ទាំងការអស្ចារ្យដែលទ្រង់បានធ្វើ គឺពីការចម្លែករបស់ទ្រង់ និងពីសេចក្ដីយុត្តិធម៌ដែលចេញពីព្រះឱស្ឋទ្រង់មក
13. ឱអ្នករាល់គ្នាជាពូជពង្សអ៊ីស្រាអែល ជាពួកបម្រើទ្រង់ គឺពួកកូនចៅយ៉ាកុប ជាពួកអ្នកជ្រើសរើសរបស់ទ្រង់អើយ
14. ទ្រង់ជាព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នា សេចក្ដីបញ្ញត្តទាំងប៉ុន្មាននៃទ្រង់ នៅពេញពាសលើផែនដី
15. ចូរនឹកចាំពីសេចក្ដីសញ្ញារបស់ទ្រង់ជាដរាប គឺជាព្រះបន្ទូល ដែលទ្រង់បានបង្គាប់ដល់មនុស្សទាំងពាន់ដំណ
16. ជាសេចក្ដីសញ្ញា ដែលទ្រង់បានតាំងនឹងអ័ប្រាហាំ ហើយជាសេចក្ដីសម្បថ ដែលទ្រង់បានស្បថនឹងអ៊ីសាក
17. ព្រមទាំងបញ្ជាក់សេចក្ដីនោះឯង ទុកជាច្បាប់ដល់យ៉ាកុប ហើយដល់អ៊ីស្រាអែល សម្រាប់ជាសញ្ញាដ៏នៅអស់កល្បជានិច្ច
18. ដោយព្រះបន្ទូលថា អញ និងឲ្យស្រុកកាណានដល់ឯង ទុកជាចំណែកមរដករបស់ឯង
19. ក្នុងកាលដែលអ្នករាល់គ្នានៅគ្នាតិចនៅឡើយ គឺមានគ្នាតិចណាស់ ក៏គ្រាន់តែស្នាក់នៅស្រុកនេះប៉ុណ្ណោះផង
20. គេចេញដំណើរពីនគរ១ទៅនគរ១ ហើយពីសាសន៍១ដល់សាសន៍១ទៀត
21. ទ្រង់មិនបើកឲ្យមនុស្សណាសង្កត់សង្កិនគេឡើយ ទ្រង់បានបន្ទោសដល់ទាំងពួកស្តេចដោយព្រោះគេផង
22. ដោយព្រះបន្ទូលថា កុំពាល់ពួកដែលអញបានចាក់ប្រេងឲ្យឡើយ ក៏កុំឲ្យធ្វើបាបដល់ពួកហោរារបស់អញដែរ
23. ឱលោកីយ៍ទាំងមូលអើយ ចូរច្រៀងថ្វាយព្រះយេហូវ៉ាចុះ ហើយសម្ដែងពីសេចក្ដីសង្គ្រោះរបស់ទ្រង់រាល់ៗថ្ងៃ
24. ចូរថ្លែងប្រាប់ពីសិរីល្អនៃទ្រង់ នៅក្នុងគ្រប់ទាំងនគរ ហើយពីការអស្ចារ្យរបស់ទ្រង់ នៅកណ្តាលអស់ទាំងសាសន៍
25. ដ្បិតព្រះយេហូវ៉ាទ្រង់ជាធំ ក៏គួរសរសើរណាស់ ហើយគួរស្ញែងខ្លាចលើសជាងអស់ទាំងព្រះ
26. ពីព្រោះអស់ទាំងព្រះនៃសាសន៍ដទៃ សុទ្ធតែជារូបទទេ តែឯព្រះយេហូវ៉ាវិញ ទ្រង់បានបង្កើតផ្ទៃមេឃ
27. ឯសេចក្ដីរុងរឿង ហើយសិរីលំអ នោះនៅចំពោះទ្រង់ ឥទ្ធានុភាព និងសេចក្ដីអំណរក៏នៅទីកន្លែងរបស់ទ្រង់
28. ឱអស់ទាំងសាសន៍អើយ ចូរទទួលថ្លែងពីព្រះយេហូវ៉ា ចូរទទួលថ្លែងប្រាប់ថា ព្រះយេហូវ៉ាទ្រង់មានសិរីល្អ និងព្រះចេស្តា
29. ចូរទទួលថ្លែងប្រាប់ពីសិរីល្អនៃព្រះយេហូវ៉ា ឲ្យសំណំនឹងព្រះនាមទ្រង់ ចូរនាំយកតង្វាយ១មកនៅចំពោះព្រះយេហូវ៉ាចុះ ហើយថ្វាយបង្គំដល់ទ្រង់ ដោយសិរីលំអនៃសេចក្ដីបរិសុទ្ធ
30. គ្រប់ផែនដីអើយ ចូរភ័យញ័រនៅចំពោះទ្រង់ចុះ ឯលោកីយ៍ នោះក៏បានតាំងជាមាំមួនហើយ នឹងកក្រើករញ្ជួយមិនបានឡើយ
31. ចូរឲ្យផ្ទៃមេឃមានសេចក្ដីអំណរ ហើយឲ្យផែនដីបានត្រេកអរឡើង ឲ្យបានថ្លែងនៅគ្រប់ទាំងសាសន៍ថា ព្រះយេហូវ៉ាទ្រង់សោយរាជ្យ
32. ចូរឲ្យសមុទ្រ និងបណ្តាដែលនៅក្នុងនោះទាំងប៉ុន្មាន បានឮកងរំពងឡើង ចូរឲ្យស្រែចម្ការ និងរបស់ដែលមាននៅទីនោះទាំងប៉ុន្មាន មានសេចក្ដីរីករាយអរសប្បាយផង
33. ចូរឲ្យដើមឈើនៅព្រៃបញ្ចេញសូរយ៉ាងសប្បាយ នៅចំពោះព្រះយេហូវ៉ា ដ្បិតទ្រង់យាងមក ដើម្បីជំនុំជំនះផែនដី
34. ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច
35. ចូរទូលថា ឱព្រះនៃសេចក្ដីសង្គ្រោះនៃយើងខ្ញុំអើយ សូមជួយសង្គ្រោះយើងខ្ញុំផង សូមប្រមូលបំប្រួមយើងខ្ញុំ ហើយប្រោសយើងខ្ញុំឲ្យរួចពីពួកសាសន៍ដទៃ ប្រយោជន៍ឲ្យបានពោលពាក្យអរព្រះគុណ ដល់ព្រះនាមបរិសុទ្ធនៃទ្រង់ ហើយមានសេចក្ដីរីករាយ ក្នុងសេចក្ដីសរសើរតម្កើងដល់ទ្រង់
36. សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែល ចាប់តាំងពីអស់កល្ប ដរាបដល់អស់កល្បជានិច្ច។ ស្រេចហើយ បណ្តាជនទាំងអស់គ្នាក៏ទទួលឡើងថា អាម៉ែន ហើយក៏សរសើរតម្កើងដល់ព្រះយេហូវ៉ាដែរ។
37. ដូច្នេះ ដាវីឌទ្រង់ទុកឲ្យអេសាភ និងបងប្អូនលោកនៅចំពោះហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ឲ្យបានធ្វើការងារនៅទីនោះ តាមដែលត្រូវការ រាល់តែថ្ងៃជានិច្ច
38. ឯអូបិឌ-អេដុម ជាកូនយេឌូថិន និងហូសា ព្រមទាំងបងប្អូនលោកចំនួន៦៨នាក់ បានតាំងឡើងឲ្យធ្វើជាអ្នកឆ្មាំទ្វារ
39. ចំណែកសាដុកដ៏ជាសង្ឃ និងបងប្អូនលោក ជាពួកសង្ឃ បានតាំងឲ្យនៅមុខរោងឧបោសថនៃព្រះយេហូវ៉ា ដែលនៅលើទីខ្ពស់ត្រង់គីបៀន
40. ដើម្បីនឹងថ្វាយតង្វាយដល់ព្រះយេហូវ៉ា នៅលើអាសនៈ ដែលសម្រាប់តង្វាយដុត រាល់ព្រឹករាល់ល្ងាចជានិច្ច តាមគ្រប់ទាំងសេចក្ដីដែលបានចែងទុកមកក្នុងក្រឹត្យវិន័យព្រះយេហូវ៉ា ដែលទ្រង់បានបង្គាប់ដល់ពួកអ៊ីស្រាអែល
41. មានទាំងហេម៉ាន និងយេឌូថិននៅជាមួយដែរ ព្រមទាំងពួកអ្នកឯទៀត ដែលបានតម្រូវដោយឈ្មោះផង ដើម្បីនឹងអរព្រះគុណដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសទ្រង់នៅអស់កល្បជានិច្ច
42. ហេម៉ាន និងយេឌូថិននេះ គេមានត្រែ និងឈឹង សម្រាប់ពួកអ្នកភ្លេង និងប្រដាប់ឯទៀតសម្រាប់ប្រកបភ្លេងថ្វាយព្រះ ហើយពួកកូនចៅយេឌូថិន គេនៅត្រង់មាត់ទ្វារ
43. រួចបណ្តាជនក៏វិលទៅផ្ទះគេរៀងខ្លួនទៅ ហើយដាវីឌទ្រង់ក៏ត្រឡប់ទៅ ដើម្បីឲ្យពរដល់ពួកវង្សាញាតិរបស់ទ្រង់។
About របាក្សត្រ ទី ១ Chapter 16
Read របាក្សត្រ ទី ១ Chapter 16 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ១
Chapter: 16
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ១ Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ១ Chapter 16?
របាក្សត្រ ទី ១ Chapter 16 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ១ Chapter 16 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 12
- ហូសេ Chapter 10
Explore More from របាក្សត្រ ទី ១
- របាក្សត្រ ទី ១ Chapter 23
- របាក្សត្រ ទី ១ Chapter 1
- របាក្សត្រ ទី ១ Chapter 4
- របាក្សត្រ ទី ១ Chapter 18
- របាក្សត្រ ទី ១ Chapter 8
- របាក្សត្រ ទី ១ Chapter 7
- របាក្សត្រ ទី ១ Chapter 20