របាក្សត្រ ទី ១ Chapter 12

For English

Read របាក្សត្រ ទី ១ Chapter 12 Online

Read របាក្សត្រ ទី ១ Chapter 12 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ១ 12

ជំពូក 12

1. រីឯ​ពួក​អ្នក​ដែល​បាន​មក​ឯ​ដាវីឌ នៅ​ត្រង់​ក្រុង​ស៊ីក‌ឡាក់ ក្នុង​គ្រា​ដែល​ទ្រង់​កំពុង​តែ​ពួន​នឹង​សូល ជា​បុត្រ​គីស​នៅ​ឡើយ ជា​ពួក​អ្នក​ខ្លាំង​ពូកែ ដែល​បាន​ជួយ​ទ្រង់​ក្នុង​ចម្បាំង

2. សុទ្ធ​តែ​មាន​ធ្នូ ហើយ​ក៏​ស្ទាត់​បាញ់​គ្រួស និង​ព្រួញ ដោយ​ដៃ​ឆ្វេង​ដៃ​ស្តាំ​បាន​ផង ជា​ជំនួរ​វង្ស​របស់​បង​ប្អូន​សូល ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន

3. នោះ​អ្នក​ដែល​ជា​មេ​លើ​គេ គឺ​អ័ហ៊ី‌យេ‌ស៊ើរ បន្ទាប់​មក​មាន​យ៉ូអាស ជា​កូន​សេម៉ាអា ជា​អ្នក​ក្រុង​គីបៀរ យេស៊ាល និង​ពេលេត ជា​កូន​អាស‌ម៉ាវែត បេរ៉ាកា យេហ៊ូ ជា​អ្នក​ក្រុង​អាន៉ា‌ថោត

4. យីស‌ម៉ាយ៉ា ជា​អ្នក​ក្រុង​គីបៀន ដែល​ជា​មនុស្ស​ខ្លាំង​ពូកែ​ក្នុង​ពួក​៣០​នាក់​នោះ ហើយ​ជា​មេ​លើ​គេ និង​យេរេមី យ៉ាហា‌សៀល យ៉ូហា‌ណាន យ៉ូសា‌បាឌ ជា​អ្នក​ស្រុក​កេដេរ៉ា

5. អេលូ‌សាយ យេរេ‌ម៉ូត ប្អាលា សេម៉ា‌រីយ៉ា សេផាធា ជា​អ្នក​ស្រុក​ហារ៉ូប

6. អែល‌កាណា យីសយ៉ា អ័សារាល យ៉ូអេ‌ស៊ើរ យ៉ាសុ‌បៀម ជា​ពួក​កូរេ

7. ហើយ​យ៉ូអេ‌ឡា និង​សេបាឌា ជា​កូន​យេរ៉ូហាំ ជា​អ្នក​ស្រុក​កេដោរ។

8. ក៏​មាន​មនុស្ស​ក្នុង​ពួក​កាឌ់ បាន​ញែក​ខ្លួន​ទៅ​ខាង​ដាវីឌ ក្នុង​ទី​ពំនួន​នៅ​ទី​រហោ‌ស្ថាន គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ស្ទាត់​ក្នុង​ចម្បាំង ក៏​ចេះ​ប្រើ​ទាំង​ខែល និង​លំពែង គេ​មាន​មុខ​ដូច​ជា​មុខ​សិង្ហ ហើយ​ក៏​រហ័ស ដូច​ជា​ឈ្លូស​នៅ​លើ​ភ្នំ

9. នោះ​គឺ​អេស៊ើរ ជា​មេ អូបាឌា ជា​ទី​២ អេលាប ជា​ទី​៣

10. មីស‌ម៉ាណា ជា​ទី​៤ យេរេមី ជា​ទី​៥

11. អ័ថាយ ជា​ទី​៦ អេលាល ជា​ទី​៧

12. យ៉ូហា‌ណាន ជា​ទី​៨ អែល‌សា‌បាឌ ជា​ទី​៩

13. យេរេមី ជា​ទី​១០ ម៉ាបា‌ណាយ ជា​ទី​១១

14. ពួក​កូន​ចៅ​កាឌ់​ទាំង​នោះ សុទ្ធ​តែ​ជា​មេ​លើ​ពល‌ទ័ព ឯ​អ្នក​ដែល​ខ្សោយ​ជាង​គេ នោះ​ក៏​ស្មើ​នឹង​១០០​នាក់ ហើយ​អ្នក​ដែល​ខ្លាំង​ជាង​ក៏​ស្មើ​នឹង​១​ពាន់​នាក់

15. នេះ​ជា​ពួក​អ្នក ដែល​បាន​ឆ្លង​ទន្លេ​យ័រដាន់​នៅ​ខែ​ចេត្រ ក្នុង​វេលា​ដែល​ទន្លេ​បាន​ឡើង​លិច​ច្រាំង​ទាំង​អស់ រួច​គេ​ច្បាំង​នឹង​ពួក​មនុស្ស​នៅ​ច្រក​ភ្នំ​ទាំង​អស់ នៅ​ខាង​កើត និង​ខាង​លិច​ផង ក៏​បំបាក់​ទ័ព​ឲ្យ​គេ​រត់​ទៅ។

16. ក៏​មាន​ពួក​កូន​ចៅ​បេន‌យ៉ាមីន និង​យូដា មក​ឯ​ដាវីឌ នៅ​ទី​ពំនួន​នោះ​ដែរ

17. ឯ​ដាវីឌ​ទ្រង់​ចេញ​ទៅ​ទទួល​គេ ដោយ​ព្រះ‌បន្ទូល​ថា បើ​អ្នក​រាល់​គ្នា​បាន​មក​ដោយ​មេត្រី ដើម្បី​នឹង​ជួយ​ខ្ញុំ​ពិត នោះ​ចិត្ត​ខ្ញុំ​នឹង​មូល​ជាប់​នឹង​អ្នក​រាល់​គ្នា តែ​បើ​សិន​ជា​មក ដើម្បី​ក្បត់​បញ្ជូន​ខ្ញុំ​ដល់​ពួក​ខ្មាំង​សត្រូវ ដែល​ខ្ញុំ​គ្មាន​ធ្វើ​ខុស​អ្វី​ឡើយ​នោះ សូម​ឲ្យ​ព្រះ​នៃ​ពួក​អយ្យកោ​យើង​រាល់​គ្នា​ទត​មើល​ផង ហើយ​កាត់​សម្រេច​ចុះ

18. ព្រះ‌វិញ្ញាណ​ក៏​មក​សណ្ឋិត​នៅ​លើ​អ័ម៉ា‌សាយ ជា​មេ​លើ​ពួក​៣០​នាក់ ហើយ​លោក​ទូល​ថា ឱ​ដាវីឌ​អើយ យើង​ខ្ញុំ​រាល់​គ្នា​ជា​របស់​ផង​លោក ឱ​កូន​អ៊ីសាយ​អើយ យើង​ខ្ញុំ​កាន់​ខាង​លោក​ហើយ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ចម្រើន ព្រម​ទាំង​ពួក​អ្នក​ដែល​ជួយ​ខាង​លោក​ផង ដ្បិត​ព្រះ​នៃ​លោក ទ្រង់​ជួយ​ដល់​លោក ដូច្នេះ ដាវីឌ​ក៏​ទទួល​គេ ហើយ​តាំង​គេ​ឡើង​ឲ្យ​ធ្វើ​ជា​មេ​លើ​កង​ទាហាន។

19. ក្នុង​ពួក​ម៉ាន៉ាសេ​ក៏​មាន​អ្នក​ខ្លះ​រវាត​មក ចូល​ខាង​ដាវីឌ​ដែរ គឺ​ក្នុង​វេលា​ដែល​ទ្រង់​ចេញ​ទៅ ដើម្បី​ច្បាំង​នឹង​សូល ជា​មួយ​នឹង​ពួក​ភីលីស្ទីន តែ​មិន​បាន​ជួយ​គេ​ទេ ពី​ព្រោះ​ពួក​មេ​របស់​សាសន៍​ភីលីស្ទីន គេ​បាន​ពិគ្រោះ​គ្នា រួច​បង្គាប់​ឲ្យ​ទ្រង់​ទៅ​វិញ ដោយ​ថា ក្រែង​វា​រវាត​ចេញ​ទៅ​ខាង​សូល ជា​ចៅ‌ហ្វាយ​វា ហើយ​នាំ​ឲ្យ​អន្តរាយ​ដល់​ក្បាល​យើង​វិញ

20. ដូច្នេះ កំពុង​ដែល​ទ្រង់​វិល​ទៅ​ឯ​ក្រុង​ស៊ីក‌ឡាក់​វិញ នោះ​មាន​ពួក​ម៉ាន៉ាសេ​ខ្លះ​ចូល​ខាង​ទ្រង់ គឺ​អ័ឌណា យ៉ូសា‌បាឌ យេឌី‌អែល មីកែល យ៉ូសា‌បាឌ អេលី‌ហ៊ូវ និង​ស៊ីល‌ថាយ ដែល​សុទ្ធ​តែ​ជា​មេ​លើ​ទ័ព​នៃ​ពួក​ម៉ាន៉ាសេ​១​ពាន់​នាក់

21. អ្នក​ទាំង​នោះ​ក៏​ជួយ​ដាវីឌ​ទាស់​នឹង​ពួក​ចោរ ដ្បិត​សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ហើយ​ជា​មេ​ទ័ព​ផង

22. ហើយ​សឹង​តែ​រាល់​ថ្ងៃ ក៏​មាន​មនុស្ស​មក​ឯ​ដាវីឌ ដើម្បី​ជួយ​ទ្រង់ ដរាប​ដល់​មាន​ពួក​ទ័ព​យ៉ាង​សន្ធឹក គឺ​ដូច​ជា​ពួក​ពល​នៃ​ព្រះ។

23. ឯ​ពួក​មេ​ទាំង​ប៉ុន្មាន ជា​អ្នក​កាន់​គ្រឿង​សស្ត្រា‌វុធ​ដែល​មក​ឯ​ដាវីឌ នៅ​ក្រុង​ហេប្រុន ដើម្បី​នឹង​បង្វែរ​រាជ្យ​របស់​សូល​មក​ឯ​ដាវីឌ​វិញ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មាន​ចំនួន​ដូច​កត់​ទុក​ខាង​ក្រោម​នេះ

24. គឺ​ពួក​កូន​ចៅ​យូដា ដែល​កាន់​ខែល និង​លំពែង ប្រុង​នឹង​ទៅ​ច្បាំង​ហើយ នោះ​មាន​៦​ពាន់​៨​រយ​នាក់

25. ខាង​ពួក​កូន​ចៅ​ស៊ីម្មាន នោះ​មាន​ពួក​មនុស្ស​ខ្លាំង​ពូកែ សម្រាប់​ចេញ​ទៅ​ច្បាំង​៧​ពាន់​១​រយ​នាក់

26. ខាង​ពួក​កូន​ចៅ​លេវី​មាន​៤​ពាន់​៦​រយ​នាក់

27. ហើយ​យេហូ‌យ៉ាដា ជា​មេ​ពួក​វង្ស​អើរ៉ុន ក៏​មាន​៣​ពាន់​៧​រយ​នាក់​មក​ជា​មួយ​នឹង​លោក​ដែរ

28. ហើយ​មាន​សាដុក​ជា​មនុស្ស​កំលោះ​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ព្រម​ទាំង​មេ‌ទ័ព​២២​នាក់ មក​ពី​ជំនួរ​វង្ស​របស់​ឪពុក​លោក​ផង

29. ខាង​ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន ជា​បង​ប្អូន​សូល នោះ​មាន​៣​ពាន់​នាក់ ដ្បិត​ដរាប​ដល់​គ្រា​នោះ ចំណែក​ពួក​បេន‌យ៉ាមីន​ជា​ច្រើន​គ្នា គេ​បាន​នៅ​តែ​ស្មោះ‌ត្រង់​នឹង​ពួក​វង្ស​របស់​សូល

30. ខាង​ពួក​កូន​ចៅ​អេប្រា‌អិម មាន​២​ម៉ឺន​៨​រយ​នាក់ សុទ្ធ​តែ​ជា​មនុស្ស​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន ដែល​មាន​ល្បី​ឈ្មោះ នៅ​ក្នុង​ជំនួរ​វង្ស​របស់​ឪពុក​គេ

31. ខាង​ឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ មាន​១​ម៉ឺន​៨​ពាន់​នាក់ ដែល​បាន​តម្រូវ​ដោយ​ឈ្មោះ ឲ្យ​មក​តាំង​ដាវីឌ​ឡើង​ជា​ស្តេច

32. ខាង​ពួក​កូន​ចៅ​អ៊ីសាខារ នោះ​មាន​មនុស្ស​ដែល​ស្គាល់​សម័យ​អាច​នឹង​ដឹង​ជា​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​២០០​នាក់ ហើយ​ពួក​បង​ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់

33. ខាង​ពួក​សាប់‌យូល៉ូន មាន​៥​ម៉ឺន​នាក់ ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង សុទ្ធ​តែ​មាន​គ្រឿង​សស្ត្រា‌វុធ​គ្រប់​មុខ ហើយ​គេ​ប្រុង‌ប្រៀប​ទៅ​ច្បាំង​ដោយ​ចិត្ត​ស្មោះ

34. ខាង​ពួក​ណែប‌ថាលី​មាន​មេ‌ទ័ព​១​ពាន់​នាក់ ហើយ​មាន​៣​ម៉ឺន​៧​ពាន់​នាក់​ដែល​កាន់​ខែល និង​លំពែង​មក​ជា​មួយ​នឹង​គេ​ដែរ

35. ខាង​ពួក​ដាន់ មាន​២​ម៉ឺន​៨​ពាន់​៦០០​នាក់ ដែល​ថ្នឹក​ច្បាំង​ហើយ

36. ខាង​ឯ​ពួក​អេស៊ើ នោះ​មាន​៤​ម៉ឺន​នាក់​ដែល​អាច​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព ជា​មនុស្ស​ថ្នឹក​ច្បាំង​ដែរ

37. ឯ​ខាង​នាយ​ទន្លេ​យ័រដាន់ ក្នុង​ពួក​រូបេន ពួក​កាឌ់ និង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង នោះ​មាន​ចំនួន​១​សែន​២​ម៉ឺន​នាក់ ដែល​មាន​គ្រឿង​ចម្បាំង​គ្រប់​មុខ។

38. ពួក​អ្នក​ទាំង​នោះ ដែល​សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​ច្បាំង ក៏​មក​ឯ​ដាវីឌ​នៅ​ត្រង់​ក្រុង​ហេប្រុន ដោយ​ចិត្ត​ស្មោះ‌ត្រង់ ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​ពួក​អ៊ីស្រា‌អែល​ឯ​ទៀត​ទាំង​ប៉ុន្មាន​ក៏​ស្រុះ​ចិត្ត​គ្នា​នឹង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច​ដែរ

39. គេ​នៅ​ទី​នោះ​ជា​មួយ​នឹង​ដាវីឌ ដោយ​ការ​លៀង‌លោម​គ្នា​អស់​៣​ថ្ងៃ ដ្បិត​ពួក​បង​ប្អូន​គេ​បាន​រៀប‌ចំ​ឲ្យ

40. មួយ​ទៀត ពួក​ណា​ដែល​នៅ​ជិត​ល្មម​ត្រឹម​ពួក​អ៊ីសាខារ ពួក​សាប់‌យូល៉ូន និង​ពួក​ណែប‌ថាលី គេ​ក៏​យក​ស្បៀង​អាហារ​ផ្ទុក​លើ​សត្វ​លា អូដ្ឋ លា‌កាត់ និង​គោ​មក​ដែរ គឺ​ជា​នំបុ័ង ផែន​ល្វា​ក្រៀម ចង្កោម​ទំពាំង‌បាយ‌ជូរ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង គោ ហើយ​និង​ចៀម​យ៉ាង​សន្ធឹក ដ្បិត​មាន​សេចក្ដី​អំណរ​អរ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។

About របាក្សត្រ ទី ១ Chapter 12

Read របាក្សត្រ ទី ១ Chapter 12 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ១
Chapter: 12
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ១ Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ១ Chapter 12?

របាក្សត្រ ទី ១ Chapter 12 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ១ Chapter 12 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ១

  1. របាក្សត្រ ទី ១ Chapter 10
  2. របាក្សត្រ ទី ១ Chapter 3
  3. របាក្សត្រ ទី ១ Chapter 17
  4. របាក្សត្រ ទី ១ Chapter 11
  5. របាក្សត្រ ទី ១ Chapter 20
  6. របាក្សត្រ ទី ១ Chapter 16
  7. របាក្សត្រ ទី ១ Chapter 8

Related Chapters & Readings

  1. សាំយូអែល ទី ១ Chapter 10
  2. អេសាយ Chapter 56
  3. អេសាយ Chapter 27
  4. លេវីវិន័យ Chapter 16
  5. យ៉ូហាន ទី ២ Chapter 1
  6. យេរេមា Chapter 14
  7. យ៉ូប Chapter 31
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *