Read របាក្សត្រ ទី ១ Chapter 18 Online
Read របាក្សត្រ ទី ១ Chapter 18 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
របាក្សត្រ ទី ១ 18
ជំពូក 18
1. ក្រោយនោះមក ដាវីឌទ្រង់វាយបង្ក្រាបពួកភីលីស្ទីន ហើយក៏ចាប់យកក្រុងកាថ និងស្រុកនៅជុំវិញពីកណ្តាប់ដៃនៃពួកភីលីស្ទីននោះ
2. ទ្រង់ក៏វាយស្រុកម៉ូអាប់ ហើយសាសន៍ម៉ូអាប់ គេចំណុះដល់ដាវីឌ ព្រមទាំងបង់សួយអាករផង។
3. ដាវីឌក៏វាយហាដារេស៊ើរ ជាស្តេចសូបា រហូតដល់ក្រុងហាម៉ាត ក្នុងគ្រាដែលលោកកំពុងទៅ ដើម្បីតាំងអំណាចនៅទន្លេអ៊ើប្រាត
4. ដាវីឌទ្រង់ចាប់បានរទេះចម្បាំង១ពាន់ និងទ័ពសេះ៧ពាន់នាក់ ហើយពលថ្មើរជើង២ម៉ឺននាក់របស់ស្តេចនោះ ទ្រង់ក៏កាប់សរសៃកជើងសេះដែលសម្រាប់រទេះចម្បាំងទាំងអស់ បានទុកឲ្យល្មមតែទឹមរទេះ១០០ប៉ុណ្ណោះ។
5. កាលពួកសាសន៍ស៊ីរី ពីក្រុងដាម៉ាស បានមកជួយហាដារេស៊ើរ ជាស្តេចសូបា នោះដាវីឌក៏ប្រហារពួកស៊ីរីនោះ អស់២ម៉ឺន២ពាន់នាក់
6. រួចទ្រង់តាំងឲ្យមានពួកទាហានរក្សាស្រុក នៅស្រុកស៊ីរី ប៉ែកខាងក្រុងដាម៉ាស ហើយពួកស៊ីរីក៏ចំណុះដាវីឌ ព្រមទាំងឡើងសួយអាករមកថ្វាយផង ព្រះយេហូវ៉ាទ្រង់ប្រោស ឲ្យដាវីឌមានជ័យជម្នះនៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ
7. ដាវីឌក៏យកអស់ទាំងខែលមាសរបស់ពួកទាហាននៃហាដារេស៊ើរ នាំមកឯក្រុងយេរូសាឡឹម
8. ហើយពីក្រុងបេថាស និងក្រុងគូន ជាទីក្រុងរបស់ហាដារេស៊ើរ នោះដាវីឌក៏យកលង្ហិនសន្ធឹកដែរ ដែលសាឡូម៉ូនបានប្រើធ្វើសមុទ្រលង្ហិន សសរ និងគ្រឿងប្រដាប់លង្ហិនទាំងប៉ុន្មាន។
9. កាលថូអ៊ី ជាស្តេចក្រុងហាម៉ាត បានឮថា ដាវីឌបានប្រហារពួកទ័ពរបស់ហាដារេស៊ើរ ជាស្តេចសូបា ទាំងអស់ហើយ
10. នោះលោកក៏ចាត់យ៉ូរ៉ាម ជាបុត្រទ្រង់ ឲ្យទៅគាល់ស្តេចដាវីឌ ដើម្បីនឹងគំនាប់ ហើយចម្រើនពរថ្វាយ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនគ្រប់មុខ ទៅថ្វាយដែរ
11. ស្តេចដាវីឌទ្រង់ក៏ថ្វាយរបស់ទាំងនោះ ដល់ព្រះយេហូវ៉ាជាមួយនឹងប្រាក់ ហើយមាសទាំងប៉ុន្មាន ដែលទ្រង់បាននាំយកមកពីអស់ទាំងសាសន៍ដទៃ គឺពីសាសន៍អេដុម សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន និងសាសន៍អាម៉ាលេក។
12. ឯអ័ប៊ីសាយ ជាកូនសេរូយ៉ាក៏ប្រហារពួកសាសន៍អេដុមអស់១ម៉ឺន៨ពាន់នាក់ នៅត្រង់ច្រកភ្នំអំបិល
13. ក៏ដាក់កងទ័ពឲ្យរក្សានៅស្រុកអេដុម ដូច្នេះ ពួកអេដុមទាំងអស់បានចំណុះដាវីឌ ព្រះយេហូវ៉ាទ្រង់ក៏ប្រោសឲ្យដាវីឌមានជ័យជម្នះ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
14. ឯដាវីឌ ទ្រង់បានសោយរាជ្យលើសាសន៍អ៊ីស្រាអែលទាំងមូល ហើយក៏សម្រេចការទាំងអស់ដល់បណ្តាជនដោយយុត្តិធម៌ និងសេចក្ដីសុចរិត
15. មានយ៉ូអាប់ ជាកូនសេរូយ៉ា ធ្វើជាមេត្រួតត្រាលើបណ្តាពលទ័ពទាំងអស់ និងយេហូសាផាត ជាកូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ
16. សាដុក ជាកូនអ័ហ៊ីទូប និងអ័ហ៊ីម៉ាលេក ជាកូនអ័បៀថើរ ធ្វើជាសង្ឃ សេរ៉ាយ៉ា ជាស្មៀនហ្លួង
17. បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេលើពួកកេរេធីម ហើយនិងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌក៏ធ្វើជាសេនាបតី។
About របាក្សត្រ ទី ១ Chapter 18
Read របាក្សត្រ ទី ១ Chapter 18 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: របាក្សត្រ ទី ១
Chapter: 18
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading របាក្សត្រ ទី ១ Chapter 18 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is របាក្សត្រ ទី ១ Chapter 18?
របាក្សត្រ ទី ១ Chapter 18 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete របាក្សត្រ ទី ១ Chapter 18 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 12
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 6
- ហូសេ Chapter 4
- ហូសេ Chapter 10
Explore More from របាក្សត្រ ទី ១
- របាក្សត្រ ទី ១ Chapter 5
- របាក្សត្រ ទី ១ Chapter 3
- របាក្សត្រ ទី ១ Chapter 7
- របាក្សត្រ ទី ១ Chapter 2
- របាក្សត្រ ទី ១ Chapter 28
- របាក្សត្រ ទី ១ Chapter 22
- របាក្សត្រ ទី ១ Chapter 23