កូរិនថូសទី ១ Chapter 12

For English

Read កូរិនថូសទី ១ Chapter 12 Online

Read កូរិនថូសទី ១ Chapter 12 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of កូរិនថូសទី ១ and the Holy Bible online.

Choose a Chapter

កូរិនថូសទី ១ 12

ជំពូក 12

1. ចំណែក​ឯ​អំណោយ​ទាន​ខាង​វិញ្ញាណ បង​ប្អូន​អើយ ខ្ញុំ​មិន​ចង់​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ល្ងង់​ទេ

2. អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ពី​ដើម​អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ ដែល​ត្រូវ​បង្វែរ​ទៅ​ឯ​រូប​ព្រះ​គ តាម​តែ​មាន​សេចក្ដី​ដឹក‌នាំ​ទៅ​នោះ

3. ហេតុ​នោះ​បាន​ជា​ខ្ញុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា មិន​ដែល​មាន​អ្នក​ណា​និយាយ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ថា ព្រះ‌យេស៊ូវ​ត្រូវ​បណ្តាសា​នោះ​ឡើយ ក៏​គ្មាន​អ្នក​ណា​អាច​នឹង​ថា ព្រះ‌យេស៊ូវ​ទ្រង់​ជា​ព្រះ‌អម្ចាស់​ដែរ លើក​តែ​ដោយ​នូវ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ។

4. រីឯ​អំណោយ​ទាន នោះ​មាន​ផ្សេងៗ​ពី​គ្នា តែ​គឺ​ជា​ព្រះ‌វិញ្ញាណ​ដដែល​ទេ

5. ហើយ​ក៏​មាន​មុខ‌ងារ​ផ្សេងៗ ពី​គ្នា តែ​គឺ​ជា​ព្រះ‌អម្ចាស់​ដដែល​ទេ

6. ព្រម​ទាំង​មាន​របៀប​ធ្វើ​ផ្សេងៗ​ពី​គ្នា​ទៀត តែ​គឺ​ជា​ព្រះ​ដដែល​នោះ​ឯង ដែល​ទ្រង់​ធ្វើ​គ្រប់​ទាំង​អស់ ក្នុង​មនុស្ស​ទាំង​អស់

7. ហើយ​ទ្រង់​ប្រទាន​ឲ្យ​ព្រះ‌វិញ្ញាណ​សម្ដែង​មក​ក្នុង​គ្រប់​គ្នា ដើម្បី​ឲ្យ​បាន​កើត​ផល

8. ដ្បិត​ទ្រង់​ប្រទាន​ឲ្យ​ម្នាក់​មាន​ពាក្យ​សំដី​នៃ​ប្រាជ្ញា​វាង‌វៃ ដោយ‌សារ​ព្រះ‌វិញ្ញាណ ឲ្យ​ម្នាក់​ទៀត​មាន​ពាក្យ​សំដី​នៃ​ចំណេះ​ចេះ​ស្ទាត់ តាម​ព្រះ‌វិញ្ញាណ​ដដែល

9. ហើយ​ឲ្យ​ម្នាក់​ផ្សេង​ទៀត​មាន​សេចក្ដី​ជំនឿ ដោយ​នូវ​ព្រះ‌វិញ្ញាណ​ដដែល ឲ្យ​មួយ​ទៀត​បាន​អស់​ទាំង​អំណោយ​ទាន នឹង​អាច​ប្រោស​ឲ្យ​ជា ដោយ​នូវ​ព្រះ‌វិញ្ញាណ​ដដែល

10. ឲ្យ​មួយ​ទៀត​បាន​សម្ដែង​ការ​ឫទ្ធិ​បារមី និង​ឲ្យ​មួយ​ទៀត​ចេះ​អធិប្បាយ ឲ្យ​មួយ​ទៀត​សង្កេត​ស្គាល់​អស់​ទាំង​វិញ្ញាណ ឲ្យ​មួយ​ទៀត​ចេះ​និយាយ​ភាសា​ដទៃ​ផ្សេងៗ ហើយ​ឲ្យ​មួយ​ទៀត​ចេះ​បក​ប្រែ​ភាសា​ដទៃ

11. តែ​គឺ​ជា​ព្រះ‌វិញ្ញាណ​តែ​មួយ​ដដែល​នោះ​ឯង ដែល​ធ្វើ​គ្រប់​ការ​ទាំង​នោះ ទាំង​ចែក​ដល់​គ្រប់​គ្នា​ដោយ​មុខៗ ផង តាម​ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ។

12. ដ្បិត​ដូច​ជា​រូប​កាយ​១​មាន​អវយវៈ​ជា​ច្រើន តែ​អវយវៈ​ទាំង​នោះ ទោះ​មាន​ច្រើន​ក៏​ពិត គង់​តែ​រួម​គ្នា​មក​ជា​រូប​តែ​១​ទេ នោះ​ព្រះ‌គ្រីស្ទ​ក៏​ដូច្នោះ​ដែរ

13. ដ្បិត​យើង​ទាំង​អស់​គ្នា ទោះ​បើ​ជា​សាសន៍​យូដា ឬ​សាសន៍​ក្រេក បាវ​បម្រើ ឬ​អ្នក​ជា​ក្តី យើង​បាន​ទទួល​បុណ្យ​ជ្រមុជ ចូល​ក្នុង​រូប‌កាយ​តែ​១ ដោយ‌សារ​ព្រះ‌វិញ្ញាណ​តែ​១ ហើយ​គ្រប់​គ្នា​ក៏​បាន​ត្រូវ​ផឹក​ពី​ព្រះ‌វិញ្ញាណ​តែ​១​ដែរ

14. រូប‌កាយ​មិន​មែន​សុទ្ធ​តែ​មាន​អវយវៈ​តែ​១​ទេ គឺ​មាន​ច្រើន​វិញ

15. បើ​សិន​ជា​ជើង​នឹង​និយាយ​ថា អញ​មិន​មែន​ជា​របស់​ផង​រូប‌កាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ដៃ នោះ​តើ​មិន​មែន​ជា​របស់​ផង​រូប‌កាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី

16. ហើយ​បើ​សិន​ជា​ត្រចៀក​នឹង​និយាយ​ថា អញ​មិន​មែន​របស់​ផង​រូប‌កាយ​ទេ ពី​ព្រោះ​អញ​មិន​មែន​ជា​ភ្នែក នោះ​តើ​មិន​មែន​ជា​របស់​ផង​រូប‌កាយ ដោយ​ហេតុ​តែ​ប៉ុណ្ណោះ​ឬ​អី

17. បើ​រូប‌កាយ​ទាំង​ស្រុង​សុទ្ធ​តែ​ជា​ភ្នែក នោះ​តើ​នឹង​ស្តាប់​នៅ​ត្រង់​ណា បើ​រូប‌កាយ​ទាំង​ស្រុង សុទ្ធ​តែ​ជា​ត្រចៀក នោះ​តើ​នឹង​ដឹង​ក្លិន​នៅ​ត្រង់​ណា

18. តែ​ព្រះ‌ទ្រង់​បាន​ដាក់​ចុះ​នូវ​អវយវៈ​នីមួយៗ ក្នុង​រូប‌កាយ​តាម​ព្រះ‌ហឫទ័យ​ទ្រង់

19. បើ​គ្រប់​ទាំង​អស់​សុទ្ធ​តែ​ជា​អវយវៈ​តែ​១ នោះ​តើ​រូប‌កាយ​នឹង​នៅ​ឯ​ណា

20. តែ​មាន​អវយវៈ​ជា​ច្រើន​វិញ ប៉ុន្តែ រូប‌កាយ​តែ​១​ទេ

21. ហើយ​ភ្នែក​ពុំ​អាច​និយាយ​ទៅ​ដៃ​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ទេ ឬ​ក្បាល​និយាយ​ទៅ​ជើង​ថា អញ​មិន​ត្រូវ​ការ​នឹង​ឯង​ដែរ​នោះ​ឡើយ

22. ប៉ុន្តែ អស់​ទាំង​អវយវៈ​ក្នុង​រូប‌កាយ ដែល​មើល​ទៅ​ដូច​ជា​ខ្សោយ​ជាង​គេ នោះ​មាន​ប្រយោជន៍​ជា​ជាង​វិញ

23. ហើយ​អវយវៈ​ណា​ក្នុង​រូប‌កាយ ដែល​យើង​ស្មាន​ថា មិន​គួរ​រាប់​អាន​ប៉ុន្មាន នោះ​យើង​បាន​រាប់​អាន​លើស​ទៅ​ទៀត ឯ​អវយវៈ​ណា​របស់​យើង ដែល​មិន​ល្អ​មើល នោះ​បាន​ល្អ​មើល​កាន់​តែ​ខ្លាំង​ឡើង​ទៅ​ទៀត

24. តែ​អវយវៈ​ណា​របស់​យើង​ដែល​ល្អ​មើល នោះ​មិន​ត្រូវ​ការ​អ្វី​ទេ ដូច្នេះ ព្រះ‌ទ្រង់​បាន​ផ្សំ​រូប‌កាយ ព្រម​ទាំង​ប្រទាន​ឲ្យ​អវយវៈ​ណា​ដែល​ខ្វះ បាន​ប្រសើរ​លើស​ជាង​ទៅ​ទៀត

25. ដើម្បី​មិន​ឲ្យ​មាន​សេចក្ដី​បែក‌ខ្ញែក​គ្នា​ក្នុង​រូប‌កាយ​ឡើយ តែ​ឲ្យ​អវយវៈ​ទាំង​ប៉ុន្មាន បាន​ជួយ​គាំពារ​គ្នា​ទៅ​វិញ​ទៅ​មក

26. ដូច្នេះ បើ​អវយវៈ​១​ឈឺ នោះ​ទាំង​អស់​នឹង​ឈឺ​ជា​មួយ​គ្នា បើ​១​បាន​តម្កើង​ឡើង នោះ​ទាំង​អស់​នឹង​បាន​រីក‌រាយ​ជា​មួយ​ដែរ

27. អ្នក​រាល់​គ្នា​ជា​រូប‌កាយ​នៃ​ព្រះ‌គ្រីស្ទ ហើយ​ជា​អវយវៈ​របស់​រូប‌កាយ​រៀង​ខ្លួន

28. ព្រះ‌ទ្រង់​បាន​តាំង​អ្នក​ខ្លះ​ក្នុង​ពួក​ជំនុំ​ឡើង មុន​ដំបូង គឺ​ពួក​សាវក ទី​២ ពួក​គ្រូ​អធិប្បាយ ទី​៣​ពួក​គ្រូ​បង្រៀន រួច​មក មាន​ការ​ឫទ្ធិ‌បារមី មាន​អំណោយ​ទាន​ជា​ការ​ប្រោស​ឲ្យ​ជា ជា​ការ​ជំនួយ ជា​ការ​គ្រប់​គ្រង ហើយ​ជា​ភាសា​ដទៃ​ផង

29. តើ​គ្រប់​គ្នា​ជា​សាវក​ឬ​អី គ្រប់​គ្នា​ជា​គ្រូ​បង្រៀន​ឬ​អី គ្រប់​គ្នា​ធ្វើ​ការ​ឫទ្ធិ‌បារមី​បាន​ឬ​អី

30. គ្រប់​គ្នា​មាន​អស់​ទាំង​អំណោយ​ទាន​នឹង​ប្រោស​ឲ្យ​ជា​បាន​ឬ​អី គ្រប់​គ្នា​អាច​និយាយ​ភាសា​ដទៃ​បាន​ឬ​អី គ្រប់​គ្នា​ចេះ​បក​ប្រែ​ភាសា​បាន​ឬ​អី

31. ចូរ​សង្វាត​ឲ្យ​បាន​អំណោយ​ទាន យ៉ាង​វិសេស​ទៅ​ចុះ ប៉ុន្តែ ខ្ញុំ​នឹង​បង្ហាញ​ផ្លូវ​១​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត។

About កូរិនថូសទី ១ Chapter 12

Read កូរិនថូសទី ១ Chapter 12 online from the Holy Bible. This chapter is part of the Book of កូរិនថូសទី ១ in the New Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: កូរិនថូសទី ១
Chapter: 12
Testament: New Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading កូរិនថូសទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading កូរិនថូសទី ១ Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is កូរិនថូសទី ១ Chapter 12?

កូរិនថូសទី ១ Chapter 12 is part of the Book of កូរិនថូសទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete កូរិនថូសទី ១ Chapter 12 online for free with easy chapter navigation.

More Chapters from កូរិនថូសទី ១

  1. កូរិនថូសទី ១ Chapter 15
  2. កូរិនថូសទី ១ Chapter 2
  3. កូរិនថូសទី ១ Chapter 14
  4. កូរិនថូសទី ១ Chapter 7
  5. កូរិនថូសទី ១ Chapter 3
  6. កូរិនថូសទី ១ Chapter 9
  7. កូរិនថូសទី ១ Chapter 5

Explore More from ព្រះគម្ពីរសញ្ញាថ្មី

  1. លូកា Chapter 24
  2. កិច្ចការ Chapter 9
  3. ម៉ាកុស Chapter 4
  4. លូកា Chapter 5
  5. ម៉ាកុស Chapter 1
  6. រ៉ូម Chapter 10
  7. កិច្ចការ Chapter 20

Related Chapters & Readings

  1. កិច្ចការ Chapter 11
  2. លោកុប្បត្តិ Chapter 43
  3. ហូសេ Chapter 9
  4. យូដាស Chapter 1
  5. អេភេសូ Chapter 4
  6. ម៉ាកុស Chapter 13
  7. ជនគណនា Chapter 23
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *