ពង្សាវតារក្សត្រ ទី ១ Chapter 14

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 14 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 14 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

A+ A A-

ពង្សាវតារក្សត្រ ទី ១ 14

ជំពូក 14

1. នៅ​គ្រា​នោះ អ័ប៊ីយ៉ា ជា​បុត្រ​យេរ៉ូ‌បោម ទ្រង់​ចាប់​ប្រឈួន

2. ហើយ​យេរ៉ូ‌បោម​មាន​ព្រះ‌បន្ទូល​នឹង​ភរិយា​ថា ចូរ​ឲ្យ​ឯង​ក្រោក​ឡើង​ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​ឯង​ថា​ជា​ប្រពន្ធ​អញ​ឡើយ រួច​ទៅ​ឯ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះ មាន​ហោរា​អ័ហ៊ីយ៉ា ដែល​បាន​ទាយ​ពី​ដំណើរ​ដែល​អញ​នឹង​សោយ‌រាជ្យ​លើ​បណ្តា‌ជន​នេះ

3. ចូរ​នាំ​យក​នំបុ័ង​១០​ដុំ និង​នំ​ផ្អែម​ខ្លះ ហើយ​ពួច​១​ពេញ​ដោយ​ទឹក​ឃ្មុំ ទៅ​ឯ​លោក លោក​នឹង​ប្រាប់​ឯង ឲ្យ​ដឹង​ជា​កូន​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា

4. ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ធ្វើ​ដូច្នោះ នាង​ក្រោក​ឡើង​ទៅ​ឯ​ផ្ទះ​អ័ហ៊ីយ៉ា នៅ​ក្រុង​ស៊ីឡូរ រីឯ​អ័ហ៊ីយ៉ា លោក​មើល​មិន​ឃើញ​ទេ ពី​ព្រោះ​ភ្នែក​ងងឹត​ដោយ​ចាស់​ណាស់​ហើយ

5. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដល់​អ័ហ៊ីយ៉ា​ថា មើល ភរិយា​របស់​យេរ៉ូ‌បោម​មក​សួរ​ឯង ពី​ដំណើរ​កូន​ដែល​ឈឺ ត្រូវ​ឲ្យ​ឯង​ប្រាប់​នាង​ដូច្នេះ​មួយៗ ដ្បិត​កាល​ណា​នាង​ចូល​មក នោះ​នាង​នឹង​ធ្វើ​ភាព​ជា​ស្ត្រី​ផ្សេង​ទៀត។

6. ដូច្នេះ កាល​អ័ហ៊ីយ៉ា​បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា ភរិយា​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ ព្រះ‌នាង​ធ្វើ​ភាព​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូល‌បង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង

7. សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អញ​បាន​លើក​ឯង ពី​កណ្តាល​ពួក​ប្រជា‌ជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

8. ព្រម​ទាំង​កន្ត្រាក់​យក​រាជ្យ​ពី​ព្រះ‌វង្សា​ដាវីឌ​មក​ឲ្យ​ឯង​វិញ តែ​ឯង​មិន​បាន​ដូច​ដាវីឌ ជា​អ្នក​បម្រើ​អញ ដែល​បាន​កាន់​តាម​បញ្ញត្ត​អញ ហើយ​ដើរ​តាម​អញ​ដោយ​អស់​ពី​ចិត្ត ដើម្បី​នឹង​ប្រព្រឹត្ត​តែ​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​អញ​ទេ

9. គឺ​ឯង​បាន​ប្រព្រឹត្ត​នៅ​ចំពោះ​អញ ដោយ​អាក្រក់​លើស​ជាង​អស់​អ្នក​ដែល​នៅ​មុន​ឯង​វិញ ព្រម​ទាំង​ធ្វើ​ព្រះ​ដទៃ និង​រូប​សិត​ផង ជា​ការ​ដែល​បណ្តាល​ឲ្យ​អញ​ខឹង ហើយ​ឯង​បាន​បោះ‌បង់​ចោល​អញ ទៅ​ខាង​ក្រោយ​ខ្នង​ឯង

10. នោះ​បាន​ជា​អញ​នឹង​នាំ​សេចក្ដី​អាក្រក់​មក​លើ​ពូជ‌ពង្ស​យេរ៉ូ‌បោម ហើយ​និង​កាត់​គ្រប់​ទាំង​កូន​ប្រុសៗ​ពី​វង្សា​របស់​យេរ៉ូ‌បោម​ចេញ ទោះ​ទាំង​អ្នក​ដែល​បិទ​បាំង​ទុក ឬ​ជា​អ្នក​ឥត​មាន​ចំណង ក្នុង​ពួក​អ៊ីស្រា‌អែល​ក្តី ហើយ​អញ​នឹង​បោស​ពួក​វង្ស​របស់​យេរ៉ូ‌បោម​ទៅ ដូច​ជា​គេ​បោស​អាចម៍​សត្វ​ចោល ទាល់​តែ​អស់​រលីង

11. អ្នក​ណា​ក្នុង​វង្ស​យេរ៉ូ‌បោម ដែល​ស្លាប់​នៅ​ក្នុង​ទី​ក្រុង នោះ​ឆ្កែ​នឹង​ទំពា​ស៊ី​ខ្មោច ហើយ​អ្នក​ណា​ដែល​ស្លាប់​នៅ​ទី​វាល នោះ​សត្វ​ហើរ​លើ​អាកាស​នឹង​ចឹក​ស៊ី​ខ្មោច​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ

12. ដូច្នេះ សូម​ព្រះ‌នាង​ក្រោក​ឡើង យាង​ទៅ​ឯ​ដំណាក់​ទៅ កាល​ណា​ព្រះ‌បាទ​បាន​ឈាន​ចូល​ទៅ​ក្នុង​ទី​ក្រុង​ហើយ នោះ​បុត្រ​នឹង​សុគត​ទៅ

13. ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោម មាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល

14. មួយ​ទៀត ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឲ្យ​មាន​ស្តេច​១​ផ្សេង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល ជា​អ្នក​ដែល​នឹង​ធ្វើ​ឲ្យ​វង្សា​របស់​យេរ៉ូ‌បោម​សាប‌សូន្យ​ទៅ​ក្នុង​ថ្ងៃ​នោះ តើ​កាល​ណា​ទៅ គឺ​ឥឡូវ​នេះ​ហើយ

15. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ពួក​អ៊ីស្រា‌អែល ដូច​ជា​ដើម​បបុស​ដែល​ញ័រ​នៅ​ក្នុង​ទឹក ហើយ​ទ្រង់​នឹង​រំលើង​ពួក​អ៊ីស្រា‌អែល​ចេញ​ពី​ដី​ល្អ​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​គេ ក៏​នឹង​កម្ចាត់‌កម្ចាយ​គេ​ទៅ​ខាង​នាយ​ទន្លេ ដោយ​ព្រោះ​គេ​បាន​ធ្វើ​អស់​ទាំង​រូប​ព្រះ​សម្រាប់​ខ្លួន ដែល​បណ្តាល​ឲ្យ​ព្រះ‌យេហូវ៉ា​មាន​សេចក្ដី​ក្រោធ

16. ទ្រង់​នឹង​បោះ‌បង់​ពួក​អ៊ីស្រា‌អែល​ចោល ដោយ​ព្រោះ​អំពើ​បាប​របស់​យេរ៉ូ‌បោម ជា​ការ​ដែល​ស្តេច​បាន​ធ្វើ​ហើយ ព្រម​ទាំង​នាំ​ឲ្យ​ពួក​អ៊ីស្រា‌អែល​ធ្វើ​បាប​ផង ដោយ‌សារ​ការ​នោះ​ឯង។

17. ដូច្នេះ ភរិយា​របស់​យេរ៉ូ‌បោម​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​ឯ​ក្រុង​ធើសា កាល​ព្រះ‌នាង​បាន​ដល់​មាត់​ទ្វារ​ដំណាក់​ហើយ បុត្រ​នោះ​ក៏​សុគត​ទៅ

18. រួច​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ក៏​បញ្ចុះ​សព​ទ្រង់ ហើយ​កាន់​ទុក្ខ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ដោយ‌សារ​ហោរា​អ័ហ៊ីយ៉ា ជា​អ្នក​បម្រើ​ទ្រង់។

19. រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម គឺ​ពី​ទ្រង់​ធ្វើ​ចម្បាំង​យ៉ាង​ណា ហើយ​សោយ‌រាជ្យ​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​នៃ​ពួក​ស្តេច​អ៊ីស្រា‌អែល​ហើយ

20. យេរ៉ូ‌បោម​បាន​សោយ‌រាជ្យ​អស់​២២​ឆ្នាំ រួច​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ ហើយ​ណាដាប​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

21. ឯ​រេហូ‌បោម ជា​ព្រះ‌រាជ‌បុត្រា​នៃ​សាឡូ‌ម៉ូន ទ្រង់​បាន​សោយ‌រាជ្យ​នៅ​ស្រុក​យូដា កាល​រេហូ‌បោម​បាន​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នោះ​ទ្រង់​បាន​ព្រះ‌ជន្ម​៤១​ឆ្នាំ​ហើយ ក៏​សោយ‌រាជ្យ​បាន​១៧​ឆ្នាំ នៅ​ក្រុង​យេរូ‌សាឡឹម ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​ចេញ​ពី​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន សម្រាប់​ជា​ទី​តាំង​ព្រះ‌នាម​ទ្រង់ ឯ​មាតា​រេហូ‌បោម ព្រះ‌នាង​នាម​ជា​ន៉ាអាម៉ា ជា​សាសន៍​អាំម៉ូន

22. ពួក​យូដា​ក៏​ប្រព្រឹត្ត​អាក្រក់​លាមក​នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ហើយ​គេ​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ប្រចណ្ឌ ដោយ‌សារ​អំពើ​បាប​ដែល​គេ​ប្រព្រឹត្ត​លើស​ជាង​ពួក​អយ្យកោ​របស់​គេ​ទៅ​ទៀត

23. ដ្បិត​គេ​បាន​ធ្វើ​ទី​ខ្ពស់ បង្គោល​សម្រាប់​គោរព និង​រូប​ព្រះ សម្រាប់​ខ្លួន​គេ នៅ​លើ​គ្រប់​ទាំង​កំពូល​ភ្នំ ហើយ​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខ្ចីៗ

24. ក៏​តាំង​ឲ្យ​មាន​កូន​ជឹង​នៅ​ក្នុង​ស្រុក​ដែរ គេ​ប្រព្រឹត្ត តាម​អស់​ទាំង​អំពើ​គួរ​ស្អប់​ខ្ពើម របស់​ពួក​សាសន៍​ដទៃ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បណ្តេញ ពី​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចេញ។

25. លុះ​ឆ្នាំ​ទី​៥ ក្នុង​រាជ្យ​ស្តេច​រេហូ‌បោម នោះ​ស៊ីសាក​ជា​ស្តេច​ស្រុក​អេស៊ីព្ទ បាន​ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូ‌សាឡឹម

26. ក៏​យក​អស់​ទាំង​ទ្រព្យ‌សម្បត្តិ​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ក្នុង​ដំណាក់​ស្តេច​ទាំង​អស់​ទៅ ហើយ​យក​ទាំង​ខែល​មាស​ដែល​សាឡូ‌ម៉ូន​បាន​ធ្វើ​ផង​ដែរ

27. រួច​មក​ស្តេច​រេហូ‌បោម​ទ្រង់​ធ្វើ​ខែល​លង្ហិន​ជំនួស​ខែល​ទាំង​នោះ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​នៃ​មេ‌ទ័ព ដែល​រក្សា​មាត់​ទ្វារ​ដំណាក់​ស្តេច

28. ដូច្នេះ កាល​ស្តេច​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា​វេលា​ណា នោះ​ពួក​រក្សា​អង្គ​ក៏​កាន់​ខែល​ទាំង​នោះ រួច​យក​ទៅ​ទុក​ក្នុង​បន្ទប់​របស់​ពួក​រក្សា​អង្គ​វិញ។

29. រីឯ​ដំណើរ​ឯ​ទៀត​ពី​រេហូ‌បោម និង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​យូដា​ហើយ

30. ឯ​រេហូ‌បោម និង​យេរ៉ូ‌បោម ទ្រង់​ចេះ​តែ​ច្បាំង​គ្នា​ជានិច្ច

31. រេហូ‌បោម​ក៏​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​ទ្រង់​នៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់ ក្នុង​ទី​ក្រុង​របស់​ដាវីឌ ឯ​មាតា​ទ្រង់ នោះ​មាន​ព្រះ‌នាម​ជា​ន៉ាអាម៉ា សាសន៍​អាំម៉ូន លំដាប់​នោះ អ័ប៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់ ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

About ពង្សាវតារក្សត្រ ទី ១ Chapter 14

Read ពង្សាវតារក្សត្រ ទី ១ Chapter 14 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 14
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 14 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 14?

ពង្សាវតារក្សត្រ ទី ១ Chapter 14 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 14 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 17
  3. ពង្សាវតារក្សត្រ ទី ១ Chapter 6
  4. ពង្សាវតារក្សត្រ ទី ១ Chapter 13
  5. ពង្សាវតារក្សត្រ ទី ១ Chapter 19
  6. ពង្សាវតារក្សត្រ ទី ១ Chapter 11
  7. ពង្សាវតារក្សត្រ ទី ១ Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពួក ចៅហ្វាយ Chapter 20
  2. អេសាយ Chapter 41
  3. អេសេគាល Chapter 41
  4. ហូសេ Chapter 6
  5. សុភាសិត Chapter 11
  6. នាង អេសធើរ Chapter 6
  7. ពួក ចៅហ្វាយ Chapter 8

Related Chapters & Readings

  1. ជនគណនា Chapter 21
  2. ចោទិយកថា Chapter 9
  3. អេសាយ Chapter 59
  4. ទំនុកដំកើង Chapter 1
  5. នេហេមា Chapter 8
  6. បទ ចំរៀង សាឡូម៉ូន Chapter 6
  7. និក្ខមនំ Chapter 36
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *