ពង្សាវតារក្សត្រ ទី ១ Chapter 11

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 11 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 11 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

A+ A A-

ពង្សាវតារក្សត្រ ទី ១ 11

ជំពូក 11

1. រីឯ​ស្តេច​សាឡូ‌ម៉ូន ទ្រង់​បាន​ស្រឡាញ់​ពួក​ស្រីៗ​សាសន៍​ដទៃ​ជា​ច្រើន ក្រៅ​ពី​ព្រះ‌រាជ‌បុត្រី​ផារ៉ោន​នោះ គឺ​ជា​ស្ត្រី​សាសន៍​ម៉ូអាប់ សាសន៍​អាំម៉ូន សាសន៍​អេដុម សាសន៍​ស៊ីដូន និង​សាសន៍​ហេត

2. ជា​ស្ត្រី​នៃ​សាសន៍​ផ្សេងៗ ដែល​ព្រះ‌យេហូវ៉ា​បាន​ហាម​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា មិន​ត្រូវ​ឯង​រាល់​គ្នា​ចូល​ទៅ​ឯ​គេ ឬ​ឲ្យ​គេ​ចូល​មក​ឯង​រាល់​គ្នា​ឡើយ ដ្បិត​គេ​នឹង​បង្វែរ​ចិត្ត​ឯង​រាល់​គ្នា​ឲ្យ​ទៅ​តាម​ព្រះ​គេ​ជា​មិន​ខាន តែ​សាឡូ‌ម៉ូន​បាន​ចង​ពន្ធ​នឹង​គេ ដោយ​សេចក្ដី​ស្រឡាញ់​វិញ

3. ទ្រង់​មាន​ភរិយា​ទំាង​អស់​៧០០ សុទ្ធ​តែ​ជា​កូន​ស្តេច​ទាំង​អស់ ហើយ​មាន​ស្រី​អ្នក‌ម្នាង​៣០០ ឯ​ភរិយា​ទាំង​នោះ ក៏​នាំ​បង្វែរ​ព្រះ‌ហឫទ័យ​ទ្រង់​ចេញ

4. ដ្បិត​កាល​ណា​សាឡូ‌ម៉ូន​ទ្រង់​ចាស់​ហើយ នោះ​ភរិយា​ទ្រង់​បាន​បង្វែរ​ព្រះ‌ហឫទ័យ​ទ្រង់​ឲ្យ​ទៅ​តាម​ព្រះ​ដទៃ​វិញ ហើយ​ព្រះ‌ហឫទ័យ​ទ្រង់​មិន​បាន​ស្មោះ‌ត្រង់ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ ដូច​ជា​ព្រះ‌ហឫទ័យ​របស់​ដាវីឌ ជា​បិតា​ទ្រង់​ទេ

5. ពី​ព្រោះ​សាឡូ‌ម៉ូន​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​នៃ​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ

6. សាឡូ‌ម៉ូន​ក៏​ប្រព្រឹត្ត​ការ​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​តាម​ព្រះ‌យេហូវ៉ា​ដោយ​ពេញ​ខ្នាត ដូច​ជា​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់​ដែរ

7. នៅ​គ្រា​នោះ សាឡូ‌ម៉ូន​ទ្រង់​ក៏​ធ្វើ​កន្លែង​សម្រាប់​ថ្វាយ‌បង្គំ​ដល់​ព្រះ​កេម៉ូស ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​១ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡឹម និង​សម្រាប់​ព្រះ​ម៉ូឡុក ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ

8. ទ្រង់​ក៏​ធ្វើ​យ៉ាង​នោះ​សម្រាប់​ដល់​គ្រប់​ទាំង​ភរិយា​របស់​ទ្រង់ ជា​សាសន៍​ដទៃ​ទាំង​នោះ ហើយ​នាង​ទាំង​នោះ​ក៏​ដុត​កំញាន ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​របស់​គេ។

9. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​កើត​មាន​សេចក្ដី​ខ្ញាល់​ចំពោះ​សាឡូ‌ម៉ូន ដោយ​ព្រោះ​ព្រះ‌ហឫទ័យ​ទ្រង់​បាន​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ដែល​បាន​លេច​មក​ឲ្យ​ទ្រង់​ឃើញ​២​ដង​ហើយ

10. ក៏​បាន​បង្គាប់​ដល់​ទ្រង់​ពី​ដំណើរ​នេះ​ដែរ ថា មិន​ត្រូវ​ឲ្យ​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​ឡើយ តែ​ទ្រង់​មិន​បាន​រក្សា​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​នោះ​ទេ

11. ហេតុ​ដូច្នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ថា ដោយ​ព្រោះ​ឯង​បាន​ធ្វើ​យ៉ាង​នេះ ហើយ​មិន​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​អញ និង​បញ្ញត្ត​ដែល​អញ​បាន​បង្គាប់​ដល់​ឯង នោះ​បាន​ជា​អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ឯង​វិញ​ជា​ពិត ហើយ​ឲ្យ​ទៅ​អ្នក​បម្រើ​របស់​ឯង​វិញ

12. ប៉ុន្តែ អញ​មិន​ធ្វើ​ក្នុង​គ្រា​នៃ​ជីវិត​ឯង​ទេ ដោយ​យល់​ដល់​ដាវីឌ ជា​ឪពុក​ឯង គឺ​អញ​នឹង​កន្ត្រាក់​យក​ពី​ដៃ​កូន​ឯង​វិញ

13. អញ​ក៏​មិន​យក​នគរ​ទាំង​មូល​ពី​វា​ដែរ គឺ​នឹង​ឲ្យ​ពូជ​អំបូរ​១​ដល់​កូន​ឯង ដោយ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​អញ​បាន​រើស​ហើយ​ផង។

14. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បណ្តាល​ឲ្យ​មាន​អ្នក​ត​តាំង​នឹង​សាឡូ‌ម៉ូន​ម្នាក់ គឺ​ហាដាឌ់ ជា​សាសន៍​អេដុម​ដែល​ជា​វង្សា​នៃ​ស្តេច​ស្រុក​នោះ

15. ពី​ព្រោះ​កាល​ដាវីឌ​បាន​ទៅ​ស្រុក​អេដុម ហើយ​យ៉ូអាប់​ជា​មេ‌ទ័ព​បាន​ឡើង​ទៅ​កប់​ខ្មោច​នៃ​ពួក​អ្នក​ដែល​ស្លាប់​ក្នុង​ចម្បាំង គឺ​ក្នុង​ពេល​ក្រោយ​ដែល​បាន​សម្លាប់​ពួក​ប្រុសៗ​ទាំង​អស់​នៅ​សាសន៍​អេដុម

16. (ដ្បិត​យ៉ូអាប់ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ បាន​នៅ​ស្រុក​នោះ​អស់​៦​ខែ ទាល់​តែ​បាន​សម្លាប់​ពួក​ប្រុសៗ​នៃ​សាសន៍​អេដុម​នោះ​អស់​រលីង​ទៅ)

17. គ្រា​នោះ ហាដាឌ់​បាន​រត់​រួច ព្រម​ទាំង​សាសន៍​អេដុម​ខ្លះ ដែល​ជា​អ្នក​បម្រើ​របស់​ឪពុក​លោក​ដែរ ក៏​រត់​ទៅ​អាស្រ័យ​នៅ​ស្រុក​អេស៊ីព្ទ ក្នុង​កាល​ដែល​ហាដាឌ់​នៅ​ជា​កុមារ​តូច​នៅ​ឡើយ

18. គេ​នាំ​គ្នា​ចេញ​ពី​ស្រុក​ម៉ាឌាន​ទៅ​ដល់​ស្រុក​ប៉ារ៉ាន ក៏​នាំ​យក​មនុស្ស​ខ្លះ​ពី​ប៉ារ៉ាន​ទៅ​ជា​មួយ​នឹង​គេ ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ គាល់​ផារ៉ោន ជា​ស្តេច​ស្រុក​នោះ ហើយ​ទ្រង់​ក៏​ប្រទាន​ផ្ទះ​១​ឲ្យ​លោក​នៅ និង​ស្រែ​ចម្ការ​ដែរ ព្រម​ទាំង​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ផង

19. ឯ​ហាដាឌ់ បាន​ប្រកប​ដោយ​គុណ​របស់​ផារ៉ោន​យ៉ាង​ធំ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ប្អូន​របស់​ភរិយា​ទ្រង់ គឺ​ជា​ប្អូន​នាង​ថាផ្នេស ដែល​ជា​អគ្គ‌មហេសី ឲ្យ​ធ្វើ​ជា​ប្រពន្ធ​លោក

20. ប្អូន​របស់​នាង​ថាផ្នេស​ក៏​បង្កើត​កូន​ប្រុស​១​ឲ្យ​លោក ឈ្មោះ​ថា កេនូ‌បាត ហើយ​នាង​ថាផ្នេស​ក៏​ផ្តាច់​ដោះ នៅ​ក្នុង​ដំណាក់​ផារ៉ោន រួច​កេនូ‌បាត​បាន​នៅ​ក្នុង​ដំណាក់​ផារ៉ោន​ជា​មួយ​នឹង​ព្រះ‌រាជ‌បុត្រ​នៃ​ស្តេច

21. ក្រោយ​មក កាល​ហាដាឌ់​បាន​ឮ​នៅ​ស្រុក​អេស៊ីព្ទ​ថា ដាវីឌ​បាន​ផ្ទំ​លក់​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ហើយ ព្រម​ទាំង​យ៉ូអាប់​ជា​មេ‌ទ័ព​ដែរ នោះ​ហាដាឌ់​ទូល​ផារ៉ោន​ថា សូម​ឲ្យ​ទូល‌បង្គំ​ត្រឡប់​ទៅ​ឯ​ស្រុក​ទូល‌បង្គំ​វិញ

22. តែ​ផារ៉ោន​មាន​ព្រះ‌បន្ទូល​សួរ​ថា នៅ​ជា​មួយ​នឹង​យើង​នេះ តើ​ឯង​មាន​ខ្វះ‌ខាត​អ្វី បាន​ជា​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ​ដូច្នេះ លោក​ទូល​ឆ្លើយ​ថា គ្មាន​ខ្វះ​អ្វី​ទេ ប៉ុន្តែ សូម​ឲ្យ​តែ​ទូល‌បង្គំ​បាន​ទៅ​ចុះ។

23. ព្រះ​ក៏​បណ្តា​ឲ្យ​មាន​អ្នក​តតាំង​នឹង​ទ្រង់​ម្នាក់​ទៀត គឺ​ឈ្មោះ​រេសោន ជា​កូន​អេលី‌យ៉ាដា ជា​អ្នក​ដែល​បាន​រត់​ពី​ហាដា-រេស៊ើរ ជា​ស្តេច​សូបា ចៅ‌ហ្វាយ​របស់​ខ្លួន

24. អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សម្លាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ

25. អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។

26. ឯ​យេរ៉ូ‌បោម កូន​នេបាត ជា​ពួក​អេប្រា‌អិម ពី​ស្រុក​សេរេដា ជា​អ្នក​បម្រើ​សាឡូ‌ម៉ូន ដែល​ម្តាយ​ជា​ស្រី​មេម៉ាយ​ឈ្មោះ​សេរូអា នោះ​ក៏​បាន​លើក​ដៃ​ឡើង​ទាស់​នឹង​ស្តេច​ដែរ

27. ហើយ​ហេតុ​ដែល​លើក​ដៃ​ទាស់​នឹង​ស្តេច នោះ​គឺ​ពី​ព្រោះ​សាឡូ‌ម៉ូន​ទ្រង់​បាន​សង់​ប៉ម​មីឡូរ ព្រម​ទាំង​ជួស‌ជុល​ទី​បាក់​បែក​នៃ​កំផែង​ទី​ក្រុង​របស់​ដាវីឌ ជា​ព្រះ‌បិតា​ទ្រង់

28. យេរ៉ូ‌បោម​នេះ ជា​អ្នក​ក្លាហាន​ស្ទាត់​ជំនាញ សាឡូ‌ម៉ូន​ទ្រង់​ឃើញ​ថា អ្នក​កំលោះ​នេះ​មាន​ចិត្ត​ឧស្សាហ៍​ធ្វើ​ការ បាន​ជា​ទ្រង់​តាំង​ឲ្យ​ត្រួត​លើ​ការ​ទាំង​អស់​របស់​ពូជ‌ពង្ស​យ៉ូសែប

29. នៅ​គ្រា​នោះ មាន​កាល​១​ថ្ងៃ​យេរ៉ូ‌បោម​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ ហើយ​ហោរា​អ័ហ៊ីយ៉ា​ជា​ពួក​ក្រុង​ស៊ីឡូរ ក៏​ប្រទះ​នឹង​លោក​នៅ​កណ្តាល​ផ្លូវ មាន​តែ​គ្នា​២​នាក់​នៅ​កណ្តាល​វាល​នោះ

30. ឯ​អ័ហ៊ីយ៉ា លោក​បាន​ពាក់​អាវ​ថ្មី ក៏​ចាប់​អាវ​ថ្មី​នោះ ហែក​ជា​១២​ផ្នែក​ទៅ

31. រួច​ប្រាប់​ដល់​យេរ៉ូ‌បោម​ថា ចូរ​អ្នក​យក​១០​ផ្នែក​ទៅ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា មើល អញ​នឹង​កន្ត្រាក់​យក​រាជ្យ​ពី​ដៃ​សាឡូ‌ម៉ូន ហើយ​និង​ឲ្យ​ពូជ​អំបូរ​១០​ដល់​ឯង​វិញ

32. (តែ​សាឡូ‌ម៉ូន​នឹង​បាន​ពូជ​អំបូរ​១ ដោយ​អញ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ ហើយ​យល់​ដល់​ក្រុង​យេរូ‌សាឡឹម ដែល​អញ​បាន​រើស​ចេញ​ពី​អស់​ទាំង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ផង)

33. ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​អញ ហើយ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​នៃ​សាសន៍​ស៊ីដូន និង​កេម៉ូស ជា​ព្រះ​នៃ​សាសន៍​ម៉ូអាប់ ហើយ​មីលកូម ជា​ព្រះ​នៃ​ពួក​កូន​ចៅ​អាំម៉ូន​វិញ គេ​មិន​បាន​ដើរ​តាម​ផ្លូវ​អញ ដើម្បី​នឹង​ប្រព្រឹត្ត​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ភ្នែក​អញ ហើយ​កាន់​តាម​បញ្ញត្ត និង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ ដូច​ជា​ដាវីឌ ជា​បិតា​ទ្រង់​ទេ

34. ប៉ុន្តែ អញ​មិន​យក​រាជ្យ​ទាំង​មូល​ពី​ដៃ​ទ្រង់​ទេ គឺ​នឹង​ឲ្យ​ទ្រង់​ធ្វើ​ជា​ស្តេច រហូត​ដល់​អស់​ព្រះ‌ជន្ម ដោយ​ព្រោះ​យល់​ដល់​ដាវីឌ ជា​អ្នក​បម្រើ​អញ​ដែល​អញ​បាន​រើស ជា​អ្នក​ដែល​បាន​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​អញ

35. អញ​នឹង​យក​រាជ្យ​ពី​ដៃ​របស់​បុត្រ​ទ្រង់​វិញ ហើយ​និង​ឲ្យ​ពូជ​អំបូរ​១០​មក​ឯង

36. ឯ​បុត្រ​របស់​ទ្រង់ អញ​នឹង​ឲ្យ​ពូជ​អំបូរ​១ ដើម្បី​ឲ្យ​ដាវីឌ​ជា​អ្នក​បម្រើ​អញ បាន​ចង្កៀង​១​ភ្លឺ​ជា​ដរាប​នៅ​ចំពោះ​អញ ក្នុង​ក្រុង​យេរូ‌សាឡឹម ជា​ទី​ក្រុង​ដែល​អញ​បាន​រើស​សម្រាប់​តាំង​ឈ្មោះ​អញ

37. អញ​នឹង​យក​ឯង​តាំង​ឡើង ហើយ​ឯង​នឹង​គ្រប់‌គ្រង​តាម​បំណង​ចិត្ត ព្រម​ទាំង​សោយ‌រាជ្យ​លើ​ពួក​អ៊ីស្រា‌អែល

38. ដូច្នេះ បើ​ឯង​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់ ហើយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ភ្នែក​អញ ដោយ​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​របស់​អញ ដូច​ជា​ដាវីឌ​ជា​អ្នក​បម្រើ​អញ​ដែរ នោះ​អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ហើយ​និង​តាំង​ជំនួរ​វង្ស​ឯង​ឡើង​ឲ្យ​ខ្ជាប់‌ខ្ជួន ដូច​ជា​អញ​បាន​តាំង​ឲ្យ​ដាវីឌ​ដែរ អញ​នឹង​ប្រគល់​ពួក​អ៊ីស្រា‌អែល​ឲ្យ​ដល់​ឯង

39. អញ​នឹង​ផ្ចាញ់‌ផ្ចាល​វង្សា​ដាវីឌ​ដោយ‌សារ​ការ​នោះ តែ​មិន​មែន​ជា​ដរាប​ទេ

40. ដូច្នេះ សាឡូ‌ម៉ូន​ទ្រង់​រក​សម្លាប់​យេរ៉ូ‌បោម តែ​យេរ៉ូ‌បោម​រត់​ទៅ​ឯ​ស៊ីសាក ជា​ស្តេច​ស្រុក​អេស៊ីព្ទ ក៏​នៅ​ស្រុក​នោះ​ដរាប​ដល់​សាឡូ‌ម៉ូន​អស់​ព្រះ‌ជន្ម​ទៅ។

41. រីឯ​ដំណើរ​ឯ​ទៀត​ពី​សាឡូ‌ម៉ូន និង​ការ​ដែល​ទ្រង់​បាន​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ប្រាជ្ញា​របស់​ទ្រង់ នោះ​សុទ្ធ​តែ​កត់​ទុក​ក្នុង​សៀវភៅ ពី​កិច្ច‌ការ​របស់​សាឡូ‌ម៉ូន​ហើយ

42. សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម​បាន​៤០​ឆ្នាំ

43. ទ្រង់​ក៏​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ទ្រង់​ទៅ គេ​បញ្ចុះ​សព​នៅ​ក្នុង​ក្រុង​របស់​ដាវីឌ ជា​បិតា​ទ្រង់ រួច​រេហូ‌បោម ជា​បុត្រា​ក៏​សោយ‌រាជ្យ​ឡើង​ជំនួស​បិតា។

About ពង្សាវតារក្សត្រ ទី ១ Chapter 11

Read ពង្សាវតារក្សត្រ ទី ១ Chapter 11 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 11
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 11?

ពង្សាវតារក្សត្រ ទី ១ Chapter 11 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 11 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 17
  3. ពង្សាវតារក្សត្រ ទី ១ Chapter 6
  4. ពង្សាវតារក្សត្រ ទី ១ Chapter 13
  5. ពង្សាវតារក្សត្រ ទី ១ Chapter 19
  6. ពង្សាវតារក្សត្រ ទី ១ Chapter 8
  7. ពង្សាវតារក្សត្រ ទី ១ Chapter 22

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ទំនុកដំកើង Chapter 6
  2. របាក្សត្រ ទី ២ Chapter 31
  3. ពង្សាវតារក្សត្រ ទី ២ Chapter 8
  4. បរិទេវ Chapter 4
  5. ទំនុកដំកើង Chapter 102
  6. អែសរ៉ា Chapter 6
  7. ទំនុកដំកើង Chapter 75

Related Chapters & Readings

  1. យេរេមា Chapter 42
  2. ទំនុកដំកើង Chapter 10
  3. ពង្សាវតារក្សត្រ ទី ១ Chapter 1
  4. អេសេគាល Chapter 36
  5. និក្ខមនំ Chapter 31
  6. យេរេមា Chapter 18
  7. ដានីយ៉ែល Chapter 4
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *