ពង្សាវតារក្សត្រ ទី ១ Chapter 4

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 4 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 4 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ១ 4

ជំពូក 4

1. រីឯ​សាឡូ‌ម៉ូន ទ្រង់​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា

2. ហើយ​ទ្រង់​មាន​ពួក​អ្នក​ដែល​ជា​ប្រធាន ដូច​កត់​ទុក​នេះ គឺ​អ័សារា កូន​សាដុក លោក​ជា​សម្ដេច​សង្ឃ

3. អេលី‌ហូ‌រែប និង​អ័ហ៊ីយ៉ា កូន​ស៊ីសា ជា​ស្មៀន‌ហ្លួង យេហូ‌សា‌ផាត កូន​អ័ហ៊ី‌លូឌ ជា​អ្នក​តែង​ពង្សាវតារ

4. បេណាយ៉ា កូន​យេហូ‌យ៉ាដា ជា​មេ‌ទ័ព សាដុក និង​អ័បៀ‌ថើរ​ជា​សង្ឃ

5. អ័សារា កូន​ណាថាន់ ជា​ចាង‌ហ្វាង​លើ​ពួក​សេនាបតី សាប៊ុត កូន​ណាថាន់ ជា​រដ្ឋ‌នាយក ហើយ​ជា​មិត្ត​សំឡាញ់​នឹង​ស្តេច

6. អ័ហ៊ីសា ជា​ឧកញ៉ា​វាំង អ័ដូ‌នី‌រ៉ាម កូន​អាប់ដា ជា​មេ​កំណែន។

7. សាឡូ‌ម៉ូន​ទ្រង់​ក៏​មាន​នាយក​១២​នាក់ ត្រួត​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ ជា​អ្នក​សម្រាប់​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច និង​ពួក​ដំណាក់​ទ្រង់ ម្នាក់ៗ​ត្រូវ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​អស់​១​ខែ​ក្នុង​១​ឆ្នាំ

8. ឯ​ឈ្មោះ​នៃ​លោក​ទាំង​នោះ​ដូច​មាន​នៅ​ខាង​ក្រោម​នេះ គឺ​បេន-ហ៊ើរ នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​១

9. បេន-ដេកើរ នៅ​ស្រុក​ម៉ាកាស ស្រុក​ស្អាល‌ប៊ីម ស្រុក​បេត-សេមែស និង​ស្រុក​ហេឡូន-បេត-ហា‌ណាន​១

10. បេន-ហេសេឌ នៅ​ស្រុក​អារូ‌បូត​១ (ឯ​ស្រុក​សូកូរ និង​ស្រុក​អេភើរ​ទាំង​មូល ក៏​នៅ​ក្រោម​អំណាច​លោក​ដែរ)

11. បេន-អ័ប៊ី‌ណា‌ដាប់ នៅ​ស្រុក​ដោរ​ទាំង​មូល​១ (លោក​នោះ​បាន​យក​នាង​ថាផាត ជា​បុត្រី​សាឡូ‌ម៉ូន​ធ្វើ​ជា​ប្រពន្ធ)

12. ប្អាណា ជា​កូន​អ័ហ៊ី‌លូឌ​១ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម

13. បេន-កេប៊ើរ​នៅ​រ៉ាម៉ូត-កាឡាត​១ (លោក​នោះ​ត្រួត​លើ​អស់​ទាំង​ភូមិ​របស់​យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ ដែល​នៅ​ស្រុក​កាឡាត ហើយ​លើ​ស្រុក​នៅ​ជុំវិញ​អើកុប ដែល​នៅ​ស្រុក​បាសាន ទាំង​អស់​មាន​ទី​ក្រុង​យ៉ាង​ធំ​៦០ ដែល​មាន​កំផែង ហើយ​និង​រនុក​លង្ហិន)

14. អ័ហ៊ី‌ណា‌ដាប់ ជា​កូន​អ៊ីដោ នៅ​ស្រុក​ម៉ាហា‌ណែម​១

15. អ័ហ៊ីម៉ាស នៅ​ខែត្រ​ណែប‌ថាលី​១ (លោក​នោះ​បាន​យក​នាង​បាស‌ម៉ាត ជា​បុត្រី​សាឡូ‌ម៉ូន ធ្វើ​ជា​ប្រពន្ធ)

16. ប្អាណា ជា​កូន​ហ៊ូសាយ នៅ​ខែត្រ​អេស៊ើរ និង​ស្រុក​អាឡូត​១

17. យេហូ‌សា‌ផាត ជា​កូន​ផារូអា នៅ​ខែត្រ​អ៊ីសាខារ​១

18. ស៊ីម៉ាយ ជា​កូន​អេឡា នៅ​ខែត្រ​បេន‌យ៉ាមីន​១

19. កេប៊ើរ ជា​កូន​អ៊ូរី​១ ដែល​នៅ​ស្រុក​កាឡាត​ជា​ស្រុក​របស់​ស៊ីហុន ស្តេច​សាសន៍​អាម៉ូរី និង​ស្រុក​របស់​អុក ជា​ស្តេច​បាសាន លោក​នោះ​ជា​នាយក​តែ​១​នៅ​ក្នុង​ស្រុក​នោះ។

20. ឯ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​មាន​គ្នា​សន្ធឹក​ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ ក៏​តែង‌តែ​បរិភោគ ហើយ​លេង​សប្បាយ

21. ចំណែក​សាឡូ‌ម៉ូន​ទ្រង់​សោយ‌រាជ្យ​លើ​អស់​ទាំង​នគរ ចាប់​តាំង​ពី​ទន្លេ​អ៊ើប្រាត រហូត​ដល់​ស្រុក​ភីលីស្ទីន ហើយ​ទៅ​ដល់​ព្រំ​ស្រុក​អេស៊ីព្ទ​ទៀត នគរ​ទាំង​នោះ ក៏​នាំ​យក​សួយ‌សារ‌អាករ​មក​ថ្វាយ​សាឡូ‌ម៉ូន ព្រម​ទាំង​គោរព​ដល់​ទ្រង់ រហូត​ដល់​អស់​ព្រះ‌ជន្ម

22. ឯ​ស្បៀង​អាហារ​ដែល​ចាត់‌ចែង​សម្រាប់​ព្រះ‌រាជ‌វាំង​ក្នុង​១​ថ្ងៃ នោះ​គឺ​ជា​ម្សៅ​យ៉ាង​ម៉ដ្ត​៣០​រង្វាល់ ម្សៅ​ធម្មតា​៦០​រង្វាល់

23. គោ​យ៉ាង​ធាត់​១០ គោ​ដែល​រក​ស៊ី​នៅ​វាល​២០ ចៀម​១០០ ព្រម​ទាំង​ប្រើស ឈ្លូស ក្តាន់ និង​សត្វ​ស្លាប​ធាត់ៗ​ផង

24. ដ្បិត​ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ នៅ​ខាង‌អាយ​ទន្លេ ចាប់​តាំង​ពី​ក្រុង​ធីពសា រហូត​ដល់​ក្រុង​កាសា ហើយ​លើ​អស់​ទាំង​ស្តេច​នៅ​ខាង‌អាយ​ទន្លេ​ដែរ ក៏​មាន​សេចក្ដី​សុខ​នៅ​គ្រប់​ទិស​ជុំវិញ

25. ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល គេ​នៅ​ដោយ​សុខ‌សាន្ត‌ត្រាណ​គ្រប់​គ្នា នៅ​ក្រោម​ទ្រើង​ទំពាំង‌បាយ‌ជូរ ហើយ​ក្រោម​ដើម​ល្វា​របស់​ខ្លួន ចាប់​តាំង​ពី​ក្រុង​ដាន់ រហូត​ដល់​បៀរ-សេបា ដរាប​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូ‌ម៉ូន

26. ទ្រង់​ក៏​មាន​រោង​សម្រាប់​សេះ​៤​ម៉ឺន ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​ពល​សេះ​១​ម៉ឺន​២​ពាន់​នាក់

27. ឯ​ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ស្តេច​សាឡូ‌ម៉ូន និង​អស់​ពួក​អ្នក​ដែល​ចូល​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់ គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ

28. បណ្តា​មនុស្ស​ទាំង​ប៉ុន្មាន ក៏​ដឹក​ស្រូវ​ឱក និង​ចំបើង​សម្រាប់​សេះ និង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀង​ខ្លួន។

29. ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​សាឡូ‌ម៉ូន​មាន​ប្រាជ្ញា និង​យោបល់​ច្រើន​ក្រៃ‌លែង ព្រម​ទាំង​ព្រះ‌ហឫទ័យ​ធំ​ទូលាយ​ដូច​ជា​បណ្តា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ

30. ប្រាជ្ញា​របស់​សាឡូ‌ម៉ូន​ក៏​លើស​ហួស​ជាង​ប្រាជ្ញា​របស់​អស់​ទាំង​ពួក​ស្រុក​ខាង​កើត ហើយ​និង​អស់​ទាំង​ប្រាជ្ញា​របស់​ស្រុក​អេស៊ីព្ទ​ផង

31. ដ្បិត​ទ្រង់​មាន​ប្រាជ្ញា​លើស​ជាង​មនុស្ស​ទាំង​អស់ គឺ​លើស​ជាង​អេថាន ជា​ពូជ​សេរ៉ា‌គីត ហើយ​លើស​ជាង​ហេម៉ាន កាល់‌កូល និង​ដារដា ជា​កូន​ទាំង​៣​របស់​ម៉ាហូល​ទៅ​ទៀត កិត្តិ‌នាម​របស់​ទ្រង់​ក៏​ឮ​សុស‌សាយ​ទួទៅ​ក្នុង​គ្រប់​ទាំង​នគរ​នៅ​ជុំវិញ

32. ទ្រង់​បាន​និពន្ធ​ពាក្យ​សុភាសិត​៣​ពាន់​ខ ហើយ​ក៏​លើក​ទំនុក​ចម្រៀង​១​ពាន់​៥​បទ

33. ទ្រង់​មាន​ព្រះ‌បន្ទូល​ពី​ដើម​ឈើ​ទាំង​ពួង ចាប់​តាំង​ពី​ដើម​តាត្រៅ​ដែល​នៅ​លើ​ភ្នំ​ល្បាណូន រហូត​ដល់​ដើម​ហ៊ីសុប​ដែល​ដុះ​លើ​កំផែង ក៏​មាន​ព្រះ‌បន្ទូល​ពី​សត្វ​ផ្សេងៗ សត្វ​ស្លាប សត្វ​លូន​វារ ហើយ​និង​ត្រី​ផង

34. មាន​មនុស្ស​មូល​មក​ពី​គ្រប់​ទាំង​សាសន៍ ដើម្បី​ស្តាប់​ប្រាជ្ញា​របស់​សាឡូ‌ម៉ូន គឺ​មក​ពី​អស់​ទាំង​ស្តេច​នៅ​ផែនដី ជា​កន្លែង​ដែល​គេ​បាន​ឮ​ថ្លែង​ប្រាប់​ពី​ប្រាជ្ញា​ទ្រង់។

About ពង្សាវតារក្សត្រ ទី ១ Chapter 4

Read ពង្សាវតារក្សត្រ ទី ១ Chapter 4 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 4
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 4?

ពង្សាវតារក្សត្រ ទី ១ Chapter 4 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 4 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 17
  3. ពង្សាវតារក្សត្រ ទី ១ Chapter 13
  4. ពង្សាវតារក្សត្រ ទី ១ Chapter 6
  5. ពង្សាវតារក្សត្រ ទី ១ Chapter 11
  6. ពង្សាវតារក្សត្រ ទី ១ Chapter 19
  7. ពង្សាវតារក្សត្រ ទី ១ Chapter 12

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អេសាយ Chapter 39
  2. លេវីវិន័យ Chapter 20
  3. ទំនុកដំកើង Chapter 6
  4. ទំនុកដំកើង Chapter 36
  5. យ៉ូប Chapter 5
  6. អេសាយ Chapter 26
  7. ចោទិយកថា Chapter 29

Related Chapters & Readings

  1. ចោទិយកថា Chapter 32
  2. លោកុប្បត្តិ Chapter 28
  3. លេវីវិន័យ Chapter 15
  4. ជនគណនា Chapter 12
  5. ពួក ចៅហ្វាយ Chapter 3
  6. សាំយូអែល ទី ១ Chapter 21
  7. កូរិនថូសទី ១ Chapter 6
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *