Read ពង្សាវតារក្សត្រ ទី ១ Chapter 10 Online
Read ពង្សាវតារក្សត្រ ទី ១ Chapter 10 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.
Choose a Chapter
ពង្សាវតារក្សត្រ ទី ១ 10
ជំពូក 10
1. កាលមហាក្សត្រីស្រុកសេបាបានឮពីកិត្តិនាមរបស់សាឡូម៉ូនខាងព្រះនាមព្រះយេហូវ៉ា នោះព្រះនាងក៏យាងមកល្បងសួរទ្រង់ ដោយប្រស្នាដ៏ជ្រៅ
2. ព្រះនាងយាងមកដល់ក្រុងយេរូសាឡឹម មានមនុស្សដង្ហែមកយ៉ាងសន្ធឹក ក៏មានសត្វអូដ្ឋជាច្រើនផ្ទុកដោយគ្រឿងក្រអូប និងមាសជាច្រើនណាស់ ហើយត្បូងមានតម្លៃផង លុះកាលព្រះនាងបានចូលមកគាល់សាឡូម៉ូនហើយ នោះក៏មានសវនីយ៍សន្ទនានឹងទ្រង់ ពីគ្រប់ទាំងសេចក្ដីដែលមាននៅក្នុងព្រះទ័យ
3. ឯសាឡូម៉ូន ទ្រង់ក៏ឆ្លើយស្រាយន័យគ្រប់ទាំងសេចក្ដីដែលព្រះនាងសួរ ឥតមានអ្វីលាក់កំបាំងដល់ស្តេច ដែលទ្រង់មិនបានស្រាយន័យថ្វាយព្រះនាងនោះទេ
4. កាលមហាក្សត្រីស្រុកសេបាបានឃើញប្រាជ្ញារបស់សាឡូម៉ូនទាំងប៉ុន្មាន និងដំណាក់ដែលទ្រង់ធ្វើ
5. ព្រមទាំងព្រះស្ងោយនៅលើតុទ្រង់ ទីលំនៅរបស់ពួកបម្រើទ្រង់ សណ្ឋានពួកបរិវារបស់ទ្រង់ និងគ្រឿងតែងកាយរបស់គេ ហើយពួកបម្រើថ្វាយពែងរបស់ទ្រង់ និងតង្វាយដុតដែលទ្រង់ថ្វាយក្នុងព្រះវិហារនៃព្រះយេហូវ៉ា នោះព្រះនាងក៏ភាំងស្មារតី
6. ហើយមានសវនីយ៍ទៅស្តេចថា ពាក្យដែលខ្ញុំម្ចាស់បានឮផ្សាយទៅដល់ស្រុកខ្ញុំម្ចាស់ ពីព្រះរាជកិច្ច និងប្រាជ្ញារបស់ទ្រង់ នោះក៏ពិតប្រាកដមែន
7. ប៉ុន្តែ ខ្ញុំម្ចាស់មិនបានជឿទេ លុះត្រាតែបានមកឃើញនឹងភ្នែកខ្លួនឯង ហើយមើល ដំណឹងដែលខ្ញុំម្ចាស់បានឮនោះ មិនទាំងដល់ត្រឹមពាក់កណ្តាលផង គឺប្រាជ្ញា និងសេចក្ដីចម្រើនរបស់ទ្រង់ នោះហួសលើសពីកិត្តិសព្ទដែលខ្ញុំម្ចាស់បានឮទៅទៀត
8. មានពរហើយ ពួកទ្រង់ និងពួកអ្នកបម្រើនេះ ដែលឈរចំពោះទ្រង់ជានិច្ច ទាំងស្តាប់ប្រាជ្ញារបស់ទ្រង់
9. សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់បានប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាទ្រង់ស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ប្រយោជន៍ឲ្យបានសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត
10. រួចព្រះនាងទ្រង់ថ្វាយមាស១២០ហាប និងគ្រឿងក្រអូបយ៉ាងសន្ធឹក ព្រមទាំងត្បូងមានតម្លៃដល់ស្តេច ក្រោយនោះមកមិនដែលមានគ្រឿងក្រអូបជាបរិបូរដល់ម៉្លេះបានចូលមក ឲ្យដូចជាគ្រឿងក្រអូបដែលមហាក្សត្រីស្រុកសេបាបានថ្វាយដល់ស្តេចសាឡូម៉ូននោះទៀតឡើយ។
11. ឯក្រុមនាវារបស់ហ៊ីរ៉ាម ដែលដឹកយកមាសមកពីស្រុកអូភារ នោះក៏ដឹកយកឈើចាន់ជាបរិបូរ និងត្បូងមានតម្លៃ មកពីស្រុកនោះដែរ
12. ស្តេចទ្រង់យកឈើចាន់នោះធ្វើជាភ្នាក់ដៃ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា និងក្នុងដំណាក់របស់ស្តេច ព្រមទាំងស៊ុង និងពិណ សម្រាប់ពួកចម្រៀងផង មិនដែលមានឈើចាន់យ៉ាងនោះមកទៀត ក៏មិនដែលឃើញសោះឡើយ ដរាបដល់សព្វថ្ងៃនេះ។
13. ស្តេចសាឡូម៉ូនទ្រង់ក៏ប្រទានដល់មហាក្សត្រីស្រុកសេបា តាមបំណងព្រះទ័យរបស់ព្រះនាង គឺរបស់អ្វីដែលព្រះនាងសូម លើសអំពីព្រះរាជទ្រព្យហ្លួងទាំងប៉ុន្មាន ដែលសាឡូម៉ូនបានប្រទានឲ្យផង ដូច្នេះ ព្រះនាង ព្រមទាំងពួកបរិវារ ក៏វិលត្រឡប់ទៅឯស្រុករបស់ខ្លួនវិញ។ រាជទ្រព្យរបស់ស្តេចសាឡូម៉ូន
14. រីឯមាសដែលមកដល់សាឡូម៉ូនក្នុង១ឆ្នាំ នោះមានទំងន់ជា៦៦៦ហាប
15. ក្រៅពីនោះ មានមាសដែលមកដោយសារពួកអ្នកលក់ដូរ និងការជំនួញ ហើយពីអស់ទាំងស្តេចស្រុកអារ៉ាប់ និងពួកចៅហ្វាយស្រុកទាំងប៉ុន្មានថែមទៀត
16. ស្តេចសាឡូម៉ូនទ្រង់ផែមាសធ្វើខែលធំ២០០គឺយកមាស៦០០ដំឡឹង ដើម្បីធ្វើខែលមួយៗ
17. ទ្រង់ក៏ផែមាសធ្វើខែលតូច៣០០ ក្នុងខែលមួយៗ មានមាស៦នាលិ ហើយទ្រង់តម្កល់ទុកទាំងអស់ក្នុងដំណាក់នៃព្រៃល្បាណូន
18. មួយទៀតស្តេចទ្រង់ធ្វើបល្ល័ង្ក១ធំ ដោយភ្លុក ហើយស្រោបមាសសុទ្ធលេខ១
19. មានជណ្តើរ៦ថ្នាក់ឡើងទៅដល់បល្ល័ង្កនោះ ឯបង្អែកបល្ល័ង្កនោះរាងមូល ហើយមានកំណល់ដៃ នៅទាំងសងខាងទីអង្គុយ មានរូបសិង្ហ២ឈរនៅខាងកំណល់ដៃ
20. ហើយមានសិង្ហ១២ឈរនៅថ្នាក់ជណ្តើរ៦ម្ខាង គ្មានបល្ល័ង្កណានៅក្នុងនគរណាដែលនឹងផ្ទឹមស្មើបានឡើយ
21. ឯអស់ទាំងប្រដាប់សម្រាប់សាឡូម៉ូនសោយគ្រឿងទឹក នោះសុទ្ធតែធ្វើពីមាសទាំងអស់ ហើយអស់ទាំងគ្រឿងប្រដាប់ នៅក្នុងដំណាក់នៃព្រៃល្បាណូន ក៏ធ្វើពីមាសសុទ្ធដែរ គ្មានណាមួយធ្វើពីប្រាក់ទេ នៅក្នុងរាជ្យសាឡូម៉ូន នោះគេមិនសូវរាប់អានប្រាក់ប៉ុន្មានទេ
22. ដ្បិតស្តេចទ្រង់មានក្រុមនាវាតើស៊ីស ដើរផ្លូវសមុទ្រជាមួយនឹងនាវារបស់ហ៊ីរ៉ាម ក្រុមនាវាតើស៊ីសនោះក៏ដឹកយកមាស ប្រាក់ ភ្លុក ទោច និងក្ងោកមកក្នុង៣ឆ្នាំ១ដង។
23. ដូច្នេះ ស្តេចសាឡូម៉ូនទ្រង់មានទ្រព្យសម្បត្តិ និងប្រាជ្ញាលើសជាងអស់ទាំងស្តេចនៅផែនដី
24. ហើយប្រជាជនក្នុងលោកទាំងមូល គេរកចង់ចូលទៅគាល់ស្តេចសាឡូម៉ូន ដើម្បីនឹងស្តាប់ប្រាជ្ញាទ្រង់ ដែលព្រះបានដាក់នៅក្នុងព្រះហឫទ័យ
25. គ្រប់គ្នាក៏នាំយកតង្វាយមកថ្វាយ គឺជាគ្រឿងមាស ប្រាក់ សម្លៀកបំពាក់ គ្រឿងសស្ត្រាវុធ គ្រឿងក្រអូប សេះ និងលាកាត់ តាមកំណត់រាល់តែឆ្នាំ
26. សាឡូម៉ូនក៏ប្រមូលចម្រើនរទេះចម្បាំង និងពលសេះ ទ្រង់មានរទេះចម្បាំង១ពាន់៤០០ ហើយពលសេះ១ម៉ឺន២ពាន់នាក់ ដែលទ្រង់ដាក់ឲ្យនៅក្នុងទីក្រុង សម្រាប់រទេះចម្បាំងទាំងប៉ុន្មាន ហើយនៅជាមួយនឹងស្តេច នៅក្នុងក្រុងយេរូសាឡឹមដែរ
27. ទ្រង់បានធ្វើឲ្យមានប្រាក់សម្បូរ ដូចជាថ្មនៅក្នុងក្រុងយេរូសាឡឹម ហើយឲ្យមានដើមតាត្រៅសម្បូរដូចជាដើមឧទុម្ពរ ដែលដុះនៅដីទំនាប
28. ឯអស់ទាំងសេះរបស់សាឡូម៉ូន នោះបានយកមកពីស្រុកអេស៊ីព្ទ ពួកជំនួញរបស់ស្តេចគេទិញមកទាំងហ្វូង តាមតម្លៃ១ហ្វូងៗ
29. គេក៏នាំរទេះចម្បាំងពីស្រុកអេស៊ីព្ទមក ១ថ្លៃ៦០០រៀល ហើយសេះ១ថ្លៃ១៥០ គេក៏ទិញដឹកនាំមកសម្រាប់ឲ្យអស់ទាំងស្តេចនៃសាសន៍ហេត និងពួកស្តេចស្រុកស៊ីរីយ៉ាងដូច្នោះដែរ។
About ពង្សាវតារក្សត្រ ទី ១ Chapter 10
Read ពង្សាវតារក្សត្រ ទី ១ Chapter 10 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពង្សាវតារក្សត្រ ទី ១
Chapter: 10
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពង្សាវតារក្សត្រ ទី ១ Chapter 10?
ពង្សាវតារក្សត្រ ទី ១ Chapter 10 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 10 online for free with easy chapter navigation.
More Chapters from ពង្សាវតារក្សត្រ ទី ១
- ពង្សាវតារក្សត្រ ទី ១ Chapter 15
- ពង្សាវតារក្សត្រ ទី ១ Chapter 17
- ពង្សាវតារក្សត្រ ទី ១ Chapter 13
- ពង្សាវតារក្សត្រ ទី ១ Chapter 6
- ពង្សាវតារក្សត្រ ទី ១ Chapter 11
- ពង្សាវតារក្សត្រ ទី ១ Chapter 19
- ពង្សាវតារក្សត្រ ទី ១ Chapter 14
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ទំនុកដំកើង Chapter 98
- របាក្សត្រ ទី ១ Chapter 12
- និក្ខមនំ Chapter 30
- អេសាយ Chapter 44
- មីកា Chapter 2
- ទំនុកដំកើង Chapter 17
- របាក្សត្រ ទី ១ Chapter 1