ពង្សាវតារក្សត្រ ទី ១ Chapter 9

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 9 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 9 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ១ 9

ជំពូក 9

1. គ្រា​ក្រោយ​ដែល​សាឡូ‌ម៉ូន​បាន​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ស្រេច​ហើយ ព្រម​ទាំង​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ

2. នោះ​ព្រះ‌យេហូវ៉ា​ក៏​លេច​មក​ឲ្យ​ទ្រង់​ឃើញ​ម្តង​ទៀត ដូច​ជា​បាន​លេច​មក​ឲ្យ​ឃើញ​នៅ​ត្រង់​គីបៀន​ដែរ

3. ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា អញ​បាន​ឮ​សេចក្ដី​ដែល​ឯង​បាន​អធិ‌ស្ឋាន ហើយ​ទូល​អង្វរ​នៅ​ចំពោះ​អញ​នោះ អញ​ក៏​បាន​ញែក​ព្រះ‌វិហារ​នេះ ដែល​ឯង​បាន​ស្អាង​ចេញ​ជា​បរិសុទ្ធ ទុក​សម្រាប់​នឹង​តាំង​ឈ្មោះ​អញ នៅ​អស់​កល្ប‌ជានិច្ច ហើយ​ភ្នែក និង​ចិត្ត​អញ​នឹង​ស្ថិត​នៅ​ទី​នោះ ជា​ដរាប​ត​ទៅ

4. ឯ​ឯង បើ‌សិន​ជា​ឯង​នឹង​ដើរ​នៅ​ចំពោះ​អញ ដូច​ជា​ដាវីឌ​ជា​ឪពុក​ឯង ដោយ​ចិត្ត​ស្មោះ ហើយ​ទៀង​ត្រង់ ដើម្បី​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បាន​បង្គាប់​ដល់​ឯង ព្រម​ទាំង​កាន់​តាម​បញ្ញត្ត និង​សេចក្ដី​យុត្តិ‌ធម៌​របស់​អញ​ទាំង​ប៉ុន្មាន

5. នោះ​អញ​នឹង​តាំង​រាជ្យ​ឯង​លើ​សាសន៍​អ៊ីស្រា‌អែល​ឲ្យ​នៅ​ជាប់​ជា​រៀង‌រាប​ត​ទៅ តាម​ដែល​អញ​បាន​សន្យា​នឹង​ដាវីឌ ជា​ឪពុក​ឯង​ថា នឹង​មិន​ដែល​ខាន​មាន​ពូជ​ឯង​អង្គុយ​លើ​បល្ល័ង្ក‌រាជ្យ​នៃ​សាសន៍​អ៊ីស្រា‌អែល​ឡើយ

6. តែ​បើ​កាល​ណា​ឯង​បែរ​ចេញ​លែង​ប្រព្រឹត្ត​តាម​អញ ទោះ​ទាំង​ឯង ឬ​កូន​ចៅ​ឯង​ផង ហើយ​មិន​កាន់​តាម​បញ្ញត្ត និង​ក្រឹត្យ​របស់​អញ​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ដាក់​នៅ​មុខ​ឯង​ទេ គឺ​នឹង​ទៅ​គោរព​ប្រតិ‌បត្តិ ហើយ​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ

7. នោះ​អញ​នឹង​កាត់​សាសន៍​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​ដែល​អញ​បាន​ឲ្យ​ដល់​គេ ហើយ​ព្រះ‌វិហារ​នេះ ដែល​អញ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ សម្រាប់​ឈ្មោះ​អញ នោះ​អញ​នឹង​បោះ‌បង់​ចោល​ពី​មុខ​អញ​ចេញ​វិញ ដូច្នេះ សាសន៍​អ៊ីស្រា‌អែល​នឹង​ត្រឡប់​ជា​សេចក្ដី​ប្រៀប‌ផ្ទឹម ហើយ​ជា​ទី​ដំណៀល នៅ​ក្នុង​ពួក​សាសន៍​ទាំង​អស់

8. ឯ​ព្រះ‌វិហារ​នេះ ទោះ​បើ​ខ្ពស់​ដល់​ម៉្លេះ គង់​តែ​អស់​អ្នក​ណា​ដែល​ដើរ​ទៅ​មក គេ​នឹង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និង​ចំអក​ឡក‌ឡឺយ​ឲ្យ ដោយ​ពាក្យ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ដូច្នេះ ដល់​ស្រុក និង​វិហារ​នេះ

9. នោះ​គេ​នឹង​ឆ្លើយ​ឡើង​ថា គឺ​ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ ដែល​ទ្រង់​បាន​នាំ​ពួក​អយ្យកោ​គេ ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​គេ​បាន​ទៅ​ភ្ជាប់​ខ្លួន​នឹង​ព្រះ​ដទៃ ព្រម​ទាំង​ថ្វាយ‌បង្គំ ហើយ​គោរព​ប្រតិ‌បត្តិ​តាម គឺ​ហេតុ​នោះ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​គ្រប់​ទាំង​សេចក្ដី​អាក្រក់​នេះ​មក​លើ​គេ។

10. លុះ​ផុត​២០​ឆ្នាំ​ដែល​សាឡូ‌ម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​២​រួច​ជា​ស្រេច​ហើយ

11. (រីឯ​ហ៊ីរ៉ាម​ជា​ស្តេច​ក្រុង​ទីរ៉ុស ទ្រង់​បាន​ផ្គត់‌ផ្គង់​ឈើ​តាត្រៅ និង​ឈើ​កកោះ ហើយ​មាស ថ្វាយ​សាឡូ‌ម៉ូន តាម​ព្រះ‌ហឫទ័យ​ទ្រង់​គ្រប់​ជំពូក) នោះ​ស្តេច​ទ្រង់​ក៏​ប្រទាន​ទី​ក្រុង​២០ ក្នុង​ស្រុក​កាលី‌ឡេ ឲ្យ​ដល់​ហ៊ីរ៉ាម

12. រួច​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​សាឡូ‌ម៉ូន​បាន​ប្រទាន​នោះ តែ​ទ្រង់​មិន​សព្វ​ព្រះ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ

13. ក៏​មាន​ព្រះ‌បន្ទូល​ថា ប្អូន​អើយ តើ​ទី​ក្រុង​យ៉ាង​ណា​ដែល​បាន​ឲ្យ​មក​ខ្ញុំ​នេះ រួច​ទ្រង់​ហៅ​ទី​ក្រុង​ទាំង​នោះ​ថា ស្រុក​កាបួល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

14. ឯ​ហ៊ីរ៉ាម​ទ្រង់​ក៏​ផ្ញើ​មាស​១២០​ហាប​មក​ថ្វាយ​ដល់​សាឡូ‌ម៉ូន។

15. ឯ​ហេតុ​ដែល​ស្តេច​សាឡូ‌ម៉ូន​បាន​កេណ្ឌ​កំណែន នោះ​គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង ព្រម​ទាំង​ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡឹម ហើយ​ក្រុង​ហាសោរ ក្រុង​មេគី‌ដោ និង​ក្រុង​កេស៊ើរ

16. ដ្បិត​ពី​មុន ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ ទ្រង់​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ព្រម​ទាំង​ដុត​នឹង​ភ្លើង ហើយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​នោះ​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​សាឡូ‌ម៉ូន ទុក​ជា​ចំណង​ដៃ

17. ដូច្នេះ សាឡូ‌ម៉ូន​ក៏​សង់​ក្រុង​កេស៊ើរ​នោះ​ឡើង និង​ក្រុង​បេត-ហូរ៉ូន​នៅ​ខាង​ក្រោម

18. ព្រម​ទាំង​ក្រុង​ប្អាឡាត ហើយ​ក្រុង​ថាត់ម៉ោរ ដែល​នៅ​ទី​រហោ‌ស្ថាន ក្នុង​ស្រុក​នោះ

19. និង​អស់​ទាំង​ទី​ក្រុង​សម្រាប់​ជា​ឃ្លាំង​របស់​សាឡូ‌ម៉ូន និង​ទី​ក្រុង​សម្រាប់​ទុក​រទេះ​ចម្បាំង ហើយ​សម្រាប់​ពួក​ពល​សេះ​ទ្រង់ ក៏​ធ្វើ​របស់​ទាំង​អស់​ដែល​សាឡូ‌ម៉ូន​សព្វ​ព្រះ‌ទ័យ​ចង់​ធ្វើ នៅ​ក្រុង​យេរូ‌សាឡឹម នៅ​ភ្នំ​ល្បាណូន ហើយ​ក្នុង​គ្រប់​ទាំង​ស្រុក​ដែល​នៅ​ក្រោម​អំណាច​ទ្រង់​ផង

20. ចំណែក​ពួក​សាសន៍​អាម៉ូរី សាសន៍​ហេត សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស ដែល​នៅ​សល់ ជា​មនុស្ស​ដែល​មិន​មែន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

21. គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​សាឡូ‌ម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​ពួក​អ្នក​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

22. តែ​ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​វិញ នោះ​សាឡូ‌ម៉ូន​មិន​បាន​យក​គេ​ធ្វើ​ជា​បាវ​បម្រើ​ទេ គឺ​គេ​ជា​ពួក​ទាហាន ពួក​មហា‌តលិក ជា​ចៅ‌ហ្វាយ ជា​មេ‌ទ័ព ហើយ​ជា​នាយ​រទេះ​ចម្បាំង និង​ពួក​ទ័ព​សេះ​ទ្រង់​វិញ

23. ឯ​ពួក​មេ​ដែល​ត្រួត​មើល​ការ​របស់​សាឡូ‌ម៉ូន​ទាំង​ប៉ុន្មាន មាន​ចំនួន​៥៥០​នាក់ ជា​នាយ​បង្គាប់​ដល់​ពួក​អ្នក​ធ្វើ​ការ​ទាំង​នោះ។

24. ចំណែក​ព្រះ‌រាជ‌បុត្រី​ផារ៉ោន ព្រះ‌នាង​ក៏​យាង​ចេញ​ពី​ក្រុង​ដាវីឌ​ឡើង​មក​ឯ​ដំណាក់ ជា​ទី​ដែល​ទ្រង់​បាន​សង់​ឲ្យ រួច​មក​ទ្រង់​ក៏​សង់​ប៉ម​មីឡូរ។

25. មាន​៣​ដង​ក្នុង​១​ឆ្នាំ ដែល​សាឡូ‌ម៉ូន​ទ្រង់​ថ្វាយ​តង្វាយ​ដុត និង​តង្វាយ​មេត្រី នៅ​លើ​អាសនៈ​ដែល​ទ្រង់​បាន​ស្អាង​ថ្វាយ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដុត​កំញាន​ថ្វាយ​នៅ​លើ​អាសនៈ​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ផង គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បាន​ស្អាង​ព្រះ‌វិហារ​រួច​ជា​ស្រេច។

26. ស្តេច​សាឡូ‌ម៉ូន​ធ្វើ​នាវា​១​ក្រុម​នៅ​ត្រង់​អេស៊ាន-គេប៊ើរ ជា​ទី​នៅ​មាត់​សមុទ្រ​ក្រហម ជិត​អេឡាត ក្នុង​ស្រុក​អេដុម

27. ឯ​ហ៊ីរ៉ាម ទ្រង់​ក៏​ចាត់​ពួក​បាវ​បម្រើ​ទ្រង់​ខ្លះ ដែល​ជា​ពួក​ជំនាញ​ខាង​ជើង​ទឹក គឺ​ជា​អ្នក​ចំណេះ​ខាង​ផ្លូវ​សមុទ្រ ឲ្យ​ទៅ​ក្នុង​នាវា​ទាំង​នោះ ជា​មួយ​នឹង​ពួក​បម្រើ​របស់​សាឡូ‌ម៉ូន

28. គេ​ក៏​ទៅ​ស្រុក​អូភារ យក​មាស​ពី​ស្រុក​នោះ​មក បាន​៤២០​ហាប​នាំ​មក​ថ្វាយ​ស្តេច​សាឡូ‌ម៉ូន។

About ពង្សាវតារក្សត្រ ទី ១ Chapter 9

Read ពង្សាវតារក្សត្រ ទី ១ Chapter 9 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 9
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 9?

ពង្សាវតារក្សត្រ ទី ១ Chapter 9 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 9 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 17
  3. ពង្សាវតារក្សត្រ ទី ១ Chapter 13
  4. ពង្សាវតារក្សត្រ ទី ១ Chapter 6
  5. ពង្សាវតារក្សត្រ ទី ១ Chapter 11
  6. ពង្សាវតារក្សត្រ ទី ១ Chapter 19
  7. ពង្សាវតារក្សត្រ ទី ១ Chapter 12

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. អែសរ៉ា Chapter 6
  2. យ៉ូប Chapter 19
  3. ជនគណនា Chapter 25
  4. ទំនុកដំកើង Chapter 79
  5. សាំយូអែល ទី ១ Chapter 22
  6. លេវីវិន័យ Chapter 9
  7. ទំនុកដំកើង Chapter 26

Related Chapters & Readings

  1. លូកា Chapter 1
  2. អេសេគាល Chapter 24
  3. ទំនុកដំកើង Chapter 64
  4. ទីតុស Chapter 1
  5. សាការី Chapter 2
  6. ទំនុកដំកើង Chapter 33
  7. ទំនុកដំកើង Chapter 58
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *