ពង្សាវតារក្សត្រ ទី ១ Chapter 13

For English

Read ពង្សាវតារក្សត្រ ទី ១ Chapter 13 Online

Read ពង្សាវតារក្សត្រ ទី ១ Chapter 13 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពង្សាវតារក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

ពង្សាវតារក្សត្រ ទី ១ 13

ជំពូក 13

1. ខណៈ​នោះ មាន​អ្នក​សំណប់​របស់​ព្រះ​ម្នាក់​ចេញ​ពី​ស្រុក​យូដា មក​ដល់​បេត-អែល តាម​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា ឯ​យេរ៉ូ‌បោម ទ្រង់​កំពុង​តែ​ឈរ​នៅ​មុខ​អាសនៈ ដើម្បី​ដុត​កំញាន

2. អ្នក​នោះ​ស្រែក​ឡើង ទាស់​នឹង​អាសនៈ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ម្នាល​អាសនៈៗ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល នឹង​មាន​បុត្រា​១​កើត​មក​ក្នុង​ព្រះ​វង្ស​របស់​ដាវីឌ ព្រះ‌នាម​យ៉ូសៀស ទ្រង់​នឹង​ថ្វាយ​ពួក​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ដែល​ដុត​កំញាន​នៅ​លើ​ឯង ទុក​ជា​យញ្ញ‌បូជា​នៅ​លើ​ឯង ព្រម​ទាំង​ដុត​ឆ្អឹង​មនុស្ស​នៅ​លើ​ឯង​ដែរ

3. អ្នក​នោះ​ក៏​ប្រាប់​ទី​សម្គាល់​១​នៅ​ថ្ងៃ​នោះ​ដែរ ដោយ​ពាក្យ​ថា នេះ​ជា​ទី​សម្គាល់​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ មើល អាសនៈ​នេះ​នឹង​បាក់​បែក​ទៅ ហើយ​ផេះ​នៅ​លើ នឹង​ត្រូវ​ខ្ចាយ​ចេញ

4. កាល​ស្តេច​យេរ៉ូ‌បោម​ទ្រង់​ឮ​ពាក្យ ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ស្រែក​ទាស់​នឹង​អាសនៈ នៅ​ក្រុង​បេត-អែល​ដូច្នោះ នោះ​ទ្រង់​ក៏​ដក​ព្រះ‌ហស្ត​ពី​អាសនៈ​ចង្អុល​ទៅ​ថា ចូរ​ចាប់​វា​ទៅ ឯ​ព្រះ‌ហស្ត​ដែល​ទ្រង់​បាន​ចង្អុល​ទៅ​គាត់​នោះ ក៏​ស្វិត​ទៅ​កន្ត្រាក់​មក​វិញ​មិន​បាន

5. អាសនៈ​នោះ​ក៏​បាក់​បែក ហើយ​ផេះ​ក៏​ខ្ចាត់​ខ្ចាយ​ពី​លើ​ទៅ តាម​ទី​សម្គាល់​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ប្រាប់ ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា

6. នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា សូម​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក ហើយ​អធិ‌ស្ឋាន​ឲ្យ​ខ្ញុំ​ផង ដើម្បី​ឲ្យ​ដៃ​ខ្ញុំ​បាន​ជា​ឡើង​វិញ អ្នក​សំណប់​របស់​ព្រះ​ក៏​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា រួច​ព្រះ‌ហស្ត​ស្តេច​បាន​ជា​ឡើង​ដូច​កាល​ដើម​វិញ

7. ដូច្នេះ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​សំណប់​របស់​ព្រះ​ថា អញ្ជើញ​ទៅ​ផ្ទះ​ខ្ញុំ​លំហើយ​ខ្លួន​បន្តិច​សិន ខ្ញុំ​នឹង​ឲ្យ​រង្វាន់​ដល់​អ្នក

8. តែ​អ្នក​សំណប់​របស់​ព្រះ​ទូល​ឆ្លើយ​ថា បើ​ទុក​ជា​ទ្រង់​ប្រទាន​ដំណាក់​ទ្រង់​១​ចំហៀង​មក​ទូល‌បង្គំ ក៏​ទូល‌បង្គំ​មិន​ទៅ​ជា​មួយ​នឹង​ទ្រង់​ដែរ ទូល‌បង្គំ​មិន​ព្រម​ទទួល​ទាន​នំបុ័ង ឬ​ទឹក​នៅ​ទី​នេះ​ឡើយ

9. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ទូល‌បង្គំ​ថា កុំ​ឲ្យ​ឯង​បរិភោគ​អាហារ​ឬ​ទឹក ហើយ​កុំ​ឲ្យ​វិល​មក​វិញ​តាម​ផ្លូវ​ដែល​ឯង​ទៅ​នោះ​ឡើយ

10. ដូច្នេះ គាត់​ក៏​ចេញ​ទៅ​តាម​ផ្លូវ​១​ទៀត ឥត​វិល​ទៅ​តាម​ផ្លូវ​ដែល​មក​ដល់​ក្រុង​បេត-អែល​នោះ​ទេ។

11. រីឯ​នៅ​ក្រុង​បេត-អែល មាន​ហោរា​ចាស់​ម្នាក់ ឯ​កូន​គាត់​ម្នាក់ ក៏​មក​ប្រាប់​ឪពុក​ពី​គ្រប់​ទាំង​ការ​ដែល​អ្នក​សំណប់​របស់​ព្រះ​បាន​ធ្វើ នៅ​ក្រុង​បេត-អែល នា​ថ្ងៃ​នោះ ព្រម​ទាំង​ពាក្យ​ទាំង​ប៉ុន្មាន ដែល​គាត់​បាន​ទូល​ដល់​ស្តេច​ដែរ

12. ឯ​ផ្លូវ​ដែល​អ្នក​សំណប់​របស់​ព្រះ មក​ពី​ស្រុក​យូដា​បាន​ទៅ​វិញ នោះ​កូន​គាត់​ក៏​បាន​ឃើញ ដូច្នេះ គាត់​សួរ​កូន​ថា តើ​អ្នក​នោះ​បាន​ចេញ​ទៅ​តាម​ផ្លូវ​ណា

13. រួច​គាត់​ប្រាប់​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​កែប​លា ហើយ​គាត់​ឡើង​ជិះ​ទៅ

14. គាត់​ទៅ​តាម​អ្នក​សំណប់​របស់​ព្រះ បាន​ទាន់​ឃើញ​កំពុង​អង្គុយ​នៅ​ក្រោម​ដើម​ម៉ៃសាក់ ក៏​សួរ​ថា តើ​អ្នក​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា គឺ​ខ្ញុំ​នេះ​ហើយ

15. រួច​គាត់​និយាយ​ថា សូម​អញ្ជើញ​ទៅ​ពិសា​អាហារ​នៅ​ឯ​ផ្ទះ​ជា​មួយ​នឹង​ខ្ញុំ​សិន

16. តែ​អ្នក​នោះ​ឆ្លើយ​តប​ថា ខ្ញុំ​គ្មាន​ច្បាប់​នឹង​ត្រឡប់​ជា​មួយ​នឹង​អ្នក ឬ​ចូល​ទៅ​ក្នុង​ផ្ទះ​អ្នក​ឡើយ ក៏​មិន​ព្រម​ទទួល​ទាន​អាហារ ឬ​ទឹក ជា​មួយ​នឹង​អ្នក​នៅ​ស្រុក​នេះ​ដែរ

17. ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ហាម​ថា មិន​ត្រូវ​ឲ្យ​បរិភោគ​អាហារ ឬ​ទឹក នៅ​ស្រុក​នោះ​ឡើយ ក៏​មិន​ត្រូវ​វិល​ទៅ​វិញ តាម​ផ្លូវ​ដែល​ឯង​បាន​ចូល​មក​នោះ​ដែរ

18. តែ​គាត់​និយាយ​ថា ខ្ញុំ​ក៏​ជា​ហោរា​ដូច​អ្នក​ដែរ ហើយ​មាន​ទេវតា​ប្រាប់​ខ្ញុំ​ដោយ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ថា ចូរ​ទៅ​នាំ​អ្នក​នោះ​មក​ឯ​ផ្ទះ​ជា​មួយ​នឹង​ឯង​វិញ ដើម្បី​ឲ្យ​បាន​បរិភោគ​ភោជន៍ គឺ​គាត់​កុហក​ដល់​អ្នក​នោះ​ទេ

19. ដូច្នេះ អ្នក​នោះ​ក៏​ត្រឡប់​ទៅ​ជា​មួយ ព្រម​ទាំង​បរិភោគ​នៅ​ក្នុង​ផ្ទះ​គាត់​ផង។

20. កាល​អ្នក​ទាំង​២​កំពុង​តែ​អង្គុយ​នៅ​តុ នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មក​ដល់​ហោរា​ដែល​បាន​នាំ​គាត់​ត្រឡប់​មក​វិញ

21. ហើយ​អ្នក​នោះ​បន្លឺ​វាចា​ឡើង​ដល់​អ្នក​សំណប់​របស់​ព្រះ ដែល​មក​ពី​ស្រុក​យូដា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​បាន​ហាម‌ប្រាម

22. គឺ​បាន​វិល​មក​វិញ ព្រម​ទាំង​បរិភោគ​នៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ហាម​ឯង​ថា កុំ​ឲ្យ​បរិភោគ​ភោជន៍​ឡើយ នោះ​ខ្មោច​របស់​ឯង​នឹង​មិន​បាន​បញ្ចុះ​ក្នុង​ផ្នូរ នៃ​ពួក​អយ្យកោ​ឯង​ឡើយ

23. ក្រោយ​ដែល​បាន​បរិភោគ​រួច​ហើយ នោះ​គាត់​ក៏​ចង​កែប​លា​ឲ្យ​ហោរា​ដែល​បាន​នាំ​មក​វិញ បាន​ចេញ​ទៅ

24. លុះ​កាល​អ្នក​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ប្រទះ​នឹង​សិង្ហ​១​តាម​ផ្លូវ សិង្ហ​ក៏​សម្លាប់​គាត់​ទៅ ហើយ​សព​របស់​គាត់​ដេក​នៅ​កណ្តាល​ផ្លូវ សត្វ​លា​ឈរ​នៅ​ជិត ឯ​សិង្ហ​ក៏​ឈរ​នៅ​ក្បែរ​សព​ដែរ

25. ហើយ​មើល មាន​មនុស្ស​ដើរ​ទៅ​មក​តាម​នោះ បាន​ឃើញ​សព​ដេក​នៅ​កណ្តាល​ផ្លូវ និង​សិង្ហ​ឈរ​នៅ​ជិត​ដូច្នោះ គេ​ក៏​ទៅ​ប្រាប់​ដល់​ក្នុង​ទី​ក្រុង ជា​ទី​លំនៅ​នៃ​ហោរា​ចាស់​នោះ។

26. កាល​ដំណឹង​បាន​ឮ​ទៅ​ដល់​ហោរា​ដែល​នាំ​គាត់​ពី​ផ្លូវ​មក​វិញ គាត់​ក៏​និយាយ​ថា នេះ​គឺ​ជា​អ្នក​សំណប់​របស់​ព្រះ ដែល​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រគល់​ទៅ​ឲ្យ​សត្វ​សិង្ហ​ហែក​សម្លាប់​បង់ តាម​សេចក្ដី​ដែល​ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​នោះ

27. រួច​គាត់​បង្គាប់​ទៅ​កូន​ថា ចូរ​ចង​កែប​លា​ឲ្យ​អញ កូន​ក៏​ចង​ឲ្យ

28. នោះ​គាត់​ក៏​ចេញ​ទៅ ឃើញ​សព​ដេក​នៅ​កណ្តាល​ផ្លូវ និង​សត្វ​លា ហើយ​សិង្ហ​កំពុង​តែ​ឈរ​នៅ​ជិត សិង្ហ​នោះ​មិន​បាន​ស៊ី​សព​ឬ​ហែក​លា​ឡើយ

29. ដូច្នេះ ហោរា​ចាស់​ក៏​លើក​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​ទី​ក្រុង​របស់​ខ្លួន ដើម្បី​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​នៃ​អ្នក​សំណប់​របស់​ព្រះ

30. គាត់​ក៏​បញ្ចុះ​នៅ​ក្នុង​ផ្នូរ​របស់​ខ្លួន ហើយ​នាំ​គ្នា​កាន់​ទុក្ខ ដោយ​ពាក្យ​ថា ស្តាយ​ណាស់​ប្អូន​អើយ

31. កាល​ក្រោយ​ដែល​បាន​បញ្ចុះ​រួច​ហើយ នោះ​គាត់​ផ្តាំ​កូន​ថា កាល​ណា​អញ​ស្លាប់​ទៅ ត្រូវ​ឲ្យ​បញ្ចុះ​សព​អញ​នៅ​ក្នុង​ផ្នូរ​ដែល​បាន​បញ្ចុះ​អ្នក​សំណប់​របស់​ព្រះ​នេះ​ដែរ ចូរ​ដាក់​ឆ្អឹង​អញ​នៅ​ទន្ទឹម​គ្នា

32. ពី​ព្រោះ​ពាក្យ​ដែល​គាត់​បាន​ស្រែក ដោយ​នូវ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ទាស់​នឹង​អាសនៈ​នៅ​ក្រុង​បេត-អែល ហើយ​ទាស់​នឹង​អស់​ទាំង​វិហារ​នៅ​ទី​ខ្ពស់ ដែល​នៅ​ក្នុង​ក្រុង​ស្រុក​សាម៉ារី​ទាំង​ប៉ុន្មាន នោះ​នឹង​កើត​មក​ជា​ពិត។

33. ក្រោយ​ការ​នោះ​មក យេរ៉ូ‌បោម​ក៏​នៅ​តែ​មិន​ព្រម​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​របស់​ទ្រង់​ឡើយ គឺ​ទ្រង់​ចេះ​តែ​យក​មនុស្ស​ពី​បណ្តា‌ជន​ទាំង‌ឡាយ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៀត ឯ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​សង្ឃ នោះ​ទ្រង់​ក៏​ប្រោស​តាំង​ឲ្យ​អ្នក​នោះ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់​ទៅ

34. ដំណើរ​នោះ​ក៏​ត្រឡប់​ជា​បាប​ដល់​ព្រះ‌វង្សា​យេរ៉ូ‌បោម រហូត​ដល់​ត្រូវ​កាត់‌កាល់ ហើយ​លាញ​ចេញ​ពី​ផែនដី​ទៅ។

About ពង្សាវតារក្សត្រ ទី ១ Chapter 13

Read ពង្សាវតារក្សត្រ ទី ១ Chapter 13 online from the Holy Bible. This chapter is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពង្សាវតារក្សត្រ ទី ១
Chapter: 13
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពង្សាវតារក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពង្សាវតារក្សត្រ ទី ១ Chapter 13 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពង្សាវតារក្សត្រ ទី ១ Chapter 13?

ពង្សាវតារក្សត្រ ទី ១ Chapter 13 is part of the Book of ពង្សាវតារក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពង្សាវតារក្សត្រ ទី ១ Chapter 13 online for free with easy chapter navigation.

More Chapters from ពង្សាវតារក្សត្រ ទី ១

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពង្សាវតារក្សត្រ ទី ១ Chapter 17
  3. ពង្សាវតារក្សត្រ ទី ១ Chapter 6
  4. ពង្សាវតារក្សត្រ ទី ១ Chapter 11
  5. ពង្សាវតារក្សត្រ ទី ១ Chapter 19
  6. ពង្សាវតារក្សត្រ ទី ១ Chapter 12
  7. ពង្សាវតារក្សត្រ ទី ១ Chapter 8

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. ពួក ចៅហ្វាយ Chapter 8
  2. ទំនុកដំកើង Chapter 4
  3. មីកា Chapter 4
  4. សាំយូអែល ទី ១ Chapter 10
  5. យ៉ូប Chapter 42
  6. បរិទេវ Chapter 1
  7. អេសាយ Chapter 41

Related Chapters & Readings

  1. យ៉ូប Chapter 15
  2. ម៉ាឡាគី Chapter 4
  3. កិច្ចការ Chapter 28
  4. ពួក ចៅហ្វាយ Chapter 18
  5. ពួក ចៅហ្វាយ Chapter 7
  6. ម៉ាកុស Chapter 11
  7. លូកា Chapter 10
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *