របាក្សត្រ ទី ២ Chapter 35

For English

Read របាក្សត្រ ទី ២ Chapter 35 Online

Read របាក្សត្រ ទី ២ Chapter 35 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 35

ជំពូក 35

1. យ៉ូសៀស​ទ្រង់​ក៏​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡឹម គេ​សម្លាប់​ចៀម​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ថ្ងៃ​១៤​ក្នុង​ខែ​ចេត្រ

2. ទ្រង់​តាំង​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​ក្នុង​ដំណែង​គេ ហើយ​ក៏​ណែ‌នាំ​គេ​ឲ្យ​តាំង​ចិត្ត​ធ្វើ​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

3. ទ្រង់​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​លេវី ជា​អ្នក​ដែល​បង្ហាត់​បង្រៀន​ពួក​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន គឺ​ជា​ពួក​អ្នក​បរិសុទ្ធ​ដល់​ព្រះ‌វិហារ​ថា ចូរ​យក​ហឹប​បរិសុទ្ធ ទៅ​តាំង​នៅ​ក្នុង​ព្រះ‌វិហារ​ដែល​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ដាវីឌ ស្តេច​អ៊ីស្រា‌អែល​បាន​ស្អាង មិន​ចាំ‌បាច់​ឲ្យ​ឯង​រាល់​គ្នា​សែង​ទៀត​ឡើយ ឥឡូវ​នេះ ចូរ​បម្រើ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​ដល់​អ៊ីស្រា‌អែល ជា​រាស្ត្រ​ទ្រង់​ផង

4. ចូរ​បម្រុង​ខ្លួន​ជា​ស្រេច តាម​វង្ស​នៃ​ឪពុក​ឯង​រាល់​គ្នា ដោយ​វេនៗ ឲ្យ​ត្រូវ​តាម​សេចក្ដី ដែល​ដាវីឌ ជា​ស្តេច​អ៊ីស្រា‌អែល និង​សាឡូ‌ម៉ូន ជា​ព្រះ‌រាជ‌បុត្រា​ទ្រង់​បាន​កត់​ទុក

5. ហើយ​ឈរ​នៅ​ក្នុង​ទី​បរិសុទ្ធ តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​បង​ប្អូន​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​នៃ​បណ្តា‌ជន តាម​ដំណែង​ការ‌ងារ​ពួក​វង្ស​របស់​ឪពុក​នីមួយៗ​ក្នុង​ពួក​លេវី

6. រួច​សម្លាប់​ចៀម​សម្រាប់​បុណ្យ​រំលង ហើយ​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ រួច​មក​រៀប‌ចំ​ឲ្យ​ពួក​បង​ប្អូន​ចុះ ដើម្បី​នឹង​ធ្វើ​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ដោយ‌សារ​លោក​ម៉ូសេ។

7. យ៉ូសៀស​ទ្រង់​ប្រទាន​កូន​ចៀម និង​កូន​ពពែ ពី​ហ្វូង​សត្វ​មាន​ចំនួន​៣​ម៉ឺន និង​គោ​៣​ពាន់ ដែល​សុទ្ធ​តែ​ជា​ព្រះ‌រាជ‌ទ្រព្យ ដល់​ពួក​អ្នក​ក្នុង​បណ្តា‌ជន​ទាំង‌ឡាយ គឺ​ដល់​អស់​អ្នក​ដែល​ប្រជុំ​គ្នា​នៅ​ទី​នោះ សម្រាប់​ជា​តង្វាយ​បុណ្យ​រំលង

8. ឯ​ពួក​អ្នក​ដែល​ជា​ប្រធាន​របស់​ទ្រង់ គេ​ឲ្យ​ដល់​ពួក​ជន ពួក​សង្ឃ និង​ពួក​លេវី​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ ហើយ​ហ៊ីល‌គីយ៉ា សាការី និង​យេហ៊ី‌អែល ជា​ពួក​មេ​លើ​ព្រះ‌វិហារ​នៃ​ព្រះ ក៏​ឲ្យ​ចៀម​២​ពាន់​៦​រយ និង​គោ​៣​រយ ដល់​ពួក​សង្ឃ​សម្រាប់​ជា​តង្វាយ​នៃ​បុណ្យ​រំលង

9. ឯ​កូណានា និង​សេម៉ាយ៉ា ហើយ​នេថា‌នេល ជា​បង​ប្អូន​លោក ព្រម​ទាំង​ហាសាបយ៉ា យីអែល និង​យ៉ូសា‌បាឌ ជា​មេ​ពួក​លេវី គេ​ក៏​ឲ្យ​ចៀម​៥​ពាន់ និង​គោ​៥០០​ដល់​ពួក​លេវី សម្រាប់​ជា​តង្វាយ​បុណ្យ​រំលង​ទៀត។

10. យ៉ាង​នោះ ការ‌ងារ​ទាំង​អស់​បាន​រៀប‌ចំ​ជា​ស្រេច​ពួក​សង្ឃ​គេ​ឈរ​នៅ​កន្លែង​គេ ហើយ​ពួក​លេវី​តាម​វេន​គេ​ដែរ តាម​បង្គាប់​ស្តេច

11. ពួក​លេវី​បាន​សម្លាប់​ចៀម​បុណ្យ​រំលង ហើយ​ពួក​សង្ឃ​ក៏​យក​ឈាម​ពី​ដៃ​គេ​ទៅ​ប្រោះ ពួក​លេវី​ក៏​ពន្លាត់​ស្បែក

12. រួច​គេ​រើ​យក​តង្វាយ​ទាំង​នោះ ទៅ​ដំរៀប​ដាក់​តាម​ផ្នែក​ពួក​វង្ស​របស់​ឪពុក​នៃ​អស់​អ្នក​ក្នុង​បណ្តា‌ជន ដើម្បី​នឹង​ដុត​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ក្នុង​គម្ពីរ​លោក​ម៉ូសេ គេ​ក៏​ធ្វើ​ដូច្នោះ​នឹង​គោ​ទាំង​នោះ​ដែរ

13. គេ​អាំង​តង្វាយ​បុណ្យ​រំលង​តាម​របៀប ហើយ​ស្ងោរ​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន​ក្នុង​ឆ្នាំង ថ្លាង និង​ខ្ទះ រួច​យក​ទៅ​ចែក​ឲ្យ​ដល់​ពួក​អស់​អ្នក​ក្នុង​បណ្តា‌ជន​ជា​ប្រញាប់

14. ទើប​រៀប‌ចំ​សម្រាប់​ខ្លួន​គេ និង​ពួក​សង្ឃ​ជា​ខាង​ក្រោយ ដ្បិត​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន គេ​នៅ​ជាប់​ការ​ថ្វាយ​តង្វាយ​ដុត និង​ខ្លាញ់​ទាំង​ប៉ុន្មាន ដរាប​ដល់​យប់ បាន​ជា​ពួក​លេវី​រៀប‌ចំ​សម្រាប់​ខ្លួន​គេ និង​ពួក​សង្ឃ ជា​កូន​ចៅ​អើរ៉ុន​ដែរ

15. ឯ​ពួក​កូន​ចៅ​អេសាភ ជា​ពួក​អ្នក​ចម្រៀង គេ​ក៏​ឈរ​នៅ​កន្លែង​គេ​តាម​បង្គាប់​ដាវីឌ អេសាភ ហេម៉ាន និង​យេឌូថិន ជា​អ្នក​មើល‌ឆុត​របស់​ស្តេច ហើយ​ពួក​ឆ្មាំ​ទ្វារ​ក៏​នៅ​ចាំ​រៀង​រាល់​តែ​ទ្វារ មិន​ចាំ‌បាច់​នឹង​លែង​ធ្វើ​ការ‌ងារ​របស់​គេ​ទេ ដ្បិត​ពួក​លេវី​ជា​បង​ប្អូន​គេ​រៀប‌ចំ​ឲ្យ។

16. ដូច្នេះ ការ‌ងារ​នៃ​ព្រះ‌យេហូវ៉ា​ទាំង​អស់​បាន​រៀប‌ចំ​ជា​ស្រេច​នៅ​ថ្ងៃ​នោះ​ឯង ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង ហើយ​និង​ថ្វាយ​តង្វាយ​ដុត​នៅ​លើ​អាសនៈ​ព្រះ‌យេហូវ៉ា តាម​បង្គាប់​ស្តេច​យ៉ូសៀស

17. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​នៅ​ទី​នោះ គេ​ក៏​ធ្វើ​បុណ្យ​រំលង​នៅ​វេលា​នោះ ព្រម​ទាំង​បុណ្យ​នំបុ័ង​ឥត​ដំបែ​អស់​៧​ថ្ងៃ

18. មិន​ដែល​មាន​បុណ្យ​រំលង​យ៉ាង​នោះ នៅ​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ឡើយ ចាប់​តាំង​ពី​គ្រា​ហោរា​សាំយូ‌អែល​រៀង​មក ក៏​មិន​ដែល​មាន​ស្តេច​នៃ​ពួក​អ៊ីស្រា‌អែល​ណា​មួយ បាន​ធ្វើ​បុណ្យ​រំលង ឲ្យ​ដូច​ជា​បុណ្យ​រំលង ដែល​យ៉ូសៀស ពួក​សង្ឃ ពួក​លេវី ហើយ​ពួក​យូដា និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​បាន​ប្រជុំ​គ្នា ព្រម​ទាំង​ពួក​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម​បាន​ធ្វើ​នោះ​ដែរ

19. គេ​បាន​ធ្វើ​បុណ្យ​រំលង​នោះ នៅ​ក្នុង​ឆ្នាំ​១៨​នៃ​រាជ្យ​យ៉ូសៀស។

20. ក្រោយ​ការ​ទាំង​នោះ​មក ក្នុង​កាល​ដែល​យ៉ូសៀស​បាន​រៀប‌ចំ​ព្រះ‌វិហារ​ហើយ នោះ​នេកោ ជា​ស្តេច​អេស៊ីព្ទ ទ្រង់​ឡើង​ទៅ​ច្បាំង​នឹង​ក្រុង​កើកេ‌មីស នៅ​មាត់​ទន្លេ​អ៊ើប្រាត ហើយ​យ៉ូសៀស​ទ្រង់​យាង​ចេញ​ទៅ​ស្ទាក់​ផ្លូវ

21. តែ​នេកោ​ទ្រង់​ចាត់​រាជ‌ទូត​មក​ទូល​ថា ឱ​ស្តេច​យូដា​អើយ តើ​យើង​មាន​រឿង​អ្វី​នឹង​គ្នា នៅ​ថ្ងៃ​នេះ យើង​មិន​មែន​មក​ទាស់​នឹង​ទ្រង់​ទេ គឺ​ទៅ​ទាស់​តែ​នឹង​ពួក​វង្ស​១ ដែល​យើង​មាន​សង្គ្រាម​នឹង​គេ​ទេ​តើ ព្រះ​ក៏​បាន​បង្គាប់​ឲ្យ​យើង​ប្រញាប់​នឹង​ធ្វើ​ដែរ ដូច្នេះ កុំ​ឲ្យ​ឃាត់‌ឃាំង​ព្រះ ដែល​គង់​ជា​មួយ​នឹង​យើង​ឡើយ ក្រែង​ព្រះ​បំផ្លាញ​ទ្រង់​ទៅ

22. ប៉ុន្តែ យ៉ូសៀស​មិន​ព្រម​ថយ​បែរ​ចេញ​ពី​នេកោ​ទេ គឺ​បាន​ក្លែង​ព្រះ‌អង្គ​ដើម្បី​ឲ្យ​បាន​ច្បាំង​នឹង​ទ្រង់​វិញ ឥត​ស្តាប់​តាម​ពាក្យ​របស់​នេកោ ដែល​មក​ពី​ព្រះ‌ឱស្ឋ​នៃ​ព្រះ​ឡើយ ហើយ​យាង​ទៅ​ច្បាំង​នៅ​ត្រង់​ច្រក​ភ្នំ​មេគី‌ដោ

23. ពួក​ពល​ធ្នូ​ក៏​បាញ់​ត្រូវ​ស្តេច​យ៉ូសៀស រួច​ស្តេច​បង្គាប់​ដល់​ពួក​ទ័ព​ទ្រង់​ថា ចូរ​នាំ​យក​អញ​ចេញ​ទៅ ដ្បិត​អញ​ត្រូវ​របួស​ជា​ទំងន់​ណាស់

24. ដូច្នេះ ពួក​ទ័ព​ទ្រង់​ក៏​លើក​យក​ទ្រង់​ចេញ​ពី​ព្រះ‌រាជ‌រថ ទៅ​ដាក់​លើ​ព្រះ‌រាជ‌រថ​១​ទៀត នាំ​ទៅ​ឯ​ក្រុង​យេរូ‌សាឡឹម ទ្រង់​ក៏​សុគត​ទៅ គេ​បញ្ចុះ​សព​ទ្រង់​នៅ​ក្នុង​ផ្នូរ​របស់​ពួក​អយ្យកោ​ទ្រង់ ឯ​ពួក​យូដា និង​ពួក​ក្រុង​យេរូ‌សាឡឹម​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​យ៉ូសៀស

25. ឯ​យេរេមា លោក​លើក​បទ​ទំនួញ​ទួញ​ពី​យ៉ូសៀស ហើយ​ពួក​ចម្រៀង​ប្រុស​ស្រី​ក៏​ច្រៀង​បទ​ទំនួញ​ពី​យ៉ូសៀស ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ក៏​តាំង​ការ​នោះ​ទុក​ជា​ទម្លាប់​ក្នុង​ពួក​អ៊ីស្រា‌អែល​ត​ទៅ មើល បទ​ទាំង​នោះ​បាន​កត់​ទុក​ក្នុង​គម្ពីរ​បរិទេវ​ហើយ

26. រីឯ​ដំណើរ​ឯ​ទៀត ពី​យ៉ូសៀស​ដែល​ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ល្អ ឲ្យ​ត្រូវ​នឹង​សេចក្ដី​ដែល​កត់​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​ព្រះ‌យេហូវ៉ា

27. និង​ពី​កិច្ច‌ការ​ទ្រង់​ទាំង​មុន​ទាំង​ក្រោយ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពី​ពួក​ស្តេច​អ៊ីស្រា‌អែល និង​យូដា​ហើយ។

About របាក្សត្រ ទី ២ Chapter 35

Read របាក្សត្រ ទី ២ Chapter 35 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 35
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 35 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 35?

របាក្សត្រ ទី ២ Chapter 35 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 35 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. សាស្តា Chapter 1
  3. ហូសេ Chapter 12
  4. ហូសេ Chapter 4
  5. ហូសេ Chapter 1
  6. ហូសេ Chapter 10
  7. ហូសេ Chapter 6

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 8
  2. របាក្សត្រ ទី ២ Chapter 24
  3. របាក្សត្រ ទី ២ Chapter 17
  4. របាក្សត្រ ទី ២ Chapter 21
  5. របាក្សត្រ ទី ២ Chapter 10
  6. របាក្សត្រ ទី ២ Chapter 31
  7. របាក្សត្រ ទី ២ Chapter 36

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 24
  2. ជនគណនា Chapter 1
  3. របាក្សត្រ ទី ២ Chapter 13
  4. ជនគណនា Chapter 25
  5. សាំយូអែល ទី ១ Chapter 14
  6. ចោទិយកថា Chapter 17
  7. សាំយូអែល ទី ១ Chapter 16
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *