Read សាំយូអែល ទី ១ Chapter 15 Online
Read សាំយូអែល ទី ១ Chapter 15 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 15
ជំពូក 15
1. គ្រានោះ សាំយូអែលទូលទៅសូលថា ព្រះយេហូវ៉ាទ្រង់បានចាត់ទូលបង្គំមក ឲ្យចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែល ជារាស្ត្រទ្រង់ ដូច្នេះ សូមទ្រង់ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាឥឡូវនេះចុះ
2. ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានព្រះបន្ទូលដូច្នេះថា អញនឹកចាំពីការ ដែលពួកអាម៉ាលេក ធ្វើដល់ពួកអ៊ីស្រាអែលហើយ គឺពីការដែលគេបានឈររាំងផ្លូវ ក្នុងកាលដែលអ៊ីស្រាអែលឡើងចេញពីស្រុកអេស៊ីព្ទមក
3. ដូច្នេះ ចូរទៅវាយពួកសាសន៍អាម៉ាលេកឥឡូវចុះ ព្រមទាំងបំផ្លិចបំផ្លាញគេទាំងប៉ុន្មានឲ្យអស់រលីងទៅ កុំត្រាប្រណីដល់គេឡើយ គឺត្រូវឲ្យសម្លាប់ទាំងប្រុសទាំងស្រី ទាំងកូនក្មេង និងកូនដែលនៅបៅផង ទាំងគោ ចៀម និងអូដ្ឋ ហើយនិងលាដែរ។
4. ដូច្នេះ សូលទ្រង់ក៏កេណ្ឌប្រមូលបណ្តាជន ហើយគណនារាប់គេនៅត្រង់ថេលែម ឃើញមានពលថ្មើរជើងចំនួន២សែននាក់ និងពួកយូដា១ម៉ឺននាក់ទៀត
5. រួចសូលទ្រង់ក៏នាំទៅឯទីក្រុងរបស់ពួកអាម៉ាលេក ហើយបង្កប់ពលនៅវាលច្រកភ្នំ
6. ទ្រង់ប្រាប់ដល់ពួកសាសន៍កែនថា ចូរអ្នករាល់គ្នាថយចុះចេញពីកណ្តាលពួកអាម៉ាលេកទៅ ក្រែងត្រូវស្លាប់ជាមួយនឹងគេដែរ ដ្បិតអ្នករាល់គ្នាបានសម្ដែងសេចក្ដីសប្បុរស ដល់ពួកកូនចៅអ៊ីស្រាអែលទាំងប៉ុន្មាន ក្នុងកាលដែលគេឡើងចេញពីស្រុកអេស៊ីព្ទមក នោះពួកសាសន៍កែនក៏ថយចេញពីកណ្តាលពួកអាម៉ាលេកទៅ
7. រួចសូលទ្រង់វាយពួកអាម៉ាលេកនោះ ចាប់តាំងពីហាវីឡា រហូតដល់ស៊ើរដែលនៅទល់មុខនឹងស្រុកអេស៊ីព្ទ
8. ក៏ចាប់បានអ័កាក់ជាស្តេចសាសន៍អាម៉ាលេក មកទាំងរស់ តែកាប់រំលីងពួកជនដោយមុខដាវ
9. ឯអ័កាក់នោះ សូល និងពួកទ័ពបានទុកឲ្យនៅវិញ ព្រមទាំងសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ និងសត្វដែលធាត់ៗ ហើយកូនចៀម និងរបស់ដែលល្អទាំងប៉ុន្មានផង គេមិនព្រមបំផ្លាញឲ្យអស់រលីងទេ តែឯសត្វណាដែលស្គមស្គាំងមានតម្លៃតិច នោះគេបានបំផ្លាញចេញទាំងអស់វិញ។
10. ខណៈនោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាំយូអែលថា
11. អញស្តាយណាស់ដែលបានតាំងសូលឡើងឲ្យធ្វើជាស្តេច ដ្បិតបានងាកបែរចេញលែងតាមអញហើយ ក៏មិនបានធ្វើតាមបង្គាប់របស់អញសោះ នោះសាំយូអែលក៏ក្តៅចិត្ត ហើយលោកអំពាវនាវដល់ព្រះយេហូវ៉ាអស់ពេញ១យប់
12. រួចក្រោកឡើងពីព្រលឹម ដើម្បីនឹងទៅជួបនឹងសូលក្នុងព្រឹកនោះ មានគេជម្រាបសាំយូអែលថា សូលទ្រង់បានយាងមកដល់កើមែលហើយ មើល ទ្រង់បានដំឡើងគោល ជាគ្រឿងចំណាំទុក រួចយាងវិលចុះទៅឯគីលកាលវិញ
13. ដូច្នេះ សាំយូអែលក៏ទៅឯទ្រង់ ទ្រង់ទទួលដោយព្រះបន្ទូលថា សូមឲ្យលោកបានប្រកបដោយពរពីព្រះយេហូវ៉ា ខ្ញុំបានធ្វើសម្រេចតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ
14. តែសាំយូអែលទូលឆ្លើយថា ចុះដូចម្តេចបានជាឮសូរសព្ទចៀម ហើយនិងគោរោទ៍នៅត្រចៀកទូលបង្គំដូច្នេះ
15. សូលទ្រង់ឆ្លើយថា គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាលេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សម្រាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ
16. នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្ដី ដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះ សូមមានប្រសាសន៍ចុះ។
17. សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ
18. ព្រះយេហូវ៉ាក៏បានចាត់ទ្រង់ឲ្យទៅដោយថា ចូរទៅចុះ ចូរទៅបំផ្លាញសាសន៍អាម៉ាលេកកំបាបនោះឲ្យអស់រលីងទៅ ត្រូវឲ្យច្បាំងនឹងគេដរាបដល់វិនាសបាត់ទាំងអស់ចេញ
19. ដូច្នេះ ហេតុអ្វីបានជាទ្រង់មិនបានស្តាប់តាមព្រះយេហូវ៉ាសោះ គឺបានស្ទុះទៅចាប់យករបឹប ហើយធ្វើការអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ាវិញ
20. តែសូលទ្រង់ឆ្លើយប្រកែកថា ខ្ញុំបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកផង ឯពួកសាសន៍អាម៉ាលេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ
21. ប៉ុន្តែ ពួកទ័ពបានចាប់យករបឹប ជាចៀម និងគោដែលជាសំខាន់ៗក្នុងរបស់ទាំងប៉ុន្មាន ដែលត្រូវបំផ្លាញនោះមក ដើម្បីនឹងថ្វាយជាយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោកនៅត្រង់គីលកាល
22. សាំយូអែលទូលឆ្លើយថា តើព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យនឹងតង្វាយដុត ហើយនិងយញ្ញបូជា ឲ្យស្មើនឹងការស្តាប់តាមទ្រង់ឬអី មើល ដែលស្តាប់បង្គាប់ នោះវិសេសលើសជាងយញ្ញបូជា ហើយដែលផ្ទៀងត្រចៀក នោះក៏វិសេសជាងខ្លាញ់នៃចៀមឈ្មោលទៅទៀត
23. ឯសេចក្ដីរឹងទទឹង នោះក៏ជាបាបដូចជាការមន្តវិជ្ជាដែរ ហើយសេចក្ដីចចេសសោតក៏ដូចជាអំពើអាក្រក់ណាមួយ ហើយនិងការថ្វាយបង្គំដល់រូបព្រះដែរ ឥឡូវនេះ ព្រះយេហូវ៉ាបានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចទៀត ដោយព្រោះទ្រង់បានបោះបង់ចោល លែងតាមព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ។
24. នោះសូលទ្រង់ឆ្លើយទៅសាំយូអែលថា ខ្ញុំមានបាបហើយ ពីព្រោះខ្ញុំបានរំលងសេចក្ដីបង្គាប់នៃព្រះយេហូវ៉ា និងពាក្យរបស់លោកផង ដោយខ្លាចដល់ពួកជន ហើយបានស្តាប់តាមគេវិញ
25. ដូច្នេះ សូមឲ្យលោកអត់ទោសខ្ញុំឥឡូវ ហើយវិលមកខាងខ្ញុំវិញទៀត ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាផង
26. តែសាំយូអែលប្រកែកថា ទូលបង្គំមិនព្រមវិល ទៅកាន់ខាងទ្រង់ទៀតទេ ពីព្រោះទ្រង់បានបោះបង់ចោលព្រះបន្ទូលនៃព្រះយេហូវ៉ាហើយ ព្រះយេហូវ៉ាក៏បានបោះបង់ចោលទ្រង់ មិនឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលដែរ
27. រួចកាលសាំយូអែលបែរខ្លួនរៀបនឹងចេញទៅ នោះសូលចាប់ជាយអាវលោក ហើយអាវក៏រហែក
28. ដូច្នេះ សាំយូអែលទូលទ្រង់ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាបានផ្តាច់នគរអ៊ីស្រាអែលពីទ្រង់ចេញហើយ ក៏បានប្រទានឲ្យអ្នកជិតខាងដែលល្អជាងទ្រង់វិញ
29. ទៀត ព្រះដ៏ជាកម្លាំងនៃសាសន៍អ៊ីស្រាអែលទ្រង់មិនចេះកុហក ឬប្រែប្រួលឡើយ ដ្បិតទ្រង់មិនមែនជាមនុស្សដែលចេះប្រែប្រួលទេ
30. នោះសូលមានព្រះបន្ទូលថា ខ្ញុំបានធ្វើបាប ប៉ុន្តែ សូមលើកមុខខ្ញុំនៅចំពោះមុខពួកចាស់ទុំនៃសាសន៍ខ្ញុំនេះ ហើយនៅមុខសាសន៍អ៊ីស្រាអែលទាំងអស់គ្នាផង សូមមកខាងខ្ញុំវិញ ដើម្បីឲ្យខ្ញុំបានថ្វាយបង្គំដល់ព្រះយេហូវ៉ាជាព្រះនៃលោកដែរ
31. ដូច្នេះ សាំយូអែលបានវិលមកខាងសូលវិញ ហើយសូលទ្រង់ក៏ថ្វាយបង្គំដល់ព្រះយេហូវ៉ា។
32. លំដាប់នោះ សាំយូអែលប្រាប់ថា ចូរនាំអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកឯនេះ អ័កាក់ក៏ដើរមកឯលោកងង៉ើល ដោយនឹកក្នុងចិត្តថា ប្រាកដជាសេចក្ដីជូរល្វីងនៃសេចក្ដីស្លាប់បានកន្លងហួសហើយ
33. តែសាំយូអែលមានប្រសាសន៍ថា ដាវឯងបានធ្វើឲ្យពួកស្រីៗទៅជាឥតកូន ដូច្នេះ ម្តាយឯងក៏នឹងឥតកូនយ៉ាងនោះដែរ រួចសាំយូអែលក៏កាប់អ័កាក់កម្ទេច នៅចំពោះព្រះយេហូវ៉ា ត្រង់គីលកាលទៅ។
34. រួចសាំយូអែលវិលទៅឯរ៉ាម៉ាវិញទៅ ហើយសូលទ្រង់ឡើងទៅឯលំនៅទ្រង់នៅគីបៀរ ជាស្រុករបស់ទ្រង់វិញដែរ
35. ឯសាំយូអែលលោកលែងមកសួរសូលទៀតរហូតដល់លោកស្លាប់ តែសាំយូអែលសោកស្តាយនឹងសូលណាស់ ឯព្រះយេហូវ៉ាទ្រង់ស្តាយដែលទ្រង់បានតាំងសូលឡើង ឲ្យធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែលផង។
About សាំយូអែល ទី ១ Chapter 15
Read សាំយូអែល ទី ១ Chapter 15 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 15
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 15 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 15?
សាំយូអែល ទី ១ Chapter 15 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 15 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 31
- សាំយូអែល ទី ១ Chapter 10
- សាំយូអែល ទី ១ Chapter 3
- សាំយូអែល ទី ១ Chapter 12
- សាំយូអែល ទី ១ Chapter 14
- សាំយូអែល ទី ១ Chapter 26
- សាំយូអែល ទី ១ Chapter 1