Read សាំយូអែល ទី ១ Chapter 16 Online
Read សាំយូអែល ទី ១ Chapter 16 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 16
ជំពូក 16
1. គ្រានោះ ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលទៅសាំយូអែលថា តើឯងនៅតែសោកស្តាយនឹងសូលដល់កាលណាទៀត ដ្បិតអញលែងឲ្យធ្វើជាស្តេចលើអ៊ីស្រាអែលហើយ ដូច្នេះ ចូរបំពេញប្រេងក្នុងស្នែងរបស់ឯងចេញទៅ អញនឹងចាត់ឯងទៅឯអ៊ីសាយនៅបេថ្លេហិម ដ្បិតអញបានរើសម្នាក់ក្នុងពួកកូនគាត់ ឲ្យធ្វើជាស្តេចរបស់អញ
2. តែសាំយូអែលប្រកែកថា ធ្វើដូចម្តេចឲ្យទូលបង្គំទៅបាន ដ្បិតបើសូលបានឮ នោះទ្រង់នឹងសម្លាប់ទូលបង្គំហើយ នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ចូរយកគោក្រមុំ១នាំទៅជាមួយផងដោយថា ខ្ញុំបានមក ដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា
3. រួចចូរហៅអ៊ីសាយមកក្នុងការថ្វាយយញ្ញបូជាដែរ នោះអញនឹងបង្ហាញឲ្យឯងដឹងជាត្រូវធ្វើយ៉ាងណា ត្រូវឲ្យឯងចាក់ប្រេងដល់អ្នកណាដែលអញនឹងប្រាប់ឯង ដើម្បីញែកចេញឲ្យអញ
4. ដូច្នេះ សាំយូអែលក៏ធ្វើដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមកលោក បានទៅដល់បេថ្លេហិម ឯពួកចាស់ទុំនៅទីក្រុងនោះ គេចេញមកទទួលលោកដោយភ័យញ័រ ហើយសួរថា លោកអញ្ជើញមកដោយមេត្រីទេឬអី
5. លោកឆ្លើយថា ដោយមេត្រីទេ ខ្ញុំបានមកដើម្បីនឹងថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា ដូច្នេះ ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធចុះ រួចមកបរិភោគយញ្ញបូជាជាមួយគ្នា លោកក៏ញែកអ៊ីសាយ និងពួកកូនគាត់ចេញជាបរិសុទ្ធ ហើយហៅគេមកបរិភោគយញ្ញបូជាទាំងអស់គ្នា។
6. កាលបានចូលមកដល់ នោះលោកក៏ក្រឡេកមើលទៅអេលាប ដោយគិតថា នេះប្រាកដជាអ្នកដែលព្រះយេហូវ៉ាចាក់ប្រេងតាំងឲ្យ បានមកនៅចំពោះទ្រង់ហើយ
7. តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា កុំឲ្យមើលតែឫកពាខាងក្រៅ ឬកំពស់ខ្លួននោះឡើយ ដ្បិតអញមិនទទួលអ្នកនេះទេ ពីព្រោះព្រះទ្រង់មិនទតចំពោះសេចក្ដី ដែលមនុស្សលោកពិចារណាមើលទេ ឯមនុស្សលោក តែងមើលតែឫកពាខាងក្រៅប៉ុណ្ណោះ តែព្រះយេហូវ៉ាទ្រង់ទតចំពោះក្នុងចិត្តវិញ
8. រួចអ៊ីសាយហៅអ័ប៊ីន៉ាដាប់មក ឲ្យដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសយកអ្នកនេះទេ
9. នោះអ៊ីសាយឲ្យសាំម៉ាដើរកាត់មុខលោកទៀត តែលោកថា ព្រះយេហូវ៉ាទ្រង់ក៏មិនរើសយកអ្នកនេះដែរ
10. អ៊ីសាយក៏ឲ្យកូនទាំង៧នាក់ដើរនៅមុខសាំយូអែល តែលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាទ្រង់មិនរើសអ្នកទាំងនេះឡើយ
11. ហើយសួរថា អ្នកមានកូនតែប៉ុណ្ណេះទេឬអី គាត់ឆ្លើយថា នៅមានកូនពៅ១ទៀត វាកំពុងតែឃ្វាលចៀម លោកមានប្រសាសន៍ទៅអ៊ីសាយថា ចូរចាត់គេឲ្យទៅនាំវាមក ដ្បិតបើវាមិនទាន់មកដល់ នោះយើងមិនអង្គុយនៅតុឡើយ
12. ដូច្នេះ គាត់ក៏ចាត់គេឲ្យទៅហៅមក រីឯកូននោះមានថ្ពាល់ក្រហម ហើយភ្នែកស្រស់ល្អ ក៏មានរូបជាទីពេញចិត្ត នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឲ្យចូលទៅចាក់ប្រេងឲ្យចុះ ដ្បិតគឺអ្នកនេះហើយ
13. សាំយូអែលក៏យកស្នែងដែលដាក់ប្រេងនោះ ទៅចាក់លើដាវីឌ នៅកណ្តាលពួកបងៗទាំងប៉ុន្មាន ចាប់តាំងពីថ្ងៃនោះតទៅ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏សណ្ឋិតលើដាវីឌ ស្រេចហើយសាំយូអែលលោកក្រោកឡើងទៅឯរ៉ាម៉ាវិញ។
14. គ្រានោះ ព្រះវិញ្ញាណនៃព្រះយេហូវ៉ាក៏ដកថយចេញពីសូលទៅ ហើយព្រះយេហូវ៉ាទ្រង់ចាត់វិញ្ញាណអាក្រក់១ឲ្យមកបំភ័យទ្រង់
15. នោះពួកមហាតលិករបស់សូលទូលថា មើល មានវិញ្ញាណអាក្រក់ពីព្រះមកបំភ័យទ្រង់ហើយ
16. ដូច្នេះ សូមឲ្យព្រះអម្ចាស់នៃយើងខ្ញុំបង្គាប់ដល់យើងខ្ញុំ ជាពួកអ្នកបម្រើរបស់ទ្រង់ ដែលនៅចំពោះទ្រង់នេះ ឲ្យរកមនុស្សម្នាក់ដែលប្រសប់ចាប់ស៊ុងមក ដើម្បីកាលណាវិញ្ញាណអាក្រក់ពីព្រះ បានមកសណ្ឋិតលើទ្រង់ នោះគេនឹងចាប់លេងឡើង ឲ្យទ្រង់បានធូរព្រះទ័យថយទៅ
17. សូលក៏មានព្រះបន្ទូលទៅពួកអ្នកបម្រើថា ដូច្នេះ ចូរទៅរកមនុស្សម្នាក់ដែលចេះលេងពីរោះឲ្យយើង ហើយនាំវាមកចុះ
18. ខណៈនោះ មានមនុស្សកំលោះម្នាក់ទូលឆ្លើយថា ទូលបង្គំបានឃើញម្នាក់ ជាកូនរបស់អ៊ីសាយ ក្នុងពួកក្រុងបេថ្លេហិម ជាអ្នកប្រសប់ក្នុងការលេងភ្លេងណាស់ ជាមនុស្សខ្លាំងពូកែ មានចិត្តក្លាហាន ហើយជំនាញក្នុងចម្បាំងក៏មានវោហារអធិប្បាយ ព្រមទាំងរូបឆោមស្រស់ល្អផង ព្រះយេហូវ៉ាទ្រង់ក៏គង់ជាមួយនឹងអ្នកនោះ
19. ដូច្នេះ សូលទ្រង់ចាត់គេឲ្យទៅឯអ៊ីសាយប្រាប់ថា សូមឲ្យដាវីឌ ជាកូនអ្នក ដែលកំពុងតែឃ្វាលចៀម មកឯយើង
20. អ៊ីសាយក៏យកលា១ផ្ទុកដោយនំបុ័ង ថង់ស្បែកពេញដោយស្រាទំពាំងបាយជូរ និងកូនពពែ១ ផ្ញើទៅជាមួយនឹងដាវីឌជាកូន ថ្វាយដល់សូល
21. ដាវីឌក៏មកឯសូល ហើយឈរបម្រើនៅចំពោះទ្រង់ ក៏ជាទីគាប់ដល់ព្រះទ័យទ្រង់ណាស់ ហើយបានធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ទ្រង់
22. រួចសូលចាត់គេឲ្យទៅប្រាប់អ៊ីសាយថា សូមឲ្យដាវីឌឈរបម្រើនៅមុខយើងចុះ ពីព្រោះយើងពេញចិត្តនឹងវាណាស់
23. ដូច្នេះ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ។
About សាំយូអែល ទី ១ Chapter 16
Read សាំយូអែល ទី ១ Chapter 16 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 16
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 16?
សាំយូអែល ទី ១ Chapter 16 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 16 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 6
- សាំយូអែល ទី ១ Chapter 22
- សាំយូអែល ទី ១ Chapter 21
- សាំយូអែល ទី ១ Chapter 13
- សាំយូអែល ទី ១ Chapter 7
- សាំយូអែល ទី ១ Chapter 2
- សាំយូអែល ទី ១ Chapter 26