Read សាំយូអែល ទី ១ Chapter 8 Online
Read សាំយូអែល ទី ១ Chapter 8 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 8
ជំពូក 8
1. លុះកាលសាំយូអែលចាស់ហើយ នោះលោកតាំងកូនឡើង ឲ្យធ្វើជាអ្នកគ្រប់គ្រង លើសាសន៍អ៊ីស្រាអែលតទៅ
2. រីឯកូនច្បងរបស់លោកឈ្មោះយ៉ូអែល ហើយកូនបន្ទាប់ឈ្មោះអ័ប៊ីយ៉ា អ្នកទាំង២នោះជាអ្នកវិនិច្ឆ័យការណ៍ នៅត្រង់បៀរ-សេបា
3. តែគេមិនបានដើរតាមគន្លងរបស់ឪពុកទេ គឺបានងាកបែរទៅរកកម្រៃវិញ ទាំងស៊ីសំណូក ហើយបង្វែរសេចក្ដីយុត្តិធម៌ចេញផង។
4. នៅគ្រានោះ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែលទាំងប៉ុន្មានក៏ប្រជុំគ្នាមកឯសាំយូអែលទៅត្រង់រ៉ាម៉ា
5. គេជម្រាបថា មើល ឥឡូវលោកចាស់ហើយ ឯពួកកូនលោក គេមិនប្រព្រឹត្តតាមគន្លងរបស់លោកទេ ដូច្នេះ សូមលោកតាំងឲ្យមានស្តេច១អង្គ សម្រាប់នឹងគ្រប់គ្រងលើយើងរាល់គ្នា ដូចជាសាសន៍ឯទៀតដែរ
6. តែដំណើរដែលគេសូមឲ្យតាំងស្តេចឡើងសម្រាប់គ្រប់គ្រងលើគេ នោះមិនគាប់ចិត្តដល់សាំយូអែលទេ ហើយលោកក៏អធិស្ឋានដល់ព្រះយេហូវ៉ា
7. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា ចូរស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលពួកបណ្តាជនសូមដល់ឯងចុះ ដ្បិតគេមិនបានបោះបង់ចោលឯងទេ គឺបោះបង់ចោលអញវិញ ដើម្បីមិនឲ្យអញធ្វើជាស្តេចលើគេទៀត
8. គេប្រព្រឹត្តនឹងឯង ដូចជាបានប្រព្រឹត្តនឹងអញ ចាប់តាំងពីថ្ងៃដែលអញបាននាំគេឡើងចេញពីស្រុកអេស៊ីព្ទមក ដរាបដល់សព្វថ្ងៃនេះដែរ គឺគេបានបោះបង់ចោលអញ បែរទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ
9. ដូច្នេះ ចូរឯងស្តាប់តាមគេឥឡូវនេះចុះ ប៉ុន្តែ ត្រូវឲ្យឯងប្រកែកនឹងគេយ៉ាងម៉ឺងម៉ាត់ដែរ ដោយពន្យល់បង្ហាញដល់គេ ពីសណ្ឋានដែលមានស្តេចសោយរាជ្យលើគេនោះជាយ៉ាងណា។
10. សាំយូអែលក៏ប្រាប់គ្រប់ទាំងព្រះបន្ទូលនៃព្រះយេហូវ៉ា ដល់ពួកបណ្តាជន ដែលបានសូមឲ្យលោកតាំងស្តេចឡើងឲ្យគេនោះ
11. ដោយពាក្យថា ឯសណ្ឋានរបស់ស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នោះនឹងបានដូច្នេះ គឺស្តេចនោះនឹងយកកូនប្រុសៗរបស់អ្នករាល់គ្នា តម្រូវទុកសម្រាប់ទ្រង់ ឲ្យនៅនឹងរាជរថ ហើយនិងពលសេះរបស់ទ្រង់ គេនឹងត្រូវរត់នៅមុខរាជរថរបស់ទ្រង់
12. ទ្រង់នឹងតម្រូវខ្លះឲ្យធ្វើជាមេលើ១ពាន់នាក់ និងជាមេលើ៥០នាក់ ហើយខ្លះឲ្យភ្ជួរស្រែច្រូតចម្រូូត ខ្លះទៀតឲ្យធ្វើគ្រឿងសស្ត្រាវុធ និងប្រដាប់សម្រាប់រាជរថទ្រង់
13. ទ្រង់នឹងយកកូនស្រីៗរបស់អ្នករាល់គ្នា ឲ្យធ្វើជាអ្នកអប់គ្រឿងក្រអូប ជាអ្នកដាំបាយ ហើយដុតនំ
14. ទ្រង់នឹងយកស្រែចម្ការ និងដំណាំអូលីវរបស់អ្នករាល់គ្នា គឺរបស់ណាដែលល្អបំផុតផង ចែកឲ្យដល់ពួកមហាតលិកទ្រង់
15. ក៏នឹងយក១ភាគក្នុង១០ពីស្រូវ ហើយពីទំពាំងបាយជូររបស់អ្នករាល់គ្នា ចែកឲ្យដល់ពួកអ្នកបម្រើ និងពួកបាវផង
16. ទ្រង់នឹងយកបាវប្រុសបាវស្រីរបស់អ្នករាល់គ្នា ព្រមទាំងពួកកំលោះ ដែលល្អបំផុត និងសត្វលារបស់អ្នករាល់គ្នា ទៅប្រើឲ្យធ្វើការរបស់ទ្រង់វិញ
17. ទ្រង់នឹងយក១ភាគក្នុង១០ពីហ្វូងសត្វអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាខ្ញុំកំដររបស់ទ្រង់
18. នៅថ្ងៃនោះ អ្នករាល់គ្នានឹងអំពាវនាវដល់ព្រះយេហូវ៉ា ដោយព្រោះស្តេចដែលអ្នករាល់គ្នានឹងរើសនោះ តែទ្រង់មិនព្រមស្តាប់តាមអ្នករាល់គ្នានៅថ្ងៃនោះទេ
19. ប៉ុន្តែ ពួកបណ្តាជនមិនព្រមស្តាប់តាមសាំយូអែលឡើយ ដោយប្រកែកថា ទេ ត្រូវតែមានស្តេចលើយើងរាល់គ្នាវិញ
20. ដើម្បីឲ្យយើងបានដូចសាសន៍ឯទៀតដែរ ហើយឲ្យស្តេចនៃយើងបានគ្រប់គ្រងលើយើង ព្រមទាំងនាំមុខយើងចេញទៅច្បាំងក្នុងចម្បាំងយើងផង
21. សាំយូអែលក៏ស្តាប់អស់ទាំងពាក្យរបស់ពួកបណ្តាជនទាំងឡាយ រួចទៅទូលដល់ព្រះយេហូវ៉ាវិញ
22. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងសាំយូអែលថា ចូរស្តាប់តាមពាក្យគេចុះ ហើយតាំងឲ្យមានស្តេចសោយរាជ្យឡើងលើគេទៅ នោះសាំយូអែលក៏ប្រាប់ដល់ពួកអ៊ីស្រាអែលថា ចូរឲ្យអ្នករាល់គ្នាត្រឡប់ទៅឯទីក្រុងរបស់អ្នករាល់គ្នារៀងខ្លួនទៅ។
About សាំយូអែល ទី ១ Chapter 8
Read សាំយូអែល ទី ១ Chapter 8 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 8
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 8?
សាំយូអែល ទី ១ Chapter 8 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 8 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 28
- សាំយូអែល ទី ១ Chapter 12
- សាំយូអែល ទី ១ Chapter 6
- សាំយូអែល ទី ១ Chapter 20
- សាំយូអែល ទី ១ Chapter 21
- សាំយូអែល ទី ១ Chapter 1
- សាំយូអែល ទី ១ Chapter 19