Read សាំយូអែល ទី ១ Chapter 12 Online
Read សាំយូអែល ទី ១ Chapter 12 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 12
ជំពូក 12
1. លំដាប់នោះ សាំយូអែលប្រាប់ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នាថា មើល ខ្ញុំបានស្តាប់តាមគ្រប់ទាំងសេចក្ដី ដែលអ្នករាល់គ្នាបានសូមដល់ខ្ញុំហើយ ខ្ញុំបានតាំងឲ្យមានស្តេចលើអ្នករាល់គ្នា
2. ឥឡូវនេះ មើល ស្តេចទ្រង់យាងនៅមុខអ្នករាល់គ្នា ឯខ្ញុំៗចាស់ហើយ សក់ខ្ញុំក៏ស្កូវផង ហើយមើល កូនខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាដែរ ខ្ញុំបានដើរនៅមុខអ្នករាល់គ្នាតាំងតែពីក្មេង ដរាបដល់ថ្ងៃនេះ
3. ខ្ញុំនៅទីនេះស្រាប់ ចូរធ្វើបន្ទាល់ទាស់នឹងខ្ញុំនៅចំពោះព្រះយេហូវ៉ា ហើយនៅមុខអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យនេះចុះ តើខ្ញុំបានយកគោរបស់អ្នកណា ឬយកលារបស់អ្នកណា តើខ្ញុំបានបំភាន់បំបាត់ ឬសង្កត់សង្កិនអ្នកណា តើខ្ញុំបានទទួលសំណូកពីដៃអ្នកណា ដើម្បីឲ្យខ្ញុំធ្មេចភ្នែក នោះខ្ញុំនឹងសងដល់អ្នករាល់គ្នាវិញ
4. តែគេឆ្លើយឡើងថា លោកមិនដែលបំភាន់បំបាត់ ឬសង្កត់សង្កិនយើងខ្ញុំឡើយ ក៏មិនដែលទទួលសំណូកពីដៃអ្នកណាដែរ
5. រួចលោកមានប្រសាសន៍ថា នៅថ្ងៃនេះ ព្រះយេហូវ៉ាទ្រង់ជាទីបន្ទាល់ ទាស់នឹងអ្នករាល់គ្នាហើយ ឯអ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យ ក៏ជាទីបន្ទាល់ដែរថា អ្នករាល់គ្នាមិនបានឃើញមានអ្វី នៅក្នុងដៃខ្ញុំសោះឡើយ នោះគេទទួលថា ទ្រង់ជាទីបន្ទាល់មែនហើយ។
6. នោះសាំយូអែលថ្លែងប្រាប់ដល់ពួកជនថា គឺព្រះយេហូវ៉ាដែលបានតាំងម៉ូសេ និងអើរ៉ុនឡើង ព្រមទាំងនាំពួកអយ្យកោអ្នករាល់គ្នាឡើងពីស្រុកអេស៊ីព្ទមក
7. ដូច្នេះឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាឈរនឹងនៅ ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិចនៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងការសុចរិតដែលទ្រង់បានប្រព្រឹត្តនឹងអ្នករាល់គ្នា ហើយនិងពួកអយ្យកោអ្នករាល់គ្នា
8. គឺកាលយ៉ាកុបបានចូលទៅនៅស្រុកអេស៊ីព្ទ ហើយពួកអយ្យកោនៃអ្នករាល់គ្នាបានអំពាវនាវដល់ព្រះយេហូវ៉ា នោះទ្រង់ក៏ចាត់ម៉ូសេ និងអើរ៉ុន ឲ្យទៅនាំពួកអយ្យកោនៃអ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទមក ព្រមទាំងឲ្យគេមានទីលំនៅនៅទីនេះ
9. ប៉ុន្តែ គេបានភ្លេចចោលព្រះយេហូវ៉ាជាព្រះនៃគេវិញ រួចទ្រង់បានលក់គេ ទៅក្នុងកណ្តាប់ដៃនៃស៊ីសេរ៉ា ជាមេទ័ព នៃក្រុងហាសោរ ហើយទៅក្នុងកណ្តាប់ដៃនៃពួកភីលីស្ទីន និងទៅក្នុងកណ្តាប់ដៃនៃស្តេចសាសន៍ម៉ូអាប់ ដែលបានមកច្បាំងនឹងគេ
10. គេក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំបានធ្វើបាបហើយ ដ្បិតយើងខ្ញុំបានបោះបង់ចោលព្រះយេហូវ៉ា បែរទៅគោរពប្រតិបត្តិដល់ព្រះបាល និងរូបព្រះទាំងប៉ុន្មាន តែឥឡូវនេះ សូមទ្រង់ជួយឲ្យយើងខ្ញុំរួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់យើងខ្ញុំចុះ នោះយើងខ្ញុំនឹងគោរពប្រតិបត្តិដល់ទ្រង់វិញ
11. នោះព្រះយេហូវ៉ាទ្រង់ក៏ចាត់យេរូ-បាល បេដាន យែបថា និងសាំយូអែលមកប្រោសឲ្យអ្នករាល់គ្នារួចពីកណ្តាប់ដៃនៃពួកខ្មាំងសត្រូវរបស់អ្នករាល់គ្នា ដែលនៅជុំវិញទៅ នោះអ្នករាល់គ្នាក៏បាននៅដោយសុខសាន្តត្រាណ
12. តែកាលបានឃើញណាហាស ជាស្តេចនៃពួកកូនចៅអាំម៉ូន មកទាស់នឹងអ្នករាល់គ្នា នោះអ្នករាល់គ្នាបានសូមដល់ខ្ញុំថា ទេ ត្រូវឲ្យមានស្តេចសោយរាជ្យលើយើងរាល់គ្នាដែរ ប៉ុន្តែ គឺព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នា ដែលជាស្តេចលើអ្នករាល់គ្នាវិញ
13. ដូច្នេះ មើល ស្តេចនេះហើយ ដែលអ្នករាល់គ្នាបានរើស ហើយបានសូមនោះ មើល ព្រះយេហូវ៉ាទ្រង់បានតាំងស្តេចឲ្យសោយរាជ្យលើអ្នករាល់គ្នាហើយ
14. បើសិនជាអ្នករាល់គ្នានឹងកោតខ្លាច ហើយគោរពប្រតិបត្តិដល់ព្រះយេហូវ៉ា ព្រមទាំងស្តាប់តាមព្រះបន្ទូលនៃទ្រង់ ឥតទាស់ទទឹងនឹងសេចក្ដីបញ្ញត្តណាមួយ ហើយទាំងខ្លួនអ្នករាល់គ្នា និងស្តេចដែលសោយរាជ្យលើអ្នករាល់គ្នា នឹងដើរតាមព្រះយេហូវ៉ាជាព្រះនៃអ្នក នោះបានល្អហើយ
15. ប៉ុន្តែ បើអ្នករាល់គ្នាមិនព្រមស្តាប់តាមព្រះយេហូវ៉ាទេ គឺទាស់ទទឹងនឹងសេចក្ដីបញ្ញត្តរបស់ទ្រង់វិញ នោះព្រះហស្តនៃព្រះយេហូវ៉ានឹងបានទាស់នឹងអ្នករាល់គ្នា ដូចជាបានទាស់នឹងពួកអយ្យកោនៃអ្នករាល់គ្នាដែរ
16. ដូច្នេះ ចូរអ្នករាល់គ្នាឈរនឹងនៅ ចាំមើលការដ៏ធំ ដែលព្រះយេហូវ៉ាទ្រង់នឹងធ្វើនៅចំពោះភ្នែកអ្នករាល់គ្នាចុះ
17. នៅរដូវនេះ តើមិនមែនជាចម្រូូតនៃស្រូវភោជ្ជសាលីទេឬអី តែខ្ញុំនឹងអំពាវនាវដល់ព្រះយេហូវ៉ា ឲ្យទ្រង់បានធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងមក នោះអ្នករាល់គ្នានឹងដឹង ហើយឃើញជាក់ថា ទោសរបស់អ្នករាល់គ្នាជាធ្ងន់ក្រៃលែង នៅព្រះនេត្រព្រះយេហូវ៉ា ដោយបានសូមស្តេច ឲ្យសោយរាជ្យលើអ្នករាល់គ្នានេះ
18. នោះសាំយូអែលក៏អំពាវនាវដល់ព្រះយេហូវ៉ា ហើយទ្រង់ធ្វើឲ្យមានផ្គរលាន់ និងទឹកភ្លៀងធ្លាក់ចុះមកនៅថ្ងៃនោះឯង ដូច្នេះ បណ្តាជនទាំងឡាយក៏កោតខ្លាចដល់ព្រះយេហូវ៉ា ហើយដល់សាំយូអែលជាខ្លាំង។
19. រួចបណ្តាជនក៏សូមដល់សាំយូអែលថា សូមឲ្យលោកមេត្តាអង្វរដល់ព្រះយេហូវ៉ាជាព្រះនៃលោក ឲ្យយើងខ្ញុំផង ដើម្បីកុំឲ្យយើងខ្ញុំត្រូវស្លាប់ឡើយ ដ្បិតយើងខ្ញុំបានបន្ថែមការអាក្រក់នេះ ក្នុងអំពើបាបរបស់យើងខ្ញុំទាំងប៉ុន្មានហើយ ដោយបានសូមស្តេចសម្រាប់យើងខ្ញុំនេះ
20. សាំយូអែលឆ្លើយថា កុំឲ្យខ្លាចឡើយ អ្នករាល់គ្នាបានប្រព្រឹត្តការអាក្រក់ទាំងនេះមែន ប៉ុន្តែ កុំឲ្យតែបែរចេញពីព្រះយេហូវ៉ាទៀត គឺត្រូវឲ្យគោរពប្រតិបត្តិដល់ទ្រង់ ឲ្យអស់ពីចិត្តចុះ
21. កុំឲ្យបែរចេញឡើយ ដ្បិតយ៉ាងនោះ អ្នករាល់គ្នានឹងវង្វេងទៅតាមការឥតអំពើ ដែលគ្មានប្រយោជន៍ ជាការដែលមិនចេះជួយឲ្យរួចផង សុទ្ធតែជាការឥតអំពើទាំងអស់
22. ដ្បិតព្រះយេហូវ៉ាទ្រង់មិនបោះបង់ចោលរាស្ត្រទ្រង់ឡើយ ដោយព្រោះទ្រង់យល់ដល់ព្រះនាមទ្រង់ដ៏ជាធំ ពីព្រោះព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងយកអ្នករាល់គ្នា ធ្វើជារាស្ត្ររបស់ទ្រង់
23. មួយទៀត ចំណែកឯខ្លួនខ្ញុំវិញ សូមកុំឲ្យខ្ញុំធ្វើបាបចំពោះព្រះយេហូវ៉ា ដោយលែងអធិស្ឋានឲ្យអ្នករាល់គ្នា នោះឡើយ គឺខ្ញុំនឹងបង្ហាត់បង្រៀនដល់អ្នករាល់គ្នា ឲ្យបានចេះប្រព្រឹត្តតាមផ្លូវល្អ ហើយទៀងត្រង់វិញ
24. សូមឲ្យតែអ្នករាល់គ្នាបានកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ទ្រង់ ដោយស្មោះត្រង់ ហើយអស់អំពីចិត្តផងប៉ុណ្ណោះ ដ្បិតចូរពិចារណាមើលការដ៏ធំវិសេសទាំងម៉្លេះ ដែលទ្រង់បានប្រោសដល់អ្នករាល់គ្នាហើយ
25. ប៉ុន្តែ បើសិនណាជាអ្នករាល់គ្នាចេះតែប្រព្រឹត្តសេចក្ដីអាក្រក់ទៀត នោះអ្នករាល់គ្នា ព្រមទាំងស្តេចនៃអ្នករាល់គ្នា នឹងត្រូវរោយរៀវវិនាសទៅទាំងអស់គ្នាវិញ គ្រានោះ សូលសោយរាជ្យបាន១ឆ្នាំហើយ។
About សាំយូអែល ទី ១ Chapter 12
Read សាំយូអែល ទី ១ Chapter 12 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 12?
សាំយូអែល ទី ១ Chapter 12 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 12 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 13
- សាំយូអែល ទី ១ Chapter 27
- សាំយូអែល ទី ១ Chapter 29
- សាំយូអែល ទី ១ Chapter 17
- សាំយូអែល ទី ១ Chapter 20
- សាំយូអែល ទី ១ Chapter 26
- សាំយូអែល ទី ១ Chapter 4