Read សាំយូអែល ទី ១ Chapter 19 Online
Read សាំយូអែល ទី ១ Chapter 19 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 19
ជំពូក 19
1. គ្រានោះ សូលទ្រង់បង្គាប់ដល់យ៉ូណាថានជាបុត្រាទ្រង់ និងពួកមហាតលិកទាំងប៉ុន្មាន ឲ្យសម្លាប់ដាវីឌចោល តែយ៉ូណាថានជាបុត្រាសូល លោកមានចិត្តស្រឡាញ់ដាវីឌណាស់
2. បានជាលោកប្រាប់ដល់ដាវីឌថា សូលជាបិតាខ្ញុំរកសម្លាប់អ្នក ដូច្នេះ ដល់ព្រឹកឡើង សូមឲ្យអ្នកប្រយ័តខ្លួន ត្រូវឲ្យពួននៅក្នុងទីសម្ងាត់ណាមួយទៅ
3. នោះខ្ញុំនឹងចេញទៅឈរជាមួយនឹងបិតាខ្ញុំក្នុងវាលជិតកន្លែងណាដែលអ្នកពួននោះ រួចខ្ញុំនឹងស្នើការពីដំណើរអ្នកចំពោះបិតាខ្ញុំ បើខ្ញុំឃើញហេតុជាយ៉ាងណា នោះខ្ញុំនឹងប្រាប់ដល់អ្នក
4. ដូច្នេះ យ៉ូណាថានក៏ដំណាលសេចក្ដីយ៉ាងល្អពីដំណើរដាវីឌ ទូលដល់សូលជាបិតាថា សូមកុំឲ្យបិតាធ្វើបាបដល់ដាវីឌ ជាអ្នកបម្រើទ្រង់ឡើយ ដ្បិតគាត់មិនបានធ្វើខុសនឹងបិតាទេ ហើយការដែលគាត់ធ្វើសោតនោះសុទ្ធតែមានប្រយោជន៍ដល់បិតាទាំងអស់ផង
5. គាត់បានប្រថុយជីវិតទៅវាយពួកភីលីស្ទីន ហើយព្រះយេហូវ៉ាទ្រង់បានប្រោសឲ្យមានជ័យជម្នះជាធំ ដល់ពួកអ៊ីស្រាអែលទាំងអស់គ្នា បិតាក៏បានឃើញ ហើយមានសេចក្ដីអំណរដែរ ចុះហេតុអ្វីបានជាចង់ធ្វើបាបនឹងឈាមដែលឥតមានទោសវិញ ដោយសម្លាប់គាត់ឥតហេតុដូច្នេះធ្វើអី
6. នោះសូលទ្រង់ក៏ស្តាប់តាមពាក្យយ៉ូណាថាន ព្រមទាំងចេញវាចាស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា វាមិនត្រូវស្លាប់ទេ
7. រួចមកយ៉ូណាថានហៅដាវីឌមក ប្រាប់សេចក្ដីទាំងនោះដល់លោក ក៏នាំដាវីឌទៅឯសូល រួចលោកនៅចំពោះទ្រង់ ដូចកាលពីដើមវិញ។
8. សម័យនោះ កើតមានចម្បាំងម្តងទៀត ហើយដាវីឌក៏ចេញទៅច្បាំងនឹងពួកភីលីស្ទីន ប្រហារសម្លាប់ជីវិតគេយ៉ាងសម្បើម គេក៏រត់ពីមុខលោកទៅ។
9. រីឯកាលសូលកំពុងតែគង់ក្នុងដំណាក់ មានទាំងដែកពួយនៅព្រះហស្ត នោះវិញ្ញាណអាក្រក់ដែលមកពីព្រះយេហូវ៉ាក៏សណ្ឋិតលើទ្រង់ ឯដាវីឌ លោកកំពុងតែលេងភ្លេង
10. ស្រាប់តែសូលទ្រង់រកពួយដាវីឌភ្ជាប់នឹងជញ្ជាំង ដោយដែកពួយ ដែលលោកគេចផុតចេញពីចំពោះសូលទាន់ ហើយដែកពួយនោះត្រូវជញ្ជាំងវិញ ដូច្នេះ ដាវីឌក៏រត់រួចនៅយប់នោះឯង
11. ឯសូលទ្រង់ចាត់គេឲ្យទៅឯផ្ទះដាវីឌដើម្បីនឹងចាំយាម ហើយនិងសម្លាប់លោកដល់ព្រឹកឡើង តែមីកាល ជាប្រពន្ធដាវីឌ ប្រាប់លោកថា បើអ្នកមិនរត់ទៅឲ្យរួចជីវិតនៅវេលាយប់នេះទេ នោះស្អែកឡើង អ្នកនឹងត្រូវស្លាប់ហើយ
12. ដូច្នេះ មីកាលបានសម្រូតបញ្ចុះដាវីឌតាមបង្អួចទៅ ហើយលោកក៏រត់ចេញរួច
13. ឯមីកាលនាងយករូប១ទៅផ្តេកនៅលើគ្រែ ហើយយកខ្នើយរោមពពែដាក់កើយក្បាល ព្រមទាំងដណ្តប់ផួយផង
14. លុះកាលសូលទ្រង់ចាត់គេឲ្យទៅចាប់ដាវីឌ នោះនាងប្រាប់ថា លោកឈឺ
15. រួចសូលទ្រង់ចាត់គេ ឲ្យទៅមើលដាវីឌដោយប្រាប់ថា ចូរសែងនាំយកវាទាំងដេកនៅលើគ្រែ មកឲ្យអញបានសម្លាប់ចេញ
16. តែកាលពួកនោះបានទៅដល់ នោះឃើញមានតែរូបផ្តេកនៅគ្រែ ហើយនិងខ្នើយរោមពពែ ដាក់កើយក្បាលទេ
17. ដូច្នេះ សូលទ្រង់សួរមីកាលថា ម្តេចក៏ឯងបញ្ឆោតអញ ហើយទុកឲ្យសត្រូវអញរួចទៅដូច្នេះ មីកាលទូលឆ្លើយថា គាត់បានកំហែងខ្ញុំម្ចាស់ថា ចូរឲ្យអញទៅ ចង់ឲ្យអញសម្លាប់ឯងឬ។
18. រីឯដាវីឌ លោករត់រួចទៅដល់សាំយូអែល នៅឯរ៉ាម៉ា ហើយជម្រាបពីសេចក្ដីទាំងប៉ុន្មាន ដែលសូលបានធ្វើដល់ខ្លួន រួចលោក និងសាំយូអែលក៏នាំគ្នាទៅនៅឯណាយ៉ូត
19. មានគេទូលដល់សូលថា មើល ដាវីឌនៅត្រង់ណាយ៉ូតដែលនៅស្រុករ៉ាម៉ា
20. នោះសូលទ្រង់ក៏ចាត់គេឲ្យទៅចាប់ តែកាលគេឃើញពួកហោរាកំពុងតែទាយ និងសាំយូអែលឈរធ្វើជាមេលើគេ នោះព្រះវិញ្ញាណនៃព្រះ ទ្រង់ក៏មកសណ្ឋិតលើពួកអ្នក ដែលសូលចាត់ឲ្យទៅនោះ ហើយគេក៏ទាយដែរ
21. កាលដំណឹងនោះបានឮទៅដល់សូល នោះទ្រង់ចាត់១ពួកឲ្យទៅទៀត តែអ្នកទាំងនោះក៏ទាយដែរ សូលទ្រង់ចាត់ពួកមនុស្សឲ្យទៅអស់វារៈជាគម្រប់៣ដង តែគេទាយដូចគ្នាទាំងអស់
22. ពេលនោះ ទ្រង់ក៏យាងទៅឯរ៉ាម៉ា ដោយព្រះអង្គទ្រង់វិញ កាលបានដល់ទៅអណ្តូង១នៅត្រង់សេគូវ នោះទ្រង់សួរគេថា តើសាំយូអែល និងដាវីឌនៅឯណា គេឆ្លើយថា លោកនៅឯណាយ៉ូត ក្នុងស្រុករ៉ាម៉ា
23. ទ្រង់ក៏យាងទៅឯណាយ៉ូតស្រុករ៉ាម៉ានោះ ស្រាប់តែព្រះវិញ្ញាណនៃព្រះក៏មកសណ្ឋិតលើទ្រង់ ហើយទ្រង់យាងទៅទាំងទាយបណ្តើររហូតដល់ណាយ៉ូតនៅស្រុករ៉ាម៉ា
24. ទ្រង់ដោះព្រះពស្ត្រចេញ ហើយក៏ទាយនៅមុខសាំយូអែល រួចដេកអាក្រាតនៅដីពេញ១ថ្ងៃ១យប់នោះ ហេតុនោះបានជាគេសួរថា តើសូលជាពួកហោរាដែរឬអី។
About សាំយូអែល ទី ១ Chapter 19
Read សាំយូអែល ទី ១ Chapter 19 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 19
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 19?
សាំយូអែល ទី ១ Chapter 19 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 19 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 22
- សាំយូអែល ទី ១ Chapter 5
- សាំយូអែល ទី ១ Chapter 7
- សាំយូអែល ទី ១ Chapter 18
- សាំយូអែល ទី ១ Chapter 17
- សាំយូអែល ទី ១ Chapter 10
- សាំយូអែល ទី ១ Chapter 11