Read សាំយូអែល ទី ១ Chapter 29 Online
Read សាំយូអែល ទី ១ Chapter 29 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សាំយូអែល ទី ១ and the Holy Bible online.
Choose a Chapter
សាំយូអែល ទី ១ 29
ជំពូក 29
1. រីឯពួកភីលីស្ទីន គេប្រមូលពួកពលទាំងអស់មកនៅត្រង់អាផែក ហើយពួកអ៊ីស្រាអែល គេបោះទ័ពនៅត្រង់រន្ធទឹកយេសរាល
2. ឯពួកមេនៃសាសន៍ភីលីស្ទីនក៏នាំពលទ័ពគេទាំងរយទាំងពាន់ទៅខាងមុខ ហើយដាវីឌ និងពួកលោកក៏នាំគ្នាដើរតាមក្រោយ ទៅជាមួយនឹងអ័គីស
3. នោះពួកមេនៃសាសន៍ភីលីស្ទីនសួរថា ពួកសាសន៍ហេព្រើរទាំងនេះមកធ្វើអី រួចអ័គីសឆ្លើយតបថា នេះតើមិនមែនដាវីឌ ជាអ្នកបម្រើរបស់សូល ស្តេចសាសន៍អ៊ីស្រាអែលដែលបាននៅជាមួយនឹងខ្ញុំ ជាយូរថ្ងៃយូរឆ្នាំមកហើយទេឬអី ហើយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងគាត់ ចាប់តាំងពីវេលាដែលគាត់មក ដរាបដល់ថ្ងៃនេះ
4. តែពួកមេភីលីស្ទីនគេខឹងនឹងទ្រង់ រួចទូលថា ចូរឲ្យមនុស្សនេះទៅវិញទៅ ដើម្បីឲ្យត្រឡប់ទៅឯកន្លែងដែលទ្រង់បានតម្រូវឲ្យនៅនោះ កុំឲ្យចុះទៅឯចម្បាំងជាមួយនឹងយើងឡើយ ក្រែងលោកំពុងតែច្បាំង នោះវាត្រឡប់ជាទាស់នឹងយើងវិញ ដ្បិតវានឹងបានជាមេត្រីនឹងចៅហ្វាយវាយ៉ាងណាបាន បើមិនមែនដោយសារយកក្បាលនៃមនុស្សទាំងនេះទេ
5. តើនេះមិនមែនដាវីឌទេឬអី ជាអ្នកដែលគេបានច្រៀងឆ្លើយគ្នាពីដំណើរវាក្នុងចម្បាំងគេថា សូលបានសម្លាប់ទាំងពាន់ តែដាវីឌទាំងម៉ឺន។
6. នោះអ័គីសទ្រង់ហៅដាវីឌមកមានព្រះបន្ទូលថា ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅថា អ្នកជាមនុស្សស្មោះត្រង់ ហើយដែលអ្នកចេញចូលក្នុងពលទ័ពជាមួយនឹងខ្ញុំ នោះក៏ជាទីពេញចិត្តខ្ញុំណាស់ ដោយខ្ញុំមិនឃើញជាមានទោសអ្វីនៅក្នុងអ្នកឡើយ ចាប់តាំងពីវេលាដែលអ្នកមកឯខ្ញុំដរាបដល់ថ្ងៃនេះ ប៉ុន្តែ ពួកមេរបស់យើងគេមិនចូលចិត្តនឹងអ្នកទេ
7. ដូច្នេះ សូមអ្នកត្រឡប់វិលទៅវិញដោយសុខសាន្តចុះ ក្រែងនាំឲ្យបង្អាក់ដល់ចិត្តនៃពួកមេសាសន៍ភីលីស្ទីនទាំងប៉ុន្មាន។
8. នោះដាវីឌទូលសួរអ័គីសថា តើទូលបង្គំបានធ្វើខុសអ្វីខ្លះ ចាប់តាំងពីទូលបង្គំមកនៅចំពោះទ្រង់ ដរាបដល់ថ្ងៃនេះ នោះតើទ្រង់បានឃើញទូលបង្គំមានទោសយ៉ាងណា បានជាមិនឲ្យទូលបង្គំទៅច្បាំងនឹងពួកខ្មាំងសត្រូវរបស់ស្តេច ជាចៅហ្វាយនៃទូលបង្គំដូច្នេះ
9. អ័គីសទ្រង់ឆ្លើយថា ខ្ញុំដឹងហើយថា អ្នកជាមនុស្សល្អនៅចំពោះខ្ញុំ ប្រៀបដូចជាទេវតានៃព្រះផង ប៉ុន្តែ ពួកមេភីលីស្ទីនគេបានសម្រេចថា មិនត្រូវឲ្យអ្នកឡើងទៅឯចម្បាំងជាមួយនឹងយើងឡើយ
10. ហេតុនោះចូរឲ្យអ្នកក្រោកឡើងពីព្រលឹម ព្រមទាំងពួកបម្រើរបស់ចៅហ្វាយអ្នកដែលមកជាមួយគ្នា លុះបានក្រោកឡើងពីព្រលឹមស្រាងដូច្នេះ ហើយមានពន្លឺល្មម នោះសូមចេញទៅចុះ
11. ដូច្នេះ ដាវីឌ និងពួកលោកក៏ក្រោកឡើងពីព្រលឹម ដើម្បីកាលណាភ្លឺស្រាងឡើង នោះឲ្យបានវិលត្រឡប់ទៅឯស្រុកភីលីស្ទីនវិញ តែឯពួកភីលីស្ទីនគេក៏នាំគ្នាឡើងទៅឯយេសរាលទៅ។
About សាំយូអែល ទី ១ Chapter 29
Read សាំយូអែល ទី ១ Chapter 29 online from the Holy Bible. This chapter is part of the Book of សាំយូអែល ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សាំយូអែល ទី ១
Chapter: 29
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សាំយូអែល ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សាំយូអែល ទី ១ Chapter 29 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សាំយូអែល ទី ១ Chapter 29?
សាំយូអែល ទី ១ Chapter 29 is part of the Book of សាំយូអែល ទី ១ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សាំយូអែល ទី ១ Chapter 29 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សាំយូអែល-ទី-១
- សាំយូអែល ទី ១ Chapter 22
- សាំយូអែល ទី ១ Chapter 10
- សាំយូអែល ទី ១ Chapter 27
- សាំយូអែល ទី ១ Chapter 25
- សាំយូអែល ទី ១ Chapter 24
- សាំយូអែល ទី ១ Chapter 4
- សាំយូអែល ទី ១ Chapter 26