ពួក ចៅហ្វាយ Chapter 19

For English

Read ពួក ចៅហ្វាយ Chapter 19 Online

Read ពួក ចៅហ្វាយ Chapter 19 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពួក ចៅហ្វាយ and the Holy Bible online.

Choose a Chapter

ពួក ចៅហ្វាយ 19

ជំពូក 19

1. នៅ​វេលា​នោះ ក្នុង​គ្រា​ដែល​គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រា‌អែល នោះ​មាន​ពួក​លេវី​ម្នាក់ ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង បាន​យក​ស្ត្រី​ម្នាក់​ពី​បេថ្លេ‌ហិម ស្រុក​យូដា​មក​ធ្វើ​ជា​ប្រពន្ធ​ចុង

2. នាង​នោះ​ក៏​ផិត​ចេញ​ពី​ប្ដី រួច​ទៅ​ឯ​ផ្ទះ​ឪពុក​នាង នៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា​វិញ នាង​បាន​នៅ​ទី​នោះ​អស់​៤​ខែ

3. នោះ​ប្ដី​នាង​រៀប‌ចំ​ចេញ​ទៅ​តាម និយាយ​លួង‌លោម ដើម្បី​នឹង​នាំ​នាង​មក​វិញ បាន​នាំ​ទាំង​បម្រើ​ម្នាក់ និង​លា​២​ទៅ​ជា​មួយ​ផង ដល់​ហើយ​នាង​ក៏​នាំ​ប្ដី​ចូល​ទៅ​ក្នុង​ផ្ទះ​ឪពុក កាល​ឪពុក​បាន​ឃើញ នោះ​ក៏​ទទួល​ដោយ​អំណរ

4. រួច​គាត់​នៅ​ជា​មួយ​បាន​៣​ថ្ងៃ ដោយ​ឪពុក​ក្មេក​បាន​ឃាត់​សិន ហើយ​ក៏​ស៊ី​ផឹក​ជា​មួយ​គ្នា ព្រម​ទាំង​ដេក​នៅ​ទី​នោះ​ផង

5. ដល់​ថ្ងៃ​ទី​៤ គេ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម តែ​កាល​គាត់​ចង់​ធ្វើ​ដំណើរ​ចេញ​ទៅ នោះ​ឪពុក​នាង​ឃាត់​ថា ចាំ​បរិភោគ​ចម្រើន​កម្លាំង​សិន រួច​សឹម​ទៅ​ចុះ

6. ដូច្នេះ គេ​ក៏​អង្គុយ​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ឪពុក​នាង​និយាយ​ថា សូម​ឲ្យ​សម្រេច​ចិត្ត​នៅ​១​យប់​នេះ​សិន ឲ្យ​បាន​សប្បាយ​ឡើង

7. អ្នក​នោះ​ក្រោក​ឡើង​ចង់​ទៅ តែ​ឪពុក​ក្មេក​ចេះ​តែ​បង្ខំ បាន​ជា​គាត់​ដេក​នៅ​ទី​នោះ​១​យប់​ទៀត

8. ដល់​ថ្ងៃ​ទី​៥ គាត់​ក្រោក​ពី​ព្រលឹម រៀប​ធ្វើ​ដំណើរ​ទៅ តែ​ឪពុក​នាង​ឃាត់​ថា ចូរ​នៅ​លំហើយ​ចិត្ត​សិន ហើយ​បង្អង់​ដល់​ថ្ងៃ​រសៀល​បន្តិច នោះ​គេ​ក៏​បរិភោគ​ជា​មួយ​គ្នា

9. រួច​កាល​គាត់​ក្រោក​ឡើង រៀប​ធ្វើ​ដំណើរ​ទៅ នាំ​ទាំង​ប្រពន្ធ និង​អ្នក​បម្រើ​របស់​គាត់​ផង នោះ​ឪពុក​ក្មេក​ឃាត់​ថា ឥឡូវ​ថ្ងៃ​រសៀល​ទាប​ហើយ ដូច្នេះ សូម​ឲ្យ​នៅ​១​យប់​នេះ​ទៀត​ចុះ មើល ថ្ងៃ​ជិត​លិច​ហើយ ចូរ​ដេក​ឯ​ណេះ​ចុះ ដើម្បី​ឲ្យ​ចិត្ត​ឯង​បាន​សប្បាយ​ឡើង រួច​ដល់​ស្អែក​សឹម​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឯង ត្រឡប់​ទៅ​ផ្ទះ​វិញ​ពី​ព្រលឹម​ទៅ។

10. តែ​គាត់​មិន​ព្រម​បង្អង់​នៅ​យប់​នោះ​ទៀត​ទេ ក៏​ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ បាន​ទៅ​ដល់​ទន្ទឹម​នឹង​ក្រុង​យេប៊ូស (គឺ​ក្រុង​យេរូ‌សាឡឹម) នាំ​ទាំង​សត្វ​លា​២​ដែល​ចង​កែប និង​នាង​ជា​ប្រពន្ធ​ចុង​ទៅ​ជា​មួយ​ផង

11. កាល​មក​ជិត​ក្រុង​យេប៊ូស នោះ​ថ្ងៃ​ទន្ទាប​ណាស់​ហើយ ដូច្នេះ អ្នក​បម្រើ​គាត់​បបួល​ថា សូម​លោក​អញ្ជើញ​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​យេប៊ូស​នេះ​ស្នាក់​នៅ​សិន

12. តែ​ចៅ‌ហ្វាយ​ឆ្លើយ​ថា យើង​មិន​ព្រម​បែរ​ចូល​ទៅ​ក្នុង​ទី​ក្រុង​របស់​សាសន៍​ដទៃ ដែល​មិន​ជា​ពួក​កូន​ចៅ​សាសន៍​អ៊ីស្រា‌អែល​ឡើយ យើង​នឹង​ស្រូត​ទៅ​ឲ្យ​ដល់​គីបៀរ​វិញ

13. រួច​គាត់​និយាយ​នឹង​អ្នក​បម្រើ​ថា ចូរ​យើង​ស្រូត​ទៅ​ឲ្យ​ដល់​ទី​ណា​មួយ​នោះ ដើម្បី​នឹង​ដេក​នៅ ទោះ​បើ​ជា​នៅ​គីបៀរ ឬ​នៅ​រ៉ាម៉ា​ក្តី

14. ដូច្នេះ គេ​ដើរ​បង្ហួស​តាម​ផ្លូវ​ទៅ កាល​គេ​ជិត​នឹង​ដល់​គីបៀរ ជា​ទី​ក្រុង​របស់​ពួក​បេន‌យ៉ាមីន​ហើយ នោះ​ថ្ងៃ​លិច​ទៅ

15. ហើយ​គេ​ក៏​ងាក​បែរ​ចូល​ទៅ​ក្នុង​គីបៀ ដើម្បី​នឹង​ដេក​នៅ​ទី​នោះ គេ​ចូល​ទៅ​អង្គុយ​នៅ​ក្បែរ​ផ្លូវ​ក្នុង​ទី​ក្រុង​នោះ ដោយ​ព្រោះ​គ្មាន​អ្នក​ណា​ទទួល​ឲ្យ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឡើយ។

16. ខណៈ​នោះ មាន​បុរស​ចាស់​ម្នាក់​ត្រឡប់​មក​ពី​ធ្វើ​ការ​នៅ​ស្រែ​ក្នុង​វេលា​ល្ងាច អ្នក​នោះ​ជា​មនុស្ស​ស្រុក​ភ្នំ​អេប្រា‌អិម តែ​គាត់​នៅ​ក្រុង​គីបៀរ ឯ​មនុស្ស​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ជា​ពួក​បេន‌យ៉ាមីន​វិញ

17. គាត់​ងើប​ភ្នែក​ឡើង ឃើញ​អ្នក​ដំណើរ​ម្នាក់ កំពុង​តែ​អង្គុយ​នៅ​ក្បែរ​ផ្លូវ ក៏​សួរ​ថា តើ​អ្នក​អញ្ជើញ​ទៅ​ណា ហើយ​មក​ពី​ណា

18. គាត់​ឆ្លើយ​ឡើង​ថា យើង​ខ្ញុំ​ប្របាទ​ធ្វើ​ដំណើរ​មក​ពី​បេថ្លេ‌ហិម​ស្រុក​យូដា ដើម្បី​នឹង​ទៅ​ឯ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង ខ្ញុំ​ប្របាទ​ជា​អ្នក​ស្រុក​នោះ​ឯង ហើយ​បាន​ទៅ​ឯ​បេថ្លេ‌ហិម​ស្រុក​យូដា ឥឡូវ​នេះ ទៅ​ឯ​ដំណាក់​ព្រះ‌យេហូវ៉ា តែ​គ្មាន​អ្នក​ណា​ទទួល​ខ្ញុំ​ប្របាទ​ឲ្យ​ចូល​ក្នុង​ផ្ទះ​សោះ

19. ខ្ញុំ​ប្របាទ​មាន​ចំបើង និង​ស្មៅ​សម្រាប់​លា ហើយ​មាន​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​សម្រាប់​ខ្លួន និង​នាង​ស្រី​នេះ ព្រម​ទាំង​អ្នក​កំលោះ​ដែល​នៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​ប្របាទ​នេះ​ផង យើង​ខ្ញុំ​មិន​មាន​ខ្វះ​អ្វី​ទេ

20. អ្នក​នោះ​ឆ្លើយ​ឡើង​ថា សូម​ឲ្យ​អ្នក​បាន​សេចក្ដី​សុខ​សាន្ត​ចុះ តែ​សូម​ឲ្យ​គ្រប់​របស់​ដែល​អ្នក​ត្រូវ​ការ​បាន​ជា​ភារៈ​លើ​ខ្ញុំ​វិញ កុំ​ឲ្យ​តែ​ដេក​នៅ​ផ្លូវ​ឡើយ

21. ដូច្នេះ អ្នក​នោះ​ក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ ដាក់​ស្មៅ​ឲ្យ​លា​ស៊ី រួច​គេ​ក៏​លាង​ជើង ហើយ​បរិភោគ​ជា​មួយ​គ្នា​ទៅ។

22. រីឯ​កាល​គេ​កំពុង​តែ​តាំង​ចិត្ត ឲ្យ​អរ​សប្បាយ​ឡើង នោះ​មើល មាន​ពួក​មនុស្ស​ទុរជន​ខ្លះ​នៅ​ទី​នោះ គេ​មក​ព័ទ្ធ​ផ្ទះ គោះ​ទ្វារ​ហៅ​តា​ជា​ម្ចាស់​ផ្ទះ​នោះ​ថា ចូរ​នាំ​មនុស្ស​ដែល​បាន​មក​ក្នុង​ផ្ទះ​តា​ចេញ​មក​ឥឡូវ ដើម្បី​ឲ្យ​យើង​បាន​ស្គាល់​វា

23. ដូច្នេះ ម្ចាស់​ផ្ទះ​ក៏​ចេញ​ទៅ​អង្វរ​ថា ទេ​បង​ប្អូន​អើយ សូម​កុំ​ធ្វើ​អាក្រក់​ដូច្នេះ​ឡើយ ដ្បិត​អ្នក​នេះ​បាន​ចូល​មក​ជ្រក​នៅ​ផ្ទះ​ខ្ញុំ កុំ​ឲ្យ​ប្រព្រឹត្ត​ការ​ដ៏​លាមក​យ៉ាង​នេះ​ឲ្យ​សោះ

24. មើល នេះ​នែ​កូន​ក្រមុំ​របស់​ខ្ញុំ និង​ប្រពន្ធ​របស់​អ្នក​នេះ ខ្ញុំ​នឹង​នាំ​ចេញ​មក​ឥឡូវ ឲ្យ​អ្នក​រាល់​គ្នា​បាន​បន្ទាប​នាង​ចុះ ហើយ​ប្រព្រឹត្ត​នឹង​នាង​តាម​តែ​ចិត្ត សូម​កុំ​ឲ្យ​តែ​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​ដល់​ម៉្លេះ​នឹង​មនុស្ស​នេះ​ឡើយ

25. ប៉ុន្តែ មនុស្ស​ទាំង​នោះ​មិន​ព្រម​ស្តាប់​គាត់​ទេ បាន​ជា​ប្ដី​របស់​នាង​នោះ គាត់​នាំ​នាង​ចេញ​ទៅ​ប្រគល់​ឲ្យ​គេ​ទៅ រួច​គេ​ក៏​ស្គាល់​នាង​គ្រប់​គ្នា ហើយ​ធ្វើ​បាប​នាង​ទាល់​តែ​ភ្លឺ ទើប​លែង​ឲ្យ​មក​វិញ

26. ដូច្នេះ កាល​ថ្ងៃ​ទើប​នឹង​ភ្លឺ​ស្រាង​ឡើង នាង​ក៏​មក​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​តា​នោះ គឺ​ជា​ផ្ទះ​ដែល​ប្ដី​នៅ។

27. លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ហើយ ប្ដី​នាង​ក៏​ក្រោក​បើក​ទ្វារ​ចេញ​ទៅ ដើម្បី​នឹង​ធ្វើ​ដំណើរ​ត​ទៅ នោះ​ឃើញ​ប្រពន្ធ​ចុង​បាន​ដួល​នៅ​មាត់​ទ្វារ​ផ្ទះ ដាក់​ដៃ​នៅ​លើ​ក្រប​ទ្វារ​ហើយ

28. គាត់​ហៅ​ថា នែ ចូរ​ក្រោក​ឡើង យើង​ទៅ តែ​នាង​មិន​ឆ្លើយ​សោះ ដូច្នេះ គាត់​ក៏​លើក​ព្រនរ​ដាក់​លើ​លា នាំ​ត្រឡប់​ទៅ​ឯ​លំនៅ​ខ្លួន​ទៅ

29. កាល​គាត់​បាន​ចូល​ដល់​ទៅ​ក្នុង​ផ្ទះ​ហើយ នោះ​គាត់​យក​កាំបិត មក​កាត់​ខ្មោច​របស់​នាង​នោះ​ចេញ​ជា​១២​កំណាត់ ផ្ញើ​ទៅ​គ្រប់​ក្នុង​ស្រុក​អ៊ីស្រា‌អែល

30. រួច​ពួក​អ្នក​ទាំង​ប៉ុន្មាន​ដែល​បាន​ឃើញ ក៏​និយាយ​គ្នា​ថា មិន​ដែល​ឃើញ​មាន​គេ​ធ្វើ​អំពើ​យ៉ាង​ដូច្នេះ​ទេ ចាប់​តាំង​ពី​ថ្ងៃ ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ដូច្នេះ ចូរ​ពិចារណា ហើយ​ពិគ្រោះ​គ្នា​ចុះ រួច​សម្រេច​សេចក្ដី​ទៅ។

About ពួក ចៅហ្វាយ Chapter 19

Read ពួក ចៅហ្វាយ Chapter 19 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពួក ចៅហ្វាយ
Chapter: 19
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពួក ចៅហ្វាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពួក ចៅហ្វាយ Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពួក ចៅហ្វាយ Chapter 19?

ពួក ចៅហ្វាយ Chapter 19 is part of the Book of ពួក ចៅហ្វាយ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពួក ចៅហ្វាយ Chapter 19 online for free with easy chapter navigation.

More Chapters from ពួក-ចៅហ្វាយ

  1. ពួក ចៅហ្វាយ Chapter 11
  2. ពួក ចៅហ្វាយ Chapter 6
  3. ពួក ចៅហ្វាយ Chapter 1
  4. ពួក ចៅហ្វាយ Chapter 18
  5. ពួក ចៅហ្វាយ Chapter 16
  6. ពួក ចៅហ្វាយ Chapter 12
  7. ពួក ចៅហ្វាយ Chapter 10

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. សាំយូអែល ទី ១ Chapter 3
  2. យ៉ូស្វេ Chapter 4
  3. ពង្សាវតារក្សត្រ ទី ២ Chapter 21
  4. ជនគណនា Chapter 28
  5. អេសាយ Chapter 58
  6. ទំនុកដំកើង Chapter 9
  7. អេសាយ Chapter 37

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 6
  2. របាក្សត្រ ទី ២ Chapter 17
  3. កូរិនថូសទី ១ Chapter 5
  4. ទំនុកដំកើង Chapter 61
  5. អេសាយ Chapter 62
  6. យេរេមា Chapter 40
  7. សាំយូអែល ទី ២ Chapter 14
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *