Read ពួក ចៅហ្វាយ Chapter 16 Online
Read ពួក ចៅហ្វាយ Chapter 16 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពួក ចៅហ្វាយ and the Holy Bible online.
Choose a Chapter
ពួក ចៅហ្វាយ 16
ជំពូក 16
1. លំដាប់នោះសាំសុនទៅឯក្រុងកាសា នៅទីនោះ គាត់ឃើញស្រីសំផឹងម្នាក់ ហើយក៏ចូលទៅឯនាង
2. មានគេប្រាប់ដល់ពួកក្រុងកាសាថា សាំសុនបានមកហើយ គេក៏ព័ទ្ធទីជុំវិញ លបចាំចាប់គាត់នៅទ្វារក្រុងរហូតទាល់ភ្លឺ គេនៅសំងំពេញ១យប់នោះ ដោយសន្យាគ្នាថា ដល់ភ្លឺឡើងយើងនឹងសម្លាប់វាចេញ
3. តែសាំសុនគាត់ដេកទាល់តែដល់ពាក់កណ្តាលអធ្រាត្រ រួចក្រោកឡើង ចាប់យកសន្លឹកទ្វារទីក្រុង កន្ត្រាក់ទាញបង្គោលទាំង២ ព្រមទាំងរនុក លីទាំងអស់ទៅលើកំពូលភ្នំ ដែលនៅមុខហេប្រុនទៅ។
4. ក្រោយមកទៀត គាត់មានស្រឡាញ់ស្ត្រីម្នាក់នៅច្រកភ្នំសូរេក នាងនោះឈ្មោះដេលីឡា
5. ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅបបួលនាងថា ចូរលួងលោមវាមើល ដែលវាមានកម្លាំងខ្លាំងម៉្លេះពីណាមក ហើយធ្វើដូចម្តេចឲ្យយើងឈ្នះវា ដើម្បីនឹងចាប់ចងបង្ក្រាបវាទៅបាន នោះយើងគ្រប់គ្នានឹងឲ្យប្រាក់១១០០ម្នាក់ដល់នាង
6. រួចដេលីឡាក៏ល្បួងសាំសុនថា សូមប្រាប់ខ្ញុំដែលអ្នកមានកម្លាំងជាខ្លាំងម៉្លេះពីណាមក តើយកអ្វីនឹងចងបង្ក្រាបអ្នកបាន
7. នោះសាំសុនឆ្លើយតបថា បើគេយកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួត មកចងអញ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
8. ដូច្នេះ ពួកមេលើសាសន៍ភីលីស្ទីនក៏យកវល្លិស្រស់៧ដើម ដែលមិនបានហាលឲ្យស្ងួតមកឲ្យនាង ហើយនាងយកទៅចងគាត់
9. រីឯនៅក្នុងបន្ទប់ខាងក្នុង នោះមានមនុស្សបង្កប់ខ្លួនចាំ ខណៈនោះ នាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់អ្នកហើយ តែគាត់បណ្តាច់វល្លិទាំងនោះចេញ ដូចជាសរសៃចចូត ដែលត្រូវដាច់ដោយប៉ះនឹងភ្លើង ដូច្នេះ គ្មានអ្នកណាដឹងជាគាត់មានកម្លាំងប៉ុណ្ណាទេ។
10. នោះដេលីឡានិយាយនឹងសាំសុនថា មើល បងបានបញ្ឆោតខ្ញុំ ដោយពោលសុទ្ធតែពាក្យភរភូតវិញ ម្តងនេះសូមប្រាប់ដល់ខ្ញុំ តើនឹងយកអ្វីមកចងបងឲ្យជាប់បាន
11. គាត់ឆ្លើយថា បើគ្រាន់តែចងអញ ដោយពួរថ្មីដែលមិនទាន់ប្រើការសោះ នោះអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀតវិញ
12. ដូច្នេះ ដេលីឡាក៏យកពួរថ្មីទៅចងរួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ ឯពួកអ្នកដែលបង្កប់ខ្លួន ក៏នៅចាំឰដ៏បន្ទប់ខាងក្នុង គាត់បណ្តាច់ពួរនោះចេញពីដៃទៅ គណនាដូចជាអំបោះ១សរសៃសុទ្ធ។
13. ដេលីឡានិយាយនឹងសាំសុនថា តាំងពីដើមដល់ឥឡូវនេះ បងនៅតែបញ្ឆោតខ្ញុំ ដោយនិយាយភូតភរដដែល ចូរប្រាប់មកខ្ញុំ តើត្រូវយកអ្វីចងបងឲ្យជាប់បាន គាត់ឆ្លើយថា ឲ្យឯងគ្រាន់តែក្រងសក់ក្បាលអញទាំង៧កំរងជាប់ជា១នឹងអំបោះអន្ទងទៅ
14. នាងក៏បោះស្នៀតភ្ជាប់នឹងផ្សំថែមទៀត រួចស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ នោះគាត់ភ្ញាក់ពីដេកឡើង រដោះស្នៀតចេញពីកី ជាប់ទាំងអំបោះអន្ទងទៅផង។
15. នោះនាងនិយាយនឹងគាត់ថា ធ្វើដូចម្តេចឲ្យបងនិយាយថា បងស្រឡាញ់ដល់ខ្ញុំបាន បើចិត្តបងទីទៃពីគ្នាដូច្នេះ បងបានបញ្ឆោតខ្ញុំគ្រប់៣ដងនេះហើយ ឥតប្រាប់ពីដំណើរដែលបងមានកម្លាំងខ្លាំងទាំងម៉្លេះពីណាមកសោះ
16. រួចមក ដោយនាងចេះតែរំអុកបង្ខំរាល់តែថ្ងៃ ដោយពាក្យសំដីនាង បានជាគាត់មានចិត្តព្រួយសឹងតែនឹងស្លាប់
17. ហើយក៏បញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់នាងថា មិនដែលមានកាំបិតកោរសក់ក្បាលអញឡើយ ដ្បិតអញជាពួកន៉ាសារីតដល់ព្រះ តាំងតែពីផ្ទៃម្តាយមក បើកោរសក់អញហើយ នោះកម្លាំងនឹងថយចេញពីអញទៅ ហើយអញនឹងទៅជាខ្សោយ ដូចជាមនុស្សឯទៀត។
18. កាលដេលីឡាឃើញថា គាត់បានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដូច្នោះ នោះនាងក៏ចាត់គេឲ្យទៅហៅពួកមេលើសាសន៍ភីលីស្ទីនមក ដោយពាក្យថា សូមឡើងមកតែម្តងនេះទៀតចុះ ដ្បិតវាបានបញ្ចេញប្រាប់អស់អំពីក្នុងចិត្តដល់ខ្ញុំហើយ ដូច្នេះ ពួកមេក៏ឡើងមកឯនាង ព្រមទាំងយកប្រាក់នោះមកផង
19. ខណៈនោះ នាងបានផ្តេកគាត់ឲ្យលក់នៅលើភ្លៅ រួចនាងហៅម្នាក់មកឲ្យកោរកំរងទាំង៧ពីលើក្បាលគាត់ចេញ នោះនាងចាប់តាំងធ្វើទុក្ខដល់គាត់ ហើយកម្លាំងក៏ថយចេញពីគាត់ទៅ
20. រួចនាងស្រែកថា សាំសុនអើយ ន៏ ពួកភីលីស្ទីនមកចាប់បងហើយ គាត់ក៏ភ្ញាក់ពីដេកឡើង នឹកថា អញនឹងចេញទៅរលាស់ខ្លួនដូចជាសព្វ១ដង តែគាត់មិនដឹងជាព្រះយេហូវ៉ាបានថយចេញពីខ្លួនទេ
21. លំដាប់នោះពួកភីលីស្ទីនក៏មកចាប់គាត់ ចាក់ឲ្យខ្វាក់ភ្នែក រួចនាំចុះទៅឯក្រុងកាសា ដល់ហើយក៏យកច្រវាក់លង្ហិនមកដាក់គាត់ រួចគាត់ត្រូវបង្វិលត្បាល់កិននៅក្នុងគុក
22. ប៉ុន្តែ ក្រោយដែលគេបានកោរ នោះសក់ក៏ចាប់តាំងលាស់ឡើងវិញ។
23. គ្រានោះ ពួកមេសាសន៍ភីលីស្ទីនក៏ប្រមូលគ្នាដើម្បីនឹងថ្វាយយញ្ញបូជាយ៉ាងឱឡារិកដល់ដាកុនជាព្រះនៃគេ ហើយនាំគ្នាសប្បាយឡើង ដោយថា ព្រះនៃយើងបានប្រគល់សាំសុនជាខ្មាំងសត្រូវ មកក្នុងកណ្តាប់ដៃយើងហើយ
24. កាលពួកបណ្តាជនបានឃើញគាត់ នោះគេសរសើរ ដល់ព្រះរបស់គេដោយថា ព្រះនៃយើងបានប្រគល់ខ្មាំងសត្រូវមកក្នុងកណ្តាប់ដៃយើងហើយ គឺជាអ្នកដែលបានបំផ្លាញស្រុកយើង ព្រមទាំងសម្លាប់ពួកយើងជាច្រើនផងនោះ
25. កាលចិត្តគេបានអរសប្បាយឡើងហើយ នោះគេប្រាប់ថា ចូរនាំសាំសុនមកឡកត្លុកឲ្យយើងមើលលេង គេក៏ហៅសាំសុនចេញពីក្នុងគុកមក ហើយគាត់ក៏ឡកត្លុកនៅមុខគេ គេដាក់គាត់នៅជាកណ្តាលនៃសសររោង
26. នោះសាំសុនសូមដល់ក្មេងដែលដឹកដៃគាត់ថា សូមបើកឲ្យខ្ញុំពាល់សសរដែលទ្ររោងនេះ ដើម្បីឲ្យខ្ញុំបានផ្អែកទៅលើបន្តិច
27. រីឯរោងនោះមានពេញណែន ដោយមនុស្សទាំងប្រុសទាំងស្រី ពួកមេសាសន៍ភីលីស្ទីនទាំងអស់ក៏ប្រជុំគ្នានៅទីនោះដែរ ហើយមានមនុស្សទាំងប្រុសទាំងស្រី ប្រហែលជា៣ពាន់នាក់ទៀតនៅមើលសាំសុនពីលើដំបូលកំពុងដែលគាត់ឡកត្លុក
28. គ្រានោះ សាំសុនអំពាវនាវដល់ព្រះយេហូវ៉ា ទូលថា ឱព្រះយេហូវ៉ាជាព្រះអម្ចាស់អើយ សូមទ្រង់នឹកចាំពីទូលបង្គំ ឱព្រះអង្គអើយ សូមចម្រើនកម្លាំងឲ្យទូលបង្គំតែម្តងណេះចុះ ដើម្បីឲ្យទូលបង្គំបានសងសឹក ដល់ពួកសាសន៍ភីលីស្ទីន ដោយព្រោះភ្នែកទូលបង្គំទាំង២តែម្តង
29. នោះសាំសុនក៏ចាប់សសរទាំង២ ដែលទ្រនៅជាកណ្តាលរោងនោះ ដោយដៃស្តាំម្ខាង ហើយដោយដៃឆ្វេងម្ខាង
30. រួចគាត់ថា សូមឲ្យខ្ញុំស្លាប់ជាមួយនឹងពួកភីលីស្ទីនចុះ នោះគាត់ប្រឹងរួបយោលខ្លួនពេញកម្លាំង ហើយរោងនោះបានរលំមកលើពួកមេ ព្រមទាំងបណ្តាជនទាំងប៉ុន្មាន ដែលនៅក្នុងទីនោះផង ដូច្នេះ ពួកមនុស្សដែលគាត់ធ្វើឲ្យស្លាប់ក្នុងកាលដែលគាត់ស្លាប់ទៅ នោះមានច្រើនជាងពួកអ្នក ដែលគាត់បានសម្លាប់ពីកាលនៅរស់ទៅទៀត
31. ឯបងប្អូន និងពួកគ្រួឪពុកគាត់ទាំងអស់ គេចុះទៅសែងខ្មោចគាត់ឡើងមក ក៏បញ្ចុះនៅក្នុងទីកប់ខ្មោចរបស់ម៉ាណូអា ជាឪពុក នៅជាកណ្តាលសូហារ និងអែសថោល គាត់បានធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល២០ឆ្នាំ។
About ពួក ចៅហ្វាយ Chapter 16
Read ពួក ចៅហ្វាយ Chapter 16 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពួក ចៅហ្វាយ
Chapter: 16
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពួក ចៅហ្វាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពួក ចៅហ្វាយ Chapter 16 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពួក ចៅហ្វាយ Chapter 16?
ពួក ចៅហ្វាយ Chapter 16 is part of the Book of ពួក ចៅហ្វាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពួក ចៅហ្វាយ Chapter 16 online for free with easy chapter navigation.
More Chapters from ពួក-ចៅហ្វាយ
- ពួក ចៅហ្វាយ Chapter 19
- ពួក ចៅហ្វាយ Chapter 11
- ពួក ចៅហ្វាយ Chapter 6
- ពួក ចៅហ្វាយ Chapter 1
- ពួក ចៅហ្វាយ Chapter 12
- ពួក ចៅហ្វាយ Chapter 4
- ពួក ចៅហ្វាយ Chapter 18
Explore More from ព្រះគម្ពីរសញ្ញាចាស់
- ពង្សាវតារក្សត្រ ទី ២ Chapter 7
- ចោទិយកថា Chapter 1
- លេវីវិន័យ Chapter 10
- យ៉ូស្វេ Chapter 19
- ទំនុកដំកើង Chapter 60
- របាក្សត្រ ទី ១ Chapter 12
- ចោទិយកថា Chapter 15