Read ពួក ចៅហ្វាយ Chapter 1 Online
Read ពួក ចៅហ្វាយ Chapter 1 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពួក ចៅហ្វាយ and the Holy Bible online.
Choose a Chapter
ពួក ចៅហ្វាយ 1
ជំពូក 1
1. រីឯគ្រាក្រោយដែលលោកយ៉ូស្វេបានស្លាប់ហើយ នោះពួកកូនចៅអ៊ីស្រាអែលគេទូលសួរព្រះយេហូវ៉ាថា ក្នុងពួកយើងខ្ញុំ តើអ្នកណាត្រូវឡើងទៅច្បាំងនឹងពួកសាសន៍កាណានមុនគេ
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលឆ្លើយថា ត្រូវឲ្យពួកយូដាឡើងទៅចុះ មើល អញបានប្រគល់ស្រុកនោះមកក្នុងកណ្តាប់ដៃរបស់គេហើយ
3. នោះពួកយូដាក៏និយាយទៅពួកស៊ីម្មានជាបងប្អូនថា សូមឡើងទៅឯស្រុកជាចំណែកខ្ញុំ ជាមួយនឹងខ្ញុំចុះ ដើម្បីច្បាំងនឹងសាសន៍កាណាន នោះយើងនឹងទៅឯស្រុកជាចំណែករបស់បងប្អូន ជាមួយនឹងបងប្អូនដែរ ដូច្នេះ ពួកស៊ីម្មានក៏ព្រមទៅជាមួយ
4. ពួកយូដាក៏ឡើងទៅ ហើយព្រះយេហូវ៉ាទ្រង់ប្រគល់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត មកក្នុងកណ្តាប់ដៃរបស់គេ នោះគេប្រហារពួកសាសន៍នោះអស់១ម៉ឺននាក់ នៅក្រុងបេសេក
5. ក៏ឃើញអ័ដូនី-បេសេកនៅក្រុងនោះ រួចច្បាំងនឹងលោក ព្រមទាំងវាយសម្លាប់ពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីតផង
6. ឯអ័ដូនី-បេសេក បានរត់ចេញវិញ តែគេដេញតាមចាប់បានមក ហើយកាត់មេដៃមេជើងរបស់លោកចេញ
7. ខណៈនោះ អ័ដូនី-បេសេកនិយាយថា មានស្តេច៧០អង្គដែលរើសអាហារក្រោមតុខ្ញុំ មានទាំងមេដៃមេជើងកាត់ដាច់ដូច្នេះដែរ នេះគឺព្រះបានសងខ្ញុំដូចជាខ្ញុំបានប្រព្រឹត្តនឹងគេហើយ រួចគេនាំលោកទៅឯក្រុងយេរូសាឡឹម ហើយលោកស្លាប់នៅទីនោះទៅ។
8. ពួកកូនចៅយូដាក៏ច្បាំងនឹងក្រុងយេរូសាឡឹមដែរ ព្រមទាំងចាប់យកបាន រួចប្រហារគេដោយមុខដាវ ហើយឆួលដុតទីក្រុងចោលផង
9. ក្រោយមកក៏ចុះទៅច្បាំងនឹងសាសន៍កាណាន ដែលនៅស្រុកភ្នំទាបៗ ស្រុកត្បូង និងស្រុកទំនាបថែមទៀត
10. រួចច្បាំងនឹងសាសន៍កាណានដែលនៅក្រុងហេប្រុនដែរ (រីឯក្រុងហេប្រុននោះ កាលពីដើមហៅថា គារយ៉ាត់-អើបា) ហើយគេប្រហារសម្លាប់សេសាយ អ័ហ៊ីម៉ាន និងតាលម៉ាយបង់។
11. រួចពីនោះគេក៏ទៅច្បាំងនឹងពួកអ្នកនៅក្រុងដេបៀរទៀត (រីឯក្រុងដេបៀរនេះ ពីដើមបានហៅថា គារយ៉ាត់-សេភើរ)
12. ឯកាលែបគាត់បានសន្យាថា បើអ្នកណាវាយយកក្រុងគារយ៉ាត់-សេភើរបាន នោះអញនឹងឲ្យអាកសា ជាកូនអញ ធ្វើជាប្រពន្ធអ្នកនោះ
13. ដូច្នេះ អូធ្នាលជាកូនកេណាស ដែលជាប្អូនកាលែប បានទៅវាយយកបាន កាលែបក៏ឲ្យនាងអាកសាទៅធ្វើជាប្រពន្ធគាត់ទៅ
14. កាលនាងបានចូលទៅ នោះក៏បបួលប្ដីឲ្យសូមដីពីឪពុក រួចនាងលោតចុះពីលើលាដែលនាងជិះមក ដូច្នេះ កាលែបសួរថា ដូចម្តេចហ្នឹង
15. នាងឆ្លើយថា សូមលោកឪពុកចែកចំណែក១មកខ្ញុំផង ដ្បិតលោកឪពុកបានឲ្យដីខាងត្បូងដល់ខ្ញុំហើយ ដូច្នេះ សូមចែកឲ្យខ្ញុំមានក្បាលទឹកដែរ កាលែបក៏ឲ្យអស់ទាំងក្បាលទឹកខាងលើ ហើយខាងក្រោមទៅនាង។
16. ឯពួកសាសន៍កែន គឺជាកូនចៅរបស់ឪពុកក្មេកលោកម៉ូសេ គេចេញពីក្រុងដើមលម៉ើ ឡើងទៅក្នុងទីរហោស្ថានស្រុកយូដា ដែលនៅខាងត្បូងអើរ៉ាត ជាមួយនឹងពួកកូនចៅយូដា ហើយក៏តាំងទីលំនៅនៅជាមួយនឹងពួកអ្នកស្រុកនោះ។
17. នោះពួកយូដាក៏ទៅជាមួយនឹងពួកស៊ីម្មានជាបងប្អូនវិញ គេនាំគ្នាវាយសម្លាប់ពួកសាសន៍កាណានដែលនៅសេផាត ហើយបំផ្លាញទីក្រុងនោះអស់រលីងទៅ (រីឯទីក្រុងនោះហៅថា ហោម៉ា)
18. ពួកយូដាក៏ចាប់យកក្រុងកាសា ព្រមទាំងដែនស្រុក និងអាសកាឡូន ព្រមទាំងដែនស្រុក ហើយនិងអេក្រុន ព្រមទាំងដែនស្រុកដែរ
19. ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងពួកយូដា បានជាគេឈ្នះស្រុកភ្នំបាន តែគេពុំអាចនឹងបណ្តេញពួកអ្នកដែលនៅវាលច្រកភ្នំចេញបានទេ ពីព្រោះពួកនោះមានសុទ្ធតែរទេះដែក
20. គេក៏ឲ្យក្រុងហេប្រុនដល់កាលែប ដូចជាលោកម៉ូសេបានបង្គាប់មក នោះគាត់បណ្តេញពួកកូនអ័ណាក់ទាំង៣នាក់ចេញ
21. រីឯពួកកូនចៅបេនយ៉ាមីន គេមិនបានបណ្តេញពួកសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡឹមចេញទេ សាសន៍នោះបាននៅជាមួយនឹងកូនចៅបេនយ៉ាមីន នៅក្នុងក្រុងយេរូសាឡឹម ដរាបដល់សព្វថ្ងៃនេះ។
22. ឯពួកវង្សយ៉ូសែប គេឡើងទៅទាស់នឹងបេត-អែល ហើយព្រះយេហូវ៉ាក៏គង់ជាមួយនឹងគេ
23. គេចាត់មនុស្សឲ្យទៅសង្កេតមើលក្រុងបេត-អែលនោះ (រីឯទីក្រុងនោះ ពីដើមហៅថា លូស)
24. ពួកឈ្លបនោះគេបានឃើញមនុស្សម្នាក់ចេញពីទីក្រុងមក ហើយក៏សួរថា សូមអ្នកបង្ហាញផ្លូវដែលចូលទៅក្នុងទីក្រុងផង នោះយើងនឹងអាណិតមេត្តាដល់អ្នក
25. អ្នកនោះក៏បង្ហាញផ្លូវដល់គេ រួចគេកាប់សម្លាប់ពួកក្រុងនោះដោយមុខដាវ តែគេលែងអ្នកនោះ ព្រមទាំងគ្រួសារគាត់ឲ្យទៅវិញ
26. អ្នកនោះក៏ទៅសង់ទីក្រុង១នៅត្រង់ស្រុកសាសន៍ហេត រួចដាក់ឈ្មោះថា ក្រុងលូស ឈ្មោះនោះក៏នៅជាប់ដរាបដល់សព្វថ្ងៃនេះ។
27. ឯពួកម៉ាន៉ាសេ គេមិនបានបណ្តេញពួកអ្នកនៅក្រុងបេត-សៀន និងតំបន់នៅជុំវិញ ពួកក្រុងត្អាណាក និងតំបន់នៅជុំវិញ ពួកក្រុងដោរ និងតំបន់ដែលនៅជុំវិញ ពួកក្រុងយីបលាម និងតំបន់នៅជុំវិញ ឬពួកក្រុងមេគីដោ និងតំបន់នៅជុំវិញចេញទេ គឺពួកសាសន៍កាណានបានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកនោះវិញ
28. តែលុះកាលសាសន៍អ៊ីស្រាអែលបានមានកម្លាំងឡើង នោះគេក៏ចាប់ពួកសាសន៍កាណានឲ្យធ្វើការបម្រើគេ ឥតបានបណ្តេញទាំងអស់ទេ។
29. ឯពួកអេប្រាអិម គេមិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរដែរ គឺពួកកាណាននោះបាននៅកេស៊ើរ ជាកណ្តាលពួកគេវិញ។
30. ឯពួកសាប់យូល៉ូន គេមិនបានបណ្តេញពួកអ្នកក្រុងគីត្រុន ឬពួកអ្នកក្រុងណាហាឡាលចេញទេ គឺពួកសាសន៍កាណាននៅជាកណ្តាលពួកគេ ហើយក៏ទទួលព្រមធ្វើការបម្រើគេ។
31. ឯពួកអេស៊ើរ គេមិនបានបណ្តេញពួកអ្នកនៅក្រុងអាកូរ ស៊ីដូន អាស់ឡាប់ អាក់ស៊ីប ហេលបា អាផែក ឬរេហុបចេញទេ
32. គឺពួកអេស៊ើរនៅជាកណ្តាលសាសន៍កាណានដែលនៅស្រុកនោះវិញ ពីព្រោះគេមិនបានបណ្តេញសាសន៍នោះចេញទេ។
33. ឯពួកណែបថាលី គេក៏មិនបានបណ្តេញពួកអ្នកដែលនៅក្រុងបេត-សេមែស ឬពួកក្រុងបេត-អាណាតចេញដែរ គឺគេនៅជាកណ្តាលពួកសាសន៍កាណានដែលនៅស្រុកនោះវិញ ប៉ុន្តែ ពួកអ្នកនៅក្រុងបេត-សេមែស និងបេត-អាណាតបានទទួលព្រមធ្វើការបម្រើដល់គេ។
34. ឯពួកកូនចៅដាន់ នោះពួកសាសន៍អាម៉ូរីបានបង្ខំឲ្យគេទៅនៅស្រុកភ្នំ មិនព្រមឲ្យគេចុះមកនៅវាលច្រកភ្នំឡើយ
35. ឯពួកសាសន៍អាម៉ូរីនោះ បានតាំងចិត្តនឹងនៅជាប់ក្នុងស្រុកភ្នំហេរេស នៅក្រុងអាយ៉ាឡូន និងក្រុងស្អាលប៊ីម ប៉ុន្តែ កាលដៃពួកវង្សយ៉ូសែបបានឈ្នះ នោះក៏បង្ក្រាបគេឲ្យទទួលព្រមធ្វើការបម្រើវិញ
36. ឯព្រំស្រុករបស់សាសន៍អាម៉ូរី នោះចាប់តាំងពីច្រកភ្នំដែលឡើងទៅឯភ្នំអាក្រាប៊ីម គឺពីថ្មដាឡើងទៅលើ។
About ពួក ចៅហ្វាយ Chapter 1
Read ពួក ចៅហ្វាយ Chapter 1 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពួក ចៅហ្វាយ
Chapter: 1
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពួក ចៅហ្វាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពួក ចៅហ្វាយ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពួក ចៅហ្វាយ Chapter 1?
ពួក ចៅហ្វាយ Chapter 1 is part of the Book of ពួក ចៅហ្វាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពួក ចៅហ្វាយ Chapter 1 online for free with easy chapter navigation.
More Chapters from ពួក-ចៅហ្វាយ
- ពួក ចៅហ្វាយ Chapter 19
- ពួក ចៅហ្វាយ Chapter 11
- ពួក ចៅហ្វាយ Chapter 16
- ពួក ចៅហ្វាយ Chapter 12
- ពួក ចៅហ្វាយ Chapter 9
- ពួក ចៅហ្វាយ Chapter 20
- ពួក ចៅហ្វាយ Chapter 6
Explore More from ព្រះគម្ពីរសញ្ញាចាស់
- និក្ខមនំ Chapter 27
- ទំនុកដំកើង Chapter 87
- ទំនុកដំកើង Chapter 27
- លោកុប្បត្តិ Chapter 9
- យេរេមា Chapter 43
- ទំនុកដំកើង Chapter 144
- សាំយូអែល ទី ២ Chapter 10