Read ពួក ចៅហ្វាយ Chapter 10 Online
Read ពួក ចៅហ្វាយ Chapter 10 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពួក ចៅហ្វាយ and the Holy Bible online.
Choose a Chapter
ពួក ចៅហ្វាយ 10
ជំពូក 10
1. ក្រោយពីអ័ប៊ីម៉្មាឡិច នោះមានថូឡា ជាកូនពូវ៉ា ដែលជាកូនដូដូរ ក្នុងពួកអ៊ីសាខារ បានតាំងឡើងជួយសង្គ្រោះដល់ពួកអ៊ីស្រាអែល លោកនៅត្រង់សាមារ ក្នុងស្រុកភ្នំអេប្រាអិម
2. ក៏បានគ្រប់គ្រងលើពួកអ៊ីស្រាអែលអស់២៣ឆ្នាំ រួចស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់សាមារនោះ។
3. ក្រោយពីនោះមកមានយ៉ាអ៊ារ ជាពួកកាឡាត បានតាំងឡើង លោកបានគ្រប់គ្រងលើពួកអ៊ីស្រាអែល អស់២២ឆ្នាំ
4. លោកមានកូនប្រុស៣០នាក់ ដែលមានកូនលា១ម្នាក់សម្រាប់ជិះ គេក៏មានទីក្រុង៣០ដែលហៅថា ហាវ៉ុត-យ៉ាអ៊ារ ដរាបដល់សព្វថ្ងៃនេះ ក្រុងទាំងនោះនៅស្រុកកាឡាត
5. ឯយ៉ាអ៊ារក៏ស្លាប់ទៅ ហើយគេបញ្ចុះសពនៅត្រង់កាម៉ូន។
6. គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏ប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត គេបានគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល ហើយនិងព្រះអាសថារ៉ូត ព្រមទាំងព្រះរបស់សាសន៍ស៊ីរី សាសន៍ស៊ីដូន សាសន៍ម៉ូអាប់ សាសន៍អាំម៉ូន និងសាសន៍ភីលីស្ទីនផង គេបោះបង់ព្រះយេហូវ៉ាចោល ក៏លែងគោរពប្រតិបត្តិដល់ទ្រង់ទៅ
7. នោះសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ាក៏កាត់ឡើងទាស់នឹងពួកអ៊ីស្រាអែល ហើយទ្រង់លក់គេទៅក្នុងកណ្តាប់ដៃពួកភីលីស្ទីន និងពួកកូនចៅអាំម៉ូន
8. ពួកទាំងនោះក៏ធ្វើទុក្ខ ហើយសង្កត់សង្កិនពួកកូនចៅអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ក្នុងស្រុករបស់ពួកសាសន៍អាម៉ូរី គឺជាស្រុកកាឡាត ចាប់តាំងពីឆ្នាំនោះ រហូតដល់អស់១៨ឆ្នាំតទៅមុខ
9. រួចពួកកូនចៅអាំម៉ូនក៏ឆ្លងទន្លេយ័រដាន់ ទៅច្បាំងនឹងពួកយូដា ពួកបេនយ៉ាមីន និងពួកវង្សអេប្រាអិមថែមទៀត បានជាពួកអ៊ីស្រាអែលមានសេចក្ដីវេទនាជាខ្លាំង។
10. គ្រានោះ ពួកកូនចៅអ៊ីស្រាអែលក៏អំពាវនាវដល់ព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាបានធ្វើបាបនឹងទ្រង់ហើយ គឺយើងខ្ញុំបានលះចោលព្រះនៃយើងខ្ញុំ ទៅគោរពប្រតិបត្តិដល់អស់ទាំងព្រះបាលវិញ
11. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបទៅពួកកូនចៅអ៊ីស្រាអែលថា តើអញមិនបានជួយឯងរាល់គ្នា ឲ្យរួចពីពួកសាសន៍អេស៊ីព្ទ សាសន៍អាម៉ូរី និងពួកកូនចៅអាំម៉ូន ហើយនិងសាសន៍ភីលីស្ទីនទេឬអី
12. មួយទៀត ពួកសាសន៍ស៊ីដូន សាសន៍អាម៉ាលេក និងពួកម៉ាអូន បានធ្វើទុក្ខដល់ឯងរាល់គ្នាដែរ តែកាលឯងរាល់គ្នាបានអំពាវនាវដល់អញ នោះអញបានជួយសង្គ្រោះឯងឲ្យរួចពីកណ្តាប់ដៃរបស់គេទៅ
13. ប៉ុន្តែ ឯងរាល់គ្នាបានបោះបង់ចោលអញ ទៅគោរពប្រតិបត្តិដល់ព្រះដទៃវិញ ដូច្នេះ អញមិនជួយសង្គ្រោះឯងរាល់គ្នាទៀតឡើយ
14. ចូរទៅអំពាវនាវដល់ព្រះទាំងប៉ុន្មាន ដែលឯងរាល់គ្នាបានរើសនោះវិញ ត្រូវឲ្យព្រះទាំងនោះជួយសង្គ្រោះឯងក្នុងវេលាដែលមានសេចក្ដីវេទនាចុះ
15. តែពួកកូនចៅអ៊ីស្រាអែលទូលតបនឹងព្រះយេហូវ៉ាថា យើងខ្ញុំរាល់គ្នាមានបាបហើយ ដូច្នេះ សូមប្រព្រឹត្តនឹងយើងខ្ញុំ តាមតែទ្រង់សព្វព្រះហឫទ័យចុះ សូមតែជួយយើងខ្ញុំឲ្យរួចនៅថ្ងៃនេះកុំខាន
16. រួចគេយកអស់ទាំងព្រះដទៃរបស់គេចោលចេញ ក៏បែរមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ទ្រង់ក៏មានសេចក្ដីរំជួល ដោយព្រោះសេចក្ដីវេទនានៃពួកអ៊ីស្រាអែល។
17. គ្រានោះ ពួកកូនចៅអាំម៉ូន គេមូលគ្នាទៅបោះទ័ពនៅស្រុកកាឡាត ឯពួកកូនចៅអ៊ីស្រាអែលក៏មូលគ្នាទៅបោះទ័ពនៅមីសប៉ា
18. នោះពួកបណ្តាជន និងពួកអ្នកជាកំពូលរបស់ពួកកាឡាត គេសួរគ្នាទៅវិញទៅមកថា តើអ្នកណាហ៊ានចាប់ផ្តើមច្បាំងនឹងពួកកូនចៅអាំម៉ូន អ្នកណាដែលហ៊ាន នោះនឹងបានធ្វើជាមេលើពួកមនុស្សនៅស្រុកកាឡាតទាំងអស់។
About ពួក ចៅហ្វាយ Chapter 10
Read ពួក ចៅហ្វាយ Chapter 10 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ពួក ចៅហ្វាយ
Chapter: 10
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ពួក ចៅហ្វាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ពួក ចៅហ្វាយ Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ពួក ចៅហ្វាយ Chapter 10?
ពួក ចៅហ្វាយ Chapter 10 is part of the Book of ពួក ចៅហ្វាយ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ពួក ចៅហ្វាយ Chapter 10 online for free with easy chapter navigation.
More Chapters from ពួក-ចៅហ្វាយ
- ពួក ចៅហ្វាយ Chapter 19
- ពួក ចៅហ្វាយ Chapter 11
- ពួក ចៅហ្វាយ Chapter 6
- ពួក ចៅហ្វាយ Chapter 1
- ពួក ចៅហ្វាយ Chapter 18
- ពួក ចៅហ្វាយ Chapter 12
- ពួក ចៅហ្វាយ Chapter 4
Explore More from ព្រះគម្ពីរសញ្ញាចាស់
- របាក្សត្រ ទី ១ Chapter 23
- សាំយូអែល ទី ១ Chapter 3
- សាំយូអែល ទី ២ Chapter 17
- អេសាយ Chapter 3
- អូបាឌា Chapter 1
- យេរេមា Chapter 28
- ទំនុកដំកើង Chapter 92