ពួក ចៅហ្វាយ Chapter 15

For English

Read ពួក ចៅហ្វាយ Chapter 15 Online

Read ពួក ចៅហ្វាយ Chapter 15 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពួក ចៅហ្វាយ and the Holy Bible online.

Choose a Chapter

ពួក ចៅហ្វាយ 15

ជំពូក 15

1. ក្រោយ​បន្តិច​មក នៅ​វេលា​ចម្រូូត​ស្រូវ‌សាលី នោះ​សាំសុន​ក៏​យក​កូន​ពពែ​១​ទៅ​សួរ​ប្រពន្ធ​គាត់ ដោយ​គិត​ថា អញ​នឹង​ចូល​ទៅ​ឯ​ប្រពន្ធ​អញ​នៅ​ក្នុង​បន្ទប់ តែ​ឪពុក​នាង​មិន​ព្រម​ឲ្យ​ចូល​ទៅ​ទេ

2. ដោយ​ពាក្យ​ថា អញ​បាន​គិត​ថា​ឯង​ស្អប់​វា​ហើយ បាន​ជា​អញ​ឲ្យ​វា​ទៅ​អ្នក​ដែល​កំដរ​ឯង​ម្នាក់​វិញ ឥឡូវ​ប្អូន​វា​ក៏​មាន​រូប​ស្រស់​ល្អ​ជាង​វា​ដែរ ដូច្នេះ សូម​ឲ្យ​យក​ប្អូន​ជំនួស​វា​ចុះ

3. នោះ​សាំសុន​និយាយ​ទៅ​គេ​ថា ម្តង​ណេះ បើ​អញ​ធ្វើ​បាប​ដល់​ពួក​ភីលីស្ទីន នោះ​អញ​គ្មាន​ទោស​ទេ

4. រួច​គាត់​ចេញ​ទៅ​ចាប់​ចចក​៣០០ ហើយ​យក​ចន្លុះ​មក​ចង​កន្ទុយ​ជាប់​គ្នា​មួយ​គូៗ ដាក់​ចន្លុះ​មួយៗ​នៅ​ជា​កណ្តាល​កន្ទុយ​ទាំង​២​នោះ

5. លុះ​កាល​បាន​អុច​ចន្លុះ​ទាំង​នេះ​ស្រេច​ហើយ នោះ​ក៏​លែង​ទៅ​ក្នុង​ស្រូវ​របស់​ពួក​ភីលីស្ទីន បញ្ឆេះ​ទាំង​ស្នឹម​កណ្តាប់ ទាំង​ស្រូវ​ដែល​មិន​ទាន់​ច្រូត ព្រម​ទាំង​ចម្ការ​ដើម​អូលីវ​ផង

6. ដូច្នេះ ពួក​ភីលីស្ទីន​សួរ​ថា តើ​អ្នក​ណា​បាន​ធ្វើ​អំពើ​នេះ គេ​ឆ្លើយ​ថា គឺ​សាំសុន ជា​កូន​ប្រសា​អ្នក​ក្រុង​ធីមណា​នោះ ពី​ព្រោះ​គេ​បាន​លើក​ប្រពន្ធ​វា​ឲ្យ​ទៅ​អ្នក​កំដរ​របស់​វា​វិញ នោះ​ពួក​ភីលីស្ទីន​ក៏​ឡើង​ទៅ​ដុត​សម្លាប់​នាង​នោះ ព្រម​ទាំង​ឪពុក​ទៅ

7. សាំសុន​ក៏​និយាយ​គំនុំ​ដល់​គេ​ថា ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ អើ មិន​អី​ទេ ចាំ​មើល ថ្ងៃ​ក្រោយ​អញ​នឹង​សង‌សឹក​នឹង​ឯង​ម្តង​វិញ​ជា​សម្រេច

8. គាត់​ក៏​វាយ​សម្លាប់​គេ​ដោយ​កម្លាំង​កាយ​ស្លាប់​យ៉ាង​សន្ធឹក រួច​ភៀស‌ខ្លួន​ចុះ​ទៅ​នៅ​ក្នុង​ក្រហែង​ថ្មដា ឈ្មោះ​អេតាម​ទៅ។

9. នោះ​ពួក​ភីលីស្ទីន​គេ​ឡើង​ទៅ បោះ​ទ័ព​ក្នុង​ស្រុក​យូដា រាយ​រហូត​ដល់​តំបន់​លេហ៊ី

10. រួច​ពួក​យូដា​សួរ​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ឡើង​មក​ទាស់​នឹង​យើង​ដូច្នេះ គេ​ឆ្លើយ​ថា យើង​មក​ប្រយោជន៍​តែ​នឹង​ចាប់​ចង​សាំសុន​ប៉ុណ្ណោះ​ទេ ដើម្បី​នឹង​សង​ដល់​វា ដូច​ជា​វា​បាន​ធ្វើ​យើង​ហើយ

11. ដូច្នេះ មាន​ពួក​យូដា​៣​ពាន់​នាក់ ចុះ​ទៅ​ដល់​ក្រហែង​ថ្ម​អេតាម​នោះ និយាយ​នឹង​សាំសុន​ថា តើ​ឯង​មិន​ដឹង​ថា​ពួក​ភីលីស្ទីន​ជា​ម្ចាស់​លើ​យើង​រាល់​គ្នា​ទេ​ឬ​អី ឯង​បាន​ធ្វើ​អ្វី​ដល់​យើង​ដូច្នេះ គាត់​ឆ្លើយ​តប​ថា ខ្ញុំ​គ្រាន់​តែ​បាន​ធ្វើ​ដល់​គេ ដូច​ជា​គេ​បាន​ធ្វើ​ខ្ញុំ​ហើយ​ទេ

12. នោះ​គេ​ប្រាប់​គាត់​ថា យើង​ចុះ​មក​នេះ ដើម្បី​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​ពួក​ភីលីស្ទីន សាំសុន​ឆ្លើយ​ថា ដូច្នេះ ចូរ​ស្បថ​នឹង​ខ្ញុំ​ថា ខ្លួន​អ្នក​រាល់​គ្នា​មិន​សម្លាប់​ខ្ញុំ​ទេ

13. គេ​ក៏​ទទួល​ព្រម​ថា អើ យើង​គ្រាន់​តែ​ចង​ឯង​នាំ​ទៅ​ប្រគល់​ដល់​អំណាច​គេ​ប៉ុណ្ណោះ ឯ​ខ្លួន​យើង​មិន​សម្លាប់​ឯង​ជា​ប្រាកដ គេ​ក៏​យក​ខ្សែ​ថ្មី​២​មក​ចង​គាត់ នាំ​ឡើង​ចេញ​ពី​ថ្មដា​នោះ​ទៅ។

14. គ្រា​ដល់​លេហ៊ី​ហើយ កាល​ពួក​ភីលីស្ទីន​បាន​ឃើញ​គាត់ នោះ​ក៏​នាំ​គ្នា​ស្រែក​ឡើង រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ឯ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់​ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង​វិញ របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់

15. លុះ​គាត់​ឃើញ​ឆ្អឹង​ថ្គាម​ស្រស់​១​របស់​សត្វ​លា នោះ​ក៏​លូក​ដៃ​ទៅ​ចាប់​យក​មក វាយ​សម្លាប់​មនុស្ស​១​ពាន់​នាក់

16. រួច​សាំសុន​ថ្លែង​វាចា​ថា ដោយ‌សារ​ថ្គាម​លា អញ​វាយ​សម្លាប់​មនុស្ស​បាន​អស់​១​ពាន់​នាក់ ដោយ‌សារ​ថ្គាម​នោះ​មាន​គំនរ​មនុស្ស​គរ​លើ​គ្នា

17. កាល​គាត់​បាន​ថ្លែង​រួច​ហើយ ក៏​បោះ​ឆ្អឹង​ថ្គាម​នោះ​ពី​ដៃ​ចេញ​ទៅ គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា រ៉ាម៉ាត-លេហ៊ី

18. ខណៈ​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​បាន​ប្រទាន​ឲ្យ​ដៃ​អ្នក​បម្រើ​ទ្រង់​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ​នេះ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​វិញ​ឬ​អី

19. នោះ​ព្រះ‌ទ្រង់​ធ្វើ​ឲ្យ​មាន​ទី​ខូង​ដែល​នៅ​ត្រង់​លេហ៊ី រួច​មាន​ទឹក​ចេញ​មក កាល​គាត់​ផឹក​ទឹក​ហើយ នោះ​ក៏​មាន​វិញ្ញាណ​ឡើង​វិញ ព្រម​ទាំង​មាន​កម្លាំង​ឡើង​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដាក់​ឈ្មោះ​ទី​នោះ​ថា អេន-ហាកូរេ ក្បាល​ទឹក​នោះ​មាន​នៅ​ត្រង់​លេហ៊ី ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

20. សាំសុន​បាន​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល នៅ​គ្រា​ពួក​ភីលីស្ទីន​អស់​២០​ឆ្នាំ។

About ពួក ចៅហ្វាយ Chapter 15

Read ពួក ចៅហ្វាយ Chapter 15 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពួក ចៅហ្វាយ
Chapter: 15
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពួក ចៅហ្វាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពួក ចៅហ្វាយ Chapter 15 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពួក ចៅហ្វាយ Chapter 15?

ពួក ចៅហ្វាយ Chapter 15 is part of the Book of ពួក ចៅហ្វាយ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពួក ចៅហ្វាយ Chapter 15 online for free with easy chapter navigation.

More Chapters from ពួក-ចៅហ្វាយ

  1. ពួក ចៅហ្វាយ Chapter 19
  2. ពួក ចៅហ្វាយ Chapter 11
  3. ពួក ចៅហ្វាយ Chapter 6
  4. ពួក ចៅហ្វាយ Chapter 1
  5. ពួក ចៅហ្វាយ Chapter 12
  6. ពួក ចៅហ្វាយ Chapter 18
  7. ពួក ចៅហ្វាយ Chapter 10

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លេវីវិន័យ Chapter 22
  2. លោកុប្បត្តិ Chapter 37
  3. សុភាសិត Chapter 8
  4. អេសេគាល Chapter 18
  5. អេសាយ Chapter 11
  6. យ៉ូប Chapter 24
  7. លេវីវិន័យ Chapter 16

Related Chapters & Readings

  1. យេរេមា Chapter 2
  2. អេសេគាល Chapter 38
  3. លោកុប្បត្តិ Chapter 14
  4. យ៉ូហាន Chapter 18
  5. ជនគណនា Chapter 12
  6. យេរេមា Chapter 31
  7. របាក្សត្រ ទី ២ Chapter 20
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *