ពួក ចៅហ្វាយ Chapter 4

For English

Read ពួក ចៅហ្វាយ Chapter 4 Online

Read ពួក ចៅហ្វាយ Chapter 4 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ពួក ចៅហ្វាយ and the Holy Bible online.

Choose a Chapter

ពួក ចៅហ្វាយ 4

ជំពូក 4

1. លុះ​អេហ៊ុឌ​បាន​ស្លាប់​ទៅ​ហើយ នោះ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​ប្រព្រឹត្ត​សេចក្ដី​ដែល​លាមក​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ម្តង​ទៀត

2. ទ្រង់​ក៏​លក់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ដែល​សោយ​រាជ្យ​នៅ​ហាសោរ ស្តេច​នោះ​មាន​មេ‌ទ័ព​ឈ្មោះ​ស៊ីសេរ៉ា ដែល​នៅ​ហារ៉ូ‌សែត-កូយីម

3. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​នាំ​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​៩០០ ហើយ​ក៏​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ជា​ខ្លាំង អស់​រវាង​២០​ឆ្នាំ។

4. រីឯ​នៅ​វេលា​នោះ មាន​ស្ត្រី​ជា​ហោរា​ម្នាក់ ឈ្មោះ​ដេបូរ៉ា ជា​ប្រពន្ធ​ឡាពិ‌ដូត នាង​បាន​ជំនុំ‌ជម្រះ​រឿង‌រ៉ាវ​របស់​សាសន៍​អ៊ីស្រា‌អែល

5. នាង​តែង​អង្គុយ​នៅ​ក្រោម​ដើម​លម៉ើ​ដេបូរ៉ា ដែល​នៅ​ជា​កណ្តាល​រ៉ាម៉ា និង​បេត-អែល ក្នុង​ស្រុក​ភ្នំ​អេប្រា‌អិម ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ឡើង​ទៅ​ឯ​នាង​ឲ្យ​បាន​ជំនុំ‌ជម្រះ​រឿង​គេ

6. នាង​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បារ៉ាក ជា​កូន​អ័ប៊ី‌ណោម ពី​ស្រុក​កេដេស-ណែប‌ថាលី​មក ហើយ​ប្រាប់​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​បង្គាប់​ថា ចូរ​នាំ​យក​មនុស្ស​១​ម៉ឺន​នាក់ ពី​ពួក​កូន​ចៅ​ណែប‌ថាលី និង​សាប់‌យូល៉ូន ចូល​ទៅ​ឯ​ភ្នំ​តាបោរ​ទៅ

7. នោះ​អញ​នឹង​ទាញ​នាំ​ស៊ីសេរ៉ា ជា​មេ‌ទ័ព​របស់​ស្តេច​យ៉ាប៊ីន ព្រម​ទាំង​រទេះ និង​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​គេ មក​ឯ​ឯង នៅ​ត្រង់​ស្ទឹង​គីសុន ហើយ​និង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង

8. បារ៉ាក​ឆ្លើយ​តប​ថា បើ​លោក​ស្រី​អញ្ជើញ​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ផង នោះ​ទើប​ខ្ញុំ​ទៅ តែ​បើ​លោក​មិន​អញ្ជើញ​ទៅ​ជា​មួយ​ទេ នោះ​ខ្ញុំ​ក៏​មិន​ទៅ​ដែរ

9. នាង​ឆ្លើយ​ថា ដូច្នេះ ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ប៉ុន្តែ អ្នក​នឹង​គ្មាន​ឈ្មោះ​ដោយ​ដំណើរ​ដែល​អ្នក​ទៅ​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លក់​ស៊ីសេរ៉ា​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ស្ត្រី​វិញ រួច​ដេបូរ៉ា​ក៏​ក្រោក​ឡើង ទៅ​ជា​មួយ​នឹង​បារ៉ាក ដល់​កេដេស

10. នោះ​បារ៉ាក​ក៏​ហៅ​ប្រជុំ​ពួក​សាប់‌យូល៉ូន និង​ពួក​ណែប‌ថាលី​ទាំង​ប៉ុន្មាន​នៅ​ត្រង់​កេដេស ពេល​នោះ មាន​មនុស្ស​ចំនួន​១​ម៉ឺន​នាក់​ឡើង​ទៅ​តាម​បារ៉ាក ហើយ​ដេបូរ៉ា​ក៏​ទៅ​ជា​មួយ​ដែរ។

11. រីឯ​ហេប៊ើរ ជា​សាសន៍​កែន ដែល​ជា​ពួក​កូន​ចៅ​ហូបាប់ ជា​ឪពុក​ក្មេក​ម៉ូសេ គេ​បាន​ឃ្លាត​ចេញ​ពី​ពួក​សាសន៍​កែន មក​ដំឡើង​ត្រសាល​នៅ​ត្រឹម​ដើម​ម៉ៃសាក់​ស្អា‌ណា‌នីម ដែល​នៅ​ជិត​កេដេស។

12. ខណៈ​នោះ មាន​គេ​ទៅ​ជម្រាប​ស៊ីសេ‌រ៉ាថា បារ៉ាក​ជា​កូន​អ័ប៊ី‌ណោម បាន​លើក​ទ័ព​ឡើង​ទៅ​ឯ​ភ្នំ​តាបោរ​ហើយ

13. នោះ​ស៊ីសេរ៉ា​ក៏​ប្រមូល​អស់​ទាំង​រទេះ​របស់​លោក គឺ​ជា​រទេះ​ដែក​៩០០ ព្រម​ទាំង​បណ្តា​ទ័ព ដែល​នៅ​ក្នុង​អំណាច​ខ្លួន ចាប់​តាំង​ពី​ហារ៉ូ‌សែត-កូយីម ទៅ​ដល់​ស្ទឹង​គីសុន

14. ឯ​ដេបូរ៉ា នាង​ប្រាប់​ដល់​បារ៉ាក​ថា ចូរ​ក្រោក​ឡើង នេះ​ហើយ​ជា​ថ្ងៃ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រគល់​ស៊ីសេរ៉ា​មក​ក្នុង​កណ្តាប់​ដៃ​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចេញ​នាំ​មុខ​អ្នក​ទៅ​ហើយ ដូច្នេះ បារ៉ាក​ក៏​ចុះ​ពី​ភ្នំ​តាបោរ​នាំ​មនុស្ស​ទាំង​១​ម៉ឺន​នាក់​ទៅ

15. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​បំបាក់​ទ័ព​ស៊ីសេរ៉ា និង​អស់​ទាំង​រទេះ​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក ឯ​ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​ខ្លួន​រត់​រួច​ទៅ

16. តែ​បារ៉ាក​ចេះ​តែ​ដេញ​តាម​រទេះ និង​ពួក​ពល​គេ​ទៅ​រហូត​ដល់​ហារ៉ូ‌សែត-កូយីម នោះ​ពួក​ពល​ទាំង​ប៉ុន្មាន​របស់​ស៊ីសេរ៉ា​ក៏​ស្លាប់​ដោយ​មុខ​ដាវ​អស់ គ្មាន​សល់​ដល់​ម្នាក់​ឡើយ។

17. រីឯ​ស៊ីសេរ៉ា លោក​បាន​រត់​ទៅ​ដល់​ត្រសាល​របស់​យ៉ាអែល ជា​ប្រពន្ធ​ហេប៊ើរ សាសន៍​កែន​នោះ ដ្បិត​យ៉ាប៊ីន​ជា​ស្តេច​ហាសោរ និង​ពួក​គ្រួ​ហេប៊ើរ ជា​សាសន៍​កែន បាន​មេត្រី​នឹង​គ្នា

18. យ៉ាអែល​ក៏​ចេញ​មក​ទទួល​ស៊ីសេរ៉ា ដោយ​ពាក្យ​ថា អញ្ជើញ​ចូល​លោក​ម្ចាស់​អើយ សូម​អញ្ជើញ​ចូល​ក្នុង​ផ្ទះ​ខ្ញុំ​មក កុំ​ខ្លាច​អ្វី​ឡើយ លោក​ក៏​ចូល​ទៅ​ក្នុង​ត្រសាល ជា​មួយ​នឹង​នាង ហើយ​នាង​យក​ផួយ​មក​គ្រប​ឲ្យ

19. លោក​សូម​ដល់​នាង​ថា សូម​ឲ្យ​ទឹក​មក​ខ្ញុំ​ផឹក​បន្តិច​ផង ដ្បិត​ខ្ញុំ​ស្រេក​ណាស់ នោះ​នាង​ក៏​បើក​ថង់​ស្បែក​ដាក់​ទឹក​ដោះ​ឲ្យ​លោក​ផឹក រួច​គ្រប​លោក​ទៅ​វិញ

20. លោក​អង្វរ​ដល់​នាង​ថា សូម​នាង​ឈរ​នៅ​មាត់​ទ្វារ​ត្រសាល បើ​មាន​អ្នក​ណា​មក​សួរ​រក​ថា មាន​អ្នក​ណា​នៅ​ទី​នេះ​ឬ​ទេ នោះ​សូម​ឆ្លើយ​ថា គ្មាន​ទេ រួច​លោក​ក៏​ដេក​លក់​ស៊ប់​ទៅ

21. ឯ​យ៉ាអែល​ជា​ប្រពន្ធ​ហេប៊ើរ នាង​ក៏​យក​ចំរ៉ឹង​ត្រសាល​១ និង​ញញួរ​កាន់​នៅ​ដៃ ដើរ​ថ្នមៗ ចូល​ទៅ​ឯ​លោក បោះ​ចំរ៉ឹង​នោះ​នៅ​ត្រង់​តើក ធ្លុះ​ទៅ​ដល់​ដី​ស្លាប់​ទៅ

22. រួច​មក កាល​បារ៉ាក​ដេញ​តាម​ស៊ីសេរ៉ា មក​ដល់​ហើយ នោះ​យ៉ាអែល នាង​ចេញ​ទៅ​ទទួល ដោយ​ពាក្យ​ថា សូម​អញ្ជើញ​មក​ណេះ ខ្ញុំ​នឹង​បង្ហាញ​មនុស្ស​ដែល​លោក​រក​នោះ លោក​ក៏​ចូល​ទៅ​ជា​មួយ​នឹង​នាង ឃើញ​ស៊ីសេរ៉ា​ដេក​ស្លាប់ នៅ​មាន​ទាំង​ចំរ៉ឹង​នៅ​នា​តើក​ផង។

23. ដូច្នេះ ព្រះ‌ទ្រង់​បាន​បង្ក្រាប​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ថ្ងៃ​នោះ​ឯង

24. ហើយ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​កាន់​តែ​មាន​កម្លាំង​ឡើង ឈ្នះ​យ៉ាប៊ីន ជា​ស្តេច​ស្រុក​កាណាន ទាល់​តែ​បាន​បំផ្លាញ​គេ​អស់​ទៅ។

About ពួក ចៅហ្វាយ Chapter 4

Read ពួក ចៅហ្វាយ Chapter 4 online from the Holy Bible. This chapter is part of the Book of ពួក ចៅហ្វាយ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ពួក ចៅហ្វាយ
Chapter: 4
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ពួក ចៅហ្វាយ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ពួក ចៅហ្វាយ Chapter 4 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ពួក ចៅហ្វាយ Chapter 4?

ពួក ចៅហ្វាយ Chapter 4 is part of the Book of ពួក ចៅហ្វាយ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ពួក ចៅហ្វាយ Chapter 4 online for free with easy chapter navigation.

More Chapters from ពួក-ចៅហ្វាយ

  1. ពួក ចៅហ្វាយ Chapter 19
  2. ពួក ចៅហ្វាយ Chapter 11
  3. ពួក ចៅហ្វាយ Chapter 6
  4. ពួក ចៅហ្វាយ Chapter 1
  5. ពួក ចៅហ្វាយ Chapter 12
  6. ពួក ចៅហ្វាយ Chapter 18
  7. ពួក ចៅហ្វាយ Chapter 10

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. យ៉ូប Chapter 9
  2. ហូសេ Chapter 14
  3. និក្ខមនំ Chapter 32
  4. ទំនុកដំកើង Chapter 27
  5. ទំនុកដំកើង Chapter 70
  6. អេសាយ Chapter 4
  7. ពួក ចៅហ្វាយ Chapter 21

Related Chapters & Readings

  1. ពង្សាវតារក្សត្រ ទី ១ Chapter 15
  2. ពេត្រុស ទី ១ Chapter 3
  3. ចោទិយកថា Chapter 6
  4. អេម៉ុស Chapter 2
  5. របាក្សត្រ ទី ១ Chapter 19
  6. របាក្សត្រ ទី ១ Chapter 24
  7. ភីលេម៉ូន Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *