Read សុភាសិត Chapter 14 Online
Read សុភាសិត Chapter 14 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.
Choose a Chapter
សុភាសិត 14
ជំពូក 14
1. គ្រប់ទាំងស្រីៗដែលមានប្រាជ្ញារមែងសង់ផ្ទះរបស់ខ្លួនឡើង តែស្ត្រីល្ងីល្ងើគេរំលំផ្ទះដោយដៃខ្លួនវិញ។
2. អ្នកណាដែលដើរដោយសេចក្ដីទៀងត្រង់របស់ខ្លួន នោះរមែងកោតខ្លាចដល់ព្រះយេហូវ៉ា តែអ្នកណាដែលប្រព្រឹត្តតាមផ្លូវវៀច នោះឈ្មោះថាមើលងាយទ្រង់វិញ។
3. នៅក្នុងមាត់របស់មនុស្សល្ងីល្ងើ នោះមានរំពាត់សម្រាប់បង្ក្រាបសេចក្ដីអំនួតរបស់វា តែបបូរមាត់មនុស្សប្រាជ្ញនឹងការពារខ្លួនគេវិញ។
4. ផ្ទះណាគ្មានគោ នោះក្រោលរមែងស្អាតល្អ តែគឺដោយកម្លាំងគោនោះឯង ដែលនឹងចម្រើនកើនឡើងបាន។
5. សាក្សីស្មោះត្រង់នឹងមិនកុហកឡើយ តែសាក្សីក្លែងក្លាយតែងតែពោលពាក្យភូតភរវិញ។
6. មនុស្សចំអក គេខំស្វែងរកប្រាជ្ញា តែមិនបានទេ ឯចំណេះវិញ នោះងាយដល់អ្នកណាដែលមានយោបល់។
7. ចូរចៀសចេញពីមនុស្សល្ងីល្ងើចុះ ដ្បិតនឹងឃើញមានចំណេះនៅបបូរមាត់វាមិនបាន។
8. ឯប្រាជ្ញារបស់មនុស្សវាងវៃ នោះគឺឲ្យបានយល់ផ្លូវរបស់ខ្លួន តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីឆបោកទទេ។
9. មនុស្សល្ងីល្ងើរមែងសើចឡកចំពោះអំពើបាប តែនៅក្នុងពួកមនុស្សសុចរិតតែងមានសេចក្ដីរាប់អានគ្នា។
10. ចិត្តមនុស្សរមែងស្គាល់សេចក្ដីជូរចត់របស់ខ្លួន ឯមនុស្សដទៃនឹងទទួលចំណែកក្នុងសេចក្ដីអំណររបស់ចិត្តនោះមិនបាន។
11. ផ្ទះរបស់មនុស្សអាក្រក់នឹងត្រូវរំលំ តែខ្ទមរបស់មនុស្សទៀងត្រង់នឹងចម្រើនកើនឡើងវិញ។
12. មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្ដីស្លាប់វិញ។
13. នៅវេលាកំពុងតែសើចសប្បាយ គង់តែចិត្តមានសេចក្ដីសៅសោកដែរ ហើយចុងបំផុតនៃសេចក្ដីអំណរ គឺជាធ្ងន់ទ្រូងវិញ។
14. អ្នកណាដែលមានចិត្តរសាយថយទៅវិញ នោះនឹងបានឆ្អែតក្នុងផ្លូវរបស់ខ្លួន តែមនុស្សល្អនឹងបានស្កប់ស្កល់អំពីក្នុងចិត្តខ្លួនឯងវិញ។
15. មនុស្សឆោតល្ងង់គេជឿគ្រប់ពាក្យទាំងអស់ តែមនុស្សមានគំនិតវាងវៃរមែងមើលផ្លូវខ្លួនដោយប្រយ័ត។
16. មនុស្សដែលមានប្រាជ្ញារមែងកោតខ្លាច ហើយក៏ចៀសចេញពីផ្លូវអាក្រក់ តែមនុស្សល្ងីល្ងើគេមានចិត្តចើងម៉ើង ហើយទុកចិត្តតែនឹងខ្លួនឯងវិញ។
17. អ្នកណាដែលរហ័សខឹង នោះតែងតែប្រព្រឹត្តឥតបើគិត ហើយមនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះរមែងជាទីស្អប់ដល់អ្នកដទៃ។
18. មនុស្សឆោតល្ងង់ គេគ្រងបានសេចក្ដីចម្កួត ទុកជាមរដក តែមនុស្សឆ្លៀវឆ្លាតបានពាក់តម្រិះជាមកុដវិញ។
19. មនុស្សអាក្រក់រមែងឱនចុះនៅចំពោះមនុស្សល្អ ហើយមនុស្សដែលប្រព្រឹត្តអំពើអាក្រក់ ក៏ក្រាបចុះនៅមាត់ទ្វារនៃមនុស្សសុចរិតដែរ។
20. មនុស្សក្រជាទីស្អប់ខ្ពើមដល់ទាំងអ្នកជិតខាងខ្លួនផង តែឯអ្នកមានវិញ គេមានមិត្តសំឡាញ់ច្រើន។
21. អ្នកណាដែលមើលងាយដល់អ្នកជិតខាង នោះឈ្មោះថាមានបាបហើយ តែអ្នកណាដែលមានចិត្តមេត្តាដល់មនុស្សទាល់ក្រ នោះរមែងសប្បាយវិញ។
22. មនុស្សដែលគិតគូរបង្កើតការអាក្រក់ នោះវង្វេងហើយទេតើ ប៉ុន្តែ ឯមនុស្សដែលគិតគូរបង្កើតការល្អវិញ នោះនឹងបានសេចក្ដីមេត្តា និងសេចក្ដីពិត។
23. អស់ទាំងការដែលខំធ្វើ សុទ្ធតែមានកម្រៃ តែសំដីទទេៗនាំឲ្យក្រខ្សត់វិញ។
24. ទ្រព្យសម្បត្តិជាមកុដដល់មនុស្សប្រាជ្ញ តែសេចក្ដីចម្កួតរបស់មនុស្សល្ងីល្ងើ នោះជាសេចក្ដីចម្កួតសុទ្ធ។
25. សាក្សីទៀងត្រង់រមែងដោះព្រលឹងមនុស្សឲ្យរួច តែសាក្សីមិនទៀងត្រង់នោះពោលពាក្យភូតភរវិញ។
26. មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ។
27. សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះជារន្ធទឹកនៃជីវិត ប្រយោជន៍ឲ្យបានរួចពីអន្ទាក់នៃសេចក្ដីស្លាប់។
28. ដែលស្តេចមានសិរីល្អ នោះគឺដោយមានរាស្ត្រជាច្រើន ឯចៅហ្វាយ បើគ្មានបណ្តាជន នោះត្រូវធ្លាក់ចុះវិញ។
29. អ្នកណាដែលមិនឆាប់ខឹង នោះឯងជាអ្នកប្រកបដោយយោបល់ច្រើន តែអ្នកណាដែលមានចិត្តឆុរឆេវនោះសំញែងសេចក្ដីចម្កួតរបស់ខ្លួនវិញ។
30. ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រំងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយដល់ឆ្អឹងវិញ។
31. អ្នកណាដែលសង្កត់សង្កិនមនុស្សក្រីក្រ នោះឈ្មោះថាប្រកួតនឹងព្រះដ៏បង្កើតខ្លួនមក តែអ្នកណាដែលមេត្តាដល់មនុស្សកំសត់ទុគ៌ត នោះជាអ្នកលើកតម្កើងទ្រង់វិញ។
32. មនុស្សអាក្រក់ត្រូវធ្លាក់ចុះ ដោយអំពើខូចអាក្រក់របស់ខ្លួន តែមនុស្សសុចរិតមានទីពំនាក់ក្នុងកាលដែលស្លាប់វិញ។
33. មានប្រាជ្ញាស្ថិតនៅក្នុងចិត្តរបស់មនុស្សដែលមានយោបល់ តែសេចក្ដីដែលនៅខាងក្នុងមនុស្សល្ងីល្ងើនោះរមែងសម្ដែងចេញមក។
34. សេចក្ដីសុចរិតរមែងលើកតម្កើងនគរ តែអំពើបាបជាទីគួរខ្មាសដល់សាសន៍ណាៗក៏ដោយ។
35. មហាក្សត្រតែងផ្តល់គុណដល់អ្នកបម្រើណាដែលប្រព្រឹត្តដោយអើពើ តែសេចក្ដីក្រោធរបស់ទ្រង់ នឹងទាស់ចំពោះអ្នកណាដែលបង្កើតហេតុឲ្យខ្មាសវិញ។
About សុភាសិត Chapter 14
Read សុភាសិត Chapter 14 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សុភាសិត
Chapter: 14
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សុភាសិត Chapter 14 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សុភាសិត Chapter 14?
សុភាសិត Chapter 14 is part of the Book of សុភាសិត in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សុភាសិត Chapter 14 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from សុភាសិត
- សុភាសិត Chapter 29
- សុភាសិត Chapter 8
- សុភាសិត Chapter 24
- សុភាសិត Chapter 5
- សុភាសិត Chapter 26
- សុភាសិត Chapter 25
- សុភាសិត Chapter 27