Read សុភាសិត Chapter 12 Online
Read សុភាសិត Chapter 12 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.
Choose a Chapter
សុភាសិត 12
ជំពូក 12
1. អ្នកណាដែលចូលចិត្តចំពោះសេចក្ដីប្រៀនប្រដៅ នោះក៏ស្រឡាញ់តម្រិះ តែអ្នកណាដែលស្អប់ដល់សេចក្ដីបន្ទោស នោះជាមនុស្សកំរោលវិញ។
2. មនុស្សល្អនឹងប្រកបដោយព្រះគុណនៃព្រះយេហូវ៉ា តែទ្រង់នឹងកាត់ទោសដល់មនុស្សណាដែលគិតគូរបង្កើតការអាក្រក់។
3. គ្មានមនុស្សណាបានតាំងមាំមួនឡើង ដោយសារអំពើអាក្រក់ទេ តែឫសនៃមនុស្សសុចរិតមិនត្រូវរលើងឡើយ។
4. ស្ត្រីមានចិត្តបរិសុទ្ធ នោះជាមកុដដល់ប្ដី តែស្ត្រីណាដែលនាំឲ្យមានសេចក្ដីខ្មាស នោះប្រៀបដូចជាសេចក្ដីពុករលួយនៅក្នុងឆ្អឹងរបស់ប្ដីវិញ។
5. អស់ទាំងគំនិតរបស់មនុស្សសុចរិត នោះសុទ្ធតែទៀងត្រង់ តែគំនិតរបស់មនុស្សអាក្រក់ នោះជាសេចក្ដីឆបោកវិញ។
6. ពាក្យសំដីរបស់មនុស្សអាក្រក់ សុទ្ធតែនិយាយពីការលបចាំកម្ចាយឈាម តែមាត់របស់មនុស្សទៀងត្រង់នឹងជួយឲ្យគេរួចវិញ។
7. មនុស្សអាក្រក់ត្រូវដួល ហើយមិននៅទៀតទេ តែផ្ទះរបស់មនុស្សសុចរិតបានស្ថិតស្ថេរនៅវិញ។
8. មនុស្សនឹងបានគេសរសើរតាមប្រាជ្ញារបស់ខ្លួន តែអ្នកណាដែលមានចិត្តវៀច នោះគេនឹងស្អប់វិញ។
9. អ្នកណាដែលគេរាប់អានតិច តែមានបាវបម្រើ នោះវិសេសជាជាងមនុស្សណាដែលតំកើងខ្លួន ប៉ុន្តែ ខ្វះខាតអាហារវិញ។
10. មនុស្សសុចរិតរមែងប្រណីដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
11. អ្នកណាដែលធ្វើស្រែខ្លួន នោះនឹងបានបាយជាបរិបូរ តែអ្នកណាដែលតាមសេចក្ដីឥតប្រយោជន៍ នោះគ្មានយោបល់វិញ។
12. ឯមនុស្សអាក្រក់ គេចង់បានរបឹបរបស់មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ តែឫសរបស់មនុស្សសុចរិត នោះបង្កើតផលផ្លែវិញ។
13. មានអន្ទាក់អាក្រក់នៅក្នុងអំពើរំលងរបស់បបូរមាត់ តែមនុស្សសុចរិតនឹងចេញរួចពីសេចក្ដីលំបាក។
14. មនុស្សនឹងបានស្កប់ចិត្តនឹងសេចក្ដីល្អ ដោយសារផលដែលកើតពីមាត់ខ្លួន ហើយកិច្ចការដែលដៃមនុស្សធ្វើ នោះនឹងបានសងដល់អ្នកនោះវិញ។
15. មនុស្សល្ងីល្ងើ រមែងឃើញផ្លូវរបស់ខ្លួនជាត្រឹមត្រូវហើយ តែអ្នកដែលមានប្រាជ្ញា នោះតែងស្តាប់សេចក្ដីដំបូន្មានវិញ។
16. សេចក្ដីគ្នាន់ក្នាញ់ក្នុងចិត្តមនុស្សល្ងីល្ងើ នោះបានសម្ដែងមកឲ្យឃើញភ្លាម តែមនុស្សឆ្លៀវឆ្លាតគេតែងគ្របបាំងសេចក្ដីខ្មាសវិញ។
17. អ្នកណាដែលពោលពាក្យពិត នោះរមែងសម្ដែងចេញនូវសេចក្ដីសុចរិត តែសាក្សីក្លែងក្លាយ នោះសម្ដែងសេចក្ដីកំភូតវិញ។
18. មានគេដែលពោលពាក្យឥតបើគិត ដូចជាចាក់ដោយដាវ តែសំដីរបស់មនុស្សប្រាជ្ញជាថ្នាំផ្សះវិញ។
19. បបូរមាត់ដែលបញ្ចេញសេចក្ដីពិត នោះនឹងបានតាំងជាប់នៅជានិច្ច តែអណ្តាតភូតភរ នោះនៅតែ១ភ្លែតទេ។
20. ការឆបោករមែងនៅក្នុងចិត្តនៃមនុស្សដែលគិតគូរបង្កើតការអាក្រក់ តែមានសេចក្ដីអំណរសម្រាប់មនុស្សដែលប្រឹក្សាឲ្យមានសេចក្ដីសុខ។
21. មនុស្សសុចរិតនឹងមិនត្រូវកើតមានសេចក្ដីភិតភ័យអន្តរាយឡើយ តែមនុស្សដែលប្រព្រឹត្តអាក្រក់នឹងបានឆ្អែតដោយការអាក្រក់។
22. បបូរមាត់ដែលពោលពាក្យភូតភរ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា តែពួកអ្នកដែលប្រព្រឹត្តដោយពិតត្រង់ នោះជាទីគាប់ដល់ព្រះហឫទ័យទ្រង់វិញ។
23. មនុស្សដែលមានគំនិត គេគ្របបាំងចំណេះរបស់ខ្លួន តែចិត្តរបស់មនុស្សល្ងីល្ងើ តែងតែប្រកាសពីសេចក្ដីល្ងង់វិញ។
24. ដៃរបស់មនុស្សព្យាយាមនឹងបានឡើងគ្រប់គ្រង តែមនុស្សខ្ជិលច្រអូសនឹងត្រូវទទួលការបម្រើវិញ។
25. ការទុក្ខដែលគ្របសង្កត់ចិត្ត នោះធ្វើឲ្យរួញថយចុះ តែពាក្យល្អ១ម៉ាត់នឹងធ្វើឲ្យរីករាយឡើង។
26. មនុស្សសុចរិតជាអ្នកចាំផ្លូវដល់អ្នកជិតខាង តែផ្លូវរបស់មនុស្សអាក្រក់រមែងនាំឲ្យវង្វេងវិញ។
27. មនុស្សខ្ជិលច្រអូស គេមិនអាំងសាច់របស់សត្វដែលខ្លួនចាប់បានទេ តែអ្វីៗដែលមនុស្សឧស្សាហ៍មាន នោះក៏រាប់ជាវិសេសវិញ។
28. ជីវិតស្ថិតនៅក្នុងផ្លូវនៃសេចក្ដីសុចរិត ហើយក្នុងផ្លូវច្រកនោះគ្មានសេចក្ដីស្លាប់ឡើយ។
About សុភាសិត Chapter 12
Read សុភាសិត Chapter 12 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សុភាសិត
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សុភាសិត Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សុភាសិត Chapter 12?
សុភាសិត Chapter 12 is part of the Book of សុភាសិត in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សុភាសិត Chapter 12 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 8
Explore More from សុភាសិត
- សុភាសិត Chapter 13
- សុភាសិត Chapter 18
- សុភាសិត Chapter 20
- សុភាសិត Chapter 5
- សុភាសិត Chapter 7
- សុភាសិត Chapter 15
- សុភាសិត Chapter 24