Read សុភាសិត Chapter 19 Online
Read សុភាសិត Chapter 19 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.
Choose a Chapter
សុភាសិត 19
ជំពូក 19
1. ឯមនុស្សទាល់ក្រដែលដើរតាមផ្លូវទៀងត្រង់ នោះវិសេសជាងមនុស្សដែលមានបបូរមាត់ចចើង ហើយចិត្តល្ងីល្ងើ។
2. មួយទៀត ការដែលចិត្តឥតមានចំណេះ នោះមិនគួរគប្បីទេ ហើយអ្នកណាដែលរហ័សឈានទៅ នោះជ្រួសផ្លូវហើយ។
3. សេចក្ដីចម្កួតរបស់មនុស្សរមែងបង្ខូចផ្លូវខ្លួនទៅ ហើយអ្នកនោះក៏អន់ចិត្តចំពោះព្រះយេហូវ៉ាដែរ។
4. ការដែលមានទ្រព្យសម្បត្តិ នោះនាំឲ្យមានមិត្តភក្តិកើនឡើង តែមនុស្សក្រត្រូវពង្រាត់ពីពួកមិត្តភក្តិវិញ។
5. សាក្សីភូតភរនឹងមិនរួចចាកទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហកក៏នឹងគេចមិនរួចដែរ។
6. មនុស្សជាច្រើននឹងខំយកចិត្តរបស់មនុស្សសទ្ធា ហើយអ្នកណាក៏ដោយ ក៏ជាមិត្តសំឡាញ់នឹងអ្នកដែលចែកអំណោយទានដែរ។
7. អស់ទាំងបងប្អូនរបស់អ្នកទាល់ក្រក៏ស្អប់អ្នកនោះ ចំណង់បើមិត្តភក្តិ តើនឹងឃ្លាតចេញឆ្ងាយពីអ្នកនោះជាជាងអម្បាលម៉ានទៅទៀត អ្នកនោះនឹងតាមទៅអង្វរ តែគេគេចបាត់ទៅ។
8. អ្នកណាដែលបានប្រាជ្ញា នោះជាអ្នកស្រឡាញ់ដល់ព្រលឹងខ្លួន អ្នកណាដែលរក្សាយោបល់ទុក នោះនឹងបានសេចក្ដីល្អ។
9. សាក្សីភូតភរនឹងមិនរួចចាកពីទោសឡើយ ហើយអ្នកណាដែលពោលពាក្យកុហកនឹងត្រូវវិនាសទៅ។
10. ការដែលអាស្រ័យនៅដោយរុងរឿង នោះមិនសមនឹងមនុស្សល្ងីល្ងើទេ ចំណង់បើខ្ញុំកំដរ ដែលមានអំណាចលើអ្នកធំ តើមិនសមគួរជាជាងអម្បាលម៉ានទៅ។
11. សតិបញ្ញារបស់មនុស្សនឹងនាំឲ្យយឺតនឹងខឹង អ្នកនោះក៏តែងមានចិត្តអរ ដោយមិនប្រកាន់ទោសវិញ។
12. សេចក្ដីក្រោធនៃស្តេច ធៀបដូចជាសូរគ្រហឹមនៃសិង្ហ តែព្រះគុណទ្រង់ដូចជាទឹកសន្សើមនៅលើស្មៅវិញ។
13. កូនល្ងីល្ងើជាទីអន្តរាយដល់ឪពុក ហើយការឌុកដាន់របស់ប្រពន្ធ ក៏ដូចជាទឹកស្រក់តក់ៗមកជានិច្ច។
14. ផ្ទះសំបែង និងទ្រព្យសម្បត្តិ ជាមរដកមកពីឪពុកតែប្រពន្ធដែលឆ្លៀវឆ្លាត នោះហើយជាអំណោយទានមកពីព្រះយេហូវ៉ា។
15. សេចក្ដីខ្ជិលច្រអូសរមែងធ្វើឲ្យមនុស្សលក់ស្និទ្ធទៅ ហើយអ្នកណាដែលទទេៗ នោះនឹងត្រូវអត់ឃ្លាន។
16. អ្នកណាដែលកាន់តាមក្រឹត្យវិន័យ នោះឈ្មោះថារក្សាព្រលឹងខ្លួន តែអ្នកណាដែលមិនប្រយ័តនឹងផ្លូវប្រព្រឹត្តរបស់ខ្លួន នោះនឹងត្រូវស្លាប់វិញ។
17. អ្នកណាដែលមានចិត្តអាណិតចែកដល់ពួកទាល់ក្រ នោះឈ្មោះថាថ្វាយឲ្យព្រះយេហូវ៉ាខ្ចី ទ្រង់នឹងតបស្នងសងគុណអ្នកនោះវិញ។
18. ចូរវាយផ្ចាលកូន ក្នុងកាលដែលនៅមានសង្ឃឹមឲ្យវារាងចាលនៅឡើយ មិនគួរនឹងលើកលែងចោលវាឲ្យត្រូវវិនាសទេ។
19. អ្នកណាដែលមានចិត្តក្រោធជាខ្លាំង នោះនឹងត្រូវរងទោស ដ្បិតបើឯងជួយវាឲ្យរួច នោះនឹងត្រូវជួយតទៅទៀត។
20. ចូរស្តាប់សេចក្ដីដំបូន្មាន ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។
21. នៅក្នុងចិត្តមនុស្សតែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មាននៃព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
22. សេចក្ដីដែលនាំឲ្យគេរកពឹងដល់មនុស្សណា នោះគឺជាសេចក្ដីសប្បុរសរបស់អ្នកនោះឯង ហើយមនុស្សទាល់ក្ររមែងវិសេសជាងមនុស្សភូតភរ។
23. សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា នោះប្រោសឲ្យមានជីវិត ហើយអ្នកណាដែលមានសេចក្ដីនោះនឹងនៅតែមានចិត្តស្កប់ស្កល់ជានិច្ច ឥតមានសេចក្ដីអាក្រក់ណាមកលើខ្លួនឡើយ។
24. មនុស្សខ្ជិលច្រអូសគេលូកដៃទៅក្នុងចាន ហើយមិនដកមក សូម្បីតែនឹងបញ្ចុកមាត់ខ្លួនផង។
25. ចូរវាយមនុស្សចំអកមើលងាយ នោះមនុស្សខ្លៅល្ងង់នឹងចេះប្រយ័តឡើង ចូរបន្ទោសដល់អ្នកណាដែលមានយោបល់ អ្នកនោះនឹងស្តាប់បានតាមលំអាន។
26. អ្នកណាដែលបំផ្លាញឪពុកខ្លួន ហើយបណ្តេញម្តាយចេញ នោះជាកូនដែលនាំឲ្យមានសេចក្ដីខ្មាស និងសេចក្ដីដំណៀល។
27. កូនអើយ ចូរលែងស្តាប់តាមសេចក្ដីដំបូន្មានដែលនាំឲ្យវង្វេងពីផ្លូវនៃតម្រិះចេញ។
28. សាក្សីកោងកាចគេចំអកមើលងាយចំពោះសេចក្ដីយុត្តិធម៌ ហើយមាត់របស់មនុស្សអាក្រក់ក៏ត្របាក់លេបអំពើទុច្ចរិតដែរ។
29. សេចក្ដីវិនិច្ឆ័យបានបម្រុងជាស្រេចសម្រាប់មនុស្សចំអក ហើយការវាយដោយរំពាត់ក៏សម្រាប់ខ្នងនៃមនុស្សល្ងីល្ងើ។
About សុភាសិត Chapter 19
Read សុភាសិត Chapter 19 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សុភាសិត
Chapter: 19
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សុភាសិត Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សុភាសិត Chapter 19?
សុភាសិត Chapter 19 is part of the Book of សុភាសិត in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សុភាសិត Chapter 19 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 8
- ហូសេ Chapter 6
- សាស្តា Chapter 1
- ហូសេ Chapter 12
Explore More from សុភាសិត
- សុភាសិត Chapter 26
- សុភាសិត Chapter 6
- សុភាសិត Chapter 13
- សុភាសិត Chapter 27
- សុភាសិត Chapter 23
- សុភាសិត Chapter 14
- សុភាសិត Chapter 8