សុភាសិត Chapter 26

For English

Read សុភាសិត Chapter 26 Online

Read សុភាសិត Chapter 26 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.

Choose a Chapter

សុភាសិត 26

ជំពូក 26

1. ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចម្រូូត​មិន​សម​យ៉ាង​ណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ

2. ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​សេចក្ដី​បណ្តាសា​ឥត​ហេតុ មិន​ទំ​ជាប់​ឡើយ​ក៏​យ៉ាង​នោះ​ដែរ

3. មាន​ត្មោង​សម្រាប់​សេះ មាន​បង្ហៀរ​សម្រាប់​លា ហើយ​រំពាត់​ក៏​សម្រាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។

4. កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ តាម​សេចក្ដី​ចម្កួត​របស់​វា​ឡើយ ក្រែង​ឯង​ក៏​បាន​ដូច​ជា​វា​ដែរ

5. ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្ដី​ចម្កួត​របស់​វា​ចុះ ក្រែង​វា​មើល​ខ្លួន​ដោយ​សេចក្ដី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា

6. អ្នក​ណា​ដែល​ប្រើ​មនុស្ស​ល្ងី‌ល្ងើ​ឲ្យ​នាំ​ដំណឹង​ទៅ នោះ​ឈ្មោះ​ថា កាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ក៏​ផឹក​ស្រូប​សេចក្ដី​អន្តរាយ​ដែរ

7. ជើង​របស់​មនុស្ស​ដែល​ដើរ​ចាក់​ខ្ញើច បាន​ខ្សោយ​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

8. អ្នក​ដែល​ចង​ក្រួស​ភ្ជាប់​ក្នុង​ខ្សែ​ដង្ហក់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​លើក​មុខ​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

9. បន្លា​មុត​ចូល​ក្នុង​ដៃ​របស់​មនុស្ស​ស្រវឹង​ជា​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

10. ពល​ធ្នូ ម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់​ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ល្ងី‌ល្ងើ និង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ក៏​យ៉ាង​នោះ​ដែរ

11. មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចម្កួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ

12. ឯង​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ​ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

13. មនុស្ស​ខ្ជិល​ច្រអូស​តែង​តែ​ថា មាន​សិង្ហ​១​នៅ​កណ្តាល​ថ្នល់ មាន​សិង្ហ​១​នៅ​ត្រង់​ផ្លូវ

14. មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បំរាស​ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ​ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ

15. មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​ដែល​ដក​មក​បញ្ចុក​មាត់​វិញ​នោះ​ក៏​រួយ​ដៃ​ដល់​គេ​ណាស់

16. មនុស្ស​ខ្ជិល​ច្រអូស​គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ជា​ជាង​មនុស្ស​៧​នាក់​ដែល​តប​ឆ្លើយ​ដោយ​វាង‌វៃ។

17. អ្នក​ណា​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រម​ទុក​ឲ្យ​ខ្លួន​ក្តៅ​ក្រហាយ ដោយ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​ដទៃ នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ចាប់​ត្រចៀក​ឆ្កែ

18. មនុស្ស​ដែល​បញ្ឆោត​អ្នក​ជិត​ខាង រួច​ពោល​ថា អញ​គ្រាន់​តែ​ធ្វើ​លេង​ទេ​តើ

19. នោះ​ប្រៀប​ដូច​ជា​មនុស្ស​ឆ្កួត​ដែល​បោះ​កម្ចាយ​អង្កត់​ឧស​កំពុង​ឆេះ ព្រម​ទាំង​ព្រួញ និង​សេចក្ដី​ស្លាប់​ផង

20. ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្ដី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ

21. មនុស្ស​ដែល​ចេះ​តែ​រក​រឿង គេ​រមែង​អុច‌អាល​ឲ្យ​មាន​សេចក្ដី​ទាស់‌ទែង​គ្នា ឧបមា​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ

22. ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ពិសា ក៏​ចុះ​ទៅ​ដល់​ខាង​ក្នុង​របស់​មនុស្ស

23. មាន​បបូរ​មាត់​ហៃ​និយាយ ហើយ​ចិត្ត​អាក្រក់ នោះ​ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។

24. អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្ដី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ

25. កាល​ណា​អ្នក​នោះ​ពោល​ពាក្យ​ល្អ នោះ​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​នៅ​ក្នុង​ចិត្ត​គេ​មាន​សេចក្ដី​គួរ​ស្អប់​ខ្ពើម​៧​មុខ

26. ទោះ​បើ​សេចក្ដី​សំអប់​របស់​គេ​បាន​គ្រប​បាំង​ដោយ​ពុត​មាយា​ក៏​ដោយ គង់​តែ​សេចក្ដី​អាក្រក់​របស់​គេ​នឹង​សម្ដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ដែរ

27. អ្នក​ណា​ដែល​ជីក​រណ្តៅ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ប្រមៀល​ថ្ម ថ្ម​នោះ​នឹង​រមៀល​ត្រឡប់​មក​កិន​ខ្លួន​វិញ

28. ឯ​អណ្តាត​ភូត‌ភរ នោះ​រមែង​ស្អប់​ដល់​ពួក​អ្នក​ដែល​វា​បាន​ធ្វើ​ទុក្ខ​នោះ ហើយ​មាត់​បញ្ចើច​តែង​តែ​បណ្តាល​ឲ្យ​វិនាស។

About សុភាសិត Chapter 26

Read សុភាសិត Chapter 26 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: សុភាសិត
Chapter: 26
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading សុភាសិត Chapter 26 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is សុភាសិត Chapter 26?

សុភាសិត Chapter 26 is part of the Book of សុភាសិត in the Holy Bible.

Can I read this chapter online?

Yes. You can read the complete សុភាសិត Chapter 26 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. ហូសេ Chapter 8
  5. ហូសេ Chapter 6
  6. សាស្តា Chapter 1
  7. ហូសេ Chapter 12

Explore More from សុភាសិត

  1. សុភាសិត Chapter 7
  2. សុភាសិត Chapter 14
  3. សុភាសិត Chapter 27
  4. សុភាសិត Chapter 29
  5. សុភាសិត Chapter 6
  6. សុភាសិត Chapter 4
  7. សុភាសិត Chapter 11

Related Chapters & Readings

  1. អេសាយ Chapter 20
  2. យេរេមា Chapter 13
  3. យេរេមា Chapter 44
  4. សាំយូអែល ទី ១ Chapter 1
  5. នេហេមា Chapter 1
  6. លោកុប្បត្តិ Chapter 18
  7. សាំយូអែល ទី ១ Chapter 23
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *