Read សុភាសិត Chapter 27 Online
Read សុភាសិត Chapter 27 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of សុភាសិត and the Holy Bible online.
Choose a Chapter
សុភាសិត 27
ជំពូក 27
1. កុំឲ្យអួតខ្លួនពីថ្ងៃស្អែក ដ្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេ។
2. ទុកឲ្យមនុស្សឯទៀតសរសើរឯងចុះ កុំឲ្យមាត់ឯងសរសើរខ្លួនឡើយ គឺជាអ្នកដទៃ មិនមែនជាបបូរមាត់របស់ឯងឡើយ។
3. ដុំថ្មជារបស់ធ្ងន់ ហើយខ្សាច់ក៏មានទំងន់ដែរ តែសេចក្ដីកំហឹងរបស់មនុស្សល្ងីល្ងើ នោះធ្ងន់ជាងទាំង២មុខនោះទៅទៀត។
4. សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
5. ការដែលត្រូវបន្ទោសនៅកណ្តាលជំនុំ នោះវិសេសជាងសេចក្ដីស្រឡាញ់លាក់កំបាំង។
6. របួសដែលមិត្តសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្ដីបញ្ឆោតវិញ។
7. អ្នកណាដែលឆ្អែតហើយ ទោះទាំងសំណុំឃ្មុំក៏ណាយចិត្តដែរ តែឯអ្នកណាដែលឃ្លាន ទោះទាំងរបស់ជូរល្វីងក៏ផ្អែមដល់គេវិញ។
8. មនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួន នោះប្រៀបដូចជាសត្វហើរ ដែលវង្វេងឆ្ងាយពីសំបុកវាដែរ។
9. ប្រេងលាប និងទឹកអប់ នោះនាំឲ្យចិត្តរីករាយឡើង ឯសេចក្ដីផ្អែមល្ហែមនៃសេចក្ដីដាស់តឿនដ៏អស់ពីចិត្តរបស់ភឿនមិត្តក៏ដូច្នោះដែរ។
10. ឯមិត្តភក្តិរបស់ខ្លួន និងមិត្តភក្តិរបស់ឪពុក នោះកុំឲ្យបោះបង់ចោលឡើយ ក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងក្នុងគ្រាដែលឯងកើតមានសេចក្ដីទុក្ខព្រួយដែរ អ្នកមួយដែលនៅជិតខាងខ្លួន នោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញ។
11. កូនអើយ ចូរឲ្យឯងមានប្រាជ្ញាឡើង ហើយឲ្យចិត្តអញបានរីករាយចុះ ដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលត្មះដល់អញ។
12. មនុស្សដែលមានគំនិតឆ្លៀវឆ្លាតគេឃើញការអាក្រក់មក ក៏ពួនខ្លួន តែមនុស្សល្ងង់ខ្លៅគេចេះតែដើរទៅ ហើយក៏ត្រូវមានទុក្ខ។
13. ចូរទទួលបញ្ចាំអាវរបស់អ្នកដែលធានាឲ្យមនុស្សដទៃ ហើយទទួលរបស់បញ្ចាំពីអ្នកដែលសន្យាជំនួសអ្នកក្រៅចុះ។
14. បើអ្នកណាក្រោកពីព្រលឹមស្រាង និងឲ្យពរដល់មិត្តសំឡាញ់ដោយសំឡេងខ្លាំង នោះនឹងបានរាប់ជាពាក្យជេរដល់គេវិញ។
15. ទឹកដែលស្រក់ចុះតក់ៗជានិច្ច នៅថ្ងៃភ្លៀងច្រើន ហើយស្ត្រីដែលចេះតែរករឿង នោះក៏ដូចគ្នា
16. អ្នកណាដែលចង់ឃាត់នាង នោះឃាត់តែខ្យល់ទេ ហើយដៃអ្នកនោះចាប់ក្តាប់ប្រេងប៉ុណ្ណោះ។
17. ដែករមែងសំលៀងដែក ឯមនុស្សក៏ធ្វើឲ្យមិត្តសំឡាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរ។
18. អ្នកណាដែលថែទាំដើមល្វា អ្នកនោះនឹងបានផ្លែបរិភោគ ហើយអ្នកណាដែលបម្រើចៅហ្វាយខ្លួនដោយល្អ នោះនឹងបានកិត្តិសព្ទ។
19. មុខឆ្លុះឃើញមុខនៅក្នុងទឹកជាយ៉ាងណា នោះចិត្តរបស់មនុស្សក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរ។
20. ស្ថានឃុំព្រលឹងមនុស្សស្លាប់ ហើយនិងទីវិនាសនោះមិនចេះស្កប់ស្កល់ឡើយ ឯភ្នែកនៃមនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរ។
21. មានបាវដីសម្រាប់សំរងប្រាក់ ហើយមានឡសម្រាប់មាស តែនឹងស្គាល់មនុស្សបានដោយសារតែសេចក្ដីដែលគេសរសើរពីអ្នកនោះទេ។
22. ទោះបើនឹងបុកមនុស្សល្ងីល្ងើនៅក្នុងត្បាល់ជាមួយនឹងស្រូវក៏ដោយ គង់តែសេចក្ដីចម្កួតរបស់វាមិនព្រមរបកចេញពីវាឡើយ។
23. ចូរមានចិត្តខ្នះខ្នែងឲ្យស្គាល់សណ្ឋាននៃហ្វូងចៀមឯង ហើយឲ្យថែមើលហ្វូងគោឯងឲ្យល្អចុះ
24. ដ្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេ តើមកុដស្តេចនៅជាប់អស់ទាំងដំណតទៅឬ
25. ឯស្មៅក្រៀមគេដឹកយកទៅ រួចស្មៅខ្ចីលូតលាស់ឡើង ហើយគេប្រមូលស្មៅព្រៅពីភ្នំមកដែរ
26. កូនចៀមទាំងប៉ុន្មាននឹងបានសម្រាប់ធ្វើជាសម្លៀកបំពាក់ដល់ឯង ឯពពែឈ្មោលក៏សម្រាប់សងថ្លៃចម្ការដែរ
27. ហើយនិងមានទឹកដោះពពែ ល្មមទុកជាអាហារដល់ឯង គឺជាអាហារសម្រាប់គ្រួសារឯង ហើយសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀត។
About សុភាសិត Chapter 27
Read សុភាសិត Chapter 27 online from the Holy Bible. This chapter is part of the Book of សុភាសិត in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: សុភាសិត
Chapter: 27
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading សុភាសិត. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading សុភាសិត Chapter 27 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is សុភាសិត Chapter 27?
សុភាសិត Chapter 27 is part of the Book of សុភាសិត in the Holy Bible.
Can I read this chapter online?
Yes. You can read the complete សុភាសិត Chapter 27 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 8
- ហូសេ Chapter 6
- ហូសេ Chapter 12
Explore More from សុភាសិត
- សុភាសិត Chapter 19
- សុភាសិត Chapter 9
- សុភាសិត Chapter 3
- សុភាសិត Chapter 18
- សុភាសិត Chapter 31
- សុភាសិត Chapter 1
- សុភាសិត Chapter 17