លោកុប្បត្តិ Chapter 32

For English

Read លោកុប្បត្តិ Chapter 32 Online

Read លោកុប្បត្តិ Chapter 32 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.

Choose a Chapter

លោកុប្បត្តិ 32

ជំពូក 32

1. ឯ​យ៉ាកុប​គាត់​ក៏​ធ្វើ​ដំណើរ​ត​ទៅ ហើយ​មាន​ពួក​ទេវតា​របស់​ព្រះ​មក​ជួប​នឹង​គាត់

2. កាល​ឃើញ​ហើយ​នោះ​គាត់​និយាយ​ថា នេះ​ជា​ពួក​ពល​របស់​ព្រះ គាត់​ក៏​ហៅ​កន្លែង​នោះ​ថា ម៉ាហា‌ណែម ។

3. យ៉ាកុប​ចាត់​អ្នក​បម្រើ​ទៅ​មុន ឲ្យ​ទៅ​ឯ​អេសាវ​ជា​បង​នៅ​វាល​អេដុម​ក្នុង​ស្រុក​សៀរ

4. ដោយ​បង្គាប់​ថា ចូរ​ឯង​រាល់​គ្នា​ជម្រាប​ដល់​អេសាវ ជា​លោក​ម្ចាស់​អញ យ៉ាង​នេះ​ថា យ៉ាកុប​ជា​អ្នក​បម្រើ​របស់​លោក​ផ្តាំ​មក​ដូច្នេះ​ថា ខ្ញុំ​បាន​នៅ​ជា​មួយ​នឹង​ឡាបាន់​ដរាប​ដល់​ឥឡូវ​នេះ

5. ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​បាវ​ប្រុស​ស្រី ខ្ញុំ​បាន​ចាត់​គេ​មក​ជម្រាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​លោក

6. ពួក​អ្នក​បម្រើ​ក៏​ត្រឡប់​មក​ឯ​យ៉ាកុប​វិញ​ជម្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ដល់​អេសាវ​ជា​បង​លោក​ហើយ លោក​ក៏​អញ្ជើញ​មក​ដែរ ព្រម​ទាំង​នាំ​មនុស្ស​៤០០​នាក់​មក​ជា​មួយ​ផង

7. នោះ​យ៉ាកុប​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ហើយ​មាន​សេចក្ដី​ថប់​ព្រួយ​ក្នុង​ទ្រូង ក៏​ចែក​ពួក​គាត់ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ និង​អូដ្ឋ​ជា​២​ពួក

8. ដោយ​គិត​ថា បើ​អេសាវ​មក​វាយ​ពួក​១ នោះ​ពួក​១​ទៀត​នឹង​រត់​រួច​បាន

9. យ៉ាកុប​ក៏​ទូល​ថា ឱ​ព្រះ​នៃ​អ័ប្រា‌ហាំ​ជីតា​ទូល‌បង្គំ ជា​ព្រះ​នៃ​អ៊ីសាក​ឪពុក​ទូល‌បង្គំ ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ទូល‌បង្គំ​ថា ចូរ​វិល​ទៅ​ឯ​ញាតិ‌សន្តាន​ឯង​នៅ​ស្រុក​ឯង​វិញ​ទៅ នោះ​អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង

10. ទូល‌បង្គំ​មិន​គួរ​ឲ្យ​បាន​អស់​ទាំង​សេចក្ដី​សប្បុរស និង​អស់​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ដែល​ទ្រង់​បាន​ផ្តល់​មក​ទូល‌បង្គំ​ជា​អ្នក​បម្រើ​ទ្រង់​ទេ ដ្បិត​ទូល‌បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ មាន​តែ​ដំបង​១​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូល‌បង្គំ​បាន​កើត​ជា​២​ពួក​ហើយ

11. សូម​ទ្រង់​ប្រោស​ឲ្យ​ទូល‌បង្គំ​រួច​ពី​កណ្តាប់​ដៃ​នៃ​អេសាវ​ជា​បង ដ្បិត​ទូល‌បង្គំ​ខ្លាច​ក្រែង​គាត់​មក​វាយ​ពួក​ទូល‌បង្គំ​នេះ ទាំង​ម្តាយ ទាំង​កូន​ផង

12. ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ថា អញ​នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង​ជា​ពិត​ប្រាកដ ហើយ​និង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​គ្នា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ​ដែល​ប្រមាណ​មិន​បាន។

13. យប់​នោះ គាត់​សំណាក់​នៅ​ទី​នោះ រួច​ក៏​យក​របស់​ទ្រព្យ​គាត់​ខ្លះ​ទុក​ជា​ជំនូន​សម្រាប់​ជូន​ដល់​អេសាវ​ជា​បង

14. គឺ​ពពែ​ញី​២០០ ពពែ​ឈ្មោល​២០ ចៀម​ញី​២០០ ចៀម​ឈ្មោល​២០

15. អូដ្ឋ​ញី​ដែល​បំបៅ​កូន​៣០ ព្រម​ទាំង​កូន​ផង គោ​ញី​៤០ គោ​ឈ្មោល​១០ លា​ញី​២០ និង​កូន​លា​១០

16. គាត់​ប្រគល់​សត្វ​ទាំង​នោះ ទៅ​ក្នុង​ដៃ​នៃ​ពួក​បម្រើ​គាត់​ដោយ​ហ្វូងៗ ហើយ​ប្រាប់​ពួក​បាវ​នោះ​ថា ចូរ​ឆ្លង​ទៅ​មុន​អញ ដើរ​ឲ្យ​ដាច់​ពី​គ្នា​ដោយ​ពួកៗ

17. គាត់​ក៏​បង្គាប់​ដល់​អ្នក​ដែល​ដើរ​មុន​គេ​ថា កាល​ណា​អេសាវ​បង​អញ​មក​ជួប​នឹង​ឯង ហើយ​សួរ​ថា ឯង​ជា​ពួក​របស់​អ្នក​ណា ហើយ​ទៅ​ឯ​ណា តើ​ហ្វូង​សត្វ​នៅ​មុខ​ឯង​ទាំង​នេះ​ជា​របស់​ផង​អ្នក​ណា

18. នោះ​ត្រូវ​ជម្រាប​ថា នេះ​ជា​របស់​ផង​យ៉ាកុប​ជា​អ្នក​បម្រើ​លោក គឺ​ជា​ជំនូន​ផ្ញើ​មក​ជូន​ដល់​អេសាវ​ជា​លោក​ម្ចាស់​ខ្ញុំ ហើយ​មើល លោក​ក៏​អញ្ជើញ​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ

19. គាត់​បង្គាប់​អ្នក​ទី​២​ដូច្នោះ​ដែរ ព្រម​ទាំង​អ្នក​ទី​៣ និង​ពួក​អ្នក​ដែល​ដើរ​តាម​ហ្វូង​សត្វ​ទាំង​អស់​ផង​ថា កាល​ណា​ឃើញ​អេសាវ នោះ​ចូរ​ជម្រាប​តាម​ពាក្យ​នេះ​ដូច​គ្នា

20. គឺ​ត្រូវ​ជម្រាប​លោក​ថា មើល យ៉ាកុប​ជា​អ្នក​បម្រើ​លោក​ក៏​មក​តាម​ក្រោយ​យើង​ខ្ញុំ​ដែរ នេះ​ដ្បិត​គាត់​គិត​ថា អញ​នឹង​រំងាប់​ចិត្ត​បង ដោយ​ជំនូន​ដែល​ទៅ​មុខ​អញ រួច​អញ​នឹង​ឃើញ​មុខ​បង នោះ​ប្រហែល​ជា​នឹង​ទទួល​អញ​ដោយ​ស្រួល​ហើយ

21. ដូច្នេះ ជំនូន​នោះ​ក៏​ឆ្លង​ទៅ​មុន​គាត់ តែ​ឯ​ខ្លួន​គាត់ បាន​ដេក​នៅ​ក្នុង​ទី​សំណាក់​នោះ​១​យប់​សិន

22. រួច​គាត់​ក្រោក​ឡើង​ទាំង​យប់ នាំ​យក​ប្រពន្ធ​ទាំង​២ និង​បាវ​ស្រី​ទាំង​២ ព្រម​ទាំង​កូន​គាត់​ទាំង​១១​នាក់ ឆ្លង​ស្ទឹង​យ៉ាបុក​ត្រង់​ផ្លូវ​ឆ្លង​ទៅ

23. គាត់​នាំ​អ្នក​ទាំង​នោះ​ទៅ​ឲ្យ​ឆ្លង​ស្ទឹង ហើយ​ក៏​ឲ្យ​គេ​យក​អីវ៉ាន់​គាត់​ឆ្លង​ទៅ​ដែរ។

24. ដូច្នេះ យ៉ាកុប​នៅ​តែ​ម្នាក់​ឯង ហើយ​មាន​ម្នាក់​មក​ចំបាប់​នឹង​គាត់​រហូត​ដល់​ភ្លឺ

25. កាល​អ្នក​នោះ​ឃើញ​ថា​មិន​ឈ្នះ​គាត់​ទេ នោះ​ក៏​ពាល់​ត្រង់​សន្លាក់​ត្រគាក​គាត់ ហើយ​សន្លាក់​ត្រគាក​ក៏​ថ្លស់​ក្នុង​ខណៈ​ដែល​កំពុង​តែ​ចំបាប់​គ្នា​នោះ

26. អ្នក​នោះ​និយាយ​ថា ចូរ​លែង​ឲ្យ​អញ​ទៅ ដ្បិត​ភ្លឺ​ហើយ តែ​គាត់​ឆ្លើយ​ថា ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​បាន​ឲ្យ​ពរ​ដល់​ខ្ញុំ​សិន

27. អ្នក​នោះ​សួរ​គាត់​ថា ឯង​ឈ្មោះ​អី គាត់​ឆ្លើយ​ថា ខ្ញុំ​ឈ្មោះ​យ៉ាកុប

28. រួច​អ្នក​នោះ​ប្រាប់​ថា ឈ្មោះ​ឯង​មិន​ត្រូវ​ហៅ​ថា​យ៉ាកុប​ទៀត​ទេ គឺ​ត្រូវ​ហៅ​ថា អ៊ីស្រា‌អែល​វិញ ពី​ព្រោះ​ឯង​មាន​អំណាច​ចំពោះ​ព្រះ​ហើយ​និង​មនុស្ស ក៏​បាន​ឈ្នះ​ផង

29. យ៉ាកុប​ក៏​សួរ​អ្នក​នោះ​ដែរ​ថា សូម​លោក​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ដឹង​ផង តែ​អ្នក​នោះ​តប​មក​វិញ​ថា ហេតុ​អ្វី​បាន​ជា​សួរ​រក​ឈ្មោះ​អញ រួច​ក៏​ឲ្យ​ពរ​ដល់​គាត់​នៅ​ទី​នោះ

30. យ៉ាកុប​គាត់​ហៅ​កន្លែង​នោះ​ថា ព្នីអែល ដ្បិត​គាត់​នឹក​ថា អញ​បាន​ឃើញ​ព្រះ​នៅ​ប្រទល់​មុខ ហើយ​ជីវិត​អញ​បាន​គង់‌វង្ស​នៅ

31. កាល​គាត់​ឆ្លង​ត្រង់​ព្នីអែល​រួច​ហើយ នោះ​ថ្ងៃ​បាន​រះ​ឡើង គាត់​ក៏​ដើរ​ខ្ញើចៗ

32. ហេតុ​នោះ​បាន​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​មិន​ដែល​ស៊ី​សាច់​ត្រគាក ដែល​នៅ​ត្រង់​សន្លាក់​ត្រគាក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ពី​ព្រោះ​ទ្រង់​បាន​ពាល់​សាច់​ត្រង់​សន្លាក់​ត្រគាក​របស់​យ៉ាកុប។

About លោកុប្បត្តិ Chapter 32

Read លោកុប្បត្តិ Chapter 32 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: លោកុប្បត្តិ
Chapter: 32
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading លោកុប្បត្តិ Chapter 32 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is លោកុប្បត្តិ Chapter 32?

លោកុប្បត្តិ Chapter 32 is part of the Book of លោកុប្បត្តិ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete លោកុប្បត្តិ Chapter 32 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. សាស្តា Chapter 1
  4. ហូសេ Chapter 6
  5. ហូសេ Chapter 4
  6. ហូសេ Chapter 12
  7. ហូសេ Chapter 10

Explore More from លោកុប្បត្តិ

  1. លោកុប្បត្តិ Chapter 35
  2. លោកុប្បត្តិ Chapter 50
  3. លោកុប្បត្តិ Chapter 33
  4. លោកុប្បត្តិ Chapter 9
  5. លោកុប្បត្តិ Chapter 24
  6. លោកុប្បត្តិ Chapter 43
  7. លោកុប្បត្តិ Chapter 8

Related Chapters & Readings

  1. យ៉ូស្វេ Chapter 7
  2. អេសាយ Chapter 41
  3. យ៉ូស្វេ Chapter 5
  4. សុភាសិត Chapter 4
  5. ថែស្សាឡូនីច ទី ១ Chapter 4
  6. អេសាយ Chapter 28
  7. នាង អេសធើរ Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *