Read លោកុប្បត្តិ Chapter 22 Online
Read លោកុប្បត្តិ Chapter 22 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.
Choose a Chapter
លោកុប្បត្តិ 22
ជំពូក 22
1. ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានព្រះបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
2. រួចទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាតង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ។
3. អ័ប្រាហាំក៏ក្រោកឡើងពីព្រលឹម ចាត់ចែងចងកែបលាខ្លួន ហើយពុះឱសសម្រាប់តង្វាយដុត រួចនាំយកបាវ២នាក់ និងអ៊ីសាកជាកូនទៅជាមួយ ក៏ដើរតម្រង់ទៅឯកន្លែងដែលព្រះមានព្រះបន្ទូលប្រាប់នោះ
4. លុះដើរបាន៣ថ្ងៃហើយ នោះគាត់ងើបភ្នែកឡើង មើលទៅ ឃើញកន្លែងនោះពីចម្ងាយ
5. រួចប្រាប់ទៅបាវថា ចូរឯងនៅទីនេះសិនមើលលាផង អញនឹងទៅឯណោះថ្វាយបង្គំជាមួយនឹងកូនអញ រួចសឹមមកឯឯងវិញ
6. នោះគាត់ចាប់យកឱសដែលសម្រាប់តង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើង និងកាំបិតកាន់នៅដៃ បណ្តើរគ្នាទៅ
7. អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើង និងឱសហើយ តែកូនចៀមសម្រាប់តង្វាយដុតតើនៅឯណា
8. អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសម្រាប់ជាតង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះ ក៏នាំគ្នាទៅទៀត។
9. លុះដល់កន្លែងដែលព្រះបានមានព្រះបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនៈ១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនៈ
10. គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសម្លាប់កូន
11. តែទេវតានៃព្រះយេហូវ៉ាមានព្រះបន្ទូលពីលើមេឃហៅគាត់ថា អ័ប្រាហាំៗអើយ នោះគាត់ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់
12. រួចទ្រង់មានព្រះបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ
13. នោះអ័ប្រាហាំគាត់ងើបភ្នែកឡើងឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាតង្វាយដុត ជំនួសកូនខ្លួនវិញ
14. អ័ប្រាហាំហៅកន្លែងនោះថា «យេហូវ៉ា-យីរេ» ដូចជាគេក៏និយាយដរាបដល់សព្វថ្ងៃនេះដែរ ថានៅភ្នំនៃព្រះយេហូវ៉ា គឺទ្រង់នឹងផ្គត់ផ្គង់ឲ្យ ។
15. ទេវតានៃព្រះយេហូវ៉ាទ្រង់ក៏ហៅពីលើមេឃមកអ័ប្រាហាំម្តងទៀត
16. ទ្រង់មានព្រះបន្ទូលថា អញបានស្បថដោយនាមរបស់អញ ព្រោះឯងបានធ្វើដូច្នេះ គឺដែលមិនបានសំចៃទុកនូវកូនឯងតែ១នេះ
17. នោះអញនឹងឲ្យពរដល់ឯង ហើយនិងចម្រើនពូជឯងឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយដូចខ្សាច់នៅមាត់សមុទ្រ ពូជឯងនឹងបានគ្រប់គ្រងលើទ្វារក្រុងនៃពួកខ្មាំងសត្រូវ
18. គ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារពូជឯង ពីព្រោះឯងបានស្តាប់តាមពាក្យអញ
19. នោះអ័ប្រាហាំក៏វិលទៅឯបាវវិញ ហើយគេក្រោកឡើងដើរជាមួយគ្នាទៅឯបៀរ-សេបាទៅ ក៏អាស្រ័យនៅត្រង់បៀរ-សេបានោះ។
20. ក្រោយការទាំងនោះមក មានគេមកប្រាប់អ័ប្រាហាំថា មើល នាងមីលកាក៏បានបង្កើតកូនឲ្យណាឃរប្អូនលោកដែរ
21. គឺអ៊ូសជាកូនច្បងគាត់ ហើយប៊ូសជាប្អូន និងកេមូអែលដែលជាឪពុកអើរ៉ាម
22. ហើយកេសែឌ ហាសូរ ពីលដាស យីតឡាប និងបេធូអែល
23. ឯបេធូអែលបានបង្កើតរេបិកា គឺកូនទាំង៨នាក់នោះ ដែលមីលកាបានបង្កើតឲ្យណាឃរជាប្អូនអ័ប្រាហាំ
24. ចំណែកប្រពន្ធចុងរបស់គាត់ដែលឈ្មោះរេយូម៉ា នាងបង្កើតបានធេបា កាហាំ ថាហាស និងម្អាកា។
About លោកុប្បត្តិ Chapter 22
Read លោកុប្បត្តិ Chapter 22 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លោកុប្បត្តិ
Chapter: 22
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លោកុប្បត្តិ Chapter 22 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លោកុប្បត្តិ Chapter 22?
លោកុប្បត្តិ Chapter 22 is part of the Book of លោកុប្បត្តិ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លោកុប្បត្តិ Chapter 22 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លោកុប្បត្តិ
- លោកុប្បត្តិ Chapter 17
- លោកុប្បត្តិ Chapter 12
- លោកុប្បត្តិ Chapter 50
- លោកុប្បត្តិ Chapter 38
- លោកុប្បត្តិ Chapter 34
- លោកុប្បត្តិ Chapter 36
- លោកុប្បត្តិ Chapter 15