Read លោកុប្បត្តិ Chapter 42 Online
Read លោកុប្បត្តិ Chapter 42 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.
Choose a Chapter
លោកុប្បត្តិ 42
ជំពូក 42
1. រីឯយ៉ាកុប គាត់ឃើញថា ស្រុកអេស៊ីព្ទមានស្រូវ នោះគាត់និយាយទៅពួកកូនថា ហេតុអ្វីបានជាឯងរាល់គ្នាមើលមុខគ្នាទៅវិញទៅមកដូច្នេះ
2. គាត់ប្រាប់ថា នែ អញបានឮថាស្រុកអេស៊ីព្ទមានស្រូវ ដូច្នេះ ចូរឯងរាល់គ្នាចុះទៅឯណោះ ដើម្បីទិញពីនោះមកសម្រាប់យើងចុះ ឲ្យយើងបានរស់នៅកុំឲ្យស្លាប់
3. នោះបងយ៉ូសែបទាំង១០នាក់ ក៏ចុះទៅទិញស្រូវឯស្រុកអេស៊ីព្ទ
4. តែយ៉ាកុបមិនឲ្យបេនយ៉ាមីន ជាប្អូនយ៉ូសែប ទៅជាមួយនឹងពួកបងៗទេ ដោយនឹកខ្លាចថា ក្រែងកើតមានគ្រោះថ្នាក់ដល់វា
5. ដូច្នេះ ពួកកូនអ៊ីស្រាអែលក៏ចូលទៅជាមួយនឹងពួកអ្នកទាំងប៉ុន្មានដែលទៅទិញស្រូវ ដ្បិតនៅស្រុកកាណានក៏មានអំណត់អត់ដែរ
6. ឯយ៉ូសែប គាត់ជាចៅហ្វាយលើស្រុកនោះ គឺគាត់ហើយ ដែលជាអ្នកលក់ស្រូវឲ្យដល់បណ្តាមនុស្សនៅផែនដី ពួកបងគាត់ក៏ចូលទៅក្រាបផ្កាប់មុខដល់ដីចំពោះគាត់
7. កាលយ៉ូសែបឃើញពួកបង នោះក៏ស្គាល់គេ តែគាត់ធ្វើដូចជាអ្នកដទៃនឹងគេវិញ ហើយនិយាយដោយតឹងរ៉ឹងថា មកពីណា គេឆ្លើយថា យើងខ្ញុំមកពីស្រុកកាណានដើម្បីនឹងទិញស្បៀងអាហារ
8. យ៉ូសែបស្គាល់ពួកបងជាក់ តែគេមិនស្គាល់គាត់ទេ
9. គាត់ក៏នឹកឃើញពីសប្តិដែលបានយល់សប្តិពីដំណើរគេ រួចនិយាយទៅគេថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ ឯងបានមកដើម្បីនឹងមើលស្រុកនេះ ដែលនៅទទេជាយ៉ាងណាហើយ
10. តែគេឆ្លើយថា ទេ លោកម្ចាស់ខ្ញុំអើយ យើងខ្ញុំប្របាទបានគ្រាន់តែមកទិញស្បៀងអាហារប៉ុណ្ណោះទេ
11. យើងខ្ញុំរាល់គ្នាមានឪពុកតែ១ យើងខ្ញុំប្របាទជាមនុស្សទៀងត្រង់ពិត មិនមែនជាពួកលបសង្កេតទេ
12. តែគាត់តបទៅគេថា ទេ ពិតជាឯងរាល់គ្នាបានមក ដើម្បីមើលស្រុកដែលនៅទទេជាយ៉ាងណាហើយ
13. នោះគេឆ្លើយថា យើងខ្ញុំប្របាទមានបងប្អូន១២នាក់ ជាកូនមានឪពុកតែ១នៅស្រុកកាណាន មើល សព្វថ្ងៃនេះ កូនពៅបាននៅជាមួយនឹងឪពុករបស់យើងខ្ញុំ ហើយកូន១ទៀតមិននៅទេ
14. យ៉ូសែបឆ្លើយតបថា គឺដូចជាអញបានប្រាប់ឯងរាល់គ្នាហើយ ថាឯងរាល់គ្នាជាពួកលបសង្កេតស្រុកទេ
15. អញនឹងល្បងសាកឯងរាល់គ្នាមើលដូច្នេះ គឺអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នានឹងមិនបានចេញពីទីនេះឡើយ លើកតែប្អូនពៅឯងបានមកឯណេះសិន
16. ចូរឯងចាត់គ្នាឯងម្នាក់ឲ្យទៅនាំប្អូនពៅមក តែត្រូវចងឯងរាល់គ្នាទុកនៅទីនេះ ដើម្បីនឹងល្បងសាកមើលចំពោះពាក្យសំដីឯងឲ្យដឹងជានិយាយពិតឬទេ បើមិនពិតទេ នោះអញស្បថនឹងព្រះជន្មផារ៉ោនថា ឯងរាល់គ្នាជាពួកលបសង្កេតស្រុកមែន
17. រួចគាត់ឃុំគេទុកនៅអស់៣ថ្ងៃ។
18. លុះដល់៣ថ្ងៃក្រោយមក នោះយ៉ូសែបគាត់និយាយទៅគេថា ចូរធ្វើដូច្នេះចុះ ដើម្បីឲ្យបានរស់នៅ ដ្បិតអញជាអ្នកគោរពកោតខ្លាចដល់ព្រះ
19. បើឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន នោះចូរឲ្យបងប្អូនឯងម្នាក់នៅជាប់ចំណងក្នុងគុកនេះសិន តែឯងរាល់គ្នាឯទៀតត្រូវនាំយកស្រូវទៅឲ្យពួកផ្ទះឯងដែលអត់ចុះ
20. រួចឲ្យនាំប្អូនពៅឯងមកឯអញកុំខាន យ៉ាងនោះនឹងបានដឹងថា ឯងរាល់គ្នានិយាយពិតត្រង់មែន ហើយឯងរាល់គ្នាក៏មិនត្រូវស្លាប់ផង គេក៏ធ្វើដូច្នោះ
21. រួចគេនិយាយគ្នាគេថា ប្រាកដជាយើងមានទោសដោយព្រោះប្អូនយើងហើយ ពីព្រោះយើងបានឃើញសេចក្ដីទុក្ខព្រួយក្នុងចិត្តវា ក្នុងកាលដែលវាអង្វរដល់យើងនោះ តែយើងមិនបានស្តាប់តាមវាសោះ គឺដោយហេតុនោះឯង បានជាសេចក្ដីទុក្ខព្រួយនេះបានធ្លាក់មកលើយើងរាល់គ្នាវិញ
22. នោះរូបេនឆ្លើយឡើងថា តើអញមិនបានហាមឯងរាល់គ្នាទេឬអីថា កុំឲ្យធ្វើបាបវាឡើយ តែឯងរាល់គ្នាមិនព្រមស្តាប់តាមអញសោះ មើលន៏ ឥឡូវឈាមវាបានទារវិញហើយ
23. គេមិនដឹងថាយ៉ូសែបស្តាប់បានទេ ពីព្រោះមានអ្នកបកភាសាឲ្យ
24. គាត់ក៏ងាកបែរចេញពីគេទៅយំ រួចត្រឡប់មកនិយាយនឹងគេវិញ ទើបយកស៊ីម្មានពីពួកគេមកចងនៅមុខគេ។
25. យ៉ូសែបគាត់បង្គាប់ឲ្យច្រកស្រូវឲ្យពេញបាវគេ ហើយដាក់ប្រាក់គេចុះទៅក្នុងបាវរៀងខ្លួនវិញ ព្រមទាំងឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវផង នោះក៏បានធ្វើឲ្យគេដូច្នោះ
26. គេផ្ទុកស្រូវលើលាចេញពីនោះទៅ
27. លុះកាលអ្នកម្នាក់បានស្រាយបាវ និងយកស្រូវឲ្យលាស៊ី នៅត្រង់ផ្ទះសំណាក់ នោះស្រាប់តែឃើញប្រាក់របស់ខ្លួននៅក្នុងមាត់បាវ
28. គាត់ក៏ប្រាប់ដល់បងប្អូនថា ប្រាក់ខ្ញុំគេបានប្រគល់មកវិញហើយ មើល មាននៅក្នុងបាវខ្ញុំឯណេះ គេមានសេចក្ដីតក់ស្លុតគ្រប់គ្នា ក៏ងាកបែរមើលគ្នាទាំងភ័យញ័រ ហើយនិយាយថា តើព្រះបានធ្វើអ្វីដល់យើងដូច្នេះ។
29. លុះគេទៅដល់យ៉ាកុបជាឪពុកនៅស្រុកកាណានហើយ នោះក៏រៀបរាប់ជម្រាបគាត់ពីគ្រប់ទាំងការដែលបានកើតឡើងដល់គេថា
30. អ្នកដែលជាចៅហ្វាយនៅស្រុកនោះ លោកបាននិយាយមកយើងដោយតឹងរ៉ឹងណាស់ ហើយបានទុកយើងជាពួកលបសង្កេតស្រុក
31. យើងខ្ញុំបានជម្រាបលោកថា យើងខ្ញុំជាមនុស្សទៀងត្រង់ មិនមែនជាពួកលបសង្កេតស្រុកទេ
32. ហើយថា យើងខ្ញុំមានបងប្អូន១២នាក់ជាកូននៃឪពុកតែ១ កូន១មិននៅទៀតទេ ហើយកូនពៅវានៅជាមួយនឹងឪពុករបស់យើងខ្ញុំ នៅស្រុកកាណានសព្វថ្ងៃនេះ
33. តែអ្នកដែលជាចៅហ្វាយនៃស្រុកនោះ លោកនិយាយមកយើងខ្ញុំថា គឺយ៉ាងនេះដែលអញនឹងដឹងថា ឯងរាល់គ្នាជាមនុស្សទៀងត្រង់មែន ត្រូវឲ្យទុកបងប្អូនឯងម្នាក់នៅនឹងអញសិន រួចនាំយកស្រូវសម្រាប់ពួកគ្រួឯងរាល់គ្នាដែលអត់នោះចេញទៅចុះ
34. ហើយនាំប្អូនឯងមកឯអញ នោះអញនឹងដឹងថា ឯងរាល់គ្នាមិនមែនជាពួកលបសង្កេតស្រុកឡើយ គឺជាមនុស្សទៀងត្រង់ពិត រួចសឹមអញនឹងលែងឲ្យបងប្អូនឯងម្នាក់នេះដល់ឯងវិញ ព្រមទាំងបើកឲ្យឯងរាល់គ្នាចេញចូលបានក្នុងស្រុកនេះផង។
35. កាលគេបានចាក់ស្រូវចេញពីបាវទៅ នោះក៏ឃើញកញ្ចប់ប្រាក់របស់គេរៀងខ្លួននៅក្នុងបាវ រួចគេ និងឪពុកគេមានសេចក្ដីភ័យញ័រ ដោយឃើញកញ្ចប់ប្រាក់ទាំងនោះ
36. យ៉ាកុបជាឪពុកនិយាយថា ឯងរាល់គ្នាបានបំបាត់កូនអញទៅ គឺយ៉ូសែបមិននៅទៀត ហើយស៊ីម្មានក៏មិននៅដែរ ឥឡូវឯងចង់យកបេនយ៉ាមីនទៅទៀតឬ សេចក្ដីទាំងនេះជាទំនាស់នឹងអញហើយ
37. រូបេនឆ្លើយទៅឪពុកថា បើខ្ញុំមិននាំវាមកវិញ នោះសូមសម្លាប់កូនប្រុសខ្ញុំទាំង២ចុះ សូមឲ្យវាមកខ្ញុំៗនឹងនាំវាមកជូនលោកឪពុកវិញជាមិនខាន
38. តែយ៉ាកុបប្រកែកថា កូនអញមិនត្រូវចុះទៅជាមួយនឹងឯងរាល់គ្នាទេ ដ្បិតបងវាស្លាប់ទៅហើយ នៅសល់តែវា១ប៉ុណ្ណោះ បើកាលណាវាកើតមានគ្រោះថ្នាក់អ្វីតាមផ្លូវដែលឯងទៅ នោះឯងរាល់គ្នានឹងនាំឲ្យសក់ស្កូវរបស់អញ ចុះទៅដល់ស្ថានឃុំព្រលឹងមនុស្សស្លាប់ដោយទុក្ខព្រួយហើយ។
About លោកុប្បត្តិ Chapter 42
Read លោកុប្បត្តិ Chapter 42 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លោកុប្បត្តិ
Chapter: 42
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លោកុប្បត្តិ Chapter 42 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លោកុប្បត្តិ Chapter 42?
លោកុប្បត្តិ Chapter 42 is part of the Book of លោកុប្បត្តិ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លោកុប្បត្តិ Chapter 42 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- សាស្តា Chapter 1
- ហូសេ Chapter 12
- ហូសេ Chapter 1
- ហូសេ Chapter 4
- ហូសេ Chapter 10
- ហូសេ Chapter 6
Explore More from លោកុប្បត្តិ
- លោកុប្បត្តិ Chapter 5
- លោកុប្បត្តិ Chapter 34
- លោកុប្បត្តិ Chapter 15
- លោកុប្បត្តិ Chapter 36
- លោកុប្បត្តិ Chapter 14
- លោកុប្បត្តិ Chapter 43
- លោកុប្បត្តិ Chapter 3