Read លោកុប្បត្តិ Chapter 35 Online
Read លោកុប្បត្តិ Chapter 35 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.
Choose a Chapter
លោកុប្បត្តិ 35
ជំពូក 35
1. រួចមកព្រះទ្រង់មានព្រះបន្ទូលនឹងយ៉ាកុបថា ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ ត្រូវស្អាងអាសនៈ១ថ្វាយព្រះដែលបានលេចមកឯឯង ក្នុងកាលដែលឯងរត់ចេញពីអេសាវបងឯង
2. នោះយ៉ាកុបគាត់ប្រាប់ដល់ពួកគ្រួគាត់ និងអស់អ្នកដែលនៅជាមួយថា ចូរចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងពួកឯងរាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ឯងចុះ
3. ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ អញនឹងស្អាងអាសនៈ១ថ្វាយព្រះ ដែលទ្រង់បានឆ្លើយមកអញ ក្នុងកាលដែលអញមានសេចក្ដីវេទនា ហើយបានគង់ជាមួយនឹងអញតាមផ្លូវដែលអញដើរដំណើរមក
4. នោះគេក៏ប្រគល់ព្រះដទៃទាំងប៉ុន្មានដែលនៅដៃគេ ព្រមទាំងកាវទាំងអស់ដែលនៅត្រចៀកគេដល់យ៉ាកុប រួចគាត់កប់ចោលនៅក្រោមដើមម៉ៃសាក់ដែលនៅជិតស៊ីគែម
5. គេក៏ធ្វើដំណើរទៅ ឯគ្រប់ទាំងទីក្រុងនៅជុំវិញទាំងឡាយ ក៏កើតមានសេចក្ដីស្ញែងខ្លាចជាខ្លាំង គេមិនបានដេញតាមពួកកូនយ៉ាកុបទេ។
6. យ៉ាកុប និងពួកអ្នកទាំងប៉ុន្មាន ដែលនៅជាមួយនឹងគាត់ ក៏ទៅដល់លូស ដែលនៅក្នុងស្រុកកាណាន គឺជាបេត-អែល
7. នៅទីនោះ គាត់ស្អាងអាសនៈ១ រួចដាក់ឈ្មោះទីនោះថា អែល-បេត-អែល ដ្បិតគឺនៅទីនោះហើយ ដែលព្រះទ្រង់បានលេចមកឯគាត់ ក្នុងកាលដែលគាត់រត់ពីបងទៅ
8. គ្រានោះ ដេបូរ៉ាជាមេនំរេបិកាក៏ស្លាប់ ហើយគេកប់នាងនៅក្រោមដើមម៉ៃសាក់ខាងក្រោមបេត-អែល ដែលគេហៅថា ដើមម៉ៃសាក់ទឹកភ្នែក។
9. កាលយ៉ាកុបបានត្រឡប់មកពីប៉ាដាន់-អើរ៉ាមហើយ នោះព្រះទ្រង់លេចមកឯគាត់ម្តងទៀត ព្រមទាំងប្រទានពរដល់គាត់
10. ទ្រង់មានព្រះបន្ទូលថា ឯងមានឈ្មោះថា យ៉ាកុប តែមិនត្រូវហៅថា យ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែលវិញ ដូច្នេះ ទ្រង់បានដាក់ឈ្មោះថា អ៊ីស្រាអែល ឲ្យគាត់
11. រួចទ្រង់មានព្រះបន្ទូលនឹងគាត់ថា អញជាព្រះដ៏មានគ្រប់ទាំងព្រះចេស្តា ចូរឯងបង្កើតកូនចម្រើនជាច្រើនឡើង និងមានសាសន៍១ គឺសាសន៍ជាច្រើនរួមគ្នាតែ១កើតពីឯងមក ក៏នឹងមានស្តេចជាច្រើនចេញពីឯងដែរ
12. ឯស្រុកដែលអញបានឲ្យដល់អ័ប្រាហាំ និងអ៊ីសាក នោះ អញនឹងឲ្យដល់ឯង គឺអញនឹងឲ្យស្រុកនោះដល់ពួកឯងតរៀងទៅ
13. ព្រះទ្រង់ក៏ហោះឡើង ចេញពីគាត់ នៅត្រង់កន្លែងដែលទ្រង់បានមានព្រះបន្ទូលនឹងគាត់ទៅ
14. រួចយ៉ាកុបយកថ្ម១បញ្ឈរឡើង ជាបង្គោលត្រង់កន្លែងដែលទ្រង់មានព្រះបន្ទូលនឹងគាត់នោះ ហើយច្រួចតង្វាយច្រួចពីលើ ព្រមទាំងចាក់ប្រេងផង
15. គាត់ហៅកន្លែងដែលព្រះបានមានព្រះបន្ទូលនឹងគាត់នោះថា បេត-អែល។
16. រួចមកគេចេញពីបេត-អែលដើរដំណើរទៅ នៅតែបន្តិចទៀតនឹងបានដល់អេប្រាតា នោះរ៉ាជែលក៏ឈឺពោះនឹងសម្រាលកូន នាងសម្រាលមកដោយពិបាក
17. កាលនាងកំពុងតែសម្រាលកូនដោយពិបាកដូច្នេះ នោះឆ្មបប្រាប់ថា កុំខ្លាចអី ដ្បិតនាងបានកូនប្រុស១ទៀត
18. តែកាលព្រលឹងកំពុងតែចេញពីនាងទៅ ដ្បិតនាងត្រូវស្លាប់ នោះនាងឲ្យកូនឈ្មោះថា បេន-អូនី តែឪពុកហៅថា បេន-យ៉ាមីនវិញ
19. រ៉ាជែលក៏ស្លាប់ទៅ ហើយគេកប់នាងតាមផ្លូវទៅឯអេប្រាតា គឺជាបេថ្លេហិម
20. យ៉ាកុបគាត់បញ្ឈរបង្គោលថ្ម១នៅលើផ្នូរសពនាង គឺជាបង្គោលផ្នូរសពរបស់រ៉ាជែលដរាបដល់សព្វថ្ងៃនេះ។
21. រួចអ៊ីស្រាអែលគាត់ដើរដំណើរទៅដំឡើងត្រសាលនៅខាងនាយប៉មអេឌើរ
22. កំពុងដែលគាត់នៅក្នុងស្រុកនោះ រូបេនក៏បានទៅរួមដំណេកនឹងប៊ីលហាជាប្រពន្ធចុងរបស់ឪពុកខ្លួន ហើយអ៊ីស្រាអែលក៏ឮនិយាយ។ រីឯកូនប្រុសរបស់យ៉ាកុបមាន១២នាក់
23. ឯកូនរបស់នាងលេអា គឺរូបេនជាកូនច្បងយ៉ាកុប១ ស៊ីម្មាន១ លេវី១ យូដា១ អ៊ីសាខារ១ និងសាប់យូល៉ូន១
24. កូនរបស់នាងរ៉ាជែល គឺយ៉ូសែប១ និងបេនយ៉ាមីន១
25. កូនរបស់នាងប៊ីលហាជាបាវស្រីរ៉ាជែល នោះគឺដាន់១ និងណែបថាលី១
26. កូនរបស់នាងស៊ីលផាជាបាវស្រីលេអា នោះគឺកាឌ់១ និងអេស៊ើរ១ នោះជាកូនប្រុសរបស់យ៉ាកុបទាំងប៉ុន្មាន ដែលបានកើតឡើងឲ្យដល់គាត់នៅប៉ាដាន់-អើរ៉ាម។
27. យ៉ាកុបក៏ទៅដល់អ៊ីសាក ជាឪពុកនៅម៉ាមរេជាទីក្រុងរបស់អើបា គឺជាហេប្រុន ជាកន្លែងដែលអ័ប្រាហាំ និងអ៊ីសាកបានសំណាក់នៅ
28. ឯអ៊ីសាកគាត់បានអាយុ១៨០ឆ្នាំហើយ
29. នោះក្នុងកាលដែលចាស់ជរា ហើយស្កប់ចិត្តនឹងអាយុខ្លួនផង អ៊ីសាកក៏ផុតដង្ហើមស្លាប់ទៅ ហើយបានប្រមូលទៅមូលនឹងញាតិរបស់គាត់ រួចអេសាវ និងយ៉ាកុបជាកូនក៏បញ្ចុះសពទៅ។
About លោកុប្បត្តិ Chapter 35
Read លោកុប្បត្តិ Chapter 35 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លោកុប្បត្តិ
Chapter: 35
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លោកុប្បត្តិ Chapter 35 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លោកុប្បត្តិ Chapter 35?
លោកុប្បត្តិ Chapter 35 is part of the Book of លោកុប្បត្តិ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លោកុប្បត្តិ Chapter 35 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លោកុប្បត្តិ
- លោកុប្បត្តិ Chapter 38
- លោកុប្បត្តិ Chapter 1
- លោកុប្បត្តិ Chapter 37
- លោកុប្បត្តិ Chapter 5
- លោកុប្បត្តិ Chapter 6
- លោកុប្បត្តិ Chapter 36
- លោកុប្បត្តិ Chapter 15