Read លោកុប្បត្តិ Chapter 34 Online
Read លោកុប្បត្តិ Chapter 34 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.
Choose a Chapter
លោកុប្បត្តិ 34
ជំពូក 34
1. ឯឌីណា ជាកូនស្រីដែលលេអាបានបង្កើតឲ្យយ៉ាកុប នាងចេញទៅមើលពួកកូនស្រីស្រុកនោះ
2. ខណៈនោះ ស៊ីគែមជាបុត្រហាម៉ោរសាសន៍ហេវី ជាស្តេចស្រុកនោះ ទ្រង់ឃើញនាង ក៏នាំយកទៅដេកបង្ខូច
3. ទ្រង់សព្វព្រះទ័យនឹងឌីណាជាកូនយ៉ាកុបណាស់ ព្រមទាំងប្រតិព័ទ្ធនឹងនាងផង ហើយនិយាយលួងលោមដល់នាង
4. ស៊ីគែមទូលហាម៉ោរ ជាបិតាថា សូមយកនាងនេះមកឲ្យធ្វើជាប្រពន្ធទូលបង្គំចុះ
5. រីឯយ៉ាកុបគាត់ក៏ឮថា គេបានបង្ខូចឌីណាជាកូនហើយ តែកូនប្រុសៗរបស់គាត់កំពុងតែឃ្វាលហ្វូងសត្វនៅឯវាលទាំងអស់គ្នា ដូច្នេះ យ៉ាកុបក៏នៅស្ងៀមទាល់តែគេបានមកវិញ។
6. ចំណែកហាម៉ោរ ជាបិតាស៊ីគែម ក៏មកមានព្រះបន្ទូលនឹងយ៉ាកុប
7. ឯពួកកូនរបស់យ៉ាកុប កាលបានឮដំណឹងនោះ គេក៏វិលមកពីវាលវិញ គេមានសេចក្ដីឈឺចិត្ត ហើយខឹងជាខ្លាំង ដោយព្រោះទ្រង់បានប្រព្រឹត្តការអាស្រូវភាសនៅក្នុងពួកអ៊ីស្រាអែល គឺបានរួមដំណេកនឹងកូនក្រមុំរបស់យ៉ាកុប ជាការដែលមិនគួរគប្បីធ្វើឡើយ
8. ហាម៉ោរក៏មានព្រះបន្ទូលនឹងគេថា ស៊ីគែមកូនខ្ញុំបានពេញចិត្តនឹងកូនស្រីរបស់អ្នកណាស់ ដូច្នេះ សូមអ្នកឲ្យនាងទៅធ្វើជាប្រពន្ធវាទៅ
9. ចូរអ្នករាល់គ្នាភ្ជាប់ញាតិពន្ធនឹងពួកយើង ដោយឲ្យកូនក្រមុំរបស់អ្នករាល់គ្នាដល់ពួកយើង ហើយយកកូនក្រមុំរបស់ពួកយើងទៅវិញចុះ
10. នោះអ្នករាល់គ្នានឹងបានអាស្រ័យនៅជាមួយនឹងយើង ហើយស្រុកយើងនេះនឹងបាននៅចំហចំពោះអ្នករាល់គ្នា ចូរអ្នករាល់គ្នាអាស្រ័យនៅ ហើយធ្វើជំនួញចុះ ព្រមទាំងទិញដីទុកជាកេរអាករសម្រាប់អ្នករាល់គ្នាតទៅ
11. ឯស៊ីគែមទ្រង់មានព្រះបន្ទូលនឹងឪពុក ហើយនិងពួកបងប្អូននាងថា សូមអាណិតឲ្យខ្ញុំបានប្រកបដោយគុណរបស់អ្នករាល់គ្នាផង អ្វីៗដែលអ្នករាល់គ្នាបង្គាប់មក នោះខ្ញុំនឹងជូនទាំងអស់
12. ទោះបើដំឡើងបណ្ណាការ និងជំនូនដ៏សន្ធឹកយ៉ាងណាក៏ដោយ គង់តែខ្ញុំនឹងជូនតាមដែលអ្នករាល់គ្នាបង្គាប់មកមិនខាន សូមតែអាណិតឲ្យនាងមកធ្វើជាប្រពន្ធរបស់ខ្ញុំចុះ។
13. នោះពួកកូនយ៉ាកុបក៏ទូលឆ្លើយដល់ស៊ីគែម និងហាម៉ោរជាបិតាទ្រង់ដោយឧបាយកលវិញ ពីព្រោះស៊ីគែមបានបង្ខូចឌីណាជាប្អូនស្រីរបស់គេ
14. គឺគេទូលថា យើងខ្ញុំនឹងឲ្យប្អូនស្រីរបស់យើងខ្ញុំ ដល់មនុស្សដែលមិនកាត់ស្បែកដូច្នេះមិនបានទេ ធ្វើដូច្នោះនឹងនាំឲ្យមានសេចក្ដីអាម៉ាស់ខ្មាសដល់យើងខ្ញុំណាស់
15. បើចង់ឲ្យយើងខ្ញុំព្រមតាមទ្រង់ នោះមានតែពួកទ្រង់ត្រឡប់ដូចជាយើងខ្ញុំដែរ ដោយកាត់ស្បែកដល់ពួកប្រុសៗទាំងអស់គ្នា
16. នោះទើបយើងខ្ញុំនឹងឲ្យកូនស្រីរបស់យើងខ្ញុំដល់ពួកទ្រង់ ហើយនិងយកកូនស្រីរបស់ពួកទ្រង់មកវិញដែរ ដូច្នេះ យើងខ្ញុំនឹងអាស្រ័យនៅជាមួយនឹងទ្រង់ ហើយនិងត្រឡប់ទៅជាសាសន៍តែ១
17. ប៉ុន្តែ បើពួកទ្រង់មិនព្រមកាត់ស្បែកធ្វើតាមយើងខ្ញុំទេ នោះយើងខ្ញុំនឹងយកកូនស្រីរបស់យើងខ្ញុំមកវិញ ហើយនិងចេញបាត់ទៅ។
18. ពាក្យទាំងនោះក៏នាំឲ្យពេញព្រះទ័យហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ដែរ
19. បុត្រកំលោះនោះមិនបានបង្អង់នឹងធ្វើការនោះទេ ពីព្រោះទ្រង់មានព្រះទ័យអំណរនឹងកូនស្រីរបស់យ៉ាកុបណាស់ ទ្រង់ជាមនុស្សដែលគេរាប់អានលើសជាងទាំងអស់នៅក្នុងពួកដំណាក់បិតាទ្រង់
20. នោះហាម៉ោរ និងស៊ីគែមជាបុត្រក៏ទៅឯទ្វារក្រុង មានព្រះបន្ទូលនឹងពួកមនុស្សនៅទីក្រុងទ្រង់ថា
21. មនុស្សទាំងនោះគេមានសេចក្ដីមេត្រីនឹងយើងទេ ដូច្នេះ ចូរឲ្យគេអាស្រ័យនៅក្នុងស្រុក និងធ្វើជំនួញជួញប្រែចុះ ដ្បិតមើល ស្រុកនេះធំល្មមឲ្យគេនៅបាន ចូរយើងយកកូនស្រីរបស់គេមកធ្វើជាប្រពន្ធ ហើយឲ្យកូនស្រីរបស់ពួកយើងទៅគេដែរ
22. តែដែលគេនឹងព្រមនៅជាមួយនឹងយើង ហើយត្រឡប់ជាសាសន៍តែ១ នោះលុះត្រាតែកាលណាពួកប្រុសៗទាំងអស់ខាងយើងបានកាត់ស្បែកដូចជាគេដែរ
23. ដូច្នេះ តើហ្វូងគោ ទ្រព្យសម្បត្តិ និងសត្វរបស់គេទាំងអស់មិនត្រឡប់មកជារបស់ផងយើងទេឬអី ចូរយើងគ្រាន់តែព្រមតាមគេប៉ុណ្ណោះ នោះគេនឹងនៅជាមួយនឹងយើងហើយ
24. ឯពួកអ្នកដែលចេញចូលតាមទ្វារក្រុងនោះ គេក៏ស្តាប់តាមហាម៉ោរ និងស៊ីគែមជាបុត្រទ្រង់ រួចពួកប្រុសៗ គេកាត់ស្បែកទាំងអស់គ្នា គឺអស់អ្នកដែលចេញចូលតាមទ្វារក្រុងទ្រង់។
25. ដល់៣ថ្ងៃក្រោយមក កាលគេឈឺ នោះកូនយ៉ាកុប២នាក់ គឺស៊ីម្មាន និងលេវីជាបងឌីណា ក៏កាន់យកដាវរៀងខ្លួន ចូលទៅឯទីក្រុងនោះ ដោយឥតកោតញញើត ហើយកាប់សម្លាប់មនុស្សប្រុសៗទាំងអស់ទៅ
26. គេសម្លាប់ហាម៉ោរ និងស៊ីគែម ជាបុត្រទ្រង់ ដោយដាវ រួចក៏នាំឌីណាពីដំណាក់ស៊ីគែមចេញមក
27. ឯពួកកូនយ៉ាកុបទាំងប៉ុន្មានក៏មកដល់ខ្មោចស្លាប់ទាំងនោះ ហើយប្លន់ទីក្រុង ដោយព្រោះតែបានបង្ខូចប្អូនស្រីគេ
28. គេយកទាំងហ្វូងចៀម ហ្វូងគោ និងលា ព្រមទាំងរបស់ទ្រព្យនៅក្នុងក្រុង ហើយនៅស្រែចម្ការរបស់អ្នកទាំងនោះផង
29. គេចាប់យកទ្រព្យសម្បត្តិទាំងអស់ និងប្រពន្ធកូនរបស់ពួកនោះទៅជាឈ្លើយ ហើយប្លន់យកទាំងអស់ គឺគ្រប់របស់ដែលនៅក្នុងផ្ទះគេផង
30. នោះយ៉ាកុបគាត់និយាយនឹងស៊ីម្មាន ហើយនិងលេវីថា ឯងរាល់គ្នាបានធ្វើឲ្យអញថប់ព្រួយណាស់ ដោយសំអុយឈ្មោះអញនៅកណ្តាលពួកសាសន៍កាណាន និងសាសន៍ពេរិស៊ីត ជាពួកអ្នកនៅស្រុកនេះ ដែលអញក៏មានគ្នាតិចផង ក្រែងជួនជាគេប្រមូលគ្នាមកវាយអញ នោះទាំងអញ និងពួកគ្រួអញ នឹងត្រូវវិនាសទាំងអស់ទៅ
31. តែគេឆ្លើយថា តើគួរគប្បីដែរឬឲ្យវាមកប្រព្រឹត្តនឹងប្អូនយើងដូចជាស្រីសំផឹងដូច្នេះ។
About លោកុប្បត្តិ Chapter 34
Read លោកុប្បត្តិ Chapter 34 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លោកុប្បត្តិ
Chapter: 34
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លោកុប្បត្តិ Chapter 34 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លោកុប្បត្តិ Chapter 34?
លោកុប្បត្តិ Chapter 34 is part of the Book of លោកុប្បត្តិ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លោកុប្បត្តិ Chapter 34 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from លោកុប្បត្តិ
- លោកុប្បត្តិ Chapter 45
- លោកុប្បត្តិ Chapter 9
- លោកុប្បត្តិ Chapter 37
- លោកុប្បត្តិ Chapter 7
- លោកុប្បត្តិ Chapter 27
- លោកុប្បត្តិ Chapter 44
- លោកុប្បត្តិ Chapter 49