លោកុប្បត្តិ Chapter 24

For English

Read លោកុប្បត្តិ Chapter 24 Online

Read លោកុប្បត្តិ Chapter 24 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.

Choose a Chapter

លោកុប្បត្តិ 24

ជំពូក 24

1. ឯ​អ័ប្រា‌ហាំ​គាត់​ចាស់​ណាស់​ហើយ មាន​អាយុ​វែង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ដល់​គាត់​ក្នុង​គ្រប់​ការ​ទាំង​អស់

2. នោះ​អ័ប្រា‌ហាំ​និយាយ​ទៅ​បាវ ជា​អ្នក​ចាស់​ជាង​គេ​ក្នុង​ផ្ទះ ដែល​ត្រួត‌ត្រា​លើ​របស់​ទ្រព្យ​ទាំង​អស់​ថា ចូរ​ឯង​ដាក់​ដៃ​នៅ​ក្រោម​ភ្លៅ​អញ

3. អញ​នឹង​ឲ្យ​ឯង​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ជា​ព្រះ​នៃ​ផែនដី​ថា ឯង​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​កណ្តាល​គេ​នេះ​ឡើយ

4. គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ និង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ

5. បាវ​នោះ​ក៏​ឆ្លើយ​ទៅ​គាត់​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​មក​ស្រុក​នេះ​ទេ បើ​ដូច្នេះ តើ​ត្រូវ​ឲ្យ​ខ្ញុំ​នាំ​កូន​លោក​ត្រឡប់​ទៅ​នៅ​ស្រុក​ដែល​លោក​បាន​ចោល​នោះ​ឬ​អី

6. អ័ប្រា‌ហាំ​ប្រាប់​ថា ចូរ​ឯង​ប្រយ័ត កុំ​ឲ្យ​នាំ​កូន​អញ​ត្រឡប់​ទៅ​ឯ​ណោះ​វិញ​ឡើយ

7. ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន​សួគ៌ ដែល​បាន​យក​អញ​ចេញ​ពី​ផ្ទះ​ឪពុក​អញ ហើយ​ពី​ស្រុក​កំណើត​របស់​អញ​មក ដែល​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​អញ ទាំង​ស្បថ​ថា អញ​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ​ឯង ព្រះ‌អង្គ​នោះ​ទ្រង់​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​មុន​ឯង ដូច្នេះ ឯង​នឹង​បាន​យក​ប្រពន្ធ​ពី​នោះ​មក​ឲ្យ​កូន​អញ​ហើយ

8. បើ​ស្ត្រី​នោះ​មិន​ព្រម​មក​តាម​ឯង​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​ឯង​ស្បថ​នឹង​អញ​នេះ ប៉ុន្តែ កុំ​ឲ្យ​ឯង​នាំ​កូន​អញ​ទៅ​ឯ​ណោះ​ឡើយ

9. នោះ​បាវ​បាន​ដាក់​ដៃ​ក្រោម​ភ្លៅ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ខ្លួន ហើយ​ក៏​ស្បថ​នឹង​គាត់​ពី​ដំណើរ​នោះ។

10. បាវ​នោះ​ក៏​យក​អូដ្ឋ​១០​ពី​ហ្វូង​អូដ្ឋ​របស់​ចៅ‌ហ្វាយ​ខ្លួន​ចេញ​ទៅ ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ចៅ‌ហ្វាយ​គាត់ ក៏​នៅ​ក្រោម​អំណាច​គាត់​ទាំង​អស់ គាត់​ក្រោក​ឡើង​ទៅ​ឯ​ស្រុក​អើរ៉ាម​ដែល​នៅ​កណ្តាល​ទន្លេ​ទាំង​២ គឺ​ដល់​ទី​ក្រុង​របស់​ណាឃរ

11. គាត់​ឲ្យ​សត្វ​អូដ្ឋ​លុត​ជង្គង់​នៅ​ខាង​ក្រៅ​ទី​ក្រុង​ជិត​អណ្តូង​ទឹក នៅ​ពេល​ល្ងាច គឺ​ជា​ពេល​ដែល​ពួក​ស្រីៗ​ធ្លាប់​ចេញ​មក​ដង​ទឹក

12. រួច​ក៏​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ នៅ​ថ្ងៃ​នេះ សូម​ប្រោស​មេត្តា​ដល់​ទូល‌បង្គំ សូម​សម្ដែង​សេចក្ដី​សប្បុរស​ដល់​អ័ប្រា‌ហាំ ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​ផង

13. មើល ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ដូច្នេះ កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ​ចេញ​មក​ដង​ទឹក

14. នោះ​នាង​ក្រមុំ​ណា​ដែល​ទូល‌បង្គំ​និយាយ​ថា សូម​នាង​ដាក់​ក្អម​ចុះ​មក​ឲ្យ​ខ្ញុំ​ផឹក​ផង ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​ផឹក​ដែរ សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ទ្រង់​តម្រូវ​ឲ្យ​អ៊ីសាក​ជា​អ្នក​បម្រើ​ទ្រង់ យ៉ាង​នោះ​ទូល‌បង្គំ​នឹង​ដឹង​ថា ទ្រង់​បាន​សម្ដែង​សេចក្ដី​សប្បុរស​ចំពោះ​ចៅ‌ហ្វាយ​ទូល‌បង្គំ​មែន។

15. កាល​គាត់​កំពុង​តែ​អធិ‌ស្ឋាន​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​ស្រាប់​តែ​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​នោះ​ជា​កូន​បេធូ‌អែល ដែល​ជា​កូន​មីលកា ប្រពន្ធ​ណាឃរ ជា​ប្អូន​អ័ប្រា‌ហាំ

16. នាង​មាន​រូប​ស្រស់‌បស់​ល្អ​ណាស់ ក៏​នៅ​ក្រមុំ​សុទ្ធ គ្មាន​ប្រុស​ណា​បាន​ស្គាល់​នាង​ឡើយ នាង​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​ពេញ​ក្អម រួច​ឡើង​មក​វិញ

17. បាវ​នោះ​ក៏​រត់​ទៅ​ស្ទាក់​ផ្លូវ​នាង ហើយ​និយាយ​ថា នាង សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច​សិន

18. រួច​នាង​ឆ្លើយ​ថា ចាស៎​អញ្ជើញ​ពិសា​ចុះ លោក​ម្ចាស់ ហើយ​នាង​ក៏​ដាក់​ក្អម​ចុះ​មក​ជា​ប្រញាប់​ឲ្យ​គាត់​ផឹក

19. កាល​នាង​បាន​ឲ្យ​គាត់​ផឹក​រួច​ហើយ នោះ​នាង​និយាយ​ថា ខ្ញុំ​នឹង​ដង​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ទាល់​តែ​ឆ្អែត​ដែរ

20. នោះ​នាង​ក៏​ចាក់​ទឹក​ពី​ក្នុង​ក្អម​ចុះ​ទៅ​ក្នុង​ស្នូក​ជា​១​រំពេច រួច​រត់​ទៅ​ដង​ថែម​ទៀត យក​មក​ឲ្យ​អូដ្ឋ​គាត់​ផឹក​ទាំង​អស់

21. បាវ​នោះ​សម្លឹង​មើល​នាង​ទាំង​មាន​សេចក្ដី​អស្ចារ្យ តែ​គាត់​នៅ​ស្ងៀម ដោយ​ចង់​ដឹង បើ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​ដំណើរ​គាត់​ដើរ​មក​នោះ​បាន​សម្រេច​ការ​ឬ​ទេ

22. កាល​អូដ្ឋ​បាន​ផឹក​ឆ្អែត​អស់​ហើយ នោះ​គាត់​ក៏​យក​ក្រវិល​មាស​ទំងន់​១​ជី និង​កង​ដៃ​២​ជុំ ទំងន់​២០​ជី​ឲ្យ​ដល់​នាង

23. ហើយ​សួរ​ថា នាង​ជា​កូន​អ្នក​ណា សូម​ប្រាប់​ខ្ញុំ​ផង ហើយ​នៅ​ផ្ទះ​ឪពុក​នាង តើ​មាន​កន្លែង​ណា​ល្មម​ឲ្យ​ខ្ញុំ​ស្នាក់​នៅ​បាន​ឬ​ទេ

24. នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល គឺ​ជា​ចៅ​ណាឃរ និង​មីលកា

25. រួច​នាង​ឆ្លើយ​ទៅ​គាត់​ទៀត​ថា នៅ​ផ្ទះ​ខ្ញុំ​មាន​ចំបើង និង​ស្មៅ​ជា​បរិបូរ ហើយ​កន្លែង​សម្រាប់​ស្នាក់​នៅ​ក៏​មាន​ដែរ

26. បាវ​នោះ​ក៏​ឱន​ខ្លួន​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

27. ដោយ​ទូល​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ទូល‌បង្គំ ដែល​ទ្រង់​មិន​បាន​ខាន​នឹង​ផ្តល់​សេចក្ដី​សប្បុរស និង​សេចក្ដី​ស្មោះ‌ត្រង់​ដល់​ចៅ‌ហ្វាយ​ទូល‌បង្គំ​បាន​ប្រកប​ដោយ​ព្រះ‌ពរ ឯ​ទូល‌បង្គំ​សោត ក៏​ព្រះ‌យេហូវ៉ា​ទ្រង់​នាំ​ផ្លូវ​មក​ដល់​ផ្ទះ​ពួក​បង​ប្អូន​របស់​ចៅ‌ហ្វាយ​ទូល‌បង្គំ​ហើយ

28. នាង​ក៏​រត់​ទៅ​ប្រាប់​ដំណើរ​នោះ​ដល់​ពួក​ផ្ទះ​ម្តាយ​ខ្លួន។

29. រេបិកា​មាន​បង​ប្រុស​១​ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​ឯ​បាវ​នោះ​នៅ​ឯ​ក្រៅ​ត្រង់​អណ្តូង

30. កាល​គាត់​ឃើញ​ក្រវិល និង​កង​ដែល​ប្អូន​ពាក់​នៅ​ដៃ ហើយ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​រេបិកា​ជា​ប្អូន​បាន​ប្រាប់​ពី​អ្នក​នោះ​ថា គាត់​បាន​និយាយ​នឹង​ខ្ញុំ​យ៉ាង​នេះ​មួយៗ នោះ​ក៏​ចេញ​ទៅ​ឯ​គាត់ ឃើញ​កំពុង​ឈរ​នៅ​ក្បែរ​អូដ្ឋ​ជិត​អណ្តូង​នៅ​ឡើយ

31. នោះ​ឡាបាន់​និយាយ​ថា សូម​អញ្ជើញ​ចូល​មក ឱ​អ្នក​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​នៃ​ព្រះ‌យេហូវ៉ា​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ឈរ​នៅ​ខាង​ក្រៅ​វិញ ខ្ញុំ​បាន​រៀប‌ចំ​ទី​ផ្ទះ និង​កន្លែង​សម្រាប់​ឲ្យ​អូដ្ឋ​ជា​ស្រេច​ហើយ។

32. បាវ​នោះ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​ដោះ​អីវ៉ាន់​ពី​អូដ្ឋ​ចេញ រួច​មាន​គេ​យក​ចំបើង និង​ស្មៅ​មក​ឲ្យ​អូដ្ឋ​ស៊ី ហើយ​និង​ទឹក​មក​សម្រាប់​លាង​ជើង​គាត់ ព្រម​ទាំង​មនុស្ស​ឯ​ទៀត​ដែល​មក​ជា​មួយ​នឹង​គាត់​ដែរ

33. រួច​លើក​ភោជ‌នាហារ​មក​ជូន​គាត់​បរិភោគ តែ​គាត់​ប្រកែក​ថា ខ្ញុំ​មិន​ទទួល​ទាន​ទេ លុះ​ត្រា​តែ​ខ្ញុំ​បាន​ជម្រាប​ពី​រឿង​ខ្ញុំ​ហើយ​សិន នោះ​ឡាបាន់​ក៏​និយាយ​ថា សូម​មាន​ប្រសាសន៍​មក​ចុះ

34. រួច​គាត់​និយាយ​ថា ខ្ញុំ​ជា​បាវ​របស់​អ័ប្រា‌ហាំ

35. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ពរ​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ទ្រង់​បាន​ប្រទាន​ឲ្យ​លោក​មាន​ចៀម គោ មាស ប្រាក់ បាវ​ប្រុស បាវ​ស្រី អូដ្ឋ ហើយ​និង​លា

36. ឯ​លោក​យាយ​សារ៉ា​ជា​ប្រពន្ធ​របស់​ចៅ‌ហ្វាយ​ខ្ញុំ នោះ​បាន​បង្កើត​កូន​ប្រុស​១​ឲ្យ​ចៅ‌ហ្វាយ​ខ្ញុំ ក្នុង​កាល​ដែល​លោក​ចាស់​ហើយ លោក​ក៏​បាន​ចែក​របស់​ទ្រព្យ​ទាំង​អស់​ដល់​កូន​នោះ

37. ចៅ‌ហ្វាយ​ខ្ញុំ​ក៏​បាន​ឲ្យ​ខ្ញុំ​ស្បថ​ដោយ​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​ស្រុក​គេ​នេះ​ឡើយ

38. តែ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ផ្ទះ​ឪពុក​អញ ហើយ​និង​ញាតិ‌សន្តាន​អញ​វិញ ដើម្បី​នឹង​យក​ប្រពន្ធ​មក​ឲ្យ​កូន​អញ

39. ខ្ញុំ​បាន​ជម្រាប​ចៅ‌ហ្វាយ​ខ្ញុំ​ថា ប្រហែល​ជា​ស្ត្រី​នោះ​មិន​ព្រម​តាម​ខ្ញុំ​ទេ

40. នោះ​លោក​មាន​ប្រសាសន៍​ថា ព្រះ‌យេហូវ៉ា​ដែល​អញ​ដើរ​នៅ​ចំពោះ​ទ្រង់ៗ​នឹង​ចាត់​ទេវតា​ទ្រង់​ទៅ​ជា​មួយ​នឹង​ឯង ដើម្បី​ធ្វើ​ឲ្យ​ដំណើរ​ឯង​បាន​កើត​ការ ហើយ​ឯង​នឹង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ញាតិ‌សន្តាន​អញ គឺ​ពី​ពួក​វង្ស​ឪពុក​អញ​មក​ជា​ពិត

41. ឯង​នឹង​បាន​រួច​ពី​សម្បថ​ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ គឺ​បើ​កាល​ណា​ឯង​បាន​ទៅ​ដល់​ញាតិ‌សន្តាន​អញ​ហើយ រួច​គេ​មិន​ព្រម​ឲ្យ​នាង​នោះ​មក​ទេ នោះ​ឯង​នឹង​បាន​រួច​ពី​សម្បថ ដែល​អញ​ឲ្យ​ឯង​ស្បថ​នេះ

42. ដូច្នេះ នៅ​ថ្ងៃ​នេះ ខ្ញុំ​ក៏​បាន​មក​ដល់​អណ្តូង​ទឹក ហើយ​ខ្ញុំ​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ជា​ចៅ‌ហ្វាយ​ទូល‌បង្គំ​អើយ បើ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ដំណើរ​ទូល‌បង្គំ​បាន​កើត​ការ​ក្នុង​គ្រា​ឥឡូវ​នេះ

43. មើល ទូល‌បង្គំ​នឹង​ឈរ​នៅ​ត្រង់​អណ្តូង​ទឹក​នេះ ដូច្នេះ បើ​នាង​ក្រមុំ​ណា​ដែល​ចេញ​មក​ដង​ទឹក ហើយ​ទូល‌បង្គំ​និយាយ​ថា សូម​ឲ្យ​ខ្ញុំ​សុំ​ទឹក​ពី​ក្អម​នាង​ផឹក​បន្តិច

44. ហើយ​នាង​នោះ​នឹង​ឆ្លើយ​មក​ទូល‌បង្គំ​ថា ចាស អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​អ្នក​ផឹក​ដែរ នោះ​សូម​ឲ្យ​ត្រូវ​ត្រង់​រូប​ស្ត្រី​នោះ​ឯង ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​តម្រូវ​ដល់​កូន​របស់​ចៅ‌ហ្វាយ​ទូល‌បង្គំ

45. កាល​ខ្ញុំ​អធិ‌ស្ឋាន​នៅ​ក្នុង​ចិត្ត​មិន​ទាន់​ផុត​នៅ​ឡើយ នោះ​មើល ស្រាប់​តែ​នាង​រេបិកា​កណ្តៀត​ក្អម​ចេញ​មក នាង​បាន​ចុះ​ទៅ​ក្នុង​អណ្តូង​ដង​ទឹក​មក ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​នាង​ថា សូម​ឲ្យ​ខ្ញុំ​ផឹក​ផង

46. នោះ​នាង​ក៏​ដាក់​ក្អម​ចុះ​ពី​លើ​ស្មា​ជា​១​រំពេច ដោយ​ពាក្យ​ថា អញ្ជើញ​ពិសា​ចុះ ខ្ញុំ​នឹង​ឲ្យ​អូដ្ឋ​ផឹក​ដែរ ដូច្នេះ ខ្ញុំ​ក៏​បាន​ទទួល​ទាន រួច​នាង​ឲ្យ​អូដ្ឋ​ផឹក​ផង

47. ហើយ​ខ្ញុំ​សួរ​ថា នាង​ជា​កូន​អ្នក​ណា នាង​ឆ្លើយ​ថា ខ្ញុំ​ជា​កូន​បេធូ‌អែល ជា​ចៅ​ណាឃរ និង​មីលកា នោះ​ខ្ញុំ​ក៏​បំពាក់​ក្រវិល នៅ​ច្រមុះ ហើយ​និង​កង​នៅ​ដៃ​នាង

48. ខ្ញុំ​បាន​ឱន​ក្រាប​ថ្វាយ‌បង្គំ ទាំង​សរសើរ‌តម្កើង​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ័ប្រា‌ហាំ​ចៅ‌ហ្វាយ​ខ្ញុំ ដែល​ទ្រង់​បាន​នាំ​តម្រង់​ខ្ញុំ​តាម​ផ្លូវ​រៀង​មក ដើម្បី​ឲ្យ​បាន​កូន​ស្រី​របស់​បង​ប្អូន​ចៅ‌ហ្វាយ​ខ្ញុំ យក​ទៅ​ជូន​ដល់​កូន​លោក

49. ឥឡូវ​នេះ បើ​អ្នក​រាល់​គ្នា​គិត​ប្រព្រឹត្ត​នឹង​ចៅ‌ហ្វាយ​ខ្ញុំ​ដោយ​សប្បុរស​ស្មោះ‌ត្រង់ នោះ​សូម​តប​មក​ខ្ញុំ​ចុះ ពុំ​នោះ​ទេ សូម​ប្រាប់​ខ្ញុំ​ឲ្យ​ដឹង​ផង ដើម្បី​ឲ្យ​ខ្ញុំ​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ទៀត។

50. នោះ​ឡាបាន់ និង​បេធូ‌អែល​ក៏​ឆ្លើយ​ថា ការ​នេះ​សម្រេច​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ ទោះ​បើ​យើង​ឆ្លើយ​នឹង​អ្នក ជា​អាក្រក់ ឬ​ល្អ​ក៏​ពុំ​បាន​ដែរ

51. មើល រេបិកា​នៅ​មុខ​អ្នក​ស្រាប់​ហើយ ចូរ​យក​វា​ទៅ ឲ្យ​វា​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ចៅ‌ហ្វាយ​អ្នក​ចុះ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក

52. កាល​បាវ​របស់​អ័ប្រា‌ហាំ​បាន​ឮ​ដូច្នោះ នោះ​គាត់​ក៏​ឱន​ក្រាប​ដល់​ដី​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា

53. រួច​បញ្ចេញ​គ្រឿង​មាស​គ្រឿង​ប្រាក់ និង​សម្លៀក‌បំពាក់​ឲ្យ​ដល់​រេបិកា ព្រម​ទាំង​ជូន​របស់​ទ្រព្យ​ដ៏​មាន​តម្លៃ ទៅ​បង​នាង និង​ម្តាយ​នាង​ដែរ

54. រួច​គាត់​ក៏​បរិភោគ​ទៅ ព្រម​ទាំង​ពួក​អ្នក​ដែល​មក​ជា​មួយ​ផង ហើយ​ផ្អាក​នៅ​ក្នុង​យប់​នោះ​ឯង លុះ​ដល់​ពេល​ព្រឹក កាល​គេ​បាន​ក្រោក​ឡើង​ហើយ នោះ​គាត់​ជម្រាប​លា​គេ​ថា ខ្ញុំ​សូម​វិល​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ​ហើយ

55. តែ​បង និង​ម្តាយ​នាង​និយាយ​ថា សូម​ឲ្យ​នាង​នៅ​ជា​មួយ​នឹង​យើង​សិន បើ​តិច​ណាស់​ត្រឹម​១០​ថ្ងៃ រួច​សឹម​យក​ទៅ​ចុះ

56. គាត់​ឆ្លើយ​ថា កុំ​ឃាត់​ខ្ញុំ​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ដំណើរ​ខ្ញុំ​កើត​ការ​ហើយ ដូច្នេះ ខ្ញុំ​សូម​លា​ត្រឡប់​ទៅ​ឯ​ចៅ‌ហ្វាយ​ខ្ញុំ​វិញ

57. នោះ​គេ​ឆ្លើយ​ថា ចាំ​យើង​ហៅ​នាង​មក​សួរ​សិន

58. រួច​គេ​ហៅ​រេបិកា​មក​សួរ​ថា ឯង​ព្រម​ទៅ​ជា​មួយ​នឹង​អ្នក​នេះ​ឬ​ទេ នាង​ទទួល​ថា ព្រម

59. នោះ​គេ​ក៏​ឲ្យ​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេនំ​នាង និង​បាវ​អ័ប្រា‌ហាំ ហើយ​និង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ

60. គេ​ក៏​ឲ្យ​ពរ​ដល់​រេបិកា​ដោយ​ពាក្យ​ថា ប្អូន​យើង​អើយ សូម​ឲ្យ​ឯង​បង្កើត​បាន​ទាំង​ពាន់​ទាំង​ម៉ឺន ហើយ​ឲ្យ​ពូជ​ឯង​គ្រប់‌គ្រង​លើ​ទ្វារ​ក្រុង​នៃ​ពួក​អស់​អ្នក​ដែល​ស្អប់​ដល់​គេ​ចុះ

61. រេបិកា​ក៏​ក្រោក​ឡើង ព្រម​ទាំង​ពួក​ស្រី​បម្រើ​នាង​ឡើង​ជិះ​អូដ្ឋ​ទៅ​តាម​បាវ​នោះ ហើយ​គាត់​ក៏​នាំ​យក​នាង​ធ្វើ​ដំណើរ​ចេញ​ទៅ។

62. ឯ​អ៊ីសាក គាត់​ដើរ​មក​តាម​ផ្លូវ​ដែល​មក​ពី​អណ្តូង​ឡាហាយ-រយ ដ្បិត​គាត់​នៅ​ស្រុក​ត្បូង

63. ហើយ​គាត់​ក៏​ចេញ​ទៅ​រំពឹង​គិត​នៅ​ត្រង់​ទី​វាល ក្នុង​កាល​ដែល​ពេល​ជិត​ព្រលប់ គាត់​ក្រឡេក​ភ្នែក​មើល​ទៅ ស្រាប់​តែ​ឃើញ​មាន​សត្វ​អូដ្ឋ​ដើរ​ចូល​មក

64. ឯ​រេបិកា​ក៏​ងើប​ភ្នែក​ឡើង​ដែរ កាល​បាន​ឃើញ​អ៊ីសាក នោះ​ក៏​លោត​ចុះ​ពី​លើ​អូដ្ឋ​មក

65. ហើយ​សួរ​ទៅ​បាវ​នោះ​ថា អ្នក​ណា​ន៏ ដែល​ដើរ​កាត់​វាល​តម្រង់​មក​ឯ​យើង​នោះ បាវ​នោះ​ឆ្លើយ​ថា នោះ​ហើយ​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ រួច​នាង​យក​ស្បៃ​មក​បាំង​មុខ

66. បាវ​នោះ​ក៏​រៀប‌រាប់​ប្រាប់​អ៊ីសាក ពី​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ

67. រួច​អ៊ីសាក​នាំ​រេបិកា​ចូល​ទៅ​ក្នុង​ត្រសាល​របស់​សារ៉ា​ជា​ម្តាយ​ខ្លួន ហើយ​ក៏​យក​នាង​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ប្រតិព័ទ្ធ​ស្រឡាញ់​ដល់​នាង នោះ​អ៊ីសាក​គាត់​បាន​ក្សាន្ត​ចាក​ទុក្ខ​ពី​ម្តាយ​ស្លាប់។

About លោកុប្បត្តិ Chapter 24

Read លោកុប្បត្តិ Chapter 24 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: លោកុប្បត្តិ
Chapter: 24
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading លោកុប្បត្តិ Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is លោកុប្បត្តិ Chapter 24?

លោកុប្បត្តិ Chapter 24 is part of the Book of លោកុប្បត្តិ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete លោកុប្បត្តិ Chapter 24 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 12
  3. សាស្តា Chapter 1
  4. ហូសេ Chapter 1
  5. ហូសេ Chapter 6
  6. ហូសេ Chapter 4
  7. ហូសេ Chapter 10

Explore More from លោកុប្បត្តិ

  1. លោកុប្បត្តិ Chapter 23
  2. លោកុប្បត្តិ Chapter 15
  3. លោកុប្បត្តិ Chapter 14
  4. លោកុប្បត្តិ Chapter 13
  5. លោកុប្បត្តិ Chapter 12
  6. លោកុប្បត្តិ Chapter 45
  7. លោកុប្បត្តិ Chapter 39

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 15
  2. របាក្សត្រ ទី ២ Chapter 18
  3. ជនគណនា Chapter 19
  4. អេសាយ Chapter 12
  5. ចោទិយកថា Chapter 23
  6. វិវរណៈ Chapter 8
  7. ហូសេ Chapter 7
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *