លោកុប្បត្តិ Chapter 36

For English

Read លោកុប្បត្តិ Chapter 36 Online

Read លោកុប្បត្តិ Chapter 36 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.

Choose a Chapter

លោកុប្បត្តិ 36

ជំពូក 36

1. នេះ​ជា​បញ្ជី​តំណ​វង្ស​ពី​អេសាវ គឺ​ជា​អេដុម

2. អេសាវ​គាត់​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​អ័ដា ជា​កូន​អេឡូន សាសន៍​ហេត ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​សាសន៍​ហេវី

3. និង​បាសម៉ាត​ជា​កូន​អ៊ីស‌ម៉ាអែល ហើយ​ជា​ប្អូន​នេបា‌យ៉ូត

4. ឯ​អ័ដា នាង​បង្កើត​អេលី‌ផាស​ឲ្យ​អេសាវ ហើយ​បាសម៉ាត​នាង​បង្កើត​រេហួល

5. នាង​អ័ហូ‌លី‌បាម៉ា​ក៏​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ នោះ​ជា​កូន​របស់​អេសាវ​ដែល​បាន​កើត​ឡើង​ដល់​គាត់​នៅ​ស្រុក​កាណាន

6. រួច​អេសាវ​គាត់​នាំ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​ពួក​អ្នក​នៅ​ផ្ទះ​គាត់​ទាំង​អស់ និង​ហ្វូង​សត្វ ហើយ​និង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​កាល​នៅ​ស្រុក​កាណាន ចេញ​ទៅ​នៅ​ស្រុក​មួយ​ឃ្លាត​ពី​យ៉ាកុប​ជា​ប្អូន

7. ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​របស់​គេ​មាន​យ៉ាង​សន្ធឹក និង​នៅ​ជា​មួយ​គ្នា​ពុំ​បាន ស្រុក​ដែល​គេ​សំណាក់​នៅ​នោះ​មិន​ល្មម​នឹង​ចិញ្ចឹម​ដល់​គេ​បាន​ទេ ដោយ​ព្រោះ​ហ្វូង​សត្វ​ទាំង​នោះ

8. ដូច្នេះ អេសាវ​គាត់​តាំង​ទី​លំនៅ​នៅ​ត្រង់​ភ្នំ​សៀរ ឯ​អេសាវ​នោះ​គឺ​ជា​អេដុម។

9. នេះ​ជា​តំណ​វង្ស​ត​ពី​អេសាវ ជា​អយ្យកោ​ពួក​សាសន៍​អេដុម នៅ​ក្នុង​ស្រុក​ភ្នំ​សៀរ

10. នេះ​ជា​ឈ្មោះ​នៃ​ពួក​កូន​ចៅ​អេសាវ គឺ​អេលី‌ផាស​ជា​កូន​អ័ដា​ប្រពន្ធ​អេសាវ និង​រេហួល​ជា​កូន​បាសម៉ាត​ប្រពន្ធ​អេសាវ

11. ហើយ​កូន​ចៅ​របស់​អេលី‌ផាស គឺ​ថេម៉ាន អូម៉ារ សេផូរ កាថាម និង​កេណាស

12. ឯ​ធីមណា​ជា​ប្រពន្ធ​ចុង​របស់​អេលី‌ផាស​កូន​អេសាវ នាង​បង្កើត​អាម៉ា‌លេក​ឲ្យ​អេលី‌ផាស នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​អ័ដា​ប្រពន្ធ​អេសាវ​ទាំង​អស់

13. ហើយ​នេះ​ជា​កូន​ចៅ​រេហួល គឺ​ណាហាត់ សេរ៉ាស សាំម៉ា និង​មីសសា នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត ប្រពន្ធ​អេសាវ​ដែរ

14. ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​ប្រពន្ធ​អេសាវ នាង​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ​ឲ្យ​អេសាវ។

15. នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អេសាវ​ទាំង​ប៉ុន្មាន គឺ​ក្នុង​កូន​ចៅ​អេលី‌ផាស​ជា​កូន​ច្បង​របស់​អេសាវ មាន​ថេម៉ាន​១ អូម៉ារ​១ សេផូរ​១ កេណាស​១

16. កូរេ​១ កាថាម​១ និង​អាម៉ា‌លេក​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អេលី‌ផាស នៅ​ស្រុក​អេដុម សុទ្ធ​តែ​កូន​ចៅ​របស់​អ័ដា​ទាំង​អស់។

17. នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​រេហួល កូន​អេសាវ គឺ​ណាហាត់​១ សេរ៉ាស​១ សាំម៉ា​១ ហើយ​និង​មីសសា​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​រេហួល​នៅ​ស្រុក​អេដុម សុទ្ធ​តែ​ជា​កូន​ចៅ​របស់​បាសម៉ាត​ប្រពន្ធ​អេសាវ​ទាំង​អស់។

18. នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អ័ហូ‌លី‌បាម៉ា ប្រពន្ធ​របស់​អេសាវ គឺ​យេអ៊ូស​១ យ៉ាឡាម​១ ហើយ​និង​កូរេ​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អ័ហូ‌លី‌បាម៉ា កូន​អ័ន៉ា ប្រពន្ធ​អេសាវ

19. នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​អេសាវ ហើយ​ជា​មេ​គេ​ទាំង​អស់ ឯ​អេសាវ គឺ​ជា​អេដុម។

20. ឯ​កូន​ចៅ​សៀរ សាសន៍​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ គឺ​ឡូថាន សូបាល ស៊ីបៀន អ័ន៉ា

21. ឌីសុន អេស៊ើរ និង​ឌីសាន នោះ​ជា​ពួក​មេ​ដែល​កើត​ពី​សាសន៍​ហូរី ជា​កូន​ចៅ​សៀរ​នៅ​ក្នុង​ស្រុក​អេដុម​ទាំង​អស់

22. កូន​ចៅ​ឡូថាន គឺ​ហូរី ហេម៉ាន ហើយ​ប្អូន​ស្រី​ឡូថាន គឺ​ធីមណា

23. នេះ​ជា​កូន​ចៅ​របស់​សូបាល គឺ​អាលវ៉ាន ម៉ាន៉ា‌ហាត់ អេបាល សេផូរ ហើយ​អូណាម

24. នេះ​ជា​កូន​ចៅ​ស៊ីបៀន គឺ​អៃយ៉ា ហើយ​អ័ន៉ា គឺ​អ័ន៉ា​នេះ​ដែល​ប្រទះ​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក​ខ្លួន

25. នេះ​ជា​កូន​ចៅ​អ័ន៉ា និង​ឌីសុន និង​អ័ហូ‌លី‌បាម៉ា​ជា​កូន​ស្រី​អ័ន៉ា

26. នេះ​ជា​កូន​ចៅ​ឌីសុន គឺ​ហែម‌ដាន់ អែស‌បាន់ យីត‌រ៉ាន និង​កេរ៉ាន

27. នេះ​ជា​កូន​ចៅ​អេស៊ើរ គឺ​ប៊ីលហាន សាវ៉ាន និង​យ៉ាកាន

28. នេះ​ជា​កូន​ចៅ​ឌីសាន គឺ​អ៊ូស និង​អ័រ៉ាន

29. នេះ​ជា​ពួក​មេ​ដែល​កើត​ពី​ពួក​ហូរី​មក គឺ​ឡូថាន​១ សូបាល​១ ស៊ីបៀន​១ អ័ន៉ា​១

30. ឌីសសុន​១ អេស៊ើរ​១ ហើយ​ឌីសាន​១ នោះ​សុទ្ធ​តែ​ជា​មេ ដែល​កើត​ពី​ពួក​ហូរី នៅ​ក្នុង​ស្រុក​សៀរ​តាម​មេ​គេ​ទាំង​ប៉ុន្មាន។

31. នេះ​ជា​ពួក​ស្តេច​ដែល​សោយ‌រាជ្យ​នៅ​ស្រុក​អេដុម ក្នុង​គ្រា​មុន​ដែល​មាន​ស្តេច​ណា​មួយ​សោយ​រាជ្យ​លើ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ឡើយ

32. គឺ​បេឡា​ជា​កូន​បេអ៊រ បាន​សោយ​រាជ្យ​នៅ​ស្រុក​អេដុម ហើយ​ទី​ក្រុង​របស់​ទ្រង់ គឺ​ឌីន‌ហាបា

33. បេឡា​ក៏​សុគត​ទៅ រួច​យ៉ូបាប់​ជា​កូន​សេរ៉ាស​ពី​បុសរ៉ា បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

34. យ៉ូបាប់​ក៏​សុគត​ទៅ រួច​ហ៊ូសាម​ពី​ស្រុក​ពួក​ថេម៉ាន បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

35. ហ៊ូសាម​ក៏​សុគត​ទៅ រួច​ហាដាឌ់​ជា​កូន​បេដាឌ់ ដែល​បាន​វាយ​ពួក​ម៉ាឌាន នៅ​វាល​ស្រុក​ម៉ូអាប់​បាន​សោយ​រាជ្យ​ជំនួស​ទ្រង់​ឡើង ហើយ​ទី​ក្រុង​ទ្រង់ គឺ​អាវីត

36. ហាដាឌ់​ក៏​សុគត​ទៅ រួច​សាំឡា​ពី​ម៉ាស‌រេកា​បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

37. សាំឡា​ក៏​សុគត​ទៅ រួច​សូល​ពី​រេហូ‌បូត​ដែល​នៅ​មាត់​ទន្លេ បាន​សោយ​រាជ្យ​ជំនួស​ទ្រង់

38. សូល​ក៏​សុគត​ទៅ រួច​បាល-ហាណាន់​ជា​កូន​អ័កបោរ បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់

39. បាល-ហាណាន់​ជា​កូន​អ័កបោរ​ក៏​សុគត​ទៅ រួច​ហាដារ​បាន​សោយ‌រាជ្យ​ជំនួស​ទ្រង់ ទី​ក្រុង​ទ្រង់​ហៅ​ថា ប៉ាវ ហើយ​ភរិយា​ទ្រង់​នាម​ជា​មហេថា‌បែល ជា​កូន​ម៉ាត‌រ៉េឌ ដែល​ជា​កូន​មេសា‌ហាប់។

40. នេះ​ជា​ឈ្មោះ​នៃ ពួក​មេ​ដែល​កើត​ពី​អេសាវ​មក​តាម​គ្រួ តាម​ស្រុក តាម​ឈ្មោះ​គេ គឺ​ធីមណា​១ អាលវ៉ា​១ យេថេត​១

41. អ័ហូ‌លី‌បាម៉ា​១ អេឡា​១ ពីណូន​១

42. កេណាស​១ ថេម៉ាន​១ មីបសា​១

43. ម៉ាក‌ឌាល​១ និង​អ៊ីរ៉ាម​១ នោះ​ជា​ពួក​មេ​របស់​សាសន៍​អេដុម តាម​ទី​លំនៅ​គេ នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​របស់​គេ គឺ​អេសាវ​នេះ​ជា​អយ្យកោ​នៃ​ពួក​សាសន៍​អេដុម។

About លោកុប្បត្តិ Chapter 36

Read លោកុប្បត្តិ Chapter 36 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: លោកុប្បត្តិ
Chapter: 36
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading លោកុប្បត្តិ Chapter 36 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is លោកុប្បត្តិ Chapter 36?

លោកុប្បត្តិ Chapter 36 is part of the Book of លោកុប្បត្តិ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete លោកុប្បត្តិ Chapter 36 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 1
  3. ហូសេ Chapter 4
  4. សាស្តា Chapter 1
  5. ហូសេ Chapter 10
  6. ហូសេ Chapter 8
  7. ហូសេ Chapter 6

Explore More from លោកុប្បត្តិ

  1. លោកុប្បត្តិ Chapter 50
  2. លោកុប្បត្តិ Chapter 2
  3. លោកុប្បត្តិ Chapter 13
  4. លោកុប្បត្តិ Chapter 11
  5. លោកុប្បត្តិ Chapter 38
  6. លោកុប្បត្តិ Chapter 18
  7. លោកុប្បត្តិ Chapter 41

Related Chapters & Readings

  1. ទំនុកដំកើង Chapter 7
  2. លេវីវិន័យ Chapter 6
  3. របាក្សត្រ ទី ១ Chapter 10
  4. ដានីយ៉ែល Chapter 4
  5. យ៉ូប Chapter 41
  6. យ៉ូប Chapter 20
  7. របាក្សត្រ ទី ១ Chapter 21
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *