របាក្សត្រ ទី ២ Chapter 23

For English

Read របាក្សត្រ ទី ២ Chapter 23 Online

Read របាក្សត្រ ទី ២ Chapter 23 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ២ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ២ 23

ជំពូក 23

1. នៅ​ឆ្នាំ​ទី​៧ នោះ​យេហូ‌យ៉ាដា លោក​ចម្រើន​អំណាច​ឡើង ក៏​នាំ​ឲ្យ​ពួក​មេ‌ទ័ព​ចុះ​សញ្ញា​នឹង​លោក គឺ​អ័សារា ជា​កូន​យេរ៉ូហាំ អ៊ីស‌ម៉ាអែល ជា​កូន​យ៉ូហា‌ណាន អ័សារា ជា​កូន​អូបិឌ ម្អាសេយ៉ា ជា​កូន​អ័ដាយ៉ា និង​អេលី‌សាផាត ជា​កូន​ស៊ីកគ្រី

2. គេ​ក៏​ដើរ​ទៅ​មក​ក្នុង​ស្រុក​យូដា ប្រមូល​ពួក​លេវី​ពី​គ្រប់​ទាំង​ទី​ក្រុង​ស្រុក​យូដា ព្រម​ទាំង​ពួក​ជា​ប្រធាន​ក្នុង​វង្សា‌នុវង្ស​នៃ​សាសន៍​អ៊ីស្រា‌អែល ឲ្យ​មូល​មក​ឯ​ក្រុង​យេរូ‌សាឡឹម

3. រួច​ពួក​ជំនុំ​ទាំង​អស់​គ្នា​ក៏​ចុះ​សញ្ញា​នឹង​ស្តេច នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ យេហូ‌យ៉ាដា​ក៏​ពោល​ឡើង​ថា មើល ត្រូវ​ឲ្យ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច បាន​សោយ‌រាជ្យ​ឡើង ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ហើយ​ពី​ដំណើរ​ពួក​វង្សា​ដាវីឌ

4. ឯ​អ្នក​រាល់​គ្នា​ត្រូវ​ធ្វើ​យ៉ាង​ដូច្នេះ ចំណែក​ពួក​សង្ឃ និង​ពួក​លេវី ក្នុង​ពួក​អ្នក​រាល់​គ្នា​ដែល​ចូល​មក​នៅ​ថ្ងៃ​ឈប់​សម្រាក នោះ​ត្រូវ​ឲ្យ​១​ភាគ​ក្នុង​៣​ចាំ​យាម​នៅ​មាត់​ទ្វារ

5. មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ឯ​ដំណាក់​នៃ​ស្តេច ហើយ​មួយ​ភាគ​ក្នុង​៣​ទៀត ត្រូវ​នៅ​ត្រង់​ទ្វារ​ជើង​ជញ្ជាំង ឯ​បណ្តា‌ជន​ទាំង‌ឡាយ ត្រូវ​នៅ​ក្នុង​ទីលាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​វិញ

6. កុំ​ឲ្យ​អ្នក​ណា​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ លើក​តែ​ពួក​សង្ឃ និង​ពួក​អ្នក​ដែល​ជា​ជំនួយ​ដល់​ពួក​លេវី​ប៉ុណ្ណោះ អ្នក​ទាំង​នោះ​ចូល​ទៅ​បាន ពី​ព្រោះ​គេ​បរិសុទ្ធ​ទាំង​អស់ តែ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​រក្សា​បញ្ញើ​នៃ​ព្រះ‌យេហូវ៉ា​វិញ

7. ត្រូវ​ឲ្យ​ពួក​លេវី​ឈរ​ព័ទ្ធ​ជុំវិញ​ស្តេច ដោយ​កាន់​គ្រឿង​សស្ត្រា‌វុធ​គ្រប់ៗ​គ្នា បើ​មាន​អ្នក​ណា​ចូល​មក​ក្នុង​ព្រះ‌វិហារ នោះ​ត្រូវ​សម្លាប់​បង់ ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ជាប់​នឹង​ស្តេច នៅ​អស់​វេលា​ដែល​ទ្រង់​យាង​ចេញ​ចូល។

8. ដូច្នេះ ពួក​លេវី និង​ពួក​យូដា​ទាំង​អស់​គ្នា ក៏​ធ្វើ​តាម​បង្គាប់​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ​គ្រប់​Chapter គេ​នាំ​យក​ពួក​គេ​រៀង​ខ្លួន ទាំង​ពួក​ដែល​ត្រូវ​ចូល​នៅ​ថ្ងៃ​ឈប់​សម្រាក និង​ពួក​ដែល​ចេញ​នៅ​ថ្ងៃ​ឈប់​សម្រាក​ដែរ ដ្បិត​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​មិន​ឲ្យ​ពួក​វេន​ណា​ឈប់​ទេ

9. លោក​ប្រគល់​លំពែង និង​ខែល​ធំ​តូច ជា​របស់​ស្តេច​ដាវីឌ​ពី​ដើម ដែល​ទុក​នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ដល់​ពួក​មេ‌ទ័ព

10. រួច​លោក​ដាក់​មនុស្ស​ទាំង​អស់​ឲ្យ​ឈរ​ព័ទ្ធ​នៅ​ជុំវិញ​ស្តេច ទាំង​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​គេ​រៀង​ខ្លួន ចាប់​តាំង​ពី​ខាង​ស្តាំ​ព្រះ‌វិហារ រហូត​ទៅ​ដល់​ខាង​ឆ្វេង ក្បែរ​អាសនៈ និង​ព្រះ‌វិហារ

11. នោះ​គេ​នាំ​ព្រះ‌រាជ‌បុត្រា​នៃ​ស្តេច​ចេញ​មក បំពាក់​មកុដ​លើ​ទ្រង់ ហើយ​ថ្វាយ​សេចក្ដី​បន្ទាល់ រួច​តាំង​ទ្រង់​ឡើង​ជា​ស្តេច ឯ​យេហូ‌យ៉ាដា និង​ពួក​កូន​លោក​ក៏​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ហើយ​ពោល​ថា សូម​ឲ្យ​ព្រះ‌រាជា​បាន​ប្រកប ដោយ​សេចក្ដី​ចម្រើន​ចុះ។

12. លុះ​កាល​ព្រះ‌នាង​អ័ថា‌លា​បាន​ឮ​សូរ​អឺង‌កង​ពី​ពួក​បណ្តា‌ជន​ដែល​រត់​ទៅ​មក ទាំង​សរសើរ​ដល់​ស្តេច នោះ​ព្រះ‌នាង​ក៏​យាង​ចូល​ទៅ​ឯ​គេ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

13. ព្រះ‌នាង​ទត​ទៅ ឃើញ​ស្តេច​ទ្រង់​ឈរ​នៅ​លើ​ទី​ថ្កល់​ត្រង់​ផ្លូវ​ចូល ព្រម​ទាំង​ពួក​មេ‌ទ័ព និង​ពួក​ផ្លុំ​ត្រែ​នៅ​អម​ទ្រង់ ឯ​ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា គេ​មាន​សេចក្ដី​អំណរ ហើយ​ផ្លុំ​ត្រែ​ឡើង ពួក​ចម្រៀង​ក៏​កាន់​ប្រដាប់​ភ្លេង ហើយ​នាំ​មុខ​គេ​ច្រៀង​ទំនុក​សរសើរ នោះ​ព្រះ‌នាង​ក៏​ហែក​ព្រះ‌ពស្ត្រ ដោយ​ព្រះ‌បន្ទូល​ថា នេះ​ជា​ការ​ក្បត់ គឺ​ជា​ការ​ក្បត់​ហើយ

14. ឯ​យេហូ‌យ៉ាដា​ដ៏​ជា​សង្ឃ លោក​នាំ​ពួក​មេ​ដែល​ត្រួត​លើ​កង‌ទ័ព​ចេញ​មក​ប្រាប់​ថា ចូរ​នាំ​ព្រះ‌នាង​ចេញ​ទៅ​ក្រៅ​ទៅ ហើយ​បើ​អ្នក​ណា​តាម​ព្រះ‌នាង នោះ​ត្រូវ​សម្លាប់​គេ​ចោល​ចេញ ដ្បិត​លោក​បាន​ហាម​ថា កុំ​ឲ្យ​សម្លាប់​ព្រះ‌នាង នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ឡើយ

15. ដូច្នេះ គេ​ក៏​ចៀស​ផ្លូវ​ឲ្យ​ព្រះ‌នាង​ចេញ​ទៅ ហើយ​ព្រះ‌នាង​យាង​ចេញ​ទៅ​តាម​ទ្វារ ដែល​សេះ​ចូល​ទៅ​ឯ​ដំណាក់​ស្តេច រួច​គេ​ធ្វើ​គុត​នៅ​ទី​នោះ។

16. រីឯ​យេហូ‌យ៉ាដា លោក​នាំ​ឲ្យ​ខ្លួន​លោក និង​ពួក​បណ្តា‌ជន ហើយ​និង​ស្តេច​ចុះ​សញ្ញា​គ្នា​ថា នឹង​ធ្វើ​ជា​រាស្ត្រ​របស់​ផង​ព្រះ‌យេហូវ៉ា

17. បន្ទាប់​មក បណ្តា‌ជន​ទាំង‌ឡាយ​គេ​ចូល​ទៅ​រំលំ​វិហារ​របស់​ព្រះ‌បាល​អស់​ទៅ ហើយ​បំបាក់​បំបែក​អស់​ទាំង​អាសនៈ និង​រូប​ព្រះ​ឲ្យ​ខ្ទេច‌ខ្ទី ក៏​សម្លាប់​ម៉ាត់‌ថាន ជា​សង្ឃ​របស់​ព្រះ‌បាល នៅ​មុខ​អាសនៈ​នោះ​ដែរ

18. យេហូ‌យ៉ាដា លោក​ក៏​តាំង​ឲ្យ​មាន​ពួក​អ្នក​ថែ‌ទាំ​មើល​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា នៅ​ក្រោម​បង្គាប់​នៃ​ពួក​លេវី​ដ៏​ជា​សង្ឃ ដែល​ដាវីឌ​បាន​តម្រូវ​ឲ្យ​មាន​ដំណែង ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា សម្រាប់​នឹង​ថ្វាយ​តង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ គឺ​ដោយ​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ច្រៀង​ចម្រៀង តាម​បង្គាប់​ដាវីឌ

19. លោក​ក៏​ដាក់​ពួក​ឆ្មាំ​ទ្វារ នៅ​អស់​ទាំង​ទ្វារ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​នឹង​ឃាត់​មិន​ឲ្យ​អ្នក​ណា​ដែល​មិន​ស្អាត​ក្នុង​ការ​អ្វី​មួយ បាន​ចូល​ទៅ​ឡើយ

20. រួច​មក លោក​ប្រមូល​ពួក​មេ‌ទ័ព ពួក​អ្នក​ធំ ពួក​ចៅ‌ហ្វាយ​លើ​បណ្តា‌ជន និង​ពួក​អ្នក​ស្រុក​ទាំង​អម្បាល‌ម៉ាន​មក ហើយ​នាំ​ស្តេច​ចុះ​ពី​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ដង្ហែ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់​តាម​ទ្វារ​ខាង​លើ លើក​តម្កល់​លើ​បល្ល័ង្ក‌រាជ្យ

21. ដូច្នេះ ពួក​អ្នក​ស្រុក​ទាំង​អស់​គ្នា ក៏​មាន​សេចក្ដី​រីក‌រាយ​សប្បាយ ហើយ​ទី​ក្រុង​បាន​សេចក្ដី​សាន្ត‌ត្រាណ ឯ​ព្រះ‌នាង​អ័ថា‌លា គេ​បាន​ធ្វើ​គុត​ដោយ​ដាវ​ទៅ។

About របាក្សត្រ ទី ២ Chapter 23

Read របាក្សត្រ ទី ២ Chapter 23 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ២ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ២
Chapter: 23
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ២. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ២ Chapter 23 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ២ Chapter 23?

របាក្សត្រ ទី ២ Chapter 23 is part of the Book of របាក្សត្រ ទី ២ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ២ Chapter 23 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 12
  3. សាស្តា Chapter 1
  4. ហូសេ Chapter 4
  5. ហូសេ Chapter 3
  6. ហូសេ Chapter 1
  7. ហូសេ Chapter 10

Explore More from របាក្សត្រ ទី ២

  1. របាក្សត្រ ទី ២ Chapter 27
  2. របាក្សត្រ ទី ២ Chapter 2
  3. របាក្សត្រ ទី ២ Chapter 36
  4. របាក្សត្រ ទី ២ Chapter 30
  5. របាក្សត្រ ទី ២ Chapter 14
  6. របាក្សត្រ ទី ២ Chapter 19
  7. របាក្សត្រ ទី ២ Chapter 5

Related Chapters & Readings

  1. ទំនុកដំកើង Chapter 106
  2. ទំនុកដំកើង Chapter 56
  3. អេសាយ Chapter 61
  4. អេសាយ Chapter 38
  5. ពួក ចៅហ្វាយ Chapter 11
  6. និក្ខមនំ Chapter 8
  7. រ៉ូម Chapter 13
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *