របាក្សត្រ ទី ១ Chapter 28

For English

Read របាក្សត្រ ទី ១ Chapter 28 Online

Read របាក្សត្រ ទី ១ Chapter 28 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of របាក្សត្រ ទី ១ and the Holy Bible online.

Choose a Chapter

របាក្សត្រ ទី ១ 28

ជំពូក 28

1. គ្រា​នោះ ដាវីឌ​ទ្រង់​ប្រមូល​ពួក​អ្នក ដែល​ជា​ប្រធាន​ក្នុង​សាសន៍​អ៊ីស្រា‌អែល ពួក​ចៅ‌ហ្វាយ​នៃ​ពូជ​អំបូរ​ទាំង​ប៉ុន្មាន ពួក​នាយ​ដែល​ត្រួត​លើ​ពួក​អ្នក​ផ្គត់‌ផ្គង់​ស្បៀង​ថ្វាយ​ស្តេច​តាម​វេន ពួក​មេ​ទ័ព​ធំ​តូច ពួក​អ្នក​ដែល​ត្រួត​លើ​ព្រះ‌រាជ​ទ្រព្យ​របស់​ស្តេច និង​ពួក​បុត្រា​ទ្រង់​ទាំង​ប៉ុន្មាន និង​ពួក​ឧកញ៉ា គឺ​ជា​ពួក​ខ្លាំង​ពូកែ មាន​ចិត្ត​ក្លាហាន​ទាំង​អស់​មក​ប្រជុំ​គ្នា​នៅ​ក្រុង​យេរូ‌សាឡឹម

2. រួច​ស្តេច​ដាវីឌ​ទ្រង់​ក្រោក​ឈរ​ឡើង​មាន ព្រះ‌បន្ទូល​ថា ឱ​បង​ប្អូន ជា​រាស្ត្រ​របស់​យើង​អើយ ចូរ​ស្តាប់​ចុះ ឯ​យើង​បាន​មាន​បំណង​ចង់​ស្អាង​ព្រះ‌វិហារ សម្រាប់​ឲ្យ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​បាន​សម្រាក​នៅ ហើយ​ទុក​ជា​ទី​កំណល់​កល់​ព្រះ​បាទ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា យើង​ក៏​បាន​ត្រៀម​ទុក​សម្រាប់​ការ​ស្អាង​នោះ​ដែរ

3. តែ​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​យើង​ថា ឯង​មិន​ត្រូវ​ស្អាង​ព្រះ‌វិហារ សម្រាប់​ឈ្មោះ​អញ​ឡើយ ដ្បិត​ឯង​ជា​មនុស្ស​ធ្លាប់​ធ្វើ​ចម្បាំង​មក ហើយ​បាន​កម្ចាយ​ឈាម​ផង

4. ប៉ុន្តែ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​បាន​រើស​យើង​ចេញ​ពី​ពួក​វង្ស​របស់​បិតា​យើង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ធ្វើ​ជា​ស្តេច​លើ​ពួក​អ៊ីស្រា‌អែល​ជា​ដរាប​ទៅ ដ្បិត​ទ្រង់​បាន​រើស​ពួក​យូដា​ទុក​ជា​មេ ហើយ​ក្នុង​ពួក​វង្ស​យូដា នោះ​ទ្រង់​បាន​រើស​យក​វង្ស​របស់​បិតា​យើង ហើយ​ក្នុង​ពួក​បុត្រ​របស់​បិតា​យើង នោះ​ទ្រង់​បាន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង ដើម្បី​លើក​ឡើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់

5. ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) នោះ​ទ្រង់​បាន​រើស​សាឡូ‌ម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល

6. ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​មក​យើង​ថា សាឡូ‌ម៉ូន ជា​កូន​ឯង នឹង​ស្អាង​ព្រះ‌វិហារ ព្រម​ទាំង​ទី​លាន​ឲ្យ​អញ ដ្បិត​អញ​បាន​រើស​វា ឲ្យ​បាន​ធ្វើ​ជា​កូន​អញ ហើយ​អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា

7. អញ​នឹង​តាំង​រាជ្យ​វា ឲ្យ​នៅ​ជាប់​ជានិច្ច​ទៅ គឺ​បើ​វា​កាន់​ខ្ជាប់​តាម​ក្រឹត្យ‌ក្រម និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​អញ ដូច​ជា​សព្វ​ថ្ងៃ​នេះ

8. ឥឡូវ​នេះ អ្នក​រាល់​គ្នា​នៅ​ចំពោះ​ពួក​អ៊ីស្រា‌អែល​ទាំង​អម្បាល‌ម៉ាន ជា​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ចំពោះ​ព្រះ​នៃ​យើង​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្វែង​រក ហើយ​កាន់​តាម​អស់​ទាំង​ក្រឹត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា​ចុះ ដើម្បី​ឲ្យ​បាន​ស្រុក​ល្អ​នេះ ទុក​ជា​កេរ‌អាករ​នៃ​អ្នក​រាល់​គ្នា ហើយ​ទុក​ជា​មរដក​ដល់​កូន​ចៅ​អ្នក​រាល់​គ្នា​ខាង​ក្រោយ​ត​ទៅ។

9. ហើយ​ឯ​ឯង ឱ​សាឡូ‌ម៉ូន ជា​កូន​អញ​អើយ ចូរ​ឲ្យ​ឯង​បាន​ស្គាល់​ព្រះ​នៃ​ឪពុក​ឯង​ចុះ ព្រម​ទាំង​ប្រតិ‌បត្តិ​តាម​ទ្រង់ ដោយ​អស់​ពី​ចិត្ត ហើយ​ស្ម័គ្រ‌ស្មោះ​ផង ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​ស្ទង់​អស់​ទាំង​ចិត្ត ក៏​យល់​អស់​ទាំង​សេចក្ដី​ដែល​យើង​គិត​ដែរ បើ​ឯង​រក​ទ្រង់ នោះ​នឹង​បាន​ឃើញ​មែន តែ​បើ​ឯង​បោះ‌បង់​ចោល​ទ្រង់​វិញ នោះ​ទ្រង់​ក៏​នឹង​បោះ‌បង់​ចោល​ឯង​ជា​ដរាប​ទៅ

10. ឥឡូវ​នេះ ចូរ​ឯង​ប្រុង​ប្រយ័ត ដ្បិត​ព្រះ‌យេហូវ៉ា​បាន​រើស​ឯង ឲ្យ​បាន​ស្អាង​ព្រះ‌វិហារ ទុក​ជា​ទី​បរិសុទ្ធ ដូច្នេះ ចូរ​ឯង​មាន​កម្លាំង​ឡើង ហើយ​ធ្វើ​សម្រេច​ចុះ។

11. នោះ​ដាវីឌ​ក៏​ប្រគល់​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន ដល់​សាឡូ‌ម៉ូន ជា​បុត្រ​ទ្រង់ គឺ​ជា​គំរូ​នៃ​បាំង‌សាច មន្ទីរ​ទាំង​ប៉ុន្មាន ឃ្លាំង បន្ទប់​ខាង​លើ បន្ទប់​ខាង​ក្នុង និង​កន្លែង​ដាក់​ទី​សន្តោស​ប្រោះ

12. ហើយ​និង​គំរូ​នៃ​របស់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ដោយ​ព្រះ‌វិញ្ញាណ សម្រាប់​ទី​លាន​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា អស់​ទាំង​បន្ទប់​នៅ​ជុំវិញ ដែល​សម្រាប់​ជា​ឃ្លាំង​របស់​ព្រះ‌វិហារ​នៃ​ព្រះ និង​ឃ្លាំង​នៃ​តង្វាយ​បរិសុទ្ធ​ទាំង​ប៉ុន្មាន

13. ហើយ​សម្រាប់​វេន​ពួក​សង្ឃ និង​ពួក​លេវី ហើយ​សម្រាប់​កិច្ច‌ការ​នៃ​ការ‌ងារ​ទាំង​អស់ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​គ្រឿង​ប្រដាប់​ដែល​ប្រើ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ដែរ

14. ដាវីឌ​ទ្រង់​ក៏​ប្រគល់​គំរូ​នៃ​ប្រដាប់​ដែល​ត្រូវ​ធ្វើ​ពី​មាស​សម្រាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ និង​គំរូ​នៃ​ប្រដាប់ ដែល​ត្រូវ​ធ្វើ​ពី​ប្រាក់​សម្រាប់​ប្រើ​គ្រប់​យ៉ាង ព្រម​ទាំង​ទំងន់​នៃ​ប្រដាប់​នីមួយៗ​នោះ​ដែរ

15. គឺ​កំណត់​ទំងន់​មាស សម្រាប់​ធ្វើ​ជើង​ចង្កៀង​មាស និង​តួ​ចង្កៀង​នោះ គឺ​ជា​ទំងន់​ជើង​ចង្កៀង​នីមួយៗ និង​តួ​ចង្កៀង​នីមួយៗ ហើយ​កំណត់​ទំងន់​ប្រាក់ សម្រាប់​ធ្វើ​ជើង​ចង្កៀង​ប្រាក់ ទាំង​ជើង និង​តួ​ចង្កៀង​នោះ​ផង តាម​របៀប​ប្រើ​ជើង​ចង្កៀង​នីមួយៗ​នោះ

16. ហើយ​មាស​សម្រាប់​ធ្វើ​តុ​នំបុ័ង​តាំង​ទុក និង​ប្រាក់​សម្រាប់​អស់​ទាំង​តុ​ធ្វើ​ពី​ប្រាក់​ដែរ

17. ព្រម​ទាំង​សម ចាន‌គោម និង​ពែង​ដែល​ធ្វើ​ពី​មាស​សុទ្ធ និង​ផ្តិល​មាស តាម​ទំងន់​នីមួយៗ ហើយ​ផ្តិល​ប្រាក់​ទាំង​ប៉ុន្មាន​តាម​ទំងន់

18. និង​មាស​សុទ្ធ​សម្រាប់​អាសនៈ​គ្រឿង​ក្រអូប​តាម​ទំងន់​ផង ទ្រង់​ក៏​ប្រគល់​គំរូ​ដែល​សម្រាប់​ធ្វើ​រទេះ និង​ចេរូប៊ីន ដែល​ត្រដាង​ស្លាប​គ្រប​ពី​លើ​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ដែរ

19. រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បណ្តា​បែប​យ៉ាង​ទាំង​នេះ​បាន​កត់​ទុក ដោយ​ព្រះ‌ហស្ត​ព្រះ‌យេហូវ៉ា ឲ្យ​អញ​បាន​យល់​ហើយ គឺ​អស់​ទាំង​របៀប​នៃ​គំរូ​ទាំង​នេះ​ឯង។

20. ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​សាឡូ‌ម៉ូន​ជា​ព្រះ‌រាជ‌បុត្រា​ថា ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន​ឡើង ហើយ​ធ្វើ​សម្រេច​ចុះ កុំ​ឲ្យ​ខ្លាច ឬ​រសាយ​ចិត្ត​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​អញ ទ្រង់​គង់​នៅ​ជា​មួយ​នឹង​ឯង ទ្រង់​មិន​ដែល​ខាន​នឹង​ជួយ​ឯង​ឡើយ ក៏​មិន​បោះ‌បង់​ចោល​ឯង​ដែរ ដរាប​ដល់​អស់​ទាំង​ការ​ដែល​ធ្វើ​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​នេះ​បាន​សម្រេច

21. ហើយ​មើល មាន​វេន​ពួក​សង្ឃ និង​ពួក​លេវី សម្រាប់​គ្រប់​ទាំង​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដែរ ឯ​អស់​អ្នក​ណា​ដែល​ស្ម័គ្រ​ចិត្ត ហើយ​មាន​ថ្វី‌ដៃ​ខាង​ឯ​ការ​អ្វី​ក៏​ដោយ គេ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដើម្បី​នឹង​សម្រេច​ការ​នេះ ចំណែក​ពួក​ចៅ‌ហ្វាយ និង​បណ្តា‌ជន​ទាំង​អស់​គ្នា គេ​នឹង​នៅ​ក្នុង​បង្គាប់​ឯង​ដែរ។

About របាក្សត្រ ទី ១ Chapter 28

Read របាក្សត្រ ទី ១ Chapter 28 online from the Holy Bible. This chapter is part of the Book of របាក្សត្រ ទី ១ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: របាក្សត្រ ទី ១
Chapter: 28
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading របាក្សត្រ ទី ១. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading របាក្សត្រ ទី ១ Chapter 28 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is របាក្សត្រ ទី ១ Chapter 28?

របាក្សត្រ ទី ១ Chapter 28 is part of the Book of របាក្សត្រ ទី ១ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete របាក្សត្រ ទី ១ Chapter 28 online for free with easy chapter navigation.

More Chapters from ព្រះគម្ពីរសញ្ញាចាស់

  1. ហូសេ Chapter 2
  2. ហូសេ Chapter 12
  3. សាស្តា Chapter 1
  4. ហូសេ Chapter 4
  5. ហូសេ Chapter 3
  6. ហូសេ Chapter 1
  7. ហូសេ Chapter 10

Explore More from របាក្សត្រ ទី ១

  1. របាក្សត្រ ទី ១ Chapter 16
  2. របាក្សត្រ ទី ១ Chapter 29
  3. របាក្សត្រ ទី ១ Chapter 21
  4. របាក្សត្រ ទី ១ Chapter 11
  5. របាក្សត្រ ទី ១ Chapter 9
  6. របាក្សត្រ ទី ១ Chapter 2
  7. របាក្សត្រ ទី ១ Chapter 17

Related Chapters & Readings

  1. ម៉ាថាយ Chapter 3
  2. លេវីវិន័យ Chapter 20
  3. ទំនុកដំកើង Chapter 122
  4. ទីតុស Chapter 3
  5. ចោទិយកថា Chapter 18
  6. សុភាសិត Chapter 11
  7. យេរេមា Chapter 20
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *