Read អេសេគាល Chapter 7 Online
Read អេសេគាល Chapter 7 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 7
ជំពូក 7
1. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
2. ឱកូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងស្រុកអ៊ីស្រាអែលដូច្នេះថា ដល់កំណត់ហើយ គឺដល់ចុងបំផុតនៃស្រុកទាំង៤ទិសហើយ
3. ពេលនេះជាចុងបំផុតរបស់ឯងពិត អញនឹងចាត់សេចក្ដីកំហឹងរបស់អញទៅលើឯង ហើយនិងជំនុំជម្រះឯងតាមគ្រប់ទាំងអំពើរបស់ឯង ព្រមទាំងទម្លាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯង មកលើឯងផង
4. ភ្នែកអញនឹងមិនប្រណី ឬអាណិតមេត្តាដល់ឯងឡើយ គឺអញនឹងទម្លាក់អស់ទាំងអំពើរបស់ឯងមកលើឯង នោះអស់ទាំងរបស់គួរស្អប់ខ្ពើមរបស់ឯង នឹងនៅកណ្តាលឯងហើយ ដូច្នេះ ឯងនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
5. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មានការអាក្រក់ គឺការអាក្រក់តែ១ មើល ការនោះកំពុងតែមកហើយ
6. ដល់ចុងបំផុតហើយ ចុងបំផុតបានមកដល់ គឺបានភ្ញាក់ឡើងមកទាស់នឹងឯង មើលន៏ កំពុងតែមកហើយ
7. ឱអ្នកស្រុកអើយ កំណត់ឯងបានមកដល់ហើយ ពេលក៏បានមក ថ្ងៃនោះជិតដល់ គឺជាថ្ងៃដែលឮសូរអឺងកង មិនមែនជាសូរសម្រែកដោយអំណរនៅលើភ្នំទេ
8. ឥឡូវនេះ អញហៀបនឹងចាក់សេចក្ដីក្រោធរបស់អញទៅលើឯង ហើយនិងសម្រេចសេចក្ដីកំហឹងរបស់អញដល់ឯង អញនឹងជំនុំជម្រះឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយនិងទម្លាក់អស់ទាំងអំពើគួរស្អប់ខ្ពើមរបស់ឯងទៅលើឯងផង
9. ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។
10. មើលន៏ ថ្ងៃដល់ហើយ មើល កំពុងតែមកកំណត់បានចេញបំព្រាងមកហើយ ឯដំបងបានបែកផ្កា សេចក្ដីអំនួតបានប៉ិចឡើង
11. សេចក្ដីច្រឡោតបានដុះឡើង ជាដំបងនៃសេចក្ដីអាក្រក់ ឥតមានពួកគេណា ឬពួកទ័ពកកកុញរបស់គេ ឬទ្រព្យសម្បត្តិរបស់គេណាបានរួចឡើយ ក៏នឹងគ្មានអ្នកណាសោកស្រណោះដល់គេដែរ
12. ពេលវេលាបានមកដល់ ថ្ងៃកាន់តែជិតហើយ កុំបីឲ្យអ្នកដែលទទួលបញ្ចាំបានអរសប្បាយ ឬអ្នកដែលលក់បញ្ចាំឲ្យគេបានស្តាយឡើយ ដ្បិតសេចក្ដីក្រោធបានមកលើអស់ទាំងពួកកកកុញនេះហើយ
13. ឯអ្នកដែលបញ្ចាំ ទោះបើបានគង់ជីវិតនៅក៏ដោយ គង់តែមិនត្រឡប់ទៅឯធនធានដែលបានបញ្ចាំវិញនោះទេ ដ្បិតការជាក់ស្តែងនេះតម្រូវលើសាសន៍ទាំងអស់គ្នា នឹងគ្មានណាមួយវិលមកវិញឡើយ ក៏ឥតមានអ្នកណាអាចឲ្យជីវិតខ្លួនស្ថិតស្ថេរនៅដោយអំពើទុច្ចរិតបានដែរ។
14. គេបានផ្លុំត្រែ ហើយទាំងអស់បានរៀបជាស្រេច តែគ្មានអ្នកណាចេញទៅតស៊ូឡើយ ដ្បិតសេចក្ដីក្រោធរបស់អញ គ្របសង្កត់លើពួកទ័ពកកកុញរបស់គេទាំងអស់
15. ឯខាងក្រៅ មានដាវ ហើយខាងក្នុង មានអាសន្នរោគ និងអំណត់អត់ អ្នកណាដែលនៅឯវាល នឹងត្រូវស្លាប់ដោយដាវ ហើយអ្នកដែលនៅក្នុងទីក្រុង នោះអំណត់អត់ និងអាសន្នរោគនឹងលេបគេទៅ
16. តែពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនិងនៅលើភ្នំដូចជាព្រាបនៃច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់រៀងខ្លួន
17. មនុស្សទាំងអស់នឹងខ្សោយដៃ ហើយជង្គង់គ្រប់គ្នានឹងទន់ដូចជាទឹក
18. គេនឹងស្លៀកសំពត់ធ្មៃ ហើយនិងមានសេចក្ដីស្ញែងខ្លាចហ៊ុមហគេ មុខគេទាំងអស់នឹងមានសេចក្ដីខ្មាស ហើយគេនឹងកោរសក់គ្រប់គ្នា
19. គេនឹងបោះចោលប្រាក់របស់គេទៅក្នុងផ្លូវ ហើយមាសគេនឹងទុកដូចជារបស់មិនស្អាត អស់ទាំងប្រាក់ និងមាសរបស់គេនឹងជួយឲ្យគេរួច នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាមិនបាន គេនឹងមិនស្កប់ចិត្តឡើយ ក៏មិនបានឆ្អែតពោះដោយរបស់នោះដែរ ពីព្រោះគឺរបស់នោះឯង ដែលនាំឲ្យគេចំពប់ដួលទៅក្នុងអំពើទុច្ចរិតរបស់ខ្លួន
20. ឯគ្រឿងដ៏លំអរបស់គេ នោះទ្រង់បានតាំងឡើងឲ្យមានសេចក្ដីរុងរឿង តែគេបានធ្វើរូបនៃអស់ទាំងរបស់គួរស្អប់ខ្ពើម និងរបស់គួរឆ្អើមរបស់គេ នៅក្នុងទីនោះវិញ បានជាអញធ្វើឲ្យត្រឡប់ដូចជារបស់ស្មោកគ្រោកដល់គេ
21. អញនឹងប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃទុកជារំពា និងដល់ពួកអាក្រក់នៅផែនដីទុកជារបឹប ហើយពួកនោះនឹងធ្វើបង្អាប់ទៅ
22. អញនឹងបែរមុខចេញពីគេ ហើយគេនឹងបង្អាប់ទីកំបាំងរបស់អញដែរ នឹងមានពួកចោរចូលទៅធ្វើបង្អាប់ទីនោះ។
23. ចូរធ្វើច្រវាក់ចុះ ពីព្រោះស្រុកនេះមានពេញដោយទោសជាកម្ចាយឈាម ហើយទីក្រុងដ៏មានពេញដោយសេចក្ដីច្រឡោត
24. ដូច្នេះ អញនឹងនាំសាសន៍ដែលកាចអាក្រក់បំផុតឲ្យមក សាសន៍នោះនឹងចាប់យកផ្ទះសំបែងរបស់គេបាន អញនឹងបំបាត់សេចក្ដីអំនួតរបស់មនុស្សខ្លាំងពូកែដែរ ហើយទីបរិសុទ្ធទាំងប៉ុន្មានរបស់គេនឹងត្រូវអាប់ឱនចុះ
25. មានការបំផ្លាញមក នោះគេនឹងស្វែងរកសេចក្ដីសុខសាន្ត តែនឹងគ្មានសោះ
26. សេចក្ដីវិនាសនឹងមកខ្ជាន់ៗ ហើយនិងឮដំណឹងមកផ្ទួនៗ នោះគេនឹងស្វែងរកការជាក់ស្តែងពីពួកហោរា ប៉ុន្តែ ក្រឹត្យវិន័យនឹងវិនាសបាត់ពីពួកសង្ឃ ហើយសេចក្ដីប្រឹក្សាពីពួកចាស់ទុំទៅដែរ
27. ឯស្តេចទ្រង់នឹងទួញពិលាប ហើយពួកចៅហ្វាយនឹងប្រដាប់ខ្លួនដោយសេចក្ដីស្រឡាំងកាំង ឯដៃនៃប្រជាជននៅក្នុងស្រុក នោះនឹងត្រូវញ័ររន្ធត់ អញនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនិងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា អញនេះហើយ ជាព្រះយេហូវ៉ាពិត។
About អេសេគាល Chapter 7
Read អេសេគាល Chapter 7 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 7
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 7 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 7?
អេសេគាល Chapter 7 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 7 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសេគាល
- អេសេគាល Chapter 45
- អេសេគាល Chapter 13
- អេសេគាល Chapter 10
- អេសេគាល Chapter 27
- អេសេគាល Chapter 38
- អេសេគាល Chapter 17
- អេសេគាល Chapter 4