Read អេសេគាល Chapter 2 Online
Read អេសេគាល Chapter 2 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 2
ជំពូក 2
1. ទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្ស អើយ ចូរក្រោកឈរឡើង នោះអញនឹងនិយាយនឹងឯង
2. កាលទ្រង់កំពុងមានព្រះបន្ទូលនឹងខ្ញុំ នោះព្រះវិញ្ញាណក៏មកសណ្ឋិតនៅក្នុងខ្ញុំ ហើយបានបញ្ឈរខ្ញុំឡើង រួចខ្ញុំក៏ឮព្រះអង្គដែលមានព្រះបន្ទូលមកខ្ញុំ
3. ទ្រង់មានព្រះបន្ទូលថា កូនមនុស្សអើយ អញចាត់ឯងឲ្យទៅឯពួកកូនចៅអ៊ីស្រាអែល គឺដល់សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ ទោះទាំងខ្លួនគេ និងពួកអយ្យកោក៏បានរំលងទាស់នឹងអញ ដរាបដល់ថ្ងៃនេះឯង
4. គេជាកូនចៅមានមុខរឹង ហើយចិត្តខែង គឺដល់ពួកអ្នកនោះដែលអញចាត់ឯង ត្រូវឲ្យឯងប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ
5. ឯគេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី (ដ្បិតគេជាពូជពង្សរឹងចចេស) គង់តែគេនឹងដឹងថា មានហោរា១បានមកក្នុងពួកគេហើយ
6. ឯឯង កូនមនុស្សអើយ កុំឲ្យខ្លាចគេឡើយ ក៏កុំឲ្យខ្លាចចំពោះពាក្យសំដីរបស់គេដែរ ទោះបើមានបន្លា ហើយនិងអញ្ចាញមកទាស់ជានឹងឯង ហើយឯងមានទីអាស្រ័យនៅកណ្តាលពួកខ្យាដំរីក៏ដោយ កុំឲ្យខ្លាចពាក្យសំដីគេឲ្យសោះ ក៏កុំឲ្យស្លុតចិត្តនឹងទឹកមុខគេដែរ ទោះបើគេជាពូជពង្សរឹងចចេសក៏ដោយ
7. ត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់។
8. តែឯឯង កូនមនុស្សអើយ ចូរស្តាប់សេចក្ដីដែលអញប្រាប់ដល់ឯងចុះ កុំឲ្យឯងមានចិត្តរឹងចចេស ដូចជាពូជពង្សរឹងរូសនេះឡើយ ចូរហាមាត់ស៊ីរបស់ដែលអញឲ្យដល់ឯង
9. រួចកាលខ្ញុំកំពុងតែមើល នោះឃើញមានដៃ១ លូកមកដល់ខ្ញុំ ក៏ឃើញក្រាំង១ នៅក្នុងដៃនោះ
10. ទ្រង់ក៏បើកត្រដាងក្រាំងនោះនៅមុខខ្ញុំ នោះឃើញមានសរសេរទាំងខាងក្នុង និងខាងក្រៅផង មានកត់ទុកសុទ្ធតែជាពាក្យទំនួញ ពាក្យសោកសៅ និងសេចក្ដីវេទនាទទេ។
About អេសេគាល Chapter 2
Read អេសេគាល Chapter 2 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 2
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 2?
អេសេគាល Chapter 2 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 2 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសេគាល
- អេសេគាល Chapter 24
- អេសេគាល Chapter 8
- អេសេគាល Chapter 30
- អេសេគាល Chapter 22
- អេសេគាល Chapter 44
- អេសេគាល Chapter 28
- អេសេគាល Chapter 13