Read អេសេគាល Chapter 12 Online
Read អេសេគាល Chapter 12 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 12
ជំពូក 12
1. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
2. កូនមនុស្សអើយ ឯងនៅកណ្តាលពូជពង្សរឹងចចេស ជាពួកអ្នកដែលមានភ្នែកសម្រាប់មើល តែមើលមិនឃើញទេ ក៏មានត្រចៀកសម្រាប់ស្តាប់ តែស្តាប់មិនឮដែរ ដ្បិតគេជាពូជពង្សរឹងចចេស
3. ដូច្នេះ កូនមនុស្សអើយ ចូររៀបចំអីវ៉ាន់ សម្រាប់ដំណើរនិរទេស ហើយដើរចេញទៅទាំងថ្ងៃនៅចំពោះភ្នែកគេចុះ ត្រូវឲ្យឯងរើចេញពីកន្លែងឯង ទៅកន្លែង១ទៀត នៅចំពោះភ្នែកគេ ប្រហែលជាគេនឹងពិចារណាយល់ ទោះបើគេជាវង្សរឹងចចេសក៏ដោយ
4. ត្រូវឲ្យឯងរើយកអីវ៉ាន់ឯងចេញនៅពេលថ្ងៃចំពោះភ្នែកគេ ធ្វើដូចជារៀបចំនឹងត្រូវនិរទេសទៅ ហើយខ្លួនឯងត្រូវចេញទៅនៅពេលល្ងាចចំពោះភ្នែកគេ បែបដូចជាមនុស្សដែលត្រូវនិរទេស
5. ចូរជីកទម្លុះកំផែងនៅចំពោះភ្នែកគេ ហើយបញ្ចេញអីវ៉ាន់ទៅតាមនោះចុះ
6. ត្រូវឲ្យឯងលីអីវ៉ាន់ឯងនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតអញបានតាំងឯងឡើង ទុកជាទីសម្គាល់ដល់ពូជពង្សអ៊ីស្រាអែល
7. ខ្ញុំក៏ធ្វើតាមបង្គាប់ ខ្ញុំយកអីវ៉ាន់ចេញទាំងថ្ងៃ ទុកដូចជាអីវ៉ាន់សម្រាប់ដំណើរនិរទេស ហើយនៅពេលល្ងាច ខ្ញុំជីកទម្លុះកំផែងដោយដៃ ខ្ញុំក៏បញ្ចេញអីវ៉ាន់ក្នុងងងឹត ហើយលីយកទៅនៅចំពោះភ្នែកគេ។
8. លុះព្រឹកឡើង ព្រះបន្ទូលនៃព្រះយេហូវ៉ាមកដល់ខ្ញុំសួរថា
9. កូនមនុស្សអើយ តើពូជពង្សអ៊ីស្រាអែលជាពួករឹងចចេសនោះ មិនបានសួរឯងទេឬអីថា អ្នកធ្វើអ្វីដូច្នេះ
10. ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ព្រះបន្ទូលនេះ សំដៅដល់ចៅហ្វាយនៃក្រុងយេរូសាឡឹម និងពូជពង្សអ៊ីស្រាអែលទាំងប៉ុន្មានដែលនៅទីនោះដែរ
11. ចូរប្រាប់ថា ខ្ញុំជាទីសម្គាល់ដល់អ្នករាល់គ្នា ឯការដែលខ្ញុំបានធ្វើនេះ នោះនឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង
12. គ្រានោះ ចៅហ្វាយដែលនៅកណ្តាលពួកគេ លោកនឹងលីអីវ៉ាន់របស់លោកចេញទៅក្នុងងងឹត គេនឹងជីកទម្លុះកំផែង ដើម្បីបញ្ចេញអីវ៉ាន់តាមនោះ លោកនឹងបាំងមុខ ដើម្បីមិនឲ្យភ្នែកឃើញស្រុកឡើយ
13. អញនឹងលាតមងអញទៅពីលើលោក ហើយលោកនឹងជាប់អន្ទាក់របស់អញ អញនឹងនាំលោកទៅឯបាប៊ីឡូន ជាស្រុករបស់ពួកខាល់ដេ ប៉ុន្តែ លោកនឹងមិនឃើញស្រុកនោះទេ ទោះបើលោកស្លាប់នៅទីនោះក៏ដោយ
14. អញនឹងកម្ចាត់កម្ចាយពួកអ្នកដែលនៅជុំវិញលោក និងកងទ័ពរបស់លោកទាំងប៉ុន្មានទៅតាមខ្យល់គ្រប់ទិស រួចអញនឹងហូតដាវទៅតាមក្រោយគេ
15. ដូច្នេះ កាលណាអញបានបែងចែកគេ ទៅនៅកណ្តាលអស់ទាំងសាសន៍ ហើយបានកម្ចាត់កម្ចាយគេទៅនៅគ្រប់ប្រទេស នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត
16. ប៉ុន្តែ អញនឹងឲ្យមានពួកគេខ្លះរួចពីដាវ ពីអំណត់អត់ និងពីអាសន្នរោគដែរ ដើម្បីឲ្យគេបានថ្លែងប្រាប់ពីគ្រប់ទាំងអំពើគួរស្អប់ខ្ពើមរបស់ខ្លួន នៅកណ្តាលពួកសាសន៍ដទៃទាំងប៉ុន្មាន ដែលគេត្រូវទៅនៅនោះ ដូច្នេះ គេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
17. ព្រះបន្ទូលរបស់ព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
18. កូនមនុស្សអើយ ចូរស៊ីអាហារឯងដោយរន្ធត់ ព្រមទាំងផឹកទឹកដោយញាប់ញ័រ ហើយថប់ព្រួយចុះ
19. រួចចូរប្រាប់ដល់ពួកជនក្នុងស្រុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលពីដំណើរពួកក្រុងយេរូសាឡឹម និងពួកអ្នកនៅស្រុកអ៊ីស្រាអែលថា គេនឹងស៊ីអាហាររបស់គេ ដោយភ័យខ្លាច ហើយផឹកទឹករបស់គេដោយតក់ស្លុត ដ្បិតស្រុកគេនឹងត្រូវខូចបង់ ព្រមទាំងរបស់ទាំងអស់ដែលនៅក្នុងស្រុកនោះដែរ ដោយព្រោះសេចក្ដីច្រឡោតរបស់ពួកអ្នកដែលនៅស្រុកនោះ
20. អស់ទាំងទីក្រុងដែលមានមនុស្សនៅនឹងត្រូវបំផ្លាញ ហើយស្រុកនឹងត្រូវខូចបង់ទៅ នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
21. ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ខ្ញុំថា
22. កូនមនុស្សអើយ ពាក្យទំនៀមយ៉ាងណានោះ ដែលឯងរាល់គ្នាធ្លាប់និយាយ នៅស្រុកអ៊ីស្រាអែល ដោយថា កំណត់ថ្ងៃបានបន្ថយទៅ ហើយគ្រប់ទាំងការជាក់ស្តែងក៏ខានមាន
23. ដូច្នេះ ត្រូវឲ្យប្រាប់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អញនឹងធ្វើឲ្យពាក្យទំនៀមនោះបាត់ទៅ គេនឹងលែងប្រើពាក្យនោះទុកជាទំនៀមនៅស្រុកអ៊ីស្រាអែលទៀត ប៉ុន្តែ ត្រូវប្រាប់គេថា វេលាកំណត់ជិតដល់ហើយ ព្រមទាំងពេលដែលនឹងសម្រេចតាមគ្រប់ទាំងការជាក់ស្តែងនោះផង
24. ដ្បិតនឹងគ្មានការជាក់ស្តែងក្លែងក្លាយ ឬពាក្យទំនាយបញ្ចើច នៅក្នុងពូជពង្សអ៊ីស្រាអែលទៀតឡើយ
25. ពីព្រោះអញនេះ គឺយេហូវ៉ា អញនឹងចេញបង្គាប់ ហើយពាក្យដែលអញប្រាប់នោះ នឹងបានសម្រេចជាពិត ឥតដែលបន្ថយទៀតឡើយ ដ្បិតឱពូជពង្សរឹងចចេសអើយ នៅគ្រារបស់ឯង អញនឹងចេញវាចា ហើយនិងធ្វើសម្រេចតាមផង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
26. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំទៀតថា
27. កូនមនុស្សអើយ មើល ពូជពង្សអ៊ីស្រាអែលគេនិយាយថា ការជាក់ស្តែងដែលគាត់ឃើញ នោះសម្ដែងពីគ្រាទៅមុខជាយូរ គាត់ទាយពីវេលាដែលនៅឆ្ងាយនៅឡើយ
28. ដូច្នេះ ចូរប្រាប់ដល់គេថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នឹងគ្មានពាក្យរបស់អញណាមួយត្រូវបន្ថយទៀតឡើយ គឺពាក្យដែលអញបញ្ចេញ នោះនឹងបានសម្រេចជាពិត នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
About អេសេគាល Chapter 12
Read អេសេគាល Chapter 12 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 12?
អេសេគាល Chapter 12 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 12 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសេគាល
- អេសេគាល Chapter 44
- អេសេគាល Chapter 48
- អេសេគាល Chapter 40
- អេសេគាល Chapter 45
- អេសេគាល Chapter 38
- អេសេគាល Chapter 29
- អេសេគាល Chapter 42