Read អេសេគាល Chapter 47 Online
Read អេសេគាល Chapter 47 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 47
ជំពូក 47
1. រួចលោកនាំខ្ញុំវិលទៅឯទ្វារនៃព្រះវិហារវិញ នោះឃើញមានទឹកចេញពីក្រោមមាត់ទ្វារនៃព្រះវិហារខាងកើត ដ្បិតមុខព្រះវិហារបែរទៅទិសខាងកើត ហើយទឹកនោះហូរមកពីខាងក្រោម ពីខាងស្តាំនៃព្រះវិហារ គឺពីខាងត្បូងអាសនៈ
2. រួចលោកនាំខ្ញុំចេញទៅតាមផ្លូវនៃទ្វារកំផែងខាងជើង ហើយនាំវាងទៅតាមផ្លូវខាងក្រៅ រហូតដល់ទ្វារកំផែងខាងក្រៅដែលបើកទៅខាងកើត នោះឃើញមានទឹកហូរចេញមកខាងស្តាំ
3. លុះបានចេញទៅខាងកើត មនុស្សនោះក៏វាស់១ពាន់ហត្ថ ដោយខ្សែដែលកាន់នៅដៃ នោះលោកឲ្យខ្ញុំលុយកាត់ទឹក ឯទឹកនោះបានត្រឹមភ្នែកគោ
4. លោកក៏វាស់១ពាន់ហត្ថទៀត រួចឲ្យខ្ញុំលុយកាត់ទៅ ទឹកត្រង់នោះបានត្រឹមក្បាលជង្គង់ រួចលោកវាស់១ពាន់ហត្ថទៀត ក៏ឲ្យខ្ញុំលុយកាត់ទៅ ត្រង់នោះទឹកបានដល់ត្រឹមចង្កេះ
5. ក្រោយនោះ លោកវាស់១ពាន់ហត្ថទៀត នោះមានទន្លេដែលខ្ញុំលុយកាត់មិនបាន ដ្បិតទឹកបានខ្ពស់ឡើង ជាទឹកដែលល្មមហែលបាន គឺជាទន្លេដែលលុយពុំបានទេ។
6. នោះលោកសួរមកខ្ញុំថា កូនមនុស្សអើយ តើបានឃើញហើយឬ រួចលោកនាំខ្ញុំឲ្យត្រឡប់ទៅឯមាត់ទន្លេនោះវិញ
7. កាលខ្ញុំបានត្រឡប់ទៅដល់ហើយ នោះឃើញតាមមាត់ទន្លេ មានដើមឈើជាច្រើន ទាំងខាងនេះ និងខាងនោះផង
8. លោកក៏ប្រាប់ខ្ញុំថា ទឹកនេះហូរចេញទៅទិសខាងកើតធ្លាក់ចុះទៅដល់ស្រុកវាល រួចនឹងហូរធ្លាក់ទៅឯសមុទ្រ លុះហូរធ្លាក់ទៅក្នុងសមុទ្រហើយ នោះទឹកសមុទ្រនឹងទៅជាល្អវិញ
9. ហើយគ្រប់ទាំងសត្វមានជីវិត ដែលរវើកនៅគ្រប់កន្លែងណាដែលទន្លេនោះហូរ នឹងបានរស់នៅ ក៏នឹងមានត្រីយ៉ាងសន្ធឹក ដោយព្រោះទឹកទាំងនេះបានហូរទៅដល់ទីនោះ ហើយទឹកសមុទ្រនោះនឹងបានល្អ ឯកន្លែងណាដែលទឹកទន្លេនេះហូរទៅដល់ នោះគ្រប់ទាំងអស់នឹងរស់នៅ
10. ពួកនេសាទត្រីនឹងឈរនៅមាត់ទឹកនោះ ចាប់តាំងពីអេន-កេឌី រហូតដល់អេន-អេកលែម ទីនោះនឹងបានជាទីសម្រាប់បង់សំណាញ់ ឯត្រីនៅក្នុងទឹកនោះ នឹងមានយ៉ាងសន្ធឹកគ្រប់បែបតាមពូជ ដូចជាត្រីនៅក្នុងសមុទ្រធំដែរ
11. តែទីល្បាប់ និងបឹងនៅទីនោះ នឹងមិនបានសាបល្អវិញទេ កន្លែងទាំងនោះនឹងបានទុកសម្រាប់ធ្វើអំបិលវិញ
12. ឯតាមមាត់ច្រាំងទាំងសងខាងទន្លេនោះ នឹងមានដុះដើមឈើគ្រប់យ៉ាង សម្រាប់ជាអាហារ ជាដើមដែលស្លឹកមិនស្រពោនឡើយ ហើយមិនដែលខានមានផ្លែដែរ គឺនឹងកើតផ្លែថ្មីរាល់តែខែ ពីព្រោះទឹកនោះចេញពីទីបរិសុទ្ធមក ហើយផ្លែឈើទាំងនោះ នឹងបានសម្រាប់ជាអាហារ ឯស្លឹកក៏សម្រាប់នឹងកែរោគឲ្យជាដែរ។
13. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នេះជាព្រំស្រុក ដែលឯងរាល់គ្នានឹងចែកទុកជាមរដក តាមពូជអំបូរសាសន៍អ៊ីស្រាអែលទាំង១២ ឯពួកយ៉ូសែបនឹងត្រូវបាន២ចំណែក
14. ឯងរាល់គ្នានឹងបានស្រុកទុកជាមរដកស្មើគ្នាទាំងអស់ ដ្បិតអញបានស្បថនឹងឲ្យស្រុកនេះដល់ពួកអយ្យកោឯងរាល់គ្នាហើយ ដូច្នេះ ស្រុកនេះនឹងបានបន្តដល់ឯងរាល់គ្នា ទុកជាមរដកដែរ
15. នេះជាព្រំស្រុក គឺខាងជើងនោះ ចាប់ផ្តើមពីសមុទ្រធំ តាមផ្លូវក្រុងហេតឡូនរហូតដល់ផ្លូវចូលក្រុងសេដាត់
16. ក្រុងហាម៉ាត ក្រុងបេរ៉ូថា ក្រុងស៊ីបរ៉ែម ដែលនៅកណ្តាលដែនស្រុកដាម៉ាស និងស្រុកហាម៉ាត ហើយហាសា-ហាទីកុន ដែលនៅក្បែរព្រំស្រុកហាវរ៉ុន
17. ដូច្នេះ ព្រំស្រុកនឹងចាប់តាំងពីសមុទ្រ គឺហាសា-អេណាន រហូតដល់ស្រុកដាម៉ាស ឯខាងជើងនោះជាព្រំស្រុកហាម៉ាត នេះហើយជាព្រំដែនខាងជើង
18. ឯខាងកើត នោះត្រូវឲ្យវាស់តាមទន្លេយ័រដាន់ នៅជាកណ្តាលស្រុកហាវរ៉ុន ស្រុកដាម៉ាស និងស្រុកកាឡាតម្ខាង និងស្រុកអ៊ីស្រាអែលម្ខាង ចាប់តាំងពីព្រំស្រុកខាងជើង រហូតដល់សមុទ្រខាងកើត នេះហើយជាព្រំដែនខាងកើត
19. ឯខាងត្បូងនោះចាប់តាំងពីក្រុងតាម៉ារ រហូតដល់ទឹកមេរីបា-កាដេស តាមជ្រោះទឹកទៅដល់សមុទ្រធំនេះជាព្រំដែនខាងត្បូង
20. ហើយខាងលិច នោះគឺជាសមុទ្រធំ ចាប់តាំងពីព្រំដែនខាងត្បូងទៅ ត្រឹមទល់ដែននឹងទ្វារស្រុកហាម៉ាត នេះជាព្រំខាងលិច។
21. ត្រូវឲ្យឯងរាល់គ្នាចែកស្រុកនេះ ដល់គ្នាតាមពូជអំបូរទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល
22. ត្រូវឲ្យចែកគ្នាដោយចាប់ឆ្នោត ទុកជាមរដកសម្រាប់ឯងរាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្តាលឯងរាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្តាលឯងដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែលដល់ឯងរាល់គ្នា គេនឹងបានមរដកនៅក្នុងពូជអំបូរទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយនឹងឯងរាល់គ្នាដែរ
23. ឯសាសន៍ដទៃទាំងនោះអាស្រ័យនៅក្នុងពូជអំបូរណា នោះត្រូវឲ្យឯងរាល់គ្នាចែកឲ្យមានមរដកនៅទីនោះឯង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
About អេសេគាល Chapter 47
Read អេសេគាល Chapter 47 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 47
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 47 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 47?
អេសេគាល Chapter 47 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 47 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសេគាល
- អេសេគាល Chapter 7
- អេសេគាល Chapter 35
- អេសេគាល Chapter 11
- អេសេគាល Chapter 32
- អេសេគាល Chapter 25
- អេសេគាល Chapter 43
- អេសេគាល Chapter 42