Read អេសេគាល Chapter 38 Online
Read អេសេគាល Chapter 38 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 38
ជំពូក 38
1. ព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់ខ្ញុំថា
2. កូនមនុស្សអើយ ចូរតាំងមុខទៅខាងកុកនៃស្រុកម៉ាកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាល ត្រូវឲ្យទាយទាស់នឹងវាថា
3. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ម្នាលកុក ជាចៅហ្វាយនៃពួករ៉ុស ពួកមែសេក និងពួកទូបាលអើយ មើល អញទាស់នឹងឯង
4. អញនឹងធ្វើឲ្យឯងបែរមក អញនឹងដាក់ទំពក់នៅថ្គាមឯង ហើយនិងនាំឯងចេញមក ព្រមទាំងពលទ័ពឯងទាំងប៉ុន្មាន ទាំងសេះ និងពលសេះផង គ្រប់គ្នាស្លៀកពាក់ជាគ្រឿងសឹកសព្វគ្រប់ ជាកងទ័ពយ៉ាងធំ មានទាំងខែលធំ ខែលតូច ហើយកាន់ដាវគ្រប់គ្នាផង
5. មានសាសន៍ពើស៊ី សាសន៍គូស និងសាសន៍ពូតមកជាមួយគ្នា គ្រប់គ្នាមានខែល ហើយមួកដែក
6. ហើយមានទាំងសាសន៍កូមើរ និងពួកកកកុញទាំងប៉ុន្មានរបស់គេ ក៏មានពួកវង្សតូកាម៉ា ពីស្រុកខាងជើងបំផុត និងពួកកកកុញទាំងអស់របស់គេ គឺមានសាសន៍ជាច្រើនមកជាមួយនឹងឯងផង។
7. ចូរឲ្យឯងបានរៀបចំខ្លួនជាស្រេចចុះ អើ ចូររៀបចំឡើង គឺទាំងឯង និងបណ្តាកងទ័ពទាំងប៉ុន្មានដែលបានមូលមកឯឯងហើយឲ្យឯងធ្វើជាមេទ័ពដល់គេចុះ
8. ក្រោយយូរថ្ងៃទៅ នោះឯងនឹងបានតាំងឡើង ឯដល់ជាន់ក្រោយបង្អស់ នោះឯងនឹងចូលមកក្នុងស្រុក ដែលបានប្រោសឲ្យរួចពីដាវមកវិញ គឺដែលបានប្រមូលចេញរួចពីសាសន៍ជាច្រើន មកនៅលើអស់ទាំងភ្នំនៃស្រុកអ៊ីស្រាអែល ជាស្រុកត្រូវខូចបង់នៅជានិច្ច តែបាននាំចេញពីគ្រប់សាសន៍ នោះគេនឹងអាស្រ័យនៅដោយសុខសាន្តទាំងអស់គ្នា
9. ឯងនឹងឡើងមក គឺនឹងមកដូចជាខ្យល់ព្យុះ ហើយឯង និងពួកកកកុញទាំងប៉ុន្មានរបស់ឯង ព្រមទាំងសាសន៍ជាច្រើនដែលមកជាមួយ នឹងបានដូចជាពពកគ្របលើស្រុក។
10. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា នៅថ្ងៃនោះ នឹងមានគំនិតកើតឡើងក្នុងចិត្តឯង ហើយឯងនឹងបង្កើតកិច្ចកលអាក្រក់
11. ឯងនឹងថា អញនឹងឡើងទៅឯស្រុកដែលនៅចំហ អញនឹងទៅឯពួកមនុស្សដែលនៅដោយឥតកង្វល់ ហើយដោយសុខសាន្ត ដែលទាំងអស់គ្នានៅដោយឥតមានកំផែង ឬទ្វារ ឬរនុកឡើយ
12. ដើម្បីនឹងចាប់យករបឹប និងរំពា ហើយត្រឡប់ដៃទៅទាស់នឹងទីខូចបង់ ដែលមានមនុស្សអាស្រ័យនៅឡើងវិញ ហើយទាស់នឹងបណ្តាមនុស្សដែលបានប្រមូលចេញពីគ្រប់ទាំងសាសន៍ ជាពួកអ្នកដែលចម្រើនបានហ្វូងសត្វ និងទ្រព្យសម្បត្តិ ក៏នៅចំកណ្តាលផែនដី
13. ឯពួកសេបា ពួកដេដាន់ ពួកជំនួញរបស់ស្រុកតើស៊ីស ព្រមទាំងសិង្ហស្ទាវ ទាំងប៉ុន្មានរបស់ពួកទាំងនោះ គេនឹងសួរមកឯងថា តើលោកមកចាប់យករបឹបឬ តើបានប្រមូលពួកទាំងប៉ុន្មានរបស់លោក ដើម្បីនឹងចាប់យករំពាឬ តើចង់ដឹកយកប្រាក់ និងមាស ហើយនាំយកហ្វូងសត្វ និងទ្រព្យសម្បត្តិទៅឬ គឺចង់ប្លន់យករបឹបយ៉ាងច្រើនឬអី។
14. ដូច្នេះ កូនមនុស្សអើយ ចូរទាយចុះ ហើយប្រាប់កុកថា ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នៅថ្ងៃនោះ កាលណាអ៊ីស្រាអែល ជារាស្ត្រអញ បាននៅដោយសុខសាន្ត នោះតើឯងមិនបានដឹងទេឬ
15. ឯងនឹងចេញពីកន្លែងរបស់ឯង គឺពីស្រុកខាងជើងបំផុតមក មានទាំងសាសន៍ជាច្រើនមកជាមួយនឹងឯងផង ជាពួកកងយ៉ាងសន្ធឹក ហើយជាពលទ័ពខ្លាំងពូកែ ដែលសុទ្ធតែជិះសេះគ្រប់ៗគ្នា
16. ឯងនឹងឡើងមកទាស់នឹងអ៊ីស្រាអែល ជារាស្ត្រអញ ដូចជាពពកដែលគ្របស្រុក គឺនៅជាន់ក្រោយបង្អស់ អញនឹងនាំឯងមកទាស់នឹងស្រុកអញ ដើម្បីឲ្យអស់ទាំងសាសន៍បានស្គាល់អញ ឱកុកអើយ គឺក្នុងកាលដែលអញបានតាំងជាបរិសុទ្ធ នៅក្នុងឯងចំពោះភ្នែកគេ។
17. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា តើឯងឬអី ដែលអញបាននិយាយកាលពីដើម ដោយសារពួកអ្នកបម្រើអញ គឺជាពួកហោរានៃសាសន៍អ៊ីស្រាអែលនៅជាន់នោះដែលបានទាយ ជាយូរឆ្នាំមក ដោយថា អញនឹងនាំឯងមកទាស់នឹងគេនោះ
18. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ កាលណាកុកបានមកទាស់នឹងស្រុកអ៊ីស្រាអែល នោះសេចក្ដីក្រោធរបស់អញនឹងឆួលឡើងនៅច្រមុះអញ
19. ដ្បិតគឺដោយសេចក្ដីប្រចណ្ឌរបស់អញ និងភ្លើងនៃសេចក្ដីក្រោធរបស់អញ ដែលអញបានថា ពិតប្រាកដជានៅថ្ងៃនោះ នឹងមានការកក្រើករំពើកជាខ្លាំង នៅក្នុងស្រុកអ៊ីស្រាអែល
20. ដល់ម៉្លេះបានជាទាំងត្រីសមុទ្រ និងសត្វហើរលើអាកាស សត្វព្រៃ និងសត្វលូនវារនៅដី ហើយគ្រប់ទាំងមនុស្សនៅផែនដីនឹងញាប់ញ័រនៅចំពោះអញ ឯភ្នំទាំងប៉ុន្មាននឹងរលំចុះ ចម្រេះភ្នំនឹងបាក់ធ្លាក់មក ហើយអស់ទាំងកំផែងនឹងដួលដល់ដី
21. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញនឹងហៅដល់អស់ទាំងភ្នំរបស់អញឲ្យមានដាវមកទាស់នឹងវា នោះដាវរបស់មនុស្សទាំងឡាយ នឹងបានទាស់នឹងបងប្អូនខ្លួន
22. អញនឹងសម្រេចទោសដល់វា ដោយអាសន្នរោគ និងឈាម អញនឹងបង្អុរភ្លៀងរំលា ព្រមទាំងព្រិលយ៉ាងធំ និងភ្លើង ហើយស្ពាន់ធ័រមកលើវា និងពួកកកកុញរបស់វា ហើយលើបណ្តាសាសន៍ជាច្រើន ដែលមកជាមួយផង
23. អញនឹងតម្កើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើនស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត។
About អេសេគាល Chapter 38
Read អេសេគាល Chapter 38 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 38
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 38 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 38?
អេសេគាល Chapter 38 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 38 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសេគាល
- អេសេគាល Chapter 15
- អេសេគាល Chapter 5
- អេសេគាល Chapter 35
- អេសេគាល Chapter 18
- អេសេគាល Chapter 34
- អេសេគាល Chapter 8
- អេសេគាល Chapter 20