Read អេសេគាល Chapter 43 Online
Read អេសេគាល Chapter 43 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of អេសេគាល and the Holy Bible online.
Choose a Chapter
អេសេគាល 43
ជំពូក 43
1. បន្ទាប់មក លោកនាំខ្ញុំទៅឯទ្វារកំផែង គឺជាទ្វារដែលបើកទៅទិសខាងកើត
2. ហើយមើល សិរីល្អរបស់ព្រះនៃសាសន៍អ៊ីស្រាអែល ក៏មកតាមផ្លូវពីទិសខាងកើត ព្រះសូរសៀងទ្រង់ឮដូចជាសូរនៃទឹកច្រើន ហើយផែនដីបានភ្លឺ ដោយសារសិរីល្អរបស់ទ្រង់
3. នោះក៏ដូចជាការជាក់ស្តែង ដែលលេចមកឲ្យខ្ញុំឃើញ គឺដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ ក្នុងកាលដែលខ្ញុំមក ដើម្បីបំផ្លាញទីក្រុង ការជាក់ស្តែងទាំងនោះ ដូចជាការជាក់ស្តែងដែលខ្ញុំបានឃើញ នៅក្បែរទន្លេកេបារដែរ ដូច្នេះ ខ្ញុំក៏ដួលផ្កាប់មុខចុះ
4. នោះសិរីល្អនៃព្រះយេហូវ៉ាក៏ចូលទៅក្នុងព្រះវិហារ តាមផ្លូវនៃទ្វារកំផែងដែលបើកទៅទិសខាងកើត
5. រួចព្រះវិញ្ញាណទ្រង់លើកខ្ញុំឡើងនាំទៅទីឯលានខាងក្នុង ហើយមើល សិរីល្អនៃព្រះយេហូវ៉ាបាននៅពេញក្នុងព្រះវិហារ។
6. ខ្ញុំក៏ឮព្រះមានព្រះបន្ទូលមកខ្ញុំ ពីក្នុងព្រះវិហារ មានទាំងមនុស្សនោះឈរនៅក្បែរខ្ញុំដែរ
7. នោះទ្រង់មានព្រះបន្ទូលមកខ្ញុំថា កូនមនុស្សអើយ នេះជាទីកន្លែងនៃបល្ល័ង្កអញ ហើយជាទីសម្រាប់បាតជើងអញ គឺជាកន្លែងដែលអញនឹងនៅកណ្តាលពួកកូនចៅអ៊ីស្រាអែលជាដរាបតទៅ ហើយពួកវង្សអ៊ីស្រាអែល នឹងមិនដែលបង្អាប់ឈ្មោះបរិសុទ្ធរបស់អញទៀត ទោះទាំងខ្លួនគេ និងពួកស្តេចគេផង ដោយការកំផិតរបស់គេ ឬដោយសាកសពនៃស្តេចគេដែលបានតម្កល់ទុក
8. ឬដោយគេធ្វើមាត់ទ្វារគេ ក្បែរមាត់ទ្វាររបស់អញ និងក្របទ្វារគេ ផ្ទាប់នឹងក្របទ្វាររបស់អញ ឲ្យមានតែជញ្ជាំងនៅកណ្តាលអញនឹងគេ ហើយគេបានបង្អាប់ឈ្មោះបរិសុទ្ធរបស់អញ ដោយអំពើដ៏គួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្ត ដោយហេតុនោះបានជាអញធ្វើឲ្យគេសាបសូន្យទៅ ដោយសេចក្ដីកំហឹងរបស់អញ
9. ឥឡូវនេះ ត្រូវឲ្យគេលះចោលការកំផិត និងសាកសពនៃស្តេចគេចេញឆ្ងាយពីអញទៅ នោះអញនឹងនៅកណ្តាលពួកគេជាដរាបរៀងតទៅ។
10. ឯឯង កូនមនុស្សអើយ ចូរបង្ហាញព្រះវិហារនេះដល់ពួកវង្សអ៊ីស្រាអែលចុះ ដើម្បីឲ្យគេមានសេចក្ដីខ្មាសចំពោះអំពើទុច្ចរិតរបស់គេ ហើយឲ្យគេវាស់គំរូផង
11. បើគេមានសេចក្ដីខ្មាសចំពោះការទាំងប៉ុន្មានដែលគេប្រព្រឹត្ត នោះត្រូវឲ្យគេស្គាល់រាង និងបែបផែននៃព្រះវិហារ ព្រមទាំងផ្លូវចេញចូល និងសណ្ឋានគ្រប់យ៉ាង ហើយក្រឹត្យក្រមគ្រប់Chapter នូវអស់ទាំងបញ្ញត្តច្បាប់នៃព្រះវិហារផង ចូរកត់ទុកទាំងអស់នៅចំពោះភ្នែកគេ ដើម្បីឲ្យគេបានរក្សាទុកនូវសណ្ឋានគ្រប់យ៉ាង និងក្រឹត្យក្រមទាំងប៉ុន្មាន ព្រមទាំងធ្វើតាមផង
12. នេះហើយជាច្បាប់នៃព្រះវិហារនៅលើកំពូលភ្នំនោះ ហើយតាមព្រំនៅជុំវិញទាំងអស់ នោះត្រូវជាទីបរិសុទ្ធបំផុត មើល នេះឯងជាច្បាប់នៃព្រះវិហារ។
13. នេះជាទំហំនៃអាសនៈ ដែលវាស់តាមហត្ថ គឺហត្ថធំដែលត្រូវជា១ហត្ថ១ទះ បាតនៃអាសនៈបាន១ហត្ថ ទទឹង១ហត្ថ ហើយគែមនៅជុំវិញហាម បាន១ចំអាម នោះជាជើងនៃអាសនៈ
14. ពីបាតដែលនៅលើដី ឡើងទៅដល់គន្លាក់ខាងក្រោម នោះមាន២ហត្ថ និងទទឹង១ហត្ថ ហើយតាំងពីគន្លាក់ក្រោម ឡើងទៅដល់គន្លាក់ខាងលើ នោះមាន៤ហត្ថ និងទទឹង១ហត្ថ
15. ឯប្រទាសអាសនៈ នោះមាន៤ហត្ថ ហើយមានស្នែង៤ចេញពីអាសនៈឡើងទៅ
16. ឯប្រទាសអាសនៈ នោះបណ្តោយ១២ហត្ថ ទទឹង១២ហត្ថ ៤ជ្រុងស្មើ
17. ហើយគន្លាក់ប្រវែង១៤ហត្ថ ទទឹង១៤ហត្ថ ទាំង៤ជ្រុង ក៏មានគែមនៅព័ទ្ធជុំវិញកន្លះហត្ថ ហើយបាតក៏១ហត្ថទាំង៤ជ្រុង ឯជណ្តើរនោះ បែរមុខទៅទិសខាងកើត។
18. រួចលោកនិយាយមកខ្ញុំថា កូនមនុស្សអើយ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ នេះជាច្បាប់សម្រាប់អាសនៈ នៅវេលាណាដែលគេនឹងតាំងឡើង ដើម្បីនឹងថ្វាយតង្វាយដុត ហើយប្រោះឈាមទៅលើអាសនៈនោះ
19. ព្រះអម្ចាស់យេហូវ៉ាទ្រង់មានព្រះបន្ទូលថា ត្រូវឲ្យឯងឲ្យគោឈ្មោលស្ទាវ១ សម្រាប់ជាតង្វាយលោះបាប ដល់ពួកលេវីដែលជាសង្ឃ ក្នុងពូជពង្សសាដុក ជាពួកអ្នកដែលចូលមកជិត ដើម្បីនឹងធ្វើការងារដល់អញ
20. ត្រូវឲ្យឯងយកឈាមនៃយញ្ញបូជាទៅប្រឡាក់ នៅស្នែងអាសនៈទាំង៤ និងនៅគន្លាក់ទាំង៤ជ្រុង ហើយនៅគែមព័ទ្ធជុំវិញដែរ គឺយ៉ាងនោះដែលឯងត្រូវសម្អាត ហើយថ្វាយតង្វាយឲ្យធួននឹងអាសនៈ
21. ត្រូវឲ្យឯងយកគោឈ្មោលដែលសម្រាប់ជាតង្វាយលោះបាបដែរ ហើយត្រូវដុតនៅកន្លែងសម្រាប់ការនោះ នៅក្នុងព្រះវិហារខាងក្រៅទីបរិសុទ្ធ
22. លុះដល់ថ្ងៃទី២ ត្រូវឲ្យឯងថ្វាយពពែឈ្មោលឥតខ្ចោះ សម្រាប់ជាតង្វាយលោះបាប ហើយគេនឹងសម្អាតអាសនៈ ដូចជាបានសម្អាតដោយគោឈ្មោលនោះដែរ
23. កាលណាឯងបានសម្អាតអាសនៈរួចហើយ នោះត្រូវឲ្យឯងថ្វាយគោឈ្មោលស្ទាវ១ឥតខ្ចោះ និងចៀមឈ្មោល១ឥតខ្ចោះ ពីហ្វូងចៀមទៀត
24. ត្រូវឲ្យឯងនាំសត្វទាំង២ នោះមកនៅចំពោះព្រះយេហូវ៉ា រួចត្រូវឲ្យពួកសង្ឃបាចអំបិលទៅលើ ហើយថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា
25. នៅរវាង៧ថ្ងៃ នោះត្រូវឲ្យឯងរៀបពពែឈ្មោល១សម្រាប់ជាតង្វាយលោះបាបរាល់ៗថ្ងៃ គេត្រូវរៀបគោឈ្មោលស្ទាវ១ និងចៀមឈ្មោលឥតខ្ចោះ១ពីហ្វូងសត្វដែរ
26. នៅគម្រប់៧ថ្ងៃត្រូវឲ្យគេថ្វាយតង្វាយឲ្យធួននឹងអាសនៈ ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនៈ ហើយញែកចេញជាបរិសុទ្ធ គឺយ៉ាងនោះដែលគេត្រូវឆ្លងអាសនៈ
27. កាលណាគេបានសម្រេចកំណត់ថ្ងៃទាំងនោះហើយ លុះដល់ថ្ងៃទី៨ ហើយតទៅមុខ នោះត្រូវឲ្យពួកសង្ឃថ្វាយតង្វាយដុត និងតង្វាយមេត្រីរបស់ឯងរាល់គ្នា នៅលើអាសនៈនោះយ៉ាងនោះ អញនឹងទទួលឯងរាល់គ្នា នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា។
About អេសេគាល Chapter 43
Read អេសេគាល Chapter 43 online from the Holy Bible. This chapter is part of the Book of អេសេគាល in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: អេសេគាល
Chapter: 43
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading អេសេគាល. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading អេសេគាល Chapter 43 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is អេសេគាល Chapter 43?
អេសេគាល Chapter 43 is part of the Book of អេសេគាល in the Holy Bible.
Can I read this chapter online?
Yes. You can read the complete អេសេគាល Chapter 43 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 1
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 8
- ហូសេ Chapter 6
Explore More from អេសេគាល
- អេសេគាល Chapter 27
- អេសេគាល Chapter 1
- អេសេគាល Chapter 19
- អេសេគាល Chapter 48
- អេសេគាល Chapter 11
- អេសេគាល Chapter 35
- អេសេគាល Chapter 33